ក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរចំនួន ៣៧ក្រុមហ៊ុន ត្រូវបានបញ្ចប់សុពលភាពមិនបន្តធ្វើអាជីវកម្ម តទៅទៀត ខណៈក្រុមហ៊ុន៩ទៀត យឺតយ៉ាវមិនទាន់ស្នើសុំ ឬបន្តសុពលភាព
អាជីវកម្ម January 16, 2024 Khmernote

យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន ​ បានឱ្យដឹងថា ក្រសួងសាធារណការ និង ដឹកជញ្ជូន បានចេញសេចក្តីប្រកាស ស្តីពីការបញ្ចប់សុពលភាពវិញ្ញាបនបត្រ ចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ចំនួន៣៧ក្រុមហ៊ុន ខណៈក្រុមហ៊ុន ៩ទៀត យឺតយ៉ាវមិនទាន់ស្នើសុំ ឬបន្តសុពលភាពនៅឡើយ។

យោងតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងប្រកាសលេខ ២០៦ ប្រក.សក.ដជគ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីលក្ខខណ្ឌ និងនីតិវិធីឱ្យនីតិបុគ្គល ធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេស ក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុនដឹកអ្នកដំណើរឯកជន ចំនួន ៣៧ក្រុមហ៊ុន មិនបានមកស្នើសុំបន្តសុពលភាពលិខិតអនុញ្ញាត ឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស លើសរយៈពេ ២ឆ្នាំ ដូចមានរាយនាមខាងក្រោម៖

១.ស៊ីអេធីខេមបូឌាអេស៊ាត្រាវែល ។ ២.ខេ អេស អូ ត្រេនស្ថិត ។ ៣.វឌ្ឍន៍ សុភាព ត្រេនស្ថិត ។ ៤.ផានអ្វីម៉ិច ។ ៥.ថោង ស៊ីង ស៊ីង ឌីវេឡុបម៉ិន ហូលនឹង ។ ៦.ពន្លឺអង្គរខ្មែរដឹកជញ្ជូន ។ ៧.លាំង យូអេស អិចប្រេស ។ ៨.(កម្ពុជា) អង្គរ ខូអិលធីឌី ។ ៩.អង្គរមង្គលមានជ័យ ។ ១០.ខេមបូត្រា អិចប្រេស ។ ១១.ហ្គោលដេនបាយ័ន អ៊ិចប្រេស ។ ១២.ប្ដីបីស ត្រេនស្ថិត ។ ១៣.អេ សា វីន អ៊ីឡាយអិន ។ ១៤.ប្រេន ស៊ុបខា ។ ១៥.ថេរ៉ូ អ៊ិចប្រេស ។ ១៦. រទ្ធី&រេកូខូអិលធីឌី (Red Taxi) ។ ១៧.កាស៊ីម៉ិចខមអិលធីឌី ។ ១៨.មានជ័យ រឺ អាយ ភី អិចប្រេស ឯ.ក ។ ១៩.ប្រេស៊ីដេន អ៊ិនធើណេសិនណល អិចប្រេស ឯ.ក ។ ២០.រ៉ូយ៉ាល់ខេមបូឌានលីម៉ូស៊ិន សឺវីសខូអិលធីឌី ។ ២១.រស្មីភ្នំពេញ អិចប្រេស ដឹកអ្នកដំណើរ ។ ២២.យេលឡូវ ស្ពាន អិចប្រេស ឯ.ក ។ ២៣.គ្រឹស្គាល់ អិចប្រេស ។ ២៤.អ៊ូបោរ ថេកណឡជី (ខេមបូឌា) ឯ.ក ។ ២៥.ម៉ៅ សេម អេនធើប្រាយ អេន អ្វីផត អិចផត ។ ២៦.ខេម ហ្គោ ឯ.ក ។ ២៧.នុត បូរី ដឹកអ្នកដំណើរ ។ ២៨.សណ្តាប់ ឯ.ក ។ ២៩.ចិន្តាសុវណ្ណ ត្រេនស្ថិត ឯ.ក ។ ៣០.ប៊ីហ្សនេស វីអាភី បាស ស្វេសិន ឯ.ក ។ ៣១. ភួងហេងខូអិលធីឌី ។ ៣២.អអេសរស្មីសៀមរាបត្រេនស្ថិត ។ ៣៣.សាលី អិចប្រេស ឯ.ក ។ ៣៤. វ៉ាង វ៉ិច ។ ៣៥.ដ្ឋី អេស ធី (ហ្គោលដែនស្ថេល ត្រង់ស្ទ័រត៍) ។ ៣៦.ឡារីតា អិចប្រេស ឯ.ក ។ ៣៧.សេ.អាន (ខេមបូឌា) អ៊ិនវេសម៉ិន ឌីវេឡុបម៉ឺន ឯ.ក ។

ក្រសួងសាធារណការនិងដឹកជញ្ជូន សម្រេចបញ្ចប់សុពលភាពវិញ្ញាបនបត្រ ចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្រុមហ៊ុនខាងលើ ចាប់ពីថ្ងៃចេញសេចក្តីប្រកាសនេះតទៅ ។ ក្នុងករណីនៅតែបន្តធ្វើសកម្មភាពអាជីវកម្ម ដោយគ្មានលិខិតអនុញ្ញាត ម្ចាស់ក្រុមហ៊ុនត្រូវប្រឈមចំពោះមុខច្បាប់ជាធរមាន ។

ក្នុងនោះក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញថា មានក្រុមហ៊ុនដឹកអ្នកដំណើរចំនួន ៩ក្រុមហ៊ុន មិនទាន់បានស្នើសុំ ឬមកបន្តសុពលភាពលិខិតអនុញ្ញាត ឱ្យនីតិបុគ្គលធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកនៅឡើយ ។

ក្រុមហ៊ុនទាំង ៩នោះរួមមាន៖ ១. ឫទ្ធិមុនី អិចប្រេស & ឡូជីស្លឹក ឯ.ក ។ ២.ខេអេស គឹម សេង អ៊ិចប្រេស ឯ.ក ។ ៣.ដា សុវណ្ណ អិចប្រេស ឯ.ក ។ ៤.ត្បូង ហ្គាង អ៊ិនដាស្ទៀល ឌីវេឡុបម៉ិន ឯ.ក។ ៥.រស្មីបាភ្នំ អ៊ិនវេសម៉ិន ឯ.ក ។ ៦.ចក្រវាឡ គមនាគមន៍ អ៊ុល ស៊ី ជី ឯ.ក ។ ៧.ស៊ូដ អបភើលធ័រ (ខេមបូឌា) អ៊ិនដាសស្ត្រី ឯ.ក ។ ៨.សុឆេប អិចប្រេស ឯ.ក ។ ៩.ឡឺមេជីស្លឹក ក្លូប៊ល ឯ.ក៕

ប្រភព៖ ក្រសួងព័ត៌មាន
រូបភាព៖ CNC