ស្លាកធនាគារ J Trust Royal Bank បានផ្លាស់ប្ដូររួចរាល់គ្រប់សាខានៅទូទាំងប្រទេស ដោយត្រៀមនឹងបើកប្រតិបត្តិការហិរញ្ញវត្ថុរបស់ខ្លួនលើកដំបូងឆាប់ៗនេះ
ហិរញ្ញវត្ថុ August 21, 2019 Chan Sreyny

ឈានមកដល់ថ្ងៃនេះស្លាកធនាគារ J Trust Royal Bank គ្រប់សាខាទូទាំងប្រទេសកម្ពុជាបានតម្លើងរួចរាល់ជាស្ថាពរ ដូចដែលបានធ្វើការប្រកាសកាលពីខែមិថុនាកន្លងទៅនេះ ដោយប្ដូរពីឈ្មោះ ANZ Royal Bank មកជា J Trust Royal Bank ជាផ្លូវការ​ បន្ទាប់ពីធនាគារដែលមានវ័យចំណាស់ និងជាបុត្រសម្ព័ននៅក្នុងក្រុមហ៊ុន Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានលក់ភាគហ៊ុន ៥៥% របស់ខ្លួនទៅឲ្យធនាគារជប៉ុនអស់រយៈពេលប្រមាណមួយឆ្នាំកន្លងមកនេះ។

គួរបញ្ជាក់ផងដែរថាការផ្លាស់ប្ដូរនេះ ក្នុងគោលបំណងបង្កើតចក្ខុវិស័យរួមគ្នាដើម្បីឲ្យសេវាកម្មហិរញ្ញវត្ថុនៅកម្ពុជា កាន់តែរីកចម្រើនស្របតាមបច្ចេកវិទ្យាទំនើបបែបឌីជីថល ហើយក្រុមហ៊ុន J Trust របស់ជប៉ុននិង ក្រុមហ៊ុន Royal group របស់អ្នកឧកញ៉ា គិត ម៉េង បានព្រមព្រៀងគ្នាប្រើឈ្មោះថ្មីមួយដែលបានមក ពីការរួមបញ្ចូលគ្នានៃឈ្មោះរបស់ក្រុមហ៊ុនទាំងពីរ គឺ ធនាគារ « J Trust Royal Bank »៕

អត្ថបទ៖ លីនី