ប៊ូសស្រ្តងរៀបចំមហាព្រឹត្តិការណ៍ COUNTDOWN នៅបាត់ដំបងឡូយអស់ស្ទះ
Boostrong December 21, 2019 Khmernote

ខេត្តបាត់ដំបងឆ្នាំនេះ ដឹងតែកក្រើកហើយ ដើម្បីស្វាគមន៍ឆ្នាំថ្មី ឆ្នាំ2020 ក្រុមហ៊ុនប៊ូសស្រ្តង នឹងនាំមកនូវមហាព្រឹត្តិការណ៍ COUNTDOWN ខ្នាតយក្សប្រចាំឆ្នាំដែលមានរយៈពេល៣រាត្រីពេញជាប់ៗគ្នា BOOSTRONG 2020 THE COUNTDOWN នាដងស្ទឹងសង្កែ ថ្ងៃទី 29.30.31 ខែធ្នូ ឆ្នាំ 2019។

មហាព្រឹត្តិការណ BOOSTRONG 2020 THE COUNTDOWN ជាព្រឹត្តិការណ៍ដ៏ធំជាងគេប្រចាំឆ្នាំដែលរួមមានព្រឹត្តិការណ៍ធំៗជាច្រើនកើតឡើងព្រមៗគ្នា ដូចជា៖ ការបាញ់កាំជ្រួចខ្នាតយក្ស 2020ដើម ញ៉ាំប៊ូសស្រ្តងហ្រ្វី 2020 កំប៉ុង ស្តង់តាំងពិរព័រណ៍រាប់រយស្តង់នៅជុំវិញដងស្ទឹងសង្កែ និងអ្វីដែលកាន់តែអស្ចារ្យគឺការប្រគំតន្រ្តីខាតយក្ស ដែលមានកំពូលតារាចម្រៀងដ៏ល្បីៗជាច្រើនដួងដូចជា៖ លោកឆាយ វីរៈយុទ្ធ កញ្ញាសុខ ពិសី លោកជី ដេវិត កញ្ញាទេព បូព្រឹក្ស លោកខាត់ ជេមស៍ កញ្ញាអ៊ីវ៉ា កញ្ញារ៉ាប៊ី លោកកែវ វាសនា លោកវង្ស ដារ៉ារតនា លោកចឺម លោកឃី សុឃុន កញ្ញាវីរៈ និច្ច កញ្ញារ៉េត ស៊ូហ្សាណា កញ្ញាឈីន រតនៈ និងកញ្ញាកែវ សុបញ្ញា នឹងចូលរួមធ្វើឲ្យមព្រឹត្តិការណ៍ទាំងមូល កាន់តែល្បីកក្រើក។

នេះជាមហាព្រឹត្តិការណ៍ខ្នាតយក្សដែលមានតែមួយគត់នៅទឹកដីខេត្តបាត់ដំបង ដែលគ្រប់គ្នាទន្ទឹងរង់ចាំ។ ចូលរូមស្រែកហ៊ោកញ្រ្ជៀវ និង COUNTDOWN រួមគ្នា ព្រមទាំងក្រេបរសជាតិភេសជ្ជៈប៊ូសស្រ្តងដ៏ឈ្ងុយឆ្ងាញ់រួមគ្នា។