Khmernote
  • សេដ្ឋកិច្ច

    ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «កសិករដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប»។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ឯកឧត្តមបានគូសបញ្ជាក់ថា៖ «បងប្អូនកសិករអ្នកដាំបន្លែនៅត្រាំកក់ ខេត្តតាកែវ អាចមានសក្តានុពលប្រកួតប្រជែងជាមួយបន្លែនាំចូលបាន ប្រសិនបើចងក្រងគ្នាជាសហគមន៍កសិកម្មទំនើប។ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា «ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់

    June 14, 2024
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បា​នឱ្យដឹងថា នាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា ក្នុងមួយឆ្នំាៗ បានបណ្តុះ និងដាំកូនឈើពូជប្រណិតៗរាប់ម៉ឺនដើម ដើម្បីដាំដុះឡើងវិញក្នុងតំបន់រមណីយដ្ឋានអង្គរ។ ក្រៅពីឈើប្រណិតៗអាជ្ញាធរជាតិអប្សរាក៏បានគិតគូរចំពោះការដាំដុះនូវប្រភេទដើមឈើលម្អ ឬដើមឈើហូបផ្លែផ្សេងៗ ជាក់ស្តែង ត្នោតជាដើមឈើមួយតំណាងអត្តសញ្ញាណរបស់ខ្មែរ ក៏បានដាំដុះឡើងវិញផងដែរ។ លោក ញ៉ែម រស្មី មន្រ្តីបច្ចេកទេសនាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ដើមត្នោតក្រៅពីជាឈើបុរាណមានអាយុកាលដ៏យូរលង់ ជាអត្តសញ្ញាណរបស់ខ្មែរ ក៏មានការប្រើប្រាស់ច្រើនសម្បូរបែបក្នុងជីវភាពរស់នៅប្រចាំថ្ងៃ តាំងពីដើមរហូតដល់ស្លឹក ដោយបងប្អូនប្រជាពលរដ្ឋអាចយកមកកែច្នៃជារបស់របរប្រើប្រាស់ ឬវត្ថុអនុស្សាវរីយ៍ផ្សេងៗលក់ឱ្យទេសចរ ចំណែកផ្លែត្នោត និងទឹកត្នោត សម្រាប់ធ្វើនំលក់ជាដើម។ តម្រូវការប្រើប្រាស់ដើមត្នោត

    June 14, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជួបពិភាក្សាការងារ និងទទួលទានអាហារថ្ងៃត្រង់ ជាមួយលោកជំទាវបណ្ឌិត Andrea Heilmaier អភិបាលរងក្រុងនួនប៊ឺក(Nuremberg) ក្នុងប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ។ ឆ្លៀតនាឱ្យកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីគោលបំណងនៃដំណើរទស្សកិច្ចរបស់គណៈប្រតិភូកម្ពុជា ដើម្បីគោះទ្វារវិនិយោគនៅតាមបណ្ដាប្រទេសក្នុងសហភាពអឺរ៉ុប ក្នុងនោះប្រទេសអាល្លឺម៉ង់ក៏ជាគោលដៅដែលកម្ពុជាចង់ឃើញមានវិនិយោគិនពីអាល្លឺម៉ង់ទៅកម្ពុជា កាន់តែច្រើនផងដែរ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីរំពឹងថាជំនួបជាមួយលោកជំទាវនាឱកាសនេះ នឹងអាចជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរួមគ្នារវាងក្រុងនួនប៊ឺក(Nuremberg) ពិសេសលើកិច្ចការងារវិនិយោគ ការបណ្ដាក់ទុនធុរកិច្ច និងកិច្ចសហការនានាផ្សេងទៀត ដែលនឹងលើកកម្ពស់ទំនាក់ទំនងភាគីទាំងពីរផងដែរ។ លោកជំទាវអភិបាលរងក្រុង បានបង្ហាញការប្ដេជ្ញាចិត្តលើការរៀបចំឱ្យមានកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានារវាងកម្ពុជា

    June 13, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣ និង៣០នាទីថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែលឯកឧត្តមរដ្ឋមន្តី្រចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ឯកឧត្តមរដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់ពី​មហិច្ឆតារបស់កម្ពុជាដែលចង់បាននូវការវិនិយោគ លើឧស្សាហកម្មដែលមានតម្លៃបន្ថែមដូចជាគ្រឿងយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងបង្គុំជាដើម ខណៈដែលកម្ពុជាបានដាក់ចេញនូវគោលនយោបាយនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអះអាងដែរថា ទន្ទឹមនឹងតម្រូវការកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ កម្ពុជាក៏បាននិងកំពុងបង្កើតការងារសមរម្យសម្រាប់ប្រជាពលរដ្ឋផងដែរ

    June 13, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា រថភ្លើង Kiha 183 ធ្វើតេស្តបើកបរលើផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង) កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះប្រកបដោយជោគជ័យ។ នៅលើផេកផ្លូវការ ក្រុមហ៊ុន បានធ្វើការបញ្ជាក់ថា ការធ្វើតេស្តបើកបរ រថភ្លើង Kiha 183 លើផ្លូវដែកភាគខាងជើង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ម្សិលមិញនេះ ប្រកបដោយជោគជ័យ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។ ក្រុមហ៊ុនក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការធ្វើតេស្តបើកបរសាកល្បងនេះ ដោយផ្តោតជាសំខាន់ទៅលើ​ ប្រព័ន្ធសុវត្ថិភាព ដំណើរការកង់

    June 13, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុន Suzuki Motor កាលពីថ្ងៃសុក្រ ទី០៧ ខែមិថុនា កន្លងទៅថ្មីៗនេះ បានប្រកាសថា​ ខ្លួននឹងបិទរោងចក្រផលិតរថយន្តតែមួយគត់របស់ខ្លួនក្នុងប្រទេសថៃនៅចុងឆ្នាំ២០២៥។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia បានឱ្យដឹងថា ​ ការបិទរោងចក្រខាងលើនេះ គឺដោយសារតែការលក់នៅក្នុងប្រទេសមួយនេះធ្លាក់ចុះ ហើយក្រុមហ៊ុនក៏ចង់បានទីតាំងផលិតកម្មពិភពលោកដែលមានទីផ្សារដែលកាន់តែរីកចម្រើនជាងនេះ។ អ្នក​នាំ​ពាក្យ​ក្រុមហ៊ុន Suzuki បាន​និយាយ​ថា៖ «យើង​បាន​លក់​ក្នុង​ប្រទេស​ថៃ ប៉ុន្តែ​បរិមាណ​លក់​មិន​បាន​កើន​ឡើង​ដូច​ការ​រំពឹង​ទុក​នោះ​ទេ»។ យោងតាមក្រុមហ៊ុនបានឱ្យដឹងថា រោងចក្រនៅក្នុងប្រទេសថៃផលិតរថយន្តបានត្រឹមតែ ៧,៥០០គ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំសារពើពន្ធ រហូតដល់ខែមីនា កន្លងមកនេះ។ ហើយការបិទនេះទៀតសោធ ក៏កើតឡើងដោយសារតែការប្រជែងគ្នារវាងជប៉ុន និងចិន នៅក្នុងប្រទេសថៃ ផងដែរ។ ទោះបីជាយ៉ាងនេះក្ដី

    June 12, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា រួមមានពីក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលកណ្ដាលរបស់ក្រុមហ៊ុន Acciona Energía ដែលជាក្រុមហ៊ុនដ៏ធំមួយមានប្រតិបត្តិការទាំងស្រុងអស់រយៈពេលជាង៣០ឆ្នាំមកហើយ លើបច្ចេកវិទ្យាការផលិតថាមពលកកើតឡើងវិញ កាលព្រឹកថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០២៤។ តាមបណ្តាញទំនាក់ទំនងសង្គមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា បច្ចុប្បន្ននេះក្រុមហ៊ុន Acciona Energía មានគម្រោងទាញយកអគ្គិសនីដោយថាមពលខ្យល់មួយចំនួននៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនក៏មានបំណងចង់ពង្រីកការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាបន្ថែមទៀត។ សូមបញ្ជាក់ជូនថា នៅក្នុងបទបង្ហាញជូនគណៈប្រតិភូកម្ពុជា ក្រុមហ៊ុន Acciona Energía

    June 12, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនធំៗចំនួន ១១ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតជាង៥០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុនធំៗទាំង១១ ដែលនឹងចូលរួមក្នុងវេទិកាការងារនោះរួមមាន ក្រុមហ៊ុន ហ្គោលហ៊ៀល,

    June 12, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុន Royal Railway Cambodia នឹងបន្ថែមម៉ោងចេញដំណើរ ២ជើង ក្នុងមួយថ្ងៃ សម្រាប់ខ្សែរថភ្លើង ភ្នំពេញ-ក្រុងព្រះសីហនុ ដោយប្រើរថភ្លើងដែលទិញមកពីជប៉ុន។ នេះបើយោងតាមការចុះផ្សាយនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤។ បើតាមការបញ្ជាក់ពីក្រុមហ៊ុន ខ្សែរថភ្លើងនឹងបន្ថែមម៉ោងចេញដំណើរនោះ តាមពេលវេលាដូចខាងក្រោម៖ ម៉ោងចេញដំណើរពីភ្នំពេញជារៀងរាល់ថ្ងៃ – ម៉ោង 07:00ព្រឹក – ម៉ោង 04:00ល្ងាច – ភ្នំពេញ » តាកែវ – ភ្នំពេញ » កំពង់ត្រាច – ភ្នំពេញ

    June 12, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជាបានធ្វើការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ កើនឡើងចំនួន ២០,៦៩ ភាគរយ ក្នុងរយៈពេល៥ ខែដំបូងឆ្នាំ២០២៤ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលរកចំណូលបាន ៤,៨៩ ពាន់លានដុល្លារ។ នេះបើយោងតាម ទិន្នន័យអគ្គនាយកដ្ឋានគយ និងរដ្ឋាករ ចេញផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា។សន្ទុះនៃការនាំចេញកើនឡើងវិញនេះ ក្រោយពីមានការធ្លាក់ចុះអស់រយៈពេលជិត១៨ ខែចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២។ វិស័យសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ មិនត្រឹមតែជាទីពឹងផ្នែកសេដ្ឋកិច្ចតាមរយៈការនាំចេញសម្រាប់កម្ពុជានោះទេ ប៉ុន្តែថែមទាំងផ្តល់ការងារដល់ប្រជាពលរដ្ឋជិតមួយលាននាក់ ផងដែរ។ ប្រមាណ ៤៨ ភាគរយនៃប្រាក់ចំណូលនាំចេញសរុបរបស់កម្ពុជាមានចំនួន ១០ពាន់លានដុល្លារក្នុងអំឡុង ខែមករាដល់ខែឧសភា ឆ្នាំ២០២៤

    June 11, 2024