ខេត្តកំពត ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី៤ ឆ្នាំ២០២៤
ទេសចរណ៍
January 27, 2024
Khmernote
យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ខេត្តកំពត ទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាតអាស៊ានលេីកទី៤ ឆ្នាំ២០២៤ ។ ពិធីប្រារព្ធធ្វើឡើងនៅទីក្រុងវៀងចន្ទ ប្រទេសឡាវ ល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ៕
សូមជម្រាបថា វេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៤នេះ រៀបចំឡើងក្រោមប្រធានបទ «អាស៊ានប្រកបដោយគុណភាព និងការទទួលខុសត្រូវ៖ ធានានិរន្តភាពនៃអនាគតអាស៊ាន (Quality and Responsible ASEAN – Sustaining ASEAN Future)» ដោយមានការចូលរួមពីសំណាក់រដ្ឋមន្ត្រីទេសចរណ៍ និងថ្នាក់ដឹកនាំទេសចរណ៍មកពីប្រទេសសមាជិកអាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា ក៏ដូចជាប្រទេសនិងអង្គការដៃគូមួយចំនួន៕












