- BoostrongJanuary 10, 2020 Khmernote
ម្នាក់ៗសុទ្ធតែមិននឹកស្មានថាខ្លួនមានសំណាងបានទទួលរង្វាន់ធំពីក្រវិលកំប៉ុងភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រងឡើយ ដោយអ្នកខ្លះត្រូវ 10,000$ អ្នកខ្លះត្រូវម៉ូតូលេខ១ PCX។ ស្របពេលដែលឆ្នាំថ្មីមកដល់ស្រាប់តែមានការសង្កេតឃើញនៅលើបណ្ដាញសង្គមហ្វេសប៊ុកមានការបង្ហោះរូប ត្រូវរង្វាន់ស្ទើរគ្រប់ទីកន្លែង មានទាំងប្រុសទាំងស្រី និងមានទាំងក្មេងទាំងចាស់ ថាបានត្រូវរង្វាន់១ម៉ឺនដុល្លា ត្រូវរង្វាន់ម៉ូតូសេរីទំនើបPCX ពីក្រវិលកំប៉ុងប៊ូសស្ត្រង។ ពិតជាពិសេសមែននេះប្រៀបដូចប៊ូសស្ត្រងផ្ដល់ឲ្យកាដូឆ្នាំថ្មីជូនដល់អតិថិជននៅដើមឆ្នាំថ្មីអីចឹង។ នេះមិនទាន់អស់ឡើយ ហើយសំណាងឆ្នាំថ្មីនេះក៏បានទៅដល់មិនត្រឹមតែអតិថិជនពិសាប៊ូសស្ត្រងទេ សូម្បីតែអ្នកលក់ដុំនិងអ្នកលក់រាយក៏ទទួលបានម្នាក់5,000$ ផងដែរនៅពេលមានអ្នកត្រូវរង្វាន់10,000$ ហើយចំពោះអ្នកត្រូវម៉ូតូលេខ១ PCX អ្នកលក់ដុំនិងអ្នកលក់រាយទទួលបានម្នាក់ៗ 1,000$ ផងដែរ។ សម្រាប់ឆ្នាំថ្មី2020នេះនៅមិនទាន់អស់ឡើយ បើតាមការណ៍ឲ្យដឹងពីក្រុមហ៊ុនប៊ូសស្ត្រងបានបញ្ជាក់ប្រាប់ថា”សម្រាប់ឆ្នាំថ្មីនេះ ប៊ូសស្ត្រងបានបន្តផ្ដល់រង្វាន់ធំជាច្រើនសន្ធឹកសន្ធាប់ជួនដល់អតិថិជនរបស់ខ្លួន ហើយអ្នកដែលមិនទាន់បានត្រូវរង្វាន់ថ្មីនេះសូមកុំអស់សង្ឃឹមសូមមេត្តាបន្តពិសាប៊ូសស្ត្រងបន្ថែមទៀតដើម្បីទទួលបានរង្វាន់ធំជាប្រាក់ 10,000$ និងរង្វាន់ម៉ូតូលេខ១ PCX ដែលមាននៅក្នុងក្រវិលកំប៉ុងក្បែរដៃលោកអ្នក។”
- BoostrongJanuary 1, 2020 Khmernote
បងប្អូនច្បាស់ជាបានឃើញទិដ្ឋភាពនាពេលរាត្រីដ៏រំភើប អមដោយការបាញ់កាំជ្រួចភ្លឺភ្លែកឆ្លងឆ្នាំថ្មី ក្នុងថ្ងៃទី31 ធ្នូ 2019 វេលាម៉ោង 11:59 នាទីនៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ សង្កេតឃើញបងប្អូនជាយ៉ាងច្រើនបានមកចូលរួមក្នុងមហាព្រឹត្តិការណ៍ Countdown នៅខេត្តបាត់ដំបងពិតជាបានសប្បាយរីករាយនិងរំភើបក្រៃលែងដែលបានរាប់នាទី រួមគ្នាជាមួយមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តផងដែរ។នេះជារាត្រីដ៏សប្បាយនិងជាអនុស្សាវរីយ៍ដ៏ល្អមួយមិនអាចបំភ្លេចបានឡើងសម្រាប់អ្នកដែលបានទៅចូលរួមផ្ទាល់នៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ កាន់ដៃគ្នាជាមួយ កំប៉ុងហ្វ្រេសស៊ី ដែលជាតំណាងនិងបង្កប់ន័យក្នុងក្តីស្រឡាញ់ដែលមិនអាចបំភ្លេចបាន។ បងប្អូនរាប់ពាន់នាក់ ច្បាស់ជាបានទទួលអារម្មណ៍ប្លែក នឹងបង្កើតអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ជាមួយហ្វ្រេសស៊ីពោពេញដោយក្តីស្រឡាញ់។ សូមជូនពរដល់បងប្អូន និង ប្រជាពលរដ្ឋ ឲ្យទទួលបាន លាភសំណាងក្នុងឱកាស countdown ផងដែរ។
- BoostrongJanuary 1, 2020 Khmernote
ប្រជាពលរដ្ឋនៅខេត្តបាត់ដំបងពិតជាមានភាពសប្បាយរីករាយនិងរំភើបក្រៃលែងដែលបានរាប់លេខថយក្រោយអបអរទទួលឆ្នាំថ្មីឆ្នាំ២០២០រួមគ្នាជាមួយលោកអភិបាលខេត្តបាត់ដំបងផ្ទាល់តែម្ដង។ នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំថ្មីប៊ូសស្ត្រង BOOSTRONG 2020 THE COUNTDOWN នាថ្ងៃទី៣១ ធ្នូ ២០១៩ វេលាម៉ោង១១:59 នាទីគេឃើញមានវត្តមានដ៏ខ្ពង់ខ្ពស់របស់លោកអភិបាលខេត្តបាត់ដំបងបានអញ្ជើញទៅចូលរួមសប្បាយនិងរាប់ថយក្រោយជាមួយប្រជាពលរដ្ឋយើងនិងបាញ់កាំជ្រូវឆ្លងឆ្នាំថ្មីដោយផ្ទាល់នៅទីតាំងសួនច្បារដងស្ទឹងសង្កែ។ ថ្ងៃទី៣១ ធ្នូ នេះជារាត្រីដ៏សប្បាយនិងជាអនុស្សាវរីយ៍ដ៏ល្អមួយមិនអាចបំភ្លេចបានឡើងសម្រាប់អ្នកដែលបានទៅចូលរួមផ្ទាល់នៅទីតាំងប្រគំតន្ត្រីមុខឆាកប៊ូសស្ត្រងខេត្តបាត់ដំបង។ ប្រជាពលរដ្ឋម្នាក់ក្នុងចំណោមប្រជាពលរដ្ឋរាប់ពាន់នាក់ដែលបានទៅចូលរួមនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រង បាននិយាយទាំងទឹកមុខញឹមញញែញថា “លោកពិតជាសប្បាយណាស់ និងមានសំណាងណាស់សម្រាប់ដែលបានមករាប់ countdown ឆ្លងឆ្នាំថ្មីរួមគ្នាជាមួយលោកអភិបាលខេត្តផ្ទាល់បែបនេះ ហើយឆ្នាំថ្មី ឆ្នាំ២០២០នេះលោកច្បាស់ជាហេងហេងមិនខានឡើយ។ អរគុណដល់ប៊ូសស្ត្រងដែលបានមករៀបចំកម្មវិធីឆ្លងឆ្នាំដ៏រីករាយនៅទឹកដីបាត់ដំបងនេះ៕”
- BoostrongDecember 31, 2019 Khmernote
ពិតជាមានភាពភ្ញាក់ផ្អើលមែនទែនដែលនៅក្នុងការប្រគំតន្ត្រីអបអរឆ្នាំថ្មីនាទឹកដីដែលធ្លាប់តែល្បីឈ្មោះតាមរយៈកវីជាច្រើនគឺដងស្ទឹងសង្កែចំណងស្នេហ៍កវីទឹកដីខេត្តបាត់ដំបង ដោយគេឃើញមានតារាចម្រៀង G-Devith បានលុតជង្គង់សុំ ទេព បូព្រឹក្ស រៀបការហើយនៅលើឆាកប្រគំតន្ត្រី BOOSTRONG 2020 THE COUNTDOWN បន្ទាប់ពីច្រៀងចប់តែម្ដង។ ពួកគេបានច្រៀងចម្រៀងរួមគ្នាអស់ជាច្រើនបទនិង មានសុទ្ធតែសម្លៀកបំពាក់ម៉ូតប្លែកៗ ជាពិសេសគឺលោក G-Devith ដែលលោកបានស្លៀកសំលាក់បំពាក់ដែលមានជាឈុតដូចហេរ៉ូខ្ចាដំរីអីចឹង។ ទាំងការច្រៀង រាំ និងការស្លៀកពាក់ពិតជាទាក់ទាញក្រសែភ្លែករាប់ម៉ឺនគូគួរឲ្យតាមដានមិនហ៊ានដាក់ភ្នែកឡើយ។ កំពុងតែមានការចាប់អារម្មណ៍ខ្លាំងផងស្រាប់តែលោកជី ដេវីត បានលុតជង្គង់សុំកញ្ញា ទេព បូព្រឹក ថាឲ្យព្រមរៀបការជាមួយខ្លួនទាំងកណ្ដាលឆាកតែម្ដង ហើយបានយកក្រវិលកំប៉ុង ប៊ូសស្ត្រងធ្វើជាជញ្ជៀនភ្ជាប់និស័យស្នេហ៍យ៉ាងរ៉ូមែនទិចណាស់។ គ្រប់ៗគ្នានៅមុខបូសស្ត្រងបានស្រែកហ៊ោជូនពួកគេជាខ្លាំង។ នេះជាអនុស្សាវរីយ៍ប្រចាំឆ្នាំដល់ល្អដែលគ្រប់ៗគ្នាមិនអាចបំភ្លេចបានឡើយជាមួយព្រឹត្តិការណ៍ប្រគំតន្ត្រីធំៗរបស់ប៊ូសស្ត្រង។ https://youtu.be/nUc-tdL0Pos
- BoostrongDecember 31, 2019 Khmernote
មិនធម្មតាទេនាយចឺម នៅតែព្រើលតាមមកព្រើលដល់ខេត្តបាត់ដំបងថ្ងៃឆ្លងឆ្នាំទៀត តែលើកនេះហ៊ានព្រើលជាមួយកញ្ញា រ៉ាប៊ី នៅមាត់ស្ទឹងសង្កែដែលជាទីឋានបង្កើតស្នេហ៍របស់កវីល្បីៗជាច្រើនរូបនាទសវត្សរ៍ទី៦០។ ពិតជាប្លែកភ្នែកនិងមានការភ្ញៀកផ្អើលមែនទែនសម្រាប់បងប្អូនដែលមកឆ្លងឆ្នាំនៅក្រុងបាត់ដំបងដោយបានឃើញវត្តមានតារាចម្រៀងនាយ ចឺម បានមកច្រៀងលេងនូវសំនៀងយ៉ាងក្រអួនក្រអៅនិងលូកលាន់បិចបោចប្រលែងគ្នាគួជាទីរីករាយជាមួយកញ្ញា រ៉ាប៊ី នៅលើឆាកប្រគំតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ BOOSTRONG 2020 THE COUNTDOWN ។ នៅក្រោមក្រសែភ្នែកបងប្អូនមកទស្សនារាប់ពាន់នាក់នៅមុខឆាកប្រគំតន្ត្រីនេះ ស្របពេលដែលវគ្គកញ្ញារ៉ាប៊ីកំពុងតែច្រៀងបាន៣បទហើយស្រាប់តែនាយចឺមលេចមុខមកនៅពីក្រោយកញ្ញារ៉ាប៊ី និងបិចបោចលេងពាក្យសម្ដីធ្វើឲ្យរ៉ាប៊ី ទ្រាំមិនបានក៏ច្រៀងបទប្រុសអីក៏ព្រើលមួយបទទៀតផ្អើលអ្នកទស្សនាផ្ទាល់សម្លឹងមើលមិនដាក់ភ្នែកពោពេញដោយសំណើចក្អាក់ក្អាយនៅមុខឆាកប្រគំតន្ត្រីប៊ូសស្ត្រងដងស្ទឹងសង្កែឆ្នាំថ្មី។ ទោះជាយ៉ាងណានាយចឺមនិងរ៉ាប៊ីក៏បានលើកដៃសុំទោសបងប្អូនអ្នកទស្សនាទាំងអស់ដោយបានលើកឡើងថានេះគ្រាន់តែជាការសម្ដែងលេងដើម្បីចង់ឲ្យបងប្អូនសប្បាយតែប៉ុនណោះ។ សូមបញ្ជាក់ផងដែរថា ប៊ូសស្ត្រងបានរៀបចំមហាព្រឹត្តិការណ៍ Countdown ឆ្លងឆ្នាំដ៏ធំមួយនៅដងស្ទឹងសង្កែឆ្នាំនេះដែលធ្វើឲ្យបងប្អូនបន្សល់ទុកនូវអនុស្សាវរីយ៍សប្បាយៗជាមួយគ្នាមិនអាចបំភ្លេចបានឡើយ។
- BoostrongDecember 30, 2019 Khmernote
នៅរាត្រីទី២នេះ វត្តមានរបស់គូសង្សារដ៏ផ្អែមល្ហែម លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស បានធ្វើឲ្យមហាជនយ៉ាងច្រើនណែនណាន់ស្រែកហ៊ោកញ្ជ្រៀវលាន់លឺទូទាំងដងស្ទឹងសង្កែ។ ពិតជាអស្ចារ្យខ្លាំងណាស់ នៅថ្ងៃឆ្លងឆ្នាំ ប៊ូសស្រ្តងបានរៀបចំកំពូលព្រឹត្តិការណ៍ប្រគំតន្រ្តីដ៏ធំមហិមា BOOSTRONG 2020 THE COUNTDOWN បីថ្ងៃជាប់ៗគ្នានៅទឹកដីបាត់ដំបង ដែលបានបន្សល់ទុកនូវអនុស្សាវរីយ៍ជាច្រើនក្នុងថ្ងៃឆ្លងថ្មីជាមួយប៊ូសស្រ្តង។ លោកជី ដេវីត និងកញ្ញាទេព បូព្រឹក្ស បានមកសម្តែង និងច្រៀងរួមគ្នាឡើងផ្អែមល្ហែមនៅលើឆាកប៊ូសស្រ្តង ចំនួន៦បទជាប់ៗគ្នា សុទ្ធតែជាបទចម្រៀងដែលកំពុងពេញនិយមខ្លាំងមែទទែននៅក្នុងស្រទាប់យុវវ័យ ជាពិសេសបទ B.A.B គ្រាន់តែចេញមកភ្លាម ធ្វើឲ្យបងប្អូនរាំចាក់ក្បាច់តាម ជាមួយសំលេងស្រែកហ៊ោយ៉ាងសប្បាយរីករាយ។ គ្រប់ចង្វាក់រាំ និងក្បាច់រាំរបស់ទេព បូព្រឹក្ស និងក្រុមរាំ គ្រាន់តែមើលក៏ស្រៀវដែរ
- BoostrongDecember 30, 2019 Khmernote
ស្ទើរតែមិនគួរឲ្យជឿ គ្រាន់តែថ្ងៃទី១សោះ មានមនុស្សជាច្រើនម៉ឺននាក់ចូលរួមលេងកំសាន្តក្នុងកម្មវិធី Countdown ដែលបានរៀបចំឡើងដោយក្រុមហ៊ុនប៊ូសស្រ្តងនៅខេត្តបាត់ដំបង នាដងស្ទឹងសង្កែ ដែលមានរយៈពេល 3 ថ្ងៃពេញ ចាប់ពីថ្ងៃទី 29 ដល់ ថ្ងៃទី 31 ធ្នូ ឆ្នាំ 2019។ មហាព្រឹត្តិការណ៍ Boostrong 2020 The Countdown គឺជាព្រឹត្តិការណ៍ដ៏ធំជាងគេបង្អស់នៅខេត្តបាត់ដំបង ដែលមានព្រឹ្តត្តិការណ៍ដ៏អស្ចារ្យជាច្រើនកើតឡើងក្នងពេលតែមួយ។ ទស្សនីយភាពដ៏វិសេសគ្មានពីរទាំងនេះ បានទាក់ទាញចិត្តមនុស្សជាច្រើនម៉ឺននាក់មកចូលរួមទស្សនាទាំងភ្ញៀវជាតិ និងអន្តរជាតិដោយទឹកមុខញញឹមញញែម សប្បាយរីករាយនិងមានសុភមង្គលជាមួយក្រុមគ្រួសារផងដែរ។ មហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យស្វាគមន៍ឆ្នាំថ្មីនេះនៅតែបន្តរហូតដល់ថ្ងៃទី31 ដូច្នេះកុំភ្លេចមកចួលរួមជាមួយប៊ូសស្ត្រងទាំងអស់គ្នាកុំបីខាន។ ជាពិសេសមកក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រង ខ្លាំងជាង ថាមពលយូរជាង។
- BoostrongDecember 25, 2019 Khmernote
កាន់តែវិសេសវិសាលគ្មានពីរសម្រាប់អបអរឆ្លងឆ្នាំសាកលឆ្នាំថ្មី 2020 បងប្អូនដែលមានបំណងទៅដើរលេងកំសាន្តនៅខេត្តបាត់ដំបងប្រាកដជាបានជួបជាមួយមហាព្រឹត្តិការណ៍ Boostrong 2020 the Countdown ដែលមានទីតាំងនៅសួនច្បារដងស្ទឹងសង្កែ ចាប់ពីថ្ងៃទី29 ដល់ថ្ងៃទី31 ធ្នូនេះមិនខាន។ ព្រឹត្តិការណ៍ណាត់ជួបគ្នារាប់ថយក្រោយសប្បាយៗនេះមានទាំងការតាំងពិពណ៌លក់ផលិតផលម្ចាស់ស្រុករាប់រយស្តង់មានទំនិញជាង២០២០មុខ និងមានការបាញ់កាំជ្រូចខ្នាតយក្ស២០២០ដើម រួមជាមួយការចែកប៊ូសស្ត្រងញ៉ាំដោយឥតគិតថ្លៃ 2020កំប៉ុង ហើយកាន់តែវិសេសជាងនេះទៀតគឺការប្រគំតន្ត្រីឆ្លងឆ្នាំថ្មីដ៏សប្បាយនិងមានន័យមិនអាចបំភ្លេចបានចំនួនបីរាត្រីពេញ។ ក្រៅពីនេះទៀតប៊ូសស្ត្រងបានរៀបចំកំប៉ុងប៊ូសស្ត្រងដ៏ប្រណិតចំនួន៥០០០កំប៉ុងដើម្បីផ្គុំគ្នាជារាងឆ្នាំ2020ដ៏ធំស្គឹងស្កៃនៅចំទីតាំងសួនច្បារដងស្ទឹងសង្កែដើម្បីអបអរឆ្នាំថ្មី២០២០ទាំងអស់គ្នាផងដែរ។ បើតាមប្រភពពីប៊ូសស្ត្រងបានឲ្យដឹងថាអក្សរ 2020 ដែលធ្វើឡើងពីកំប៉ុងប៊ូសស្ត្រងនេះមានប្រវែងជិត៨ម៉ែត្រ និងមានកំពស់ជិត៦ម៉ែត្រដែលរង់ចាំស្វាគមន៍បងប្អូនយើងចូលរួមទទួលឆ្នាំថ្មីទាំងអស់គ្នានាមាត់ស្ទឹងសង្កែ។ កុំភ្លេចមកចូលរួមមហាព្រឹត្តិការណ៍ដ៏ធំអស្ចារ្យស្វាគមន៍ឆ្នាំថ្មីកុំបីខានជាមួយប៊ូសស្ត្រងទាំអស់គ្នា។ ជាពិសេសមកក្រេបយករសជាតិដ៏វិសេសវិសាលនៃភេសជ្ជៈប៉ូវកំលាំងលំដាប់ពិភពលោកប៊ូសស្ត្រង ខ្លាំងជាង ថាមពលយូរជាង។
- BoostrongDecember 24, 2019 Khmernote
ឆ្នាំនេះពិតជាអស្ចារ្យខ្លាំងណាស់សម្រាប់ថ្ងៃ Countdown ជាលើកដំបូងនៅតាមដងស្ទឹងសង្កែខេត្តបាត់ដំបង ដោយប៊ូសស្រ្តងនឹងរៀបចំឡើងនូវកំពូលព្រឹត្តិការណ៍ធំៗ ព្រមៗគ្នាទាំង 3 ថ្ងៃពេញ ថ្ងៃទី 29.30.31 ធ្នូ ឆ្នាំ 2019 ។ នៅតាមដងស្ទឹងសង្កែដែលធ្លាប់តែល្បីល្បាញតាមរយៈទឹកខ្មៅរបស់កវីល្បីៗរាប់សិបអ្នកនោះ។ ពេលនេះចំថ្ងៃឆ្លងឆ្នាំសាកល នឹងមានព្រឹត្តិការណ៍ដ៏ធំអស្ចារ្យគឺការ Countdown រាប់ថយក្រោយ ដើម្បីអបអរសាទរឆ្នាំថ្មីឆ្នាំ២០២០ នាចុងឆ្នាំខាងមុខនេះ។ ព្រឹត្តិការណ៍ដ៏សប្បាយរីករាយមិនគួរំលងនេះមានឈ្នោះថា BOOSTRONG 2020 THE COUNTDOWN ដែលមានស្តង់តាំងពិព័រណ៍រាប់រយស្តង់នៅជុំវិញដងស្ទឹងសង្កែសរុបទំនិញមានជាង២០២០មុខ មានការបាញ់កាំជ្រូចខ្នាតធំ២០២០ដើម និងមានការចែកញ៉ាំប៊ូសស្ត្រង ឥតគិតថ្លៃ២០២០កំប៉ុង។ ក្រៅពីមានកម្មវិធីដ៏អស្ចារ្យជាច្រើនដូចនេះហើយ ប៊ូសស្ត្រងក៏បានរៀបចំការប្រគំតន្ត្រីដ៏ធំមហិមានៅជាប់ដងស្ទឹងសង្កែដ៏ស្រស់ស្អាតផងដែរ ដែលមានសុទ្ធតែកំពូលតារាចម្រៀងល្បីឈ្មោះប្រចាំប្រទេសផងដែរ។ ចូលរូមស្រែកហ៊ោកញ្រ្ជៀវជាមួយមនុស្សជាទីស្រលាញ់ និង
- BoostrongDecember 21, 2019 Khmernote
ខេត្តបាត់ដំបងឆ្នាំនេះ ដឹងតែកក្រើកហើយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2020 ក្រុមហ៊ុនប៊ូសស្រ្តង នឹងនាំមកនូវមហាព្រឹត្តិការណ៍ COUNTDOWN ខ្នាតយក្សប្រចាំឆ្នាំដែលមានរយៈពេល៣រាត្រីពេញជាប់ៗគ្នា BOOSTRONG 2020 THE COUNTDOWN នាដងស្ទឹងសង្កែ ថ្ងៃទី 29.30.31 ខែធ្នូ ឆ្នាំ 2019។ មហាព្រឹត្តិការណ BOOSTRONG 2020 THE COUNTDOWN ជាព្រឹត្តិការណ៍ដ៏ធំជាងគេប្រចាំឆ្នាំដែលរួមមានព្រឹត្តិការណ៍ធំៗជាច្រើនកើតឡើងព្រមៗគ្នា ដូចជា៖ ការបាញ់កាំជ្រួចខ្នាតយក្ស 2020ដើម ញ៉ាំប៊ូសស្រ្តងហ្រ្វី 2020 កំប៉ុង ស្តង់តាំងពិរព័រណ៍រាប់រយស្តង់នៅជុំវិញដងស្ទឹងសង្កែ និងអ្វីដែលកាន់តែអស្ចារ្យគឺការប្រគំតន្រ្តីខាតយក្ស ដែលមានកំពូលតារាចម្រៀងដ៏ល្បីៗជាច្រើនដួងដូចជា៖ លោកឆាយ












