ឱកាស​ល្អ! ក្រសួងការងារប្រកាស ពីការធ្វេីតេស្តជំនាញ​ និងតេស្តភាសាជប៉ុនផ្នែកសំណង់​ សម្រាប់ពលករជំនាញ​ ដេីម្បីទៅធ្វេីការនៅប្រទេសជប៉ុន
សេដ្ឋកិច្ច February 6, 2024 Khmernote

ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ​ បានចេញសេចក្ដីជូនដំណឹង ស្តីពីការធ្វេីតេស្តជំនាញ​ និងតេស្តភាសាជប៉ុនផ្នែកសំណង់​ សម្រាប់ពលករជំនាញ​ ដេីម្បីទៅធ្វេីការនៅប្រទេសជប៉ុន។

នៅក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា កាលបរិច្ឆេទធ្វើតេស្ត ​បែងចែកជា ៤លើក គឺលើកទី១ នៅថ្ងៃទី០៤ ,០៨ និង០៩ ខែកុម្ភៈ។ លើកទី២ ថ្ងៃទី១៥ , ១៦​ និង១៨ ខែកុម្ភៈ។ លើកទី៣ ថ្ងៃទី២៤ និង២៥ ខែកុម្ភៈ។ លើកទី៤ នៅថ្ងៃទី២ ,៣ ,៦ និងទី៧ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ។ ចំពោះទីតាំងធ្វើតេស្ត គឺនៅមណ្ឌល វិទ្យាស្ថានវិស័យអបរំ (EDI) តម្លៃ ១៤ដុល្លារ។

សូមអានសេចក្ដីជូនដំណឹងលម្អិតនៅខាងក្រោម៖