Khmernote
  • សេដ្ឋកិច្ច

    កម្ពុជា ទទួលបានការនាំចេញអង្ករចំនួន ៥០០តោនទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួមជាលើកដំបូង ខណៈការបញ្ជាទិញសរុបក្នុងកម្រិតចំនួន ៦០០០០ តោន​ ស្មើនឹង ៥៤ លានដុល្លារអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១២ ខែ​មករា ឆ្នាំ២០២៣ ម្សិលមិញនេះ។ ថ្លែងក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម លោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០ តោន​ ស្មើនឹង ៥៤ លានដុល្លារអាម៉េរិក។ លោកជំទាវរដ្ឋមន្ត្រី

    January 13, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា​ ប្រាសាទកោះកេរ ដែលបច្ចុប្បន្នជាសមាជិកដ៏មានមោទកភាពនៃបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ត្រូវបានជាប់ចំណាត់ថ្នាក់ទី៣៤ ក្នុងចំណោមគោលដៅទេសចរណ៍កំពូលទាំង៥២ សម្រាប់ឆ្នាំ២០២៤ ។ នេះបើយោងតាមការចុះផ្សាយរបស់ កាសែតញូវយ៉កថាមស៍ (NYT) កាលពីថ្ងៃទី១០ ខែមករា ឆ្នាំ ២០២៤ ។ យោងតាមរបាយការណ៍ តារាងគោលដៅទេសចរណ៍កំពូលទាំង៥២ កន្លែង សម្រាប់ឆ្នាំ២០២៤ របស់កាសែតញូវយ៉កថាមស៍ បានបង្ហាញថា ក្នុងចំណោមទីតាំងទាំង ៥២ គេឃើញមានទីតាំងក្នុងតំប់អាស៊ីអាគ្នេយ៍តែ ៣ ប៉ុណ្ណោះ គឺចំណាត់ថ្នាក់លេខ៦ ប្រទេសសិង្ហបុរី ចំណាត់ថ្នាក់លេខ២៤ បឹង Toba ប្រទេសឥណ្ឌូនេស៊ី

    January 12, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS១១, M២ និង LM២៦ របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយក ក.ស.ភ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំអមដំណើរ លោក លោកស្រី ជាមន្ត្រី បុគ្គលិក កម្មករ និយោជិតកំពង់ផែ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

    January 12, 2024
  • សេដ្ឋកិច្ច

    រាជរដ្ឋាភិបាល និងក្រុមហ៊ុនវិនិយោគ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានឯកភាពសម្រេច បញ្ចុះតម្លៃសេវាការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត ចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ តទៅ។ នេះបើយោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ ​និងដឹកជញ្ជូន នារសៀលថ្ងៃទី១១ ខែ​មករា ឆ្នាំ២០២៤ នេះ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ថា ដោយមានការចង្អុលបង្ហាញ និងការយកចិត្តទុកដាក់ខ្ពស់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកង្វល់របស់បងប្អូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវចូល-ចេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត សម្តេចធិបតីនាយករដ្ឋមន្ត្រី បាន ណែនាំឱ្យបង្កើតគណៈកម្មការចំពោះកិច្ចជាបន្ទាន់មួយ ដឹកនាំដោយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

    January 11, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាវាទេសចរណ៍ខ្នាតធំមួយគ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកប្រមាណជិត១ពាន់នាក់ មកលេងកម្សាន្តប្រទេសកម្ពុជា។ នាវានេះមានឈ្មោះ Sea Bourn Encore សញ្ជាតិ Bahamas ដែលមានចំនួននាវិកចម្រុះជាតិសាសន៍ (៣០សញ្ជាតិ) ៥៥២នាក់ (ស្រី២៧៨) មានផ្ទុកភ្ញៀវទេសចរចំនួន ៤២៥នាក់ ស្រី១០៨ ក្នុងនោះមានជាតិសាសន៍សរុបចំនួន ៥០សញ្ជាតិ។ សូមជម្រាបថា នាវានេះមុនមកដល់ប្រទេសកម្ពុជា បានឆ្លងកាត់ប្រទេសវៀតណាម ហើយបន្ទាប់ពីដើរកម្សាន្ដនូវតាមតំបន់ទេសចរណ៍មួយចំនួននៅប្រទេសកម្ពុជារួចហើយនោះ នៅយប់ថ្ងៃទី១១ ខែមករានេះ នឹងបន្តដំណើរប្រទេសថៃ៕ ប្រភព៖

    January 11, 2024
  • សេដ្ឋកិច្ច

    ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា បានបញ្ជាក់ថា សមាគម នឹងបើកការិយាល័យរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ដោយការិយាល័យនេះ នឹងអាចទាក់ទាញវិនិយោគិនជប៉ុន ជាពិសេស សហគ្រាស ធុនតូច និងមធ្យម (SMEs) ដែលមានចំនួន ប្រមាណ ៤លានក្រុមហ៊ុននៅប្រទេសជប៉ុន មកវិនិយោគនៅកម្ពុជា។ ប្រធានសមាគមជប៉ុន-កម្ពុជា បានធ្វើការបញ្ជាក់ជូនបែបនេះ ជូនដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងឱកាសជួបសំដែងការគួរសមក្នុងពិធីពិសារអាហារពេលល្ងាច នៅសណ្ឋាគារ New Otani Tokyo ប្រទេសជប៉ុន។

    January 11, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា តម្លៃអង្ករកម្ពុជានៅលើទីផ្សារអន្តរជាតិ បន្តហក់ឡើងគួរឱ្យកត់សម្គាល់ គិតត្រឹមសប្តាហ៍ទី១ នៃខែមករា ឆ្នាំ២០២៤នេះ ដែលតម្លៃកើនឡើងជាមធ្យមចន្លោះពី ៥ ទៅ ១០ដុល្លារអាម៉េរិកក្នុង ១តោន អាស្រ័យទៅតាមប្រភេទអង្ករ ខណៈឆ្នាំ២០២៣ តម្លៃអង្ករនៅលើទីផ្សារអន្តរជាតិបានកើនដល់ ២១ភាគរយ ដោយសារមានការព្រួយបារម្ភអំពីអាកាសធាតុ និងការកាត់បន្ថយការនាំចេញអង្ករ ស របស់ឥណ្ឌា។ យោងតាមតារាងតម្លៃអង្ករ ដែលកត់ត្រាដោយសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ មករា ឆ្នាំ២០២៤នេះថា តម្លៃអង្ករកម្ពុជានាំចេញនៅត្រឹមកំពង់ផែ

    January 11, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់​ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា បាននាំចេញទំនិញទៅកាន់ទីផ្សារចិន ទទួលបានទឹកប្រាក់សរុបជាង ១៤០០លានដុល្លារ ក្នុងឆ្នាំ២០២៣ កើនឡើង ១៩.២ភាគរយ បើធៀបនឹងរយៈពេល ដូចគ្នាកាលពីឆ្នាំមុន។ យោងតាមទិន្នន័យរបស់អគ្គនាយដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ បានឱ្យដឹងថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៣ កម្ពុជានាំចេញទំនិញទៅ កាន់ទីផ្សារចិន សម្រេចបានទឹកប្រាក់ ១៤៧៨ លានដុល្លារ កើនឡើង ១៩.២ ភាគរយ ខណៈការនាំចូលមានទឹកប្រាក់ប្រមាណជា ១០ ប៊ីលានដុល្លារ កើនឡើង ៣.៣ភាគរយ

    January 11, 2024
  • សេដ្ឋកិច្ច

    សៀមរាប៖ នាព្រឹកថ្ងៃពុធ ទី១០ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានក្រុមការងារចំពោះកិច្ចដោះស្រាយតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត បានចុះពិនិត្យទីតាំងផ្ទាល់នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដើម្បីប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ជាធាតុចូលក្នុងការផ្តល់ដំណោះស្រាយសមស្របលើតម្លៃសេវាប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណត ជូនបងប្អូនប្រជាពលរដ្ឋ។ នៅក្នុងដំណើរបេសកកម្មនាឱកាសនេះ ក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានក្រុមការងារចំពោះកិច្ច បានអញ្ជើញចុះបំពេញបេសកកម្មពិនិត្យទីតាំងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុក រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប

    January 10, 2024
  • សេដ្ឋកិច្ច

    តាមការចុះផ្សាយរបស់សារព័ត៌មាន Khaosod English បានឱ្យដឹងថា ក្នុងឆ្នាំ២០២៣ ប្រទេសថៃ រកចំណូលបាន ៦.៦ ពាន់លានបាត (ប្រមាណ ១៨៨លានដុល្លារ) ពីផលិតកម្មភាពយន្តបរទេស ដែលមកថតនៅក្នុងប្រទេសថៃ ដែល​នេះជាចំណូល​ដ៏ខ្ពស់​បំផុត​ ចាប់​តាំង​ពី​ប្រទេស​ថៃបាន​ចាប់​ផ្តើម​លើក​កម្ពស់​ក្នុងវិស័យនេះ។ បើយោងតាមទិន្នន័យ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ផលិតកម្មភាពយន្តបរទេសសរុបចំនួន ៤៦៦ ដែលមកពីប្រទេសចំនួន ៤០ បានមកថតនៅក្នុងប្រទេសថៃ ក្នុងនោះក្រុមផលិតភាពយន្តហូលីវូត និងហុងកុង ជាប់ចំណាត់ថ្នាក់ទីមួយដែលបានជ្រើសរើសប្រទេសថៃជាគោលដៅសម្រាប់ការថត។ ជាមួយគ្នានេះ បើយោងតាមស្ថិតិ សហរដ្ឋអាមេរិក គឺជាប្រភពដ៏សំខាន់បំផុតនៃក្រុមផលិតភាពយន្តបរទេស ដែលមានផលិតកម្មចំនួន ៣៤ នាំយកចំណូលចូលថៃជាង

    January 10, 2024