ហិរញ្ញវត្ថុ
  • ស្លាកធនាគារ J Trust Royal Bank បានផ្លាស់ប្ដូររួចរាល់គ្រប់សាខានៅទូទាំងប្រទេស ដោយត្រៀមនឹងបើកប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនលើកដំបូងឆាប់ៗនេះ
    ហិរញ្ញវត្ថុ
    August 21, 2019 Chan Sreyny

    ឈានមកដល់ថ្ងៃនេះស្លាកធនាគារ J Trust Royal Bank គ្រប់សាខាទូទាំងប្រទេសកម្ពុជាបានតម្លើងរួចរាល់ជាស្ថាពរ ដូចដែលបានធ្វើការប្រកាសកាលពីខែមិថុនាកន្លងទៅនេះ ដោយប្ដូរពីឈ្មោះ ANZ Royal Bank មកជា J Trust Royal Bank ជាផ្លូវការ​ បន្ទាប់ពីធនាគារដែលមានវ័យចំណាស់ និងជាបុត្រសម្ព័ននៅក្នុងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានលក់ភាគហ៊ុន ៥៥% របស់ខ្លួនទៅឲ្យធនាគារជប៉ុនអស់រយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ។ គួរបញ្ជាក់ផងដែរថាការផ្លាស់ប្ដូរនេះ ក្នុងគោលបំណងបង្កើតចក្ខុវិស័យរួមគ្នាដើម្បីឲ្យសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា កាន់តែរីកចម្រើនស្របតាមបច្ចេកវិទ្យាទំនើបបែបឌីជីថល ហើយក្រុមហ៊ុន J Trust របស់ជប៉ុននិង

  • TrueMoney និងធនាគារ ABA ចាប់ដៃគ្នា រកភាពងាយស្រួលដល់អតិថិជន ទាំងការទូទាត់ប្រាក់កម្ចី និងផ្ទេរប្រាក់ផ្សេងៗ
    ហិរញ្ញវត្ថុ
    August 20, 2019 Khmernote

    ភ្នំពេញ ថ្ងៃ ទី១៩ ខែ សីហា ឆ្នាំ ២០១៩៖ ធនាគារ ABA ដែលជាធនាគារពាណិជ្ជមួយឈានមុខគេនៅកម្ពុជា និងជាសមាជិកនៃធនាគារជាតិ កាណាដា និង TrueMoney ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេលំដាប់ទី១ នៅកម្ពុជា បានប្រកាសជាផ្លូវការនូវភាពជាដៃគូដែលផ្តល់នូវការទូទាត់ប្រាក់កម្ចីងាយស្រួល និងសេវាផ្ទេរប្រាក់ទៅអតិថិជនរបស់ពួកគេ។ ស្ថិតក្រោមភាពជាដៃគូនេះ អ្នកខ្ចីប្រាក់កម្ចីរបស់ធនាគារ ABA អាចដាក់សាច់ប្រាក់ចូលក្នុងគណនីធនាគារ ABA របស់ពួកគេតាមរយៈបណ្តាញភ្នាក់ងារ ឬសាខា TrueMoney ដែលមានច្រើនជាងគេ រហូតដល់ 10,000 ភ្នាក់ងារនៅទូទាំងប្រទេស។ លើសពីនេះអតិថិជនអាចផ្ទេរប្រាក់បានយ៉ាងរលូនរវាង គណនី ABA និងគណនី

  • វៀតណាមក្លាយជាប្រទេសដែលលេចធ្លោជាងគេនៅក្នុងអាស៊ានទាំងកំណើនសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
    ហិរញ្ញវត្ថុ
    August 14, 2019 Chan Sreyny

    យោងតាមការព្យាករណ៍របស់ក្រុមហ៊ុន Standard Chartered បានបង្ហាញថាប្រទេសវៀតណាមនឹងនៅតែជាប្រទេសអាស៊ានដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតក្នុងរយៈពេលដ៏ខ្លីខាងមុខនេះជាមួយនឹងកំណើនប្រចាំឆ្នាំ ២០១៩ មានចំនួន ៦.៩% ។ ហើយវិស័យផលិតកម្មដែលជំរុញដោយ FDI ដែលកំពុងត្រៀមខ្លួនសម្រាប់ការកើនឡើងទ្វេដងក្នុងរយៈពេល ៤ ឆ្នាំជាប់គ្នានឹងបន្តក្លាយជាកម្លាំងជំរុញដ៏សំខាន់។ ការព្យាករណ៍នេះត្រូវបានគូសបញ្ជាក់នៅក្នុងរបាយការណ៍របស់ពិភពលោកដែលបានចេញផ្សាយដោយផ្អែកលើសេដ្ឋកិច្ចនៅក្នុងត្រីមាសទី៣ ឆ្នាំ ២០១៩ មានចំណងជើងថា “The dovish wave grows” ។ លោក Chidu Narayanan សេដ្ឋវិទូប្រចាំអាស៊ីនៅធនាគារ Standard Chartered បានមានប្រសាសន៍ថា “ ទស្សនវិស័យកំណើនសេដ្ឋកិច្ចរបស់ប្រទេសវៀតណាមនៅតែមានភាពរឹងមាំជាមួយនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ចមានស្ថេរភាពនៅឆមាសទី១ ដែលទំនងជាបន្តដល់ដំណាច់ឆ្នាំនេះ ហើយយើងរំពឹងថាកំណើននឹងកើនឡើងយឺតនៅឆមាសទី២ ពី

  • ក្រុមហ៊ុន វីសា បន្តពង្រឹងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការអភិវឌ្ឍន៍ការទូទាត់តាមប្រព័ន្ធឌីជីថលនៅកម្ពុជា
    ហិរញ្ញវត្ថុ
    August 8, 2019 Khmernote

    រាជធានីភ្នំពេញ, ថ្ងៃទីពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩ – សមាគមធនាគារនៅកម្ពុជា និង ក្រុមហ៊ុន វីសា ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីផលដែលឈានមុខគេ នៅក្នុងពិភពលោក និងធនាគារអេស៊ីលីដា ភីអិលស៊ី បានចុះហត្ថលេខា ដើម្បីជួយដល់បណ្តាញអន្ដរធនាគាររបស់កម្ពុជាដែលមានឈ្មោះថា Cambodian Shared Switch (CSS) ដើម្បី ទទួលបានសិទ្ធិក្នុងការប្រើប្រាស់បច្ចេកវិទ្យាសុវត្ថិភាព EMV chip ជំនួសការប្រើ Magnetic Stripe សម្រាប់ការទូទាត់វិញ។ កិច្ចព្រមព្រៀងនេះផ្តល់ជូនដល់សមាជិកសមាគមធនាគារនៅកម្ពុជា

  • ភាពរីកចំរើនវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុនៅកម្ពុជាកំពុងស្ថិតក្នុងការប្រកួតប្រជែងខ្លាំង
    ហិរញ្ញវត្ថុ
    August 8, 2019 Khmernote

    ថ្មីៗនេះតាមការសង្កេតនៅលើទីផ្សារឃើញថាវិស័យ បច្ចេកវិទ្យាហិរញ្ញវត្ថុ នៅកម្ពុជាកំពុងតែមានសន្ទុះខ្លាំង ក្នុងនោះដែរក្រុមហ៊ុនទ្រូម៉ាន់នីជាក្រុមហ៊ុនវេរលុយមួយ ដែលមានភ្នាក់ងារច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា គ្របដណ្តប់ទូទាំងប្រទេស យោងតាមគេហទំព័រហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុនទ្រូម៉ាន់នី។ តាមការសាកសួរភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែង ដែលធ្លាប់ជាភ្នាក់ងារវេរលុយរបស់ក្រុមហ៊ុន ផ្សេងទៀត បានលើកឡើងថា ពីមុនពួកគេធ្លាប់ជាភ្នាក់ងាររបស់ក្រុមហ៊ុនផ្សេង តែដោយសារបច្ចុប្បន្ន ប្តូរជាភ្នាក់ងារទ្រូម៉ាន់នីវិញដោយសារតែតម្រូវការ វេរលុយតាមក្រុមហ៊ុនទ្រូម៉ាន់នីមានកំណើនច្រើន។ ភ្នាក់ងារទ្រូម៉ាន់នីមួយកន្លែងដែលមានស្លាកយីហោ រតនា168 គាត់បានបង្ហើបថា៖ «ខ្ញុំជាភ្នាក់ងារមួយដែលចាប់ដៃជាមួយក្រុមហ៊ុនទ្រូម៉ាន់នី តាំងពីបើកដំបូងមកម្ល៉េះ ក៏ព្រោះតែទំនុកចិត្តជាមួយទ្រូម៉ាន់នី អាចនិយាយបានថាក្រុមហ៊ុនទ្រូម៉ាន់នី ជាក្រុមហ៊ុនអន្តរជាតិហើយខ្ញុំជឿជាក់ថាខ្ញុំនិងទទួលបានអតិថិជនច្រើនពីក្រុមហ៊ុនទ្រូម៉ាន់នី។ តាមការសង្កេតស្លាកសញ្ញាក្រុមហ៊ុនទ្រូម៉ាន់នីគឺមានពណ៌ទឹកក្រូចតែបច្ចប្បន្ននេះ បើមើលតាមទីផ្សារភ្នាក់ងារមួយចំនួនមានពណ៌ត្រួយចេកខ្ចីលាយគ្នាជាមួយនឹងពណ៌ទឹកក្រូចដែលយើងអាចមើលដឹងថាជាក្រុមហ៊ុនវេរលុយវីង និងទ្រូម៉ាន់នី។ ពាក់ព័ន្ធនឹងបញ្ហានេះ យើងក៏ព្យាយាមទាក់ទងទៅកាន់ថ្នាក់ដឹកនាំក្រុមហ៊ុនទ្រូមាន់នី ក៏ដូចជាក្រុមហ៊ុនវីង តែពុំមានភាគីណាអាចផ្តល់ចម្លើយបាននោះទេ។ ដោយឡែក លោក កូ ប៊ុនសុង

  • ធនាគារ ABA បោះលក់បណ្ណបំណុលរបស់ខ្លួន មានតម្លៃត្រឹមតែ១០ម៉ឺនរៀលក្នុងមួយសន្លឹក
    ហិរញ្ញវត្ថុ
    July 31, 2019 Khmernote

    ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ធនាគារ ABA បានធ្វើការប្រកាសអំពីការធ្វើបរិវិសកម្ម និងការបោះផ្សាយសញ្ញាបណ្ណសាជីវកម្ម (សញ្ញាបណ្ឌ ABA) ក្នុងទំហំទឹកប្រាក់សរុបចំនួន ១២៨ពាន់លានរៀល (ប្រហែល ៣២លានដុល្លារអាមេរិក)។ គោលបំណងនៃការបោះផ្សាយបណ្ណបំណុលនេះ គឺដើម្បីប្រើប្រាស់សាច់ប្រាក់ ដែលទទួលបានពីការបោះផ្សាយបណ្ណបំណុល សម្រាប់ចំណាយលើប្រតិបត្តិការ និងកំណើននៃអាជីវកម្មឥណទាន ហើយឥណទានទាំងនោះ នឹងជួយទ្រទ្រង់ដល់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតតូច និងមធ្យមនៅតាមជនបទ រួមទាំងសហគ្រិនជាស្ត្រីនៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។ សញ្ញាបណ្ណ ABA នឹងក្លាយជាមូលបត្របំណុលទី១ ដែលត្រូវបានបោះផ្សាយដោយធនាគារពាណិជ្ជនៅក្នុងប្រទេសកម្ពុជា ហើយវាក៏ជាសញ្ញាបណ្ណកម្ពុជាដំបូងគេ ដែលទទួលបានចំណាត់ថ្នាក់លទ្ធភាពសងកម្រិត ‘B’ ពីភ្នាក់ងារវាយតម្លៃ S&P Global

  • ABA ប្រកាសផ្តល់រង្វាន់ iPhone Xs Max ចំនួន 6គ្រឿង ដល់អ្នកចាយលុយតាម ABA PAY ចាប់ពី $5 ឡើងទៅ
    ហិរញ្ញវត្ថុ
    July 30, 2019 Khmernote

    ធនាគារ ABA ដែលកំពុងត្រូវបានគេមើលឃើញថា ជាធនាគារមួយដែលមាន App ប្រើប្រាស់ងាយស្រួលនិងពេញនិយមជាងគេនៅកម្ពុជាបច្ចុប្បន្ននេះ បានប្រកាសផ្តល់រង្វាន់ស្មាតហ្វូន iPhone Xs Max ចំនួន 6គ្រឿង ដល់អ្នកចាយលុយតាម ABA PAY ចាប់ពី $5 ឡើងទៅ ដោយកម្មវិធីចាប់ផ្តើមឡើងចាប់ពីថ្ងៃទី 29 កក្កដា ដល់ថ្ងៃទី 29 តុលា 2019 ហើយគ្រប់ម្ចាស់កាត ABA Visa ទាំងអស់ នឹងទទួលឱកាសឈ្នះ iPhone Xs Max ស៊េរីថ្មីមួយគ្រឿងក្នុងចំណោមរង្វាន់

  • ABA គ្រងពានរង្វាន់ “ធនាគារឆ្នើមនៅកម្ពុជា” 6 ឆ្នាំជាប់គ្នា ពីទស្សនាវដ្ដីហិរញ្ញវត្ថុ លំដាប់ថ្នាក់ពិភពលោក
    ហិរញ្ញវត្ថុ
    July 19, 2019 Khmernote

    ធនាគារ ABA បានចូលមកធ្វើការវិនិយោគនៅកម្ពុជា កាលពីអំឡុងឆ្នាំ 1996 ហើយមានការរីកចំរើនយ៉ាងខ្លាំងគួរអោយកត់សំគាល់នោះ ដោយកាលពីពេលថ្មីៗនេះទទួលបានពានរង្វាន់ជា “ធនាគារឆ្នើមជាងគេនៅកម្ពុជា 2019” ពី Euromoney ដែលជាទស្សនាវដ្ដីហិរញ្ញវត្ថុដ៏លេចធ្លោ និងគួរឲ្យទុកចិត្តបំផុតមួយនៅក្នុងពិភពលោក ដោយកម្មវិធីប្រគល់ពានរង្វាន់សម្រាប់អ្នកឈ្នះនៅទូទាំងទ្វីបអាស៊ីនេះ បានប្រព្រឹត្តទៅនៅក្នុងទីក្រុងហុងកុង នាថ្ងៃទី 16 ខែ កក្កដា ឆ្នាំ 2019 កន្លងទៅ ហើយនេះក៏មិនមែនជាលើកទីមួយដែរ សម្រាប់ ABA ដោយវាជាលើកទី 6 ហើយដែលធនាគារមួយនេះទទួលបានពានរង្វាន់ ធនាគារឆ្នើមជាងគេនៅកម្ពុជា។ ក្នុងនោះដែរ Euromoney ក៏បានអបអរសាទរ ABA ចំពោះគុណសម្បត្តិយ៉ាងជាក់ស្តែងរបស់ធនាគារ

  • ធនាគារ ស្ថាបនា និង ទ្រូម៉ាន់នី ចាប់ដៃគូគ្នា ដើម្បីផ្តល់មធ្យោបាយផ្ទេរប្រាក់ នៅកម្ពុជា អោយកាន់តែមានភាពងាយស្រួល
    ហិរញ្ញវត្ថុ
    July 16, 2019 Khmernote

    ភ្នំពេញ ថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០១៩៖ ស្ថាបនាដែលជាធនាគារឈានមុខគេមួយនៅក្នុង ប្រទេស កម្ពុជា ថ្ងៃ នេះ បាន ដាក់ឲ្យដំណើរ ការ ជា ផ្លូវ ការ កិច្ច សហប្រតិបត្តិការ សេវាកម្ម ហិរញ្ញវត្ថុ ជា មួយ ក្រុម ហ៊ុន ទ្រូម៉ាន់នី ដើម្បី ផ្តល់ ជូន អតិថិជន នូវ ការ

  • ABA គ្រោងបើកសាខាអោយបាន ៧៧ ក្នុងឆ្នាំនេះ ស្របពេលដែលសាខាខេត្តកោះកុង ទើបបើកដំណើរការម្សិលមិញ
    ហិរញ្ញវត្ថុ
    July 9, 2019 Khmernote

    ស្របពេលដែលសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាកំពុងតែមានសន្ទុះកើនឡើង ទន្ទឹមនឹងបច្ចេកវិទ្យាក៏មានភាពរីកចំរើនដូចគ្នា ប្រជាពលរដ្ឋកម្ពុជា ក៏មានការយល់ដឹងច្រើនទាក់ទងទៅនឹងវិស័យធនាគារ ជាក់ស្តែងដូចជាការដាក់ប្រាក់បញ្ញើរផ្សេងៗ ការប្រើប្រាស់ឥណទានធនាគារ ដើម្បីពង្រីកមុខជំនួញផ្សេងៗ ការផ្ទេរប្រាក់ ក៏ដូចជាកម្ចីទិញរថយន្ត ម៉ូតូ ផ្ទះ ដែលជាសេវាកម្មដ៏ពេញនិយមបំផុតមួយនៅកម្ពុជា នាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះដែរធនាគារដែលមានដើមកំណើតពីប្រទេសកាណាដា គឺ ABA ក៏បានពង្រីកខ្លួនទៅកាន់ខេត្តឆ្ងាយៗ ដើម្បីបំពេញនូវតំរូវការអតិថិជនរបស់ខ្លួន ដោយក្នុងនោះ ABA គ្រោងបើកសាខាអោយបាន ៧៧ នៅក្នុងឆ្នាំនេះ ដែលបច្ចប្បន្ន មាន៦៨សាខាហើយនៅទូទាំងប្រទេស ជាក់ស្តែងសាខាខេត្តកោះកុង ទើបនឹងដាក់អោយដំណើរការនៅម្សិលមិញផ្ទាល់តែម្តង។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ប្រចាំឆ្នាំនៃប្រាក់ចំណេញរបស់ធនាគារ ABA នៅក្នុងឆ្នាំ២០១៨ ធនាគារមួយនេះ ទទួលបានប្រាក់ចំណេញសុទ្ធរហូតដល់ទៅ ៧១,៨