ហិរញ្ញវត្ថុ
  • ជប៉ុននឹងផ្តល់ជំនួយ ១១២ ពាន់លានដុល្លារ ដល់ក្រុមហ៊ុនដែលខ្វះខាតហិរញ្ញវត្ថុ ដោយសារវិបត្តិជំងឺ COVID-19
    ហិរញ្ញវត្ថុ
    May 22, 2020 Khmernote

    រដ្ឋាភិបាលជប៉ុននឹងផ្តល់ជំនួយចំនួន ១២ ទ្រីលានយ៉េន (១១១.៦ ពាន់លានដុល្លារ) ដល់ក្រុមហ៊ុននានា ដែលមានការខ្វះខាតក្នុងអំឡុងពេលនៃវិបត្តិជំងឺ COVID-19។ ជំនួយរបស់ធនាគារអភិវឌ្ឍន៍និងមូលនិធិឯកជនជប៉ុន នឹងត្រូវប្រើប្រាស់សម្រាប់បំណុលតូចៗ និងការទិញភាគហ៊ុន ដើម្បីគាំទ្រក្រុមហ៊ុនដែលមានហិរញ្ញវត្ថុយ៉ាប់យ៉ឺន ក៏ដូចជាការជួយពួកគេរៀបចំរចនាសម្ព័ន្ធឡើងវិញបន្ទាប់ពីវីរុសស្ងប់ទៅវិញ។ ដោយសារតែជំងឺ COVID-19 ហាក់មិនងាយនឹងស្ងប់ទៅវិញ ដូច្នេះរដ្ឋាភិបាលជប៉ុននឹងព្យាយាមពង្រឹងកញ្ចប់សុវត្ថិភាពសម្រាប់ក្រុមហ៊ុននានា ដើម្បីជាជំនួយបន្ទាន់នៅពេលត្រូវការចាំបាច់។ ក្នុងចំណោមទឹកប្រាក់ ១២ ទ្រីលានយ៉េន ប្រហែលជាពាក់កណ្តាលត្រូវបានគេរំពឹងថានឹងជាប្រាក់កម្ចីបន្ទាប់បន្សំពីធនាគារអភិវឌ្ឍន៍ជប៉ុន សាជីវកម្មហិរញ្ញវត្ថុជប៉ុន និងស្ថាប័នហិរញ្ញវត្ថុដែលពាក់ព័ន្ធនឹងរដ្ឋាភិបាល។ ហិរញ្ញប្បទានបំណុលបន្ទាប់បន្សំនឹងបង្កើនដើមទុនរបស់ក្រុមហ៊ុន ហើយក្តីសង្ឃឹមគឺថា វានឹងជួយកាត់បន្ថយការធ្លាក់ចុះនៃឥណទាន ហើយធ្វើឱ្យវាមានតម្លៃថោកសម្រាប់ក្រុមហ៊ុន ដើម្បីទទួលបានហិរញ្ញប្បទានបន្ថែមពីអ្នកផ្តល់ប្រាក់កម្ចីផ្សេងទៀត។ អ្នកផ្តល់ប្រាក់កម្ចីដែលមានសម្ព័ន្ធភាពជាមួយរដ្ឋាភិបាល នឹងមិនចូលរួមក្នុងការគ្រប់គ្រងសាជីវកម្មនោះទេ ដូច្នេះវាគួរតែធ្វើឱ្យក្រុមហ៊ុនកាន់តែងាយស្រួលក្នុងការទទួលយកមូលនិធិ។ រដ្ឋាភិបាលនឹងរៀបចំថវិកាសម្រាប់ការវិនិយោគក្នុងការលូតលាស់និងរៀបចំរចនាសម្ព័ន្ធឡើងវិញ តាមរយៈសាជីវកម្មវិនិយោគជប៉ុនឱ្យទៅក្រុមហ៊ុនទាំងធំនិងតូច

  • មនុស្សរាប់លាននាក់កំពុងបាត់បង់ការងារធ្វើ ប៉ុន្តែមហាសេដ្ឋីអាមេរិកប៉ុន្មាននាក់នេះ កំពុងកើបលុយបានជាង ៤០០ ពាន់លានដុល្លារ
    ហិរញ្ញវត្ថុ
    May 22, 2020 Khmernote

    មហាសេដ្ឋីអាមេរិកកំពុងត្រូវប៉ាន់ខ្លាំងក្នុងរយៈពេលដែលមនុស្សរាប់លាននៅទូទាំងពិភពលោកអ្នកកំពុងបាត់បង់ការងារ ដោយគិតជាលុយសរុបពួកគេរកបានប្រហែល ៤៣៤ ពាន់លានដុល្លារអាមេរិក រាប់ចាប់ពីចន្លោះពាក់កណ្ដាលខែមីនា ដល់ពាក់កណ្ដាលខែឧសភា នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC ។ បើយោងតាមការសិក្សារបស់ Americans for Tax Fairness និង Institute for Policy Studies លើកម្មវិធីសម្រាប់វិសមភាពបានឱ្យដឹងថា មហាសេដ្ឋីដែលរកលុយបានច្រើនជាងគេគឺមេក្រុមហ៊ុន Amazon លោក Jeff Bezos (៣៤.៦ពាន់លាន) និងមេ Facebook លោក Mark Zuckerberg (២៥ពាន់លាន)។ ពោលគឺក្នុងរយៈពេលមានការរាតត្បាតពីជំងឺ​ COVID-19

  • រដ្ឋសភាអាមេរិកយល់ព្រមលើកញ្ចប់ទឹកប្រាក់​ចំនួន ៣ទ្រីលានដុល្លារ ជាលើកទី២​ សម្រាប់ទ្រទ្រង់ពលរដ្ឋដែលរងផលប៉ះពាល់ដោយសារជំងឺ COVID-19
    ហិរញ្ញវត្ថុ
    May 16, 2020 Khmernote

    បក្សប្រជាធិបតេយ្យបានឈ្នះសេចក្តីព្រាងច្បាប់ទឹកប្រាក់ ៣ ពាន់លានដុល្លារអាមេរិក ដែលជាទឹកប្រាក់ច្រើនបំផុតជាប្រវត្តិសាស្ដ្រពីរដ្ឋសភា ក្នុងគោលបំណងផ្តល់ជំនួយ និងការគាំទ្រដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺ COVID-19 កាលពីថ្ងៃសុក្រ។ សេចក្ដីព្រាងសម្រាប់ដំណោះស្រាយបន្ទាន់ថ្មីនេះត្រូវបានគេហៅថា Health and Economic Recovery Omnibus Emergency Solutions Act ឬ HEROES Act ហើយច្បាប់ស្រដៀងគ្នាបែបនេះឈ្មោះថា CARES Act ក៏ធ្លាប់បានចុះហត្ថលេខាចូលជាធរមានកាលពីចុងខែមីនា ដោយមានការគាំទ្រគណបក្សទាំងសងខាងផងដែរ។ កញ្ចប់ជំនួយសង្គ្រោះលើកទី២ ត្រូវបានទទួលសំឡេងគាំទ្រ ២០៨ ទល់ ១៩៩ ប៉ុន្តែយ៉ាងណាវាមិនទំនងឆ្លងផុតព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនោះទេ ដោយសារគេគិតថាបក្សប្រជាធិបតេយ្យចង់ប្រជែងជាមួយសំណើច្បាប់របស់បក្សកាន់អំណាច ដែលគ្រោងដាក់នៅខែមិថុនាខាងមុខ។ សេចក្ដីព្រាងច្បាប់ HEROES Act

  • លោក Narendra Modi សន្យាបញ្ចេញកញ្ចប់ទឹកប្រាក់ ២៦៦ ពាន់លានដុល្លារ ដើម្បីទ្រទង់សេដ្ឋកិច្ចពីវីរុសកូរ៉ូណា
    ហិរញ្ញវត្ថុ
    May 15, 2020 Khmernote

    ប្រទេសឥណ្ឌាបានប្តេជ្ញាបញ្ចេញទឹកប្រាក់ ២៦៦ ពាន់លានដុល្លារ ដើម្បីទ្រទ្រង់សេដ្ឋកិច្ចដែលខ្សោយរបស់ខ្លួនក្នុងអំឡុងពេលវិបត្តិជំងឺ COVID-19 ។ នាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modi បានប្រកាសការសម្រេចនេះនៅក្នុងសុន្ទរកថាថ្នាក់ជាតិកាលពីថ្ងៃអង្គារ ដោយរួមបញ្ចូលទាំងវិធានការណ៍ថ្មីៗជាមួយសកម្មភាពដែលបានអនុវត្តរួចហើយដូចជា៖ ធនាគារកណ្តាលត្រូវមានប្រាក់ទ្រទ្រង់គ្រប់គ្រាន់ ក៏ដូចជាកញ្ចប់សកម្មភាពជំរុញមុនៗ ដែលមានតម្លៃ ២៣ ពាន់លានដុល្លារ សម្រាប់ជួយដល់ប្រជាជនក្រីក្រ។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអ្នកស្រី Nirmala Sitharaman បានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីផែនការនេះកាលពីថ្ងៃពុធ ដោយអ្នកស្រីបាននិយាយថា អាជីវកម្មខ្នាតតូចនឹងអាចទទួលបានប្រាក់កម្ចីជិត ៤០ ពាន់លានដុល្លារ ដោយមិនចាំបាច់ផ្តល់ទ្រព្យបញ្ចាំរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២០។ អ្នកស្រីបានបន្ថែមថាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសឥណ្ឌាក៏នឹងត្រូវបានទ្រទ្រង់ពីរដ្ឋាភិបាលដូចគ្នា ដោយពួកគេអាចធ្វើការខ្ចីប្រាក់រហូតដល់ ២៦.៥ លានដុល្លារ ដើម្បីការពារអាជីវកម្មរបស់ពួកគេពីហានិភ័យផ្សេងៗ៕ អត្ថបទ៖

  • រដ្ឋាភិបាលអង់គ្លេសប្រកាសមុននេះថា នឹងបន្ដផ្ដល់ប្រាក់ឈ្នួលដល់បុគ្គលិកដែលមិនបានធ្វើការ ដោយសារតែវីរុស COVID-19 រហូតដល់ខែតុលា
    ហិរញ្ញវត្ថុ
    May 12, 2020 Khmernote

    អធិការបតីលោក Rishi Sunak បាននិយាយថា គម្រោងរបស់ចក្រភពអង់គ្លេសក្នុងការបើកប្រាក់ឈ្នួលឱ្យកម្មករ ដែលមិនបានទៅធ្វើការដោយសារវីរុស COVID-19 នឹងត្រូវពន្យារដល់ខែតុលា។ លោកអធិការបតីបាននិយាយថា រដ្ឋាភិបាលនឹងគាំទ្រកម្មករនិងក្រុមហ៊ុននានា ដែលមិនមានសកម្មភាពការងារដោយសារការបិទទ្វារ ហើយក៏អាចនឹងគាំទ្រពួកគេនៅពេលបើកទ្វារវិញផងដែរ។ លោក Rishi Sunak បានបញ្ជាក់ថា កម្មករនឹងបន្តទទួលបាន ៨០% នៃប្រាក់ឈ្នួលរបស់ពួកគេ ឬរហូតដល់ទៅ ២,៥០០ផោន (៣,០៨៩ដុល្លារអាមេរិក) ក្នុងមួយខែ។ លោកបាននិយាយថា រដ្ឋាភិបាលនឹងសុំឱ្យក្រុមហ៊ុនទាំងនោះចូលរួមថ្លៃចំណាយ ចាប់ពីខែសីហាតទៅ។ លោក Rishi Sunak ក៏បានច្រានចោលការផ្តល់យោបល់ដែលថា មនុស្សមួយចំនួនអាចនឹង «ញៀន» នឹងការផ្ដល់នេះប្រសិនបើវាត្រូវបានពង្រីកថែម។ លោកបាននិយាយថា

  • វីរុស COVID-19 កំពុងគម្រាមកំហែងយ៉ាងចាស់ដៃដល់ស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ឥណ្ឌូនេស៊ី
    ហិរញ្ញវត្ថុ
    May 12, 2020 Chan Sreyny

    គណៈកម្មាធិការសេ្ថរភាពប្រព័ន្ធហិរញ្ញវត្ថុ (KSSK) នៃប្រទេសឥណ្ឌូនេស៊ីបានព្រមានថាជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-19) កំពុងគំរាមកំហែងដល់ស្ថេរភាពនៃប្រព័ន្ធហិរញ្ញវត្ថុរបស់ប្រទេស ដោយសារវីរុសនេះបង្កឲ្យតំរូវការផ្គត់ផ្គង់រង្គោះរង្គើ និងធ្វើឱ្យឧស្សាហកម្មហិរញ្ញវត្ថុ និងម៉ាក្រូសេដ្ឋកិច្ចចុះខ្សោយ។ លោកស្រី Sri Mulyani Indrawati រដ្ឋមន្រ្តីក្រសួងហរិញ្ញវត្ថុដែលមានតួនាទីជាប្រធានគណៈកម្មាធិការនេះបាននិយាយកាលពីថ្ងៃទី១១ ខែឧសភាថា ភាពរង្គោះរង្គើនៃតម្រូវការផ្គត់ផ្គង់ និងទស្សនវិស័យផលិតផលក្នុងស្រុកសរុបទាបបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ស្ថេរភាពប្រព័ន្ធហិរញ្ញវត្ថុ។ ជាមួយគ្នានេះ (KSSK) រំពឹងថាសេដ្ឋកិច្នៅឆ្នាំនេះនឹងកើនឡើងតែ ២.៣% ប៉ុណ្ណោះធ្លាក់ចុះគួរឱ្យកត់សម្គាល់ពី ៥.០២% នៅឆ្នាំ ២០១៩ ដោយសារផលិតផលក្នុងស្រុកសរុបរបស់ប្រទេសនេះបានកើនឡើង ២.៩៧% ក្នុងរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទី១ នៃឆ្នាំ ២០២០នេះ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ ២០០១។ បន្ថែមពីនេះសេដ្ឋកិច្ចបានជាប់គាំងដោយសារវិធានការរឹតបន្តឹងនានា ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស Covid-19។

  • គ្រាន់តែទូទាត់ប្រាក់កម្ចី ឬផ្ទេរប្រាក់រវាង ធនាគារ ស្ថាបនា និងវីង  ឈ្នះទឹកប្រាក់សន្ធឹកសន្ធាប់
    ហិរញ្ញវត្ថុ
    May 7, 2020 Khmernote

    ឥឡូវនេះលោកអ្នកអាចធ្វើការបង់ប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនាតាមរយៈវីង ឬផ្ទេរប្រាក់រវាងគណនី ធនាគារ ស្ថាបនា និង វីង បានយ៉ាងងាយស្រួល ថែមទាំងអាចឈ្នះទឹកប្រាក់ជាច្រើនលានរៀលប្រចាំសប្តាហ៏និងប្រចាំខែទៀតផង។ ងាយៗ រាល់អតិថិជន ធនាគារ ស្ថាបនា ទាំងអស់គ្រាន់តែធ្វើការទូទាត់សងប្រាក់កម្ចីរបស់ ធនាគារ ស្ថាបនា តាមរយៈកម្មវិធីស្មាតហ្វូនវីង (Wing Money App) ឬតាមភ្នាក់ងារវីងណាមួយនោះ លោកអ្នកនឹងមានឱកាសឈ្នះរង្វាន់ទឹកប្រាក់ចំនួន ៨លានរៀលមួយរង្វាន់ជារៀងរាល់ខែ និងទឹកប្រាក់១លានរៀលពីររង្វាន់ប្រចាំសប្តាហ៏ បានយ៉ាងស្រួល។ លើសពីនេះទៀត លោកអ្នកក៏អាចមានឱកាសឈ្នះទឹកប្រាក់៤០ម៉ឺនរៀលចំនួន៥រង្វាន់ រៀងរាល់សប្តាហ៍ផងដែរ ដោយគ្រាន់តែផ្ទេរប្រាក់ពីគណនី ធនាគារ ស្ថាបនា មកវីង តាមរយៈ

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានទទួលហិរញ្ញប្បទាន ៥០ លានដុល្លារអាមេរិក
    ហិរញ្ញវត្ថុ
    May 6, 2020 Khmernote

    កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ កន្លងទៅនេះ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានចុះហត្ថលេខាទទួលហិរញ្ញប្បទានរយៈពេល ៣ឆ្នាំ ក្នុងទំហំទឹកប្រាក់ សរុបចំនួន ៥០ លានដុល្លារសហរដ្ឋអាមេរិកពី ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” ។ ប្រតិបត្តិការនេះ គឺជាសមិទ្ធផលមួយដែលកើតឡើងចំពេលដំណាលគ្នាជាមួយ វីរ៉ុសកូវីដ១៩ និងសង្គ្រាមតម្លៃប្រេង រុស្ស៊ីជាមួយអារ៉ាប៊ីសាអូឌីត។ ធនាគារកាថេ យូណៃធីត ហៅកាត់ថា “CUB” បានដើរតួជាយ៉ាងសំខាន់ ក្នុងការ ជួយជ្រោមជ្រែងផ្តល់ហិរញ្ញប្បទាននេះ​ និង​ដោយមានការចូលរួមពីស្ថាប័នហិរញ្ញវត្ថុសំខាន់ៗផ្សេងទៀតនៅអាស៊ី ដែលនេះសបញ្ជាក់អំពីគុណភាពឥណទាន និងភាពរឹងមាំរបស់អម្រឹត។ ធនាគារកាថេ យូណៃធីត

  • CEO អាមេរិកម្នាក់នេះចំណេញប្រាក់ ១.៥លានដុល្លារ ពីការទិញភាគហ៊ុនក្នុងរយៈពេល៨ថ្ងៃ ហើយគាត់បានចែកលុយទាំងនេះឱ្យបុគ្គលិកគាត់ទាំងអស់
    ហិរញ្ញវត្ថុ
    May 5, 2020 Khmernote

    នាយកប្រតិបត្តិនៅសហរដ្ឋអាមេរិកម្នាក់រកលុយបាន ១.៦ លានដុល្លារអាមេរិក ពីផ្សារភាគហ៊ុន (Stocks) ខណៈពេលដែលវីរុស​ COVID-19 កំពុងធ្វើឱ្យសេដ្ឋកិច្ចមានភាពមិនប្រាកដប្រជា ហើយគាត់បានសម្រេចប្រគល់ប្រាក់ចំណេញនោះទៅឱ្យបុគ្គលិករបស់គាត់ទាំងអស់។ នាយកប្រតិបត្តនោះមានឈ្មោះថា Larry Connor ជាស្ថាបនិកក្រុមហ៊ុន Connor Group ដែលកាន់កាប់និងគ្រប់គ្រងអចលនទ្រព្យលំដាប់ខ្ពស់ចំនួន១៤។ លោកសម្រេចប្រគល់ផលចំណេញទាំងអស់ទៅឱ្យបុគ្គលិកចំនួន ៤០០នាក់ របស់ក្រុមហ៊ុនផ្ទាល់​​​ ដោយសារថាពួកគេបានខំធ្វើការទាំងកំពុងមានវិបត្តិរោគរាតត្បាតជាសកល COVID-19 ហើយលោកបាននិយាយថា វាមិនមែនជារង្វាន់ទេ គឺបុគ្គលិករបស់គាត់សមតែទទួលប្រាក់ទាំងនេះ។ លោក Larry Connor និយាយថា៖ «ខ្ញុំចាប់ផ្តើមគិតអំពីគុណតម្លៃសំខាន់បំផុតរបស់យើងគឺ “ធ្វើអ្វីដែលត្រឹមត្រូវ” និង “គ្រប់គ្នាមានតម្លៃ”។ ខ្ញុំនឹងចំណាយលុយ ១.៦

  • ស្ថាប័នវាយតម្លៃអន្តរជាតិ TRIS Rating ផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+” ដល់ ហត្ថាកសិករ លីមីតធីត  ពីរឆ្នាំជាប់គ្នា
    ហិរញ្ញវត្ថុ
    May 5, 2020 Khmernote

    ភ្នំពេញ ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០៖ បន្ទាប់ពីបានធ្វើការវាយតម្លៃយ៉ាងល្អិតល្អន់ដល់ប្រតិបត្តិការ និងការគ្រប់គ្រងហានិភ័យរបស់ ហត្ថាកសិករ លីមីតធីតរួចមក TRIS Rating ដែលជាស្ថាប័នអន្តរជាតិមកពីប្រទេសថៃឡង់ដ៏បានផ្តល់ចំណាត់ថ្នាក់កម្រិត “BBB+”។ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឈានមុខគេនៅក្នុងប្រទេសកម្ពុជា បានទទួលចំណាត់ថ្នាក់កម្រិត “BBB+” រយៈពេល២ឆ្នាំជាប់ៗគ្នាពីស្ថាប័ន TRIS Rating។ នេះគឺជាសមិទ្ធផលដ៏ត្រចះត្រចង់បន្ថែមមួយទៀតដែលបង្ហាញឲ្យកាន់តែច្បាស់ថា ហត្ថាកសិករ លីមីតធីត គឺជាស្ថាប័នហិរញ្ញវត្ថុកំពុងតែមានប្រតិបត្តិការអាជីវកម្មប្រកបដោយស្ថិរភាព រឹងមាំ រីកចម្រើននៅលើទីផ្សារនាពេលបច្ចុប្បន្ន និងនាពេលអនាគតផងដែរ។ ការទទួលបាននូវចំណាត់ថ្នាក់កម្រិត “BBB+” នេះ គឺដោយយោងលើការវាយតម្លៃលម្អិតលើសូចនាករសំខាន់ៗរួមមាន៖ប្រសិទ្ធភាពនៃបណ្ដាញប្រតិបត្តិការទូទាំងប្រទេស កិច្ចគាំពារអតិថិជន ប្រព័ន្ធគ្រប់គ្រងហានិភ័យដ៏ល្អ ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ