ហិរញ្ញវត្ថុ
  • ហត្ថាកសិករ ចូលរួមទប់ស្កាត់យ៉ាងយកចិត្តទុកដាក់បំផុតនូវការរីករាលដាល វីរុសកូវីដ ១៩
    ហិរញ្ញវត្ថុ
    March 18, 2020 Khmernote

    នាពេលថ្មីៗនេះ ករណីវិជ្ជមានវីរុសកូវីដ ១៩ ត្រូវបានរកឃើញជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ហត្ថាកសិករ លីមីតធីត បានចាត់វិធានការការពារ និងទប់ស្កាត់យ៉ាងសកម្ម និងជាបន្ទាន់នូវការរីករាលដាលវីរុសកូវីដ ១៩ នេះ ចំពោះបុគ្គលិក ក្រុមគ្រួសាររបស់បុគ្គលិក និងអតិថិជនរបស់ ហត្ថាកសិករ លីមីតធីតទាំងអស់។ ដើម្បីឆ្លើយតប និងទប់ស្កាត់ការរីករាលដាលវីរុសកូវីដ១៩នេះ គណៈគ្រប់គ្រងរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត បានអនុវត្តសកម្មភាពនានាយ៉ាងយកចិត្តទុកដាក់បំផុត ស្របតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក ដើម្បីធានាបាននូវសុខមាលភាពរបស់បុគ្គលិក ក្រុមគ្រួសារបុគ្គលិក និងអតិថិជន។ សកម្មភាពដែល ហត្ថាកសិករ លីមីតធីត បាននឹងកំពុងអនុវត្តដើម្បីការពារ និង ទប់ស្កាត់ការរីករាលដាលវីរុសកូវីដ

  • ចិនប្រមូលក្រដាសប្រាក់ជាច្រើនកម្ទេចចោល ហើយបោះពុម្ពថ្មីជាង ៨៥ពាន់លានដុល្លារ ដោយសារខ្លាចមានវីរុសកូរ៉ូណាឆ្លងតាមលុយ
    ហិរញ្ញវត្ថុ
    February 18, 2020 Khmernote

    ចិន៖ ធនាគារកណ្តាលចិននៅក្នុងតំបន់ Guangzhou គ្រោងនឹងកម្ទេចក្រដាស់ប្រាក់មួយចំនួនចោលដោយសង្ស័យថា ក្រដាសប្រាក់ទាំងនោះអាចមានមេរោគ COVID-19 និងអាចចម្លងទៅកាន់មនុស្សបានពេលគេប្រើប្រាស់លុយទាំងនោះ។ បើយោងតាមសារព័ត៌មាន South China Moring Post បានបញ្ជាក់ថា ធនាគារចិនមួយនេះមានឈ្មោះថា People’s Bank of China’s (PBOC) ដែលមានសាខានៅក្នុងក្រុង Guangzhou ដែលជាទីក្រុងធំបំផុតលំដាប់ទី ៣ នៅក្នុងប្រទេសចិន។ ប្រភពខាងលើបានបន្តថា លុយទាំងនោះគឺជាលុយដែលមានប្រភពមកពីមន្ទីរពេទ្យ ផ្សារលក់របស់សើម និងសេវារថយន្តក្រុងសាធារណៈ។ បើតាមលោក Fan Yifei អភិបាលរងនៃធនាគារកណ្តាលរបស់ចិនបានឲ្យដឹងថា ក្រដាសប្រាក់ថ្មីចំនួន ៦០០ ពាន់លានយ័ន (ប្រហែល៨៥,៦

  • ធនាគារ ជីប ម៉ុង បង្ហាញមហិច្ឆតាក្នុងការពង្រីកសាខាឲ្យបាន ២៥ ទីតាំង និងភ្នាក់ងារឲ្យបាន ៥០០ នៅទូទាំងប្រទេសក្នុងឆ្នាំនេះ
    ហិរញ្ញវត្ថុ
    February 15, 2020 Chan Sreyny

    ធនាគារជីប ម៉ុង ខម​មើ​សល ប៊ែ​ង ដែលកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ បានដាក់សម្ភោធដំណើរការជាផ្លូវការនៅសាខាថ្មីរបស់ខ្លួនរហូតដល់ទៅពីរទីតាំងក្នុងពេលតែមួយ ដោយផ្តោត​សំខាន់​លើ​ការប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល និង​ប្រព័ន្ធ​បច្ចេកវិទ្យា​សុទ្ធសាធ សម្រាប់​ប្រតិបត្តិការ​ហិរញ្ញវត្ថុ​ផ្សេងៗ រាប់​ចាប់ពី​ការបើក​គណនី​ធនាគារ រហូតដល់​ការ​ទូរ​ទាត់​ផ្សេងៗ​ជាប្រចាំ​ថ្ងៃ​។ បន្ទាប់ពីបោះជំហានចូលក្នុងវិស័យធនាគារកាលពីឆ្នាំ២០១៨ ដោយទទួល​បាន​អាជ្ញាប័ណ្ណពីធនាគារ​ជាតិ​នៃកម្ពុជាកាលពី​ខែ​ឧសភា មកទល់ពេលនេះធានាគារជីប ម៉ុង បានបើកដំណើរការបាន ៧ សាខាដែល​​កំពុង​បម្រើសេវា​កម្ម​ជូន​អតិថិជន។ ​ស្របពេល​កម្ពុជាមានការ​វិវត្តន៍​ឥតឈប់ឈរ នៃ​វិស័យ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ និង​កំណើន​នៃ​ចំនួន​ប្រតិបត្តិការក៏ដូចជា​ទំហំ​ទឹកប្រាក់ នៃ​សេវា​ធនាគារ​អេឡិចត្រូនិក​ ធនាគារជីប ម៉ុង បានបង្ហាញមហិច្ឆតាក្នុងការបើកសាខាឲ្យបានចំនួន ២៥ នៅទូទាំងប្រទេស និងបង្កើតភ្នាក់ងារធនាគារឲ្យបាន ៥០០ ភ្នាក់ងារនៅក្នុងឆ្នាំ២០២០ នេះ

  • ខេត្តឧត្តរមានជ័យ – គោលដៅចុងក្រោយនៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។
    ហិរញ្ញវត្ថុ
    January 9, 2020 Khmernote

    នាថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០ ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តឧត្តរមានជ័យ ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»។ ការចូលរួមលើកនេះ គឺជាលើកទី១៩ក្នុងឆ្នាំ២០១៩ និងជាលើកទី២៤បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បីចែករំលែកចំណេះដឹង ជំនាញ បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗសម្រាប់ការវិនិយោគដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។ លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា បានផ្ដល់មតិស្វាគមន៍ក្នុងសិក្ខាសាលានៅខេត្តឧត្តរមានជ័យនេះ ហើយបានបង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់គណៈកម្មការមូលបត្រកម្ពុជាក្នុងការពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក

  • ធនាគារដ៏ធំមួយរបស់កូរ៉េ សម្រេចចិត្តទិញភាគហ៊ុន ៧០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់  ក្នុងតម្លៃ ៦០៣ លានដុល្លារអាមេរិក  និងសល់ 30% ទៀតគ្រោង ២ ឆ្នាំទៀត ទិញយកទាំងអស់
    ហិរញ្ញវត្ថុ
    December 27, 2019 Chan Sreyny

    ធនាគារ KB Kookmin ដែលជាអ្នកផ្ដល់ប្រាក់កម្ចីធំជាងគេបំផុតរបស់សាធារណៈរដ្ឋកូរ៉េបានប្រកាសកាលពីថ្ងៃទី២៦ ខែធ្នូនេះថា ខ្លួនបានសម្រេចចិត្តទិញគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេនៅកម្ពុជាដើម្បីពង្រីកវិសាលភាពរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នៅក្នុងសេចក្ដីថ្លែងការមួយធនាគារបាននិយាយថា ក្រុមប្រឹក្សាភិបាលរបស់ធនាគារ KB Kookmin បានយល់ព្រមលើផែនការកាន់កាប់ភាគហ៊ុនចំនួន ៧០% នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ក្នុងតម្លៃ ៦០៣ លានដុល្លារអាមេរិក។ ជាមួយគ្នានេះដែរធនាគារ KB ក៏គ្រោងនឹងទិញយកភាគហ៊ុនចំនួន ៣០% ដែលនៅសេសសល់ក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ក្នុងរយៈពេល ២ឆ្នាំខាងមុខទៀតផងដែរ ដើម្បីទទួលបានការគ្រប់គ្រងផ្ដាច់មុខ។ សូមបញ្ជាក់ផងដែរថានៅក្នុងកិច្ចខិតខំប្រឹងប្រែងដំបូងរបស់ខ្លួន ដើម្បីបោះជំហានចូលក្នុងទីផ្សារមីក្រូហិរញ្ញវត្ថុនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ KB Kookmin បានវិនិយោគទឹកប្រាក់ ៩៨ លានដុល្លារ ដើម្បីទទួលបានភាគហ៊ុន ២២% នៅក្នុងធនាគារ Bukopin

  • ខេត្តមណ្ឌលគិរី – គោលដៅទី១៦នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត
    ហិរញ្ញវត្ថុ
    December 20, 2019 Samrith Choung

    កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តមណ្ឌលគិរី ក្នុងការរៀបចំសិក្ខាសាលានៅខេត្តមណ្ឌលគិរី ដែលជាគោលដៅទី១៦នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីឯកឧត្តម ប៉េង សម្បត្តិ អភិបាលរងនៃគណៈអភិបាលខេត្តមណ្ឌលគិរី និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី ព្រមទាំងលោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា។ ភ្ជាប់ជាមួយនឹងប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែកចំណេះដឹង

  • ខេត្តស្ទឹងត្រែង – គោលដៅទី១៤នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩របស់ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង គណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្ត ក្រោមប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?»
    ហិរញ្ញវត្ថុ
    December 17, 2019 Samrith Choung

    កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានសហការជាមួយគណៈកម្មការមូលបត្រកម្ពុជា និងរដ្ឋបាលខេត្តស្ទឹងត្រែង ក្នុងការរៀបចំសិក្ខាសាលានៅខេត្តស្ទឹងត្រែង ដែលជាគោលដៅទី១៤នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីឯកឧត្តម ស៊ី សួន អភិបាលរងនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង ព្រមទាំងលោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រ និងជាតំណាងដ៏ខ្ពង់ខ្ពស់នៃឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជា។ ភ្ជាប់ជាមួយនឹងប្រធានបទ «អ្វីជាការជួញដូរឧបករណ៍និស្សន្ទ៖ ការត្រៀមខ្លួន ការវិនិយោគ និងការយល់ដឹងពាក់ព័ន្ធ?» សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែកចំណេះដឹង

  • ​ខេត្តក្រចេះ – គោលដៅទី១៣នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩  ក្រោមប្រធានបទ​”អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ”
    ហិរញ្ញវត្ថុ
    December 16, 2019 Samrith Choung

    នាថ្ងៃ​ទី១៥​​ ​ខែ​ធ្នូ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​ ហ្គោ​ល​ដេ​ន​ អេហ្វអិ​ក​ស៍ ​លីង​ ឃែ​ភី​ថល​ ​បានចូលរួមក្នុងសិក្ខាសាលាតាមបណ្ដាខេត្តនៅខេត្តក្រចេះ ក្រោម​ប្រធាន​បទ”អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ”​ ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​។ ការចូលរួមលើកនេះ គឺជាលើកទី១៣ក្នុងឆ្នាំ២០១៩ និងជាលើកទី១៨បើគិតចាប់ពីការកើតឡើងនៃសិក្ខាសាលាតាមបណ្ដាខេត្តក្នុងឆ្នាំ២០១៨មក។ គោលបំណងសំខាន់នៃការចូលរួមនេះ គឺដើម្បី​ចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ ​បទពិសោធន៍ ក៏ដូចជាគន្លឹះល្អៗ​សម្រាប់ការវិនិយោគ​ដល់សាធារណៈជននៅគ្រប់ខេត្តក្រុងទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា។ ​​ លោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា ​បាន​ផ្ដល់​មតិស្វាគមន៍ក្នុង​សិក្ខាសាលា​នៅខេត្តក្រចេះនេះ ហើយ​បាន​បង្ហាញពីស្ថានភាពបច្ចុប្បន្ននៃទីផ្សារឧបករណ៍និស្សន្ទនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាគោលជំហររបស់​គណៈកម្មការ​មូលបត្រ​កម្ពុជាក្នុងការ​ពង្រីកការអភិវឌ្ឍទីផ្សារឧបករណ៍និស្សន្ទបន្ថែមទៀត។ លោក បុល្លិកា ក៏បាន​លើកទឹកចិត្ត​ឱ្យវិនិ​យោគិន​បង្កើន​ចំណេះ​ដឹង​ និង​ត្រៀម​ខ្លួន​រួចរាល់​សម្រាប់ការវិនិយោគលើឧបករណ៍និស្សន្ទ

  • ខេត្តត្បូងឃ្មុំ – គោលដៅទី១២នៃសិក្ខាសាលាតាមបណ្ដាខេត្តប្រចាំឆ្នាំ២០១៩របស់​ក្រុមហ៊ុន​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ ​​គណៈកម្មការ​មូលបត្រ​កម្ពុជា​ និងរដ្ឋបាលខេត្ត ​
    ហិរញ្ញវត្ថុ
    December 15, 2019 Samrith Choung

    កាលពីថ្ងៃ​ទី១៤​​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​១​៩​ ​ក្រុមហ៊ុន​​ ខេ​ម​បូ​ឌា​ន​ ដេ​រី​វ៉េ​ទីវ​ អ៊ិ​ច​ឆេង​ បានសហការជាមួយគណៈកម្មការ​មូលបត្រ​កម្ពុជា និងរដ្ឋបាលខេត្តត្បូងឃ្មុំ ក្នុងការរៀបចំសិក្ខាសាលានៅខេត្តត្បូងឃ្មុំ ដែលជាគោលដៅទី១២នៃសិក្ខាសាលាតាមបណ្ដាខេត្តឆ្នាំ២០១៩ ក្រោមអធិបតីឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោក ជា បុល្លិកា អនុប្រធាននាយកដ្ឋានត្រួតពិនិត្យអន្តរការីមូលបត្រនៃគណៈកម្មការមូលបត្រកម្ពុជា។ ភ្ជាប់ជាមួយនឹងប្រធាន​បទ​ ​«​អ្វី​ជា​ការ​ជួញ​ដូរ​ឧបករណ៍​និស្សន្ទ​៖​ ​ការ​ត្រៀម​ខ្លួន​ ​ការ​វិនិយោគ​ ​និង​ការយល់​ដឹង​ពាក់ព័ន្ធ​?​»​ សិក្ខាសាលាតាមបណ្ដាខេត្ត មានគោលបំណងចែករំលែក​ចំណេះ​ដឹង​ ​ជំនាញ​ បទពិសោធន៍ បទប្បញ្ញាត្តិ ​និងឱកាសវិនិយោគដល់សាធារណៈជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា​។​ ​ ​ លោក ជា

  • ហត្ថាកសិករ បោះជំហានកាន់តែធំចាប់យកទីផ្សារកម្ចីបង់រំលស់
    ហិរញ្ញវត្ថុ
    December 14, 2019 Khmernote

    ភ្នំពេញ ថ្ងៃសុក្រ ទី១៣ ខែធ្នូ ឆ្នាំ២០១៩៖ ហត្ថាកសិករ លីមីតធីត ដែលគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាបានប្រកាសពីការពង្រីកអាជីវកម្មរបស់ខ្លួនចាប់យកទីផ្សារ សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួន។ ការប្រកាសនេះបានធ្វើឡើងក្នុងកម្មវិធីសន្និសីទសារព័ត៌មានក្រោមប្រធានបទ “កាន់តែសាមញ្ញ កាន់តែឡូយ” ដែលបានប្រព្រឹត្តិទៅនៅបរិវេណរោងភាពយន្ត Major Cineplex នៃផ្សារទំនើប អ៊ីអន ម៉ល ភ្នំពេញ (អ៊ីអន១) ដោយមានការអញ្ជើញចូលរួមពីគណៈគ្រប់គ្រងហត្ថាកសិករ លីមីតធីត ដៃគូអាជីវកម្ម ព្រមទាំងអ្នកសារព័ត៌មានដែលមានគ្នាសរុបប្រមាណជាង ៧០នាក់។ ការដាក់ឲ្យប្រើប្រាស់សេវាកម្ចីបង់រំលស់និងកម្ចីផ្ទាល់ខ្លួននេះ សបញ្ជាក់ឲ្យឃើញនូវមហិច្ចតាដ៏ធំមួយទៀតរបស់ហត្ថាកសិករក្នុងការបោះជំហានក្តោបយកទីផ្សារដែលមានបរិយាកាសប្រកួតប្រជែងខ្ពស់ ជាមួយនឹងការផ្តល់ភាពងាយស្រួល ព្រមទាំងដំណោះស្រាយល្អ និងមានប្រសិទ្ធភាពជូនអតិថិជន។ លោក Wanchairabin Jitwattanatam (Eddy)