ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដែលគេស្គាល់ថាជាអ្នកជំនួញដ៏ជោគជ័យលើវិស័យកសិកម្ម និងបានផ្ដល់ការងារយ៉ាងច្រើនដល់ប្រជាពលរដ្ឋខ្មែរឱ្យជៀសផុតពីការធ្វើចំណាកស្រុក លើកទឹកចិត្តឱ្យអ្នកលក់ដូរ គួររៀបចំកាដូ ឬ ជំនូន ពីផ្លែឈើដែលកសិករដាំក្នុងស្រុក ជំនួសផ្លែឈើដែលនាំចូលមកពីបរទេសឱ្យបានច្រើន ដើម្បីលេីកតម្កើងកសិផលរបស់ខ្មែរយើង។
តាមរយៈការបង្ហោះនៅលើគណនីផ្លូវការផ្ទាល់ខ្លួននាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានលើកឡើងដូច្នេះថា៖ «ហេតុផលដែលខ្ញុំយករូបភាពផ្លែឈើមកបង្ហោះនេះ ក្នុងគោលបំណងចង់ទាញចំណាប់អារម្មណ៍ ប្រីយមិត្តយើងដែលតែងតែរៀបចំជាជំនូនជូនទៅអោយអ្នកមានគុណ មិត្តភ័ក្ដិ បងប្អូន នៅក្នុងរដូវបុណ្យទានផ្សេងៗតែងតែទៅទិញកាដូដែលអ្នកលក់បានរៀបចំជាស្រេច ដោយមិនបានពិនិត្យមើលថា តេីទំនិញទាំងអស់នោះហួសកាលបរិច្ឆេទដែឬអត់ទេ រីឯចំណែកផ្លែឈើវិញភាគច្រេីនសុតតែជាផ្លែឈើនាំចូលមកពីបរទេស មិនដឹងថាតេីមានផ្ទុកសារធាតុគីមីនៅក្នុងនោះដែឬអត់ទេ កាដូទាំងអស់ដែលយេីងបានទិញសុតតែយកទៅជូនពរដល់អ្នកមានគុណ សាច់សាលោហិត ញាតិមិត្ត បងប្អូន ៕ល៕ ដល់ពេលពួកគាត់យកទៅបរិភោគមិនដឹងជាយ៉ាងណាយ៉ាងណីទេ ។
បេីតាមគំនិតយោបល់របស់ខ្ញុំវិញអ្នកលក់គួរតែរៀបចំផ្លែឈេីដែលកសិករដាំក្នុងស្រុក ជំនួសផ្លែឈើដែលនាំចូលមកពីបរទេសអោយបានច្រេីន រីឯតម្លៃវិញក៏ថោកជាងទំនិញដែលនាំចូលមកពីបរទេសផងដែរ ឃេីញទេផ្លែស្វាយអៃវិននៅប្រទេសជប៉ុនតម្លៃ150$/kg កន្លងមកខ្ញុំនាំផ្លែស្វាយទៅសហគមន៍អឺរ៉ុបគេអោយតម្លៃយេីងខ្ពស់ខ្លាំងណាស់ តេីហេតុអ្វីបានជាយេីងមិនព្រមអោយតម្លៃកសិផលរបស់យេីង សម្រាប់ថ្ងៃនេះផ្លែស្វាយកែវរមៀតក្រៅកញ្ចប់លក់បានតែ ៥០០រៀលមួយគគីឡូក្រាមទេ។ ខ្ញុំយាយនេះមិនមែនចង់អោយទិញតែផ្លែឈេីរបស់ខ្ញុំនោះទេ គឺចង់លេីកតំកេីងកសិផលរបស់ខ្មែរយើងនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បេីមានកំហុសសូមមេត្តាអភ័យទោសផង »៕












