ហិរញ្ញវត្ថុ
  • ហត្ថាកសិករ​ លីមីតធីត ផ្តល់អត្រាការប្រាក់យ៉ាងពិសេសត្រឹមតែ ៧% ក្នុងមួយឆ្នាំ ដើម្បីទ្រទ្រង់  សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា
    ហិរញ្ញវត្ថុ
    May 1, 2020 Khmernote

    ភ្នំពេញ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ត្រូវបានគេស្គាល់ថាជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដ៏ធំមួយក្នុងប្រទេសកម្ពុជា បានចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់សហគ្រាសធុនតូច និងមធ្យម (SME Co-Financing Scheme) ក្រោមគំនិតផ្តួចផ្តើមរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណងផ្តល់ឥណទាន ជាមួយការប្រាក់ទាបដើម្បីជំរុញការអភិវឌ្ឍរបស់សហគ្រាសធុនតូច និងមធ្យមនៅក្នុងប្រទេសកម្ពុជា។ លោក ម៉ិច សុខមេត្រី អគ្គនាយកអភិវឌ្ឍន៍អាជីវកម្ម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ហត្ថាកសិករ លីមីតធីត បានបញ្ជាក់ថា ហត្ថាកសិករ លីមីតធីត មានទស្សនៈយល់ឃើញដូចគ្នានឹងរាជរដ្ឋាភិបាល អំពីសារៈសំខាន់ដែលមិនអាចមើលរំលងបានរបស់សហគ្រាសធុនតូច និងមធ្យមដែលជាផ្នែកមួយក្នុងការជំរុញឲ្យសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន និងរឹងមាំ។ លោកបានមានប្រសាសន៍ថា “​​នៅពេលដែលសហគ្រាសធុនតូច និងមធ្យមមានការរីកចម្រើនខ្លាំងនោះ នឹងមានផលជាវិជ្ជមានយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាពដូចជា

  • ធនាគារ ព្រីនស៍ ចាប់ដៃគូជាមួយម៉ាស្ទ័រ និងវីសា ដើម្បីផ្តល់ប័ណ្ណឥណពន្ធ និងប័ណ្ណឥណទានដល់អតិថិជន
    ហិរញ្ញវត្ថុ
    April 23, 2020 Khmernote

    ភ្នំពេញ៖ ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ – ធនាគារ ព្រីនស៍ បានប្រកាសពីការដាក់ឱ្យដំណើរការរួមគ្នានូវប័ណ្ណម៉ាស្ទ័រ និងប័ណ្ណវីសារថ្មីរបស់ខ្លួនដល់សាធារណជន។ ជាមួយនឹងបទពិសោធន៍ជាច្រើនទសវត្ស និងក្នុងនាមជាអ្នកនាំមុខគេក្នុងការទូទាត់ប្រាក់ជាប្រព័ន្ធឌីជីថល ម៉ាស្ទ័រ និងវីសា ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅតាមហាងទំនិញរាប់លានកន្លែងនៅទូទាំងពិភពលោក។ ភាពជាដៃគូនេះនឹងជួយបំពេញផែនការរបស់ធនាគារ ព្រីនស៍ក្នុងការផ្តល់ជូនផលិតផល និងសេវាកម្មថ្មីៗទៅកាន់អតិថិជនបច្ចុប្បន្ន ក៏ដូចជាទាក់ទាញអតិថិជនដែលមានសក្តានុពលថ្មីៗផងដែរ។ លោក ហ៊ន់ សុរចនា ប្រធាននាយកប្រតិបត្តិរបស់ធនាគារ ព្រីនស៍ បានមានប្រសាសន៍ថា “ដោយសង្កេតឃើញថា ប្រជាជនកម្ពុជាកាន់តែច្រើនឡើងកំពុងធ្វើជំនួញ និងធ្វើដំណើរនៅក្នុងប្រទេស ទៅក្នុងតំបន់ និងទៅក្រៅប្រទេស ហើយអ្នកទាំងអស់នោះកំពុងស្វែងរកនូវអត្ថប្រយោជន៍ និងការផ្តល់ជូនជាពិសេសនានា ដើម្បីបំពេញនូវតម្រូវការនៃការរស់នៅរបស់ពួកគេ”។ ធនាគារ ព្រីនស៍

  • បុគ្គលិកនិងភ្នាក់ងារវីងផ្តួចផ្តើមគំនិតគាំទ្រឧបត្ថម្ភសហគមន៍ដែលខ្វះខាតខណៈកូវីដ-១៩រាតត្បាត
    ហិរញ្ញវត្ថុ
    April 20, 2020 Khmernote

    ជម្ងឺកូវីដ-១៩ បានធ្វើឲ្យមនុស្សទូទាំងសកលជួបវិបត្តិយ៉ាងធ្ងន់ធ្ងរក្នុងនោះរួមបញ្ចូលទាំងកម្ពុជាផងដែរ។ វិបត្តិដ៏ធ្ងន់ធ្ងរនេះវាមិនត្រឹមតែប៉ះពាល់ដល់សុខភាពមនុស្សតែប៉ុណ្ណោះទេ តែវាក៏បានធ្វើឲ្យសេដ្ឋកិច្ចទូទាំងសកលបានដើរថយក្រោយដោយសារការនៅគម្លាតឆ្ងាយពីគ្នាដើម្បីបញ្ឈប់ការរីករាតត្បាតនៃចម្ងឺកូវីដ-១៩នេះ។ នៅពេលដែលប្រជាជនមិនអាចចេញទៅខាងក្រៅដើម្បីរកប្រាក់កម្រៃចញ្ចឹមជីវិតប្រចាំថ្ងៃ ទាំងនេះបានធ្វើឲ្យគ្រួសារជាច្រើនជួបទុក្ខលំបាក ជាពិសេសការរកប្រាក់កម្រៃប្រចាំថ្ងៃដែលពួកគេមិនអាចធ្វើការពីផ្ទះបាន។ នៅក្នុងប្រទេសកម្ពុជាយើងវិញ អ្នក រត់រម៉កកង់បី (តុកតុក) និង អ្នកមគ្គុទេសក៍ទេសចរកំពុងជួបវិបត្តិខ្វះខាតជាច្រើន។ លោក គួយ ដារ៉ាវុធ អ្នករត់រម៉កកង់បីនៅខេត្តសៀមរាប បានឲ្យដឹងថា មុនពេលមានជម្ងឺកូវីដ-១៩កើតឡើង រូបលោកអាចរកប្រាក់កម្រៃបានជាមធ្បមជាង២០ ដុល្លារជាប្រចាំថ្ងៃ។ តែក្នុងរយៈពេលនេះ រូបលោកអាចរកបានត្រឹមតែ២ដុល្លារតែប៉ុណ្ណោះ ពេលខ្លះសូម្បីតែមួយកាក់មួយសេនក៏គ្មានដែរ។ លោកដារ៉ាវុធ បានមានប្រសាសន៏ថា៖ « ពីមុនយើងអាចទិញសាច់មាន់ ឬក៏សាច់គោដើម្បីបរិភោគក្នុងក្រុមគ្រួសាររបស់យើង តែដោយសារតែជម្ងឺរាតត្បាតឥឡូវនេះយើងអាចទិញបានតែ មី ឬក៏ត្រីខកំប៉ុងសម្រាប់បរិភោគក្នុងក្រុមគ្រួសារតែប៉ុណ្ណោះ»។ នៅក្នុងប្រទេសកម្ពុជា មានប្រជាជនជាង

  • ធនាគារ ព្រីនស៍ ចូលរួមក្នុងគម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០
    ហិរញ្ញវត្ថុ
    April 17, 2020 Khmernote

    ភ្នំពេញ [ថ្ងៃទី១៧ ខែមេសា ឆ្នាំ2020] – ធនាគារ ព្រីនស៍ បានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់កម្ចីដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា តាមរយៈការសហការយ៉ាងជិតស្និតជាមួយធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា ដែលទើបតែបានបង្កើតឡើង សម្រាប់គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០។គម្រោងសហហិរញ្ញប្បទានដល់សហគ្រាសធុនតូច និងមធ្យម ឆ្នាំ២០២០ នឹងធ្វើការផ្តល់នូវកម្ចីដល់សហគ្រាសធុនតូច និងមធ្យម ដែលត្រូវការទុនបន្ថែមសំរាប់បង្កើនទ្រព្យសកម្ម ឬប្រាក់បង្វិល ដែលមានអត្រាការប្រាក់ពិសេសទាបបំផុត ៧% ក្នុងមួយឆ្នាំ និងបានរយៈពេលកម្ចីរហូតដល់៤ឆ្នាំផងដែរ។ សម្រាប់សហគ្រាសធុនតូច និងមធ្យម ដែលមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការស្នើសុំកម្ចីតាមរយៈគម្រោងហិរញ្ញប្បទានដល់សហគា្រសធុនតូច និងមធ្យមនេះ លោកអ្នកនៅតែអាចដាក់ពាក្យស្នើសុំឥណទានអាជីវកម្មពីធនាគារ ព្រីនស៍បានដែរ។ សំរាប់ពត៌មានបន្ថែម

  • ធនាគារជាតិនៃកម្ពុជាអំពាវនាវដល់ប្រជាជនទាំងអស់ឱ្យគាំទ្រ និងប្រើប្រាស់រូបិយប័ណ្ណជាតិ «ប្រាក់រៀល​» ដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃវីរុសកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ
    ហិរញ្ញវត្ថុ
    April 6, 2020 Chan Sreyny

    ធនាគារជាតិនៃកម្ពុជាអំពាវនាវដល់សាធារណជនមេត្តាគាំទ្រនិងប្រើប្រាស់រូបិយប័ណ្ណជាតិ «រៀល» ដើម្បីឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធិភាពនូវផលប៉ះពាល់នៃការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មីកូវីដ-១៩ មកលើសេដ្ឋកិច្ចជាតិ។ ដើម្បីទប់ទល់នឹងផលប៉ះពាល់សេដ្ឋកិច្ចធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺនេះតាមបណ្តាធនាគារកណ្តាលនៅជុំវិញពិភពលោកបានទម្លាក់អត្រាការប្រាក់កម្ចីយ៉ាងខ្លាំងដើម្បីជួយដល់អាជីវកម្ម និងប្រជាជនឱ្យជម្នះនូវការលំបាកផ្នែកសេដ្ឋកិច្ច។ ការបក់បោកយ៉ាងខ្លាំងបណ្តាលឱ្យរោងចក្រ និងសហគ្រាសជាច្រើនបានបិទទ្វារជាបណ្តោះអាសន្នហើយកម្មកររាប់ពាន់នាក់ត្រូវអត់ការងារធ្វើជាបណ្តោះអាសន្នដូចគ្នា ប៉ុន្តែធនាគារពាណិជ្ជក្នុងស្រុក និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមិនបានបន្ទាបអត្រាការប្រាក់កម្ចីឡើយ។ ទាក់ទងនឹងបញ្ហានេះធនាគារជាតិនៃកម្ពុជាបានពន្យល់ថា តាមការជាក់ស្តែងប្រាក់សន្សំរបស់ធនាគារក្នុងស្រុកភាគច្រើនគិតជាដុល្លារអាមេរិក ជាហេតុអត្រាការប្រាក់កម្ចីរបស់កម្ពុជានៅតែខ្ពស់ក្នុងការរីករាលដាលនៃជំងឺរលាកសួតប្រភេទថ្មី (Covid-19)។ លោក​ជំទាវ​ ជា​ សិរី​ អគ្គនាយក​បច្ចេកទេស​នៃធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា ស្ថានភាពអត្រាការប្រាក់កម្ចីក្នុងស្រុកបច្ចុប្បន្នឆ្លុះបញ្ចាំងពីការផ្គត់ផ្គង់ និងតម្រូវការប្រាក់ដុល្លារអាមេរិក រួមទាំងរូបិយប័ណ្ណកម្ពុជានៅក្នុងប្រព័ន្ធធនាគារនៅកម្ពុជា។ កាលពីពេលថ្មីៗនេះលោកជំទាវ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ប្រាក់បញ្ញើក្នុងស្រុកភាគច្រើននៅកម្ពុជាបច្ចុប្បន្នជារូបិយប័ណ្ណបរទេស (ភាគច្រើនជាដុល្លារអាមេរិក) ហើយរូបិយប័ណ្ណជាតិរបស់កម្ពុជាមានត្រឹមតែ ៦.៤% ប៉ុណ្ណោះ។ ដូច្នេះដើម្បីទាក់ទាញ និងបង្កើនតំរូវការរូបិយប័ណ្ណជាតិរៀល ស្ថាប័នហិរញ្ញវត្ថុចាំបាច់ត្រូវបង់អត្រាការប្រាក់ខ្ពស់ជាងមុន ដើម្បីទាក់ទាញអតិថិជនឲ្យជ្រើសរើសការដាក់ប្រាក់រៀលដែលធ្វើឱ្យអត្រាការប្រាក់កម្ចីប្រាក់រៀលឡើងខ្ពស់ជាងប្រាក់កម្ចីដុល្លារអាមេរិក។ លោកជំទាវបានសង្កត់ធ្ងន់ថា

  • ហត្ថាកសិករ លីមីតធីត នៅតែឈរជើងយ៉ាងរឹងមាំនៅលើទីផ្សារក្នុងអន្តរកាលនៃការរាតត្បាតកូវីដ ១៩
    ហិរញ្ញវត្ថុ
    April 6, 2020 Khmernote

    ភ្នំពេញ ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២០៖ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធំជាងគេលំដាប់ទីពីរ និងមានបទពិសោធន៍ក្នុងការផ្តល់សេវាហិរញ្ញវត្ថុជាង ២៦ឆ្នាំ បាននឹងកំពុងតែបម្រើអតិថិជនរបស់ខ្លួនប្រកបដោយការយកចិត្តទុកដាក់ និងបន្តពង្រីកសេវាកម្មហិរញ្ញវត្ថុឥតឈប់ឈរឲ្យកាន់តែទូលំទូលាយបន្ថែមទៀត។ ឆ្លងតាមបទពិសោធន៍ដ៏យូរអង្វែងកន្លងមកនេះ ហត្ថាកសិករ បានពង្រីកខ្លួនចាប់ពីការផ្តល់សេវាឥណទានខ្នាតតូចត្រឹមតែ ០៤ឃុំប៉ុណ្ណោះ នៅក្នុងខេត្តពោធិ៍សាត់ រហូតដល់ការផ្តល់សេវាហិរញ្ញវត្ថុយ៉ាងសម្បូរបែបទៅតាមតម្រូវការរបស់អតិថិជននៅគ្រប់ឃុំ/សង្កាត់ ស្រុក/ក្រុង/ខណ្ឌ និងខេត្ត/រាជធានី ទូទាំងប្រទេស។ គិតត្រឹមខែ ធ្នូ ឆ្នាំ២០១៩ ហត្ថាកសិករ លីមីតធីត មានការិយាល័យប្រតិបត្តិការចំនួន ១៧៧ មានផលប័ត្រឥណទានសម្រេចបានសរុប ១,០៥១លានដុល្លារអាមេរិក សមតុល្យប្រាក់បញ្ញើសន្សំសរុប ៥៩៩លានដុល្លារអាមេរិក និងមានចំនួនអតិថិជនគាំទ្រសេវាកម្មរបស់ហត្ថាកសិករជាង ៣៥០,០០០ អតិថិជន។

  • JICA ចុះកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី៥០លានដុល្លារ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ លីមីតធីត
    ហិរញ្ញវត្ថុ
    April 3, 2020 Khmernote

    ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចី ៥០ លានដុល្លារអាមេរិកជាមួយ ហត្ថាកសិករ លីមីតធីត ដែលជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើឈានមុខគេមួយនៅ​​ក្នុង​ប្រ​ទេស​កម្ពុជា ដើម្បីផ្តល់មូលនិធិគាំទ្រដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមជនបទក្នុងប្រទេស។ កិច្ចព្រមព្រៀងផ្តល់ប្រាក់កម្ចីនេះគឺជាទឡ្ហីករណ៍មួយបង្ហាញពី ទំនុកចិត្តខ្ពស់ និងភាពជឿជាក់មកលើភាពរឹងមាំរបស់ ហត្ថាកសិករ លីមីតធីត ក្នុងការរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ ប្រាក់កម្ចីដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមទីជនបទឲ្យកាន់តែមានភាពទូលំទូលាយ ជាងមុន។ យោងតាមការចុះផ្សាយព័ត៌មានរបស់ JICA ប្រាក់កម្ចីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយគាំទ្រ ដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមឲ្យកាន់តែរីកចម្រើន បង្កើតឱកាសការងារ ធ្វើឲ្យប្រសើរឡើងនូវបរិយាប័នហិរញ្ញវត្ថុសម្រាប់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមនៅតាមបណ្តាតំបន់ជនបទ ព្រមទាំងកាត់បន្ថយភាពក្រីក្រ និងភាពខុសគ្នានៃកំរិតជីវភាពក្នុងតំបន់នានានៃប្រទេសកម្ពុជា។

  • គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ទទួលអាជ្ញាប័ណ្ណធនាគារពាណិជ្ជ ពីធនាគារជាតិនៃកម្ពុជា
    ហិរញ្ញវត្ថុ
    April 1, 2020 Khmernote

    រាជធានីភ្នំពេញ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០៖ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ លី ហួរ ភីអិលស៊ី ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន លី ហួរ គ្រុប ដែលមានក្រុមហ៊ុនជាសមាជិកចំនួន៨ ដូចជា៖ ក្រុមហ៊ុន លី ហួរ អ៊ិចឆេង ខូអិលធីឌី (១៩៨៦)​ ក្រុមហ៊ុន លី ហួរ ផនសប ខូអិលធីឌី (២០១០) បុរី វិមានភ្នំពេញ (២០១១) ​ក្រុមហ៊ុន ទេពី អាក្រូ វិនិយោគ ខូអិលធីឌី

  • មិនមែនសម្រាប់លក់! រដ្ឋាភិបាលអូស្ត្រាលីប្រកាសហាមមិនឱ្យបរទេសណា ទិញក្រុមហ៊ុនក្នុងស្រុករបស់ខ្លួនអំឡុងពេលមានវិបត្តិវីរុសកូវីដ១៩ នោះទេ
    ហិរញ្ញវត្ថុ
    March 30, 2020 Khmernote

    រដ្ឋាភិបាលអូស្រ្តាលីកំពុងតែបង្រ្កាបទៅលើក្រុមហ៊ុនចិន ដែលកំពុងសម្លឹងមើលអាជីវកម្មក្នុងស្រុករបស់ពួកគេ ដែលកំពុងមានអាសន្នអំឡុងពេលនៃការរីករាលដាលវីរុស COVID-19។ ហេរញ្ញិកលោក Josh Frydenberg បានប្រកាសថា គាត់មិនទទួលសំណើររបស់វិនិយោគបរទេសទាំងអស់ ដែលទាក់ទងនឹងអាជីវកម្ម និងអចលនទ្រព្យអូស្ត្រាលី។ លោកបានធ្វើសេចក្តីប្រកាសនេះកាលពីថ្ងៃអាទិត្យ បន្ទាប់ពីសមាជិកសភាសេរីនិយមសហព័ន្ធលោក Andrew Hastie បានអំពាវនាវឱ្យក្រុមប្រឹក្សាត្រួតពិនិត្យការវិនិយោគបរទេស និងប្រុងប្រយ័ត្នចំពោះលទ្ធភាពនៃក្រុមហ៊ុនចិន ដែលមានបំណងទិញទ្រព្យសម្បត្តិរបស់អូស្រ្តាលី។ លោក Josh Frydenberg អនុប្រធានគណបក្សសេរីនិយមបានសង្កត់ធ្ងន់ថា នេះជាវិធានការណ៍បណ្តោះអាសន្ន ហើយនឹងនៅតែស្ថិតក្នុងដំណាក់កាលមួយនៃវិបត្តិបច្ចុប្បន្ន ដោយមិននិយាយពីប្រទេសចិននៅក្នុងសេចក្តីថ្លែងការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយនោះទេ។ លោកបានមានប្រសាសន៍ថា៖«វិធានការណ៍ទាំងនេះចាំបាច់ ដើម្បីការពារផលប្រយោជន៍ជាតិ នៅពេលការរីករាលដាលនៃវីរុសកូរ៉ូណា ធ្វើឱ្យមានសម្ពាធយ៉ាងខ្លាំងទៅលើសេដ្ឋកិច្ច និងអាជីវកម្មអូស្រ្តាលី»។ ហើយលោកហេរញ្ញិកបានបន្ថែមថា នេះមិនមែនជាការបង្កកការវិនិយោគទេ។ ទិន្នន័យរបស់ FIRB

  • វីងផ្តល់ជូនការផ្ទេរប្រាក់ឥតគិតថ្លៃ  ទោះជាCovid-19កំពុងរីករាលដាលក៏ដោយ
    ហិរញ្ញវត្ថុ
    March 26, 2020 Khmernote

    ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត ចូលរួមចំណែកប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺឆ្លង និងជួយគាំទ្រដល់អតិថិជនទាំងឡាយ ខណៈពេលដែល Covid-19កំពុងរីករាលដាល។ ឥឡូវនេះ អតិថិជនរបស់ វីង អាចផ្ទេរប្រាក់ដោយឥតគិតថ្លៃ តាមរយៈកម្មវិធីស្មាតហ្វូនវីង ដែលជួយឲ្យពួកគេផ្ញើប្រាក់បានយ៉ាងងាយស្រួលដោយមិនចាំបាច់ចាកចេញពីផ្ទះ ទៅកាន់មនុស្សជាទីស្រលាញ់ដែលកំពុងមានតម្រូវការផ្សេងៗ ។ លោក ម៉ានូ រ៉ាចាន់ អគ្គនាយកនៃធនាគារឯកទេសវីងបានមានប្រសាសន៍ថា៖ «សុខភាពនិងសុវត្ថិភាពរបស់សហគមន៍គឺជាអាទិភាពមួយរបស់យើង។ ស្ថិតក្នុងស្ថានភាពដែល COVID-19កំពុងតែរីរាលដាលនេះ តម្រូវឲ្យមានការឆ្លើយតបជាចាំបាច់ផងដែរ ដើម្បីជួយសម្រួលនិងគាំទ្រដល់ភ្នាក់ងារវីង ក៏ដូចជាអតិថិជនរបស់យើងនៅទូទាំងប្រទេស។ យើងបានចាត់វិធានការ និងគោលនយោបាយផ្សេងៗដើម្បីធានាថា សហគមរបស់យើងមានសុវត្តិភាព។ ការផ្ទេប្រាក់ពី វីង ទៅ វីង ដោយឥតគិតថ្លៃតាមរយៈកម្មវិធីស្មាតហ្វូនវីង គឺជាវិធានការមួយក្នុងចំណោមវិធានការជាច្រើនដែលយើងកំពុងអនុវត្ត»។