Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា កម្ពុជា-សិង្ហបុរី បានលើកអំពីការបន្តកិច្ចសហប្រតិបត្តិការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរផ្ទាល់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សងទៀតមកទស្សនាប្រទេសទាំងពីរ។ ការបញ្ជាក់នេះ បានធ្វើឡើងនៅក្នុងជំនួបសម្លែងការគួរសម និងភិភាក្សាការងាររវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសិង្ហបុរី នាល្ងាច ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ម្សិលមិញនេះ នាឱកាសនៃដំណើរទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី ពីថ្ងៃទី១៨-១៩ ខែមិថុនា ឆ្នាំ២០២៤។ យោងតាមប្រភពព័ត៌មានពីគេហទំព័រវេបសាយ phnom penh airport បានឱ្យដឹងថា ការហោះហើរពីភ្នំពេញ

    June 19, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងឯកឧត្តម Lawrence Wong នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសិង្ហបុរី បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor) និងចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើរដ្ឋាភិបាលឌីជីថល ។ ការប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវគម្រោងថ្នាលច្រករបៀងតម្លាភាពហិរញ្ញវត្ថុ (Financial Transparency Corridor)នេះ បានធ្វើឡើងក្រោយថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពក្នុងការបន្តកិច្ចសហប្រតិបត្តិការលើវិស័យធនាគារ និងហិរញ្ញវត្ថុ និងវិស័យឌីជីថល។ សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០២៤ ធនាគារជាតិនៃកម្ពុជា

    June 19, 2024
  • សេដ្ឋកិច្ច

    និយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ថ្មីៗនេះ បានចេញសេចក្តីជូនដំណឹងស្តីពី ការលុបឈ្មោះក្រុមហ៊ុនផ្តល់សេវាកម្មអចលនវត្ថុ ចេញពីបញ្ជីអាជ្ញាបណ្ណដែលចេញដោយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៕ សូមអានសេចក្ដីរបស់និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖

    June 19, 2024
  • សេដ្ឋកិច្ច

    នាព្រឹកថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ បាន​អញ្ជើញជាអធិបតី “បើកការដ្ឋានសាងសង់ស្ពានអាកាសភ្លោះ ចំណុចប្រសព្វមហាវិថី សម្តេចតេជោ ហ៊ុន សែន និងផ្លូវជាតិលេខ២ ស្ថិតនៅព្រំប្រទល់រាជធានីភ្នំពេញ និងខេត្តកណ្តាល” ។ ក្នុង​ឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា សម្ដេចមិនទទួលយកយោបល់លើការស្នើសុំការកំណត់ឆ្នាំចំពោះការនាំចូលរថយន្តមកកម្ពុជានោះទេ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ៖ « កាលពីមុនមានប្រជុំ ឯកឧត្តម

    June 17, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធី “បើកការដ្ឋានស្ថាបនា ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល” ។ ស្ពានអាកាសភ្លោះ តាមបណ្តោយមហាវិថី សម្តេចតេជោ ហ៊ុន សែន ប្រសព្វជាមួយនិងផ្លូវជាតិលេខ ២ ស្ថិតនៅ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាល គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនាក្នុងអាណត្តិ

    June 17, 2024
  • Boostrong

    មោទនភាពគុនខ្មែរ កីឡាករគុនខ្មែរ ២រូប ទទួលបានជ័យជម្នះក្លាយជាស្ដេចត្រាញ់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរប៊ូសស្រ្តងមុនគេបង្អស់ក្នុងប្រវត្តិសាស្រ្តគុនខ្មែរកក្រើកសង្វ្រានមូលប៊ូសស្រ្តង ដោយផ្ដួលជើងខ្លាំងរុស្សី និងជប៉ុន ធ្វើឱ្យបរទេសទូទាំងពិភពលោកលាន់មាត់សរសើរ កោតខ្លាចគុនខ្មែរស្ទើរគ្រប់គ្នា។ ប៊ូសស្រ្តង ជាក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងមុនគេបង្អស់ ហ៊ានបង្កើតមហាព្រឹត្តិការណ៍ដ៏ធំកក្រើកនេះ Boostrong King of The Ring Kun Khmer ដាក់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរ ម្ដង ២ខ្សែ ឱ្យកីឡាករគុនខ្មែរខ្លាំងៗប្រកួតដណ្ដើមយក និងជួយផ្សព្វផ្សាយភាពខ្លាំងដ៏អស្ចារ្យនៃក្បាច់គុនខ្មែរលក្ខណៈអំបោះឆៅពាសពេញពិភពលោក។ ទោះយ៉ាងណា សូមអបអរសាទរកីឡាករគុនខ្មែរ ធឿន ធារ៉ា ម្ចាស់ឡាន Ganzberg និងកីឡាករគុនខ្មែរ ម៉ឺន មេឃា ទទួលជ័យជម្នះក្លាយជាស្ដេចត្រាញ់ខ្សែក្រវាត់អំបោះឆៅគុនខ្មែរ Boostrong King

    June 15, 2024
  • សេដ្ឋកិច្ច

    អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្មនៃក្រុមហ៊ុន BOSCH សន្យានឹងចាត់តំណាងក្រុមហ៊ុន BOSCH ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី និងវៀតណាម មកប្រទេសកម្ពុជា ដើម្បីសិក្សាឱ្យបានលម្អិតស៊ីជម្រៅបន្ថែមទៀតលើការរៀបចំបើករោងចក្ររបស់ខ្លួននៅកម្ពុជា។ យោងតា​មការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អមដំណើរដោយគណៈប្រតិភូកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Alexander Weichsel អ្នកគ្រប់គ្រងរោងចក្រពាណិជ្ជកម្ម នៃក្រុមហ៊ុន BOSCH។ ក្នុងជំនួបនាឱកាសនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី

    June 15, 2024
  • សេដ្ឋកិច្ច

    នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ មានគណនី Facebook មួយចំនួនបានបង្ហោះផ្សាយថា «សូមបងប្អូននៅក្នុងស្រុកខ្មែរប្រញាប់រួសរាន់ទៅដកលុយចេញពីធនាគារ ABA អោយអស់ពីព្រោះធនាគារនេះក្ស័យធនហើយ» ដែលជាការបង្ហោះផ្សាយក្នុងចេតនាញុះញង់ឱ្យសាធារណជនមានការយល់ច្រឡំ និងបង្កចលចលក្នុងសង្គម។ យ៉ាងណាមិញ លេខាធិការដ្ឋាន គ ស ព ស នារសៀលថ្ងៃទី១៤ ខែមិថុនា ដដែលនេះ បានគូសបញ្ជាក់ថា ករណីបង្ហោះផ្សាយថា ធនាគារ ABA ក្ស័យធនគឺជាព័ត៌មានក្លែងក្លាយ និងសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំ និងសូមឈប់បន្តចែកចាយនូវព័ត៌មានក្លែងក្លាយទាំងនេះទៀត។ គួរបញ្ជាក់ផងដែរថា ធនាគារ ABA មាន​កំណើន​ខ្លាំង​ក្នុង​ឆ្នាំ ២០២៣ ដោយ​ប្រាក់ចំណេញ​សុទ្ធ​សម្រាប់​ឆ្នាំ ២០២៣

    June 14, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ជូនលោកនាយកប្រតិបត្តិក្រុមហ៊ុនក្រុមហ៊ុនដឹកជញ្ជូនអាល្លឺម៉ង់ Bayernhafen Nürnberg​ ថាបេសកកម្មរបស់គណៈប្រតិភូកម្ពុជានាឱកាសនេះ បានធ្វើឡើងដើម្បីបញ្ជ្រាបអំពីសក្ដានុពលវិនិយោគ និងបច្ចុប្បន្នភាពនៃការអភិវឌ្ឍន៍ក្នុងប្រទេសកម្ពុជាជូនដល់វិនិយោគិនបានទទួលជ្រាប។ ក្នុងឱកាសដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចុះទស្សនកិច្ចមជ្ឈមណ្ឌលដឹកជញ្ជូន Bayernhafen Nürnberg កាលពីរសៀលថ្ងៃពុធ ទី១២ ខែមិថុនា ឆ្នាំ២០២៤កន្លងទៅនេះ ក្រោយពីក្រុមហ៊ុននង្ហាញនូវចំណាប់អារម្មណ៍ខ្ពស់ចំពោះប្រតិបត្តិការវិនិយោគ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើសុំឱ្យក្រុមហ៊ុន ពិចារណាដាក់ទុកវិនិយោគរបស់ខ្លួន លើផ្នែកភស្ដុភារកម្មនៅកម្ពុជា។ សូមជម្រាបថា Bayernhafen Nürnberg គឺជាមជ្ឈមណ្ឌលដឹកជញ្ជូន និងភស្ដុភារកម្មដ៏សំខាន់បំផុតមួយ ដែលតភ្ជាប់រវាងផ្លូវដែក

    June 14, 2024
  • Boostrong

    បងៗចេះបើកឡាន ហើយស្មោះស្នេហ៍ ដាក់ពាក្យវ៉ឺតៗ បងស្រីម្ចាស់រង្វាន់ឡានប៊ូសស្រ្តងប្រកាសរក មកធ្វើតៃកុងឡានផ្ទាល់ខ្លួន១ជីវិត ព្រោះគាត់មានឡានថ្មីខ្លាញ់គោ តែមិនទាន់ចេះបើក។ បងស្រី ភី សុខអេង អាយុ ៣២ឆ្នាំ មុខរបរធ្វើការរោងចក្រ ត្រូវរង្វាន់ឡានថ្មីខ្លាញ់គោ ១គ្រឿងពីភេសជ្ជៈប៉ូវកម្លាំងប៊ូសស្រ្តង លេខរៀង ០៥៣ នៅភូមិត្រពាំងថ្លឹង ស ង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ បងស្រីសុខអេង បានប្រាប់ថា ជាធម្មតាក្រោយពីសម្រាកការងារញុំាបាយថ្ងៃត្រង់ គាត់តែងតែទិញប៊ូសស្រ្តងត្រជាក់ៗញុំា ១កំប៉ុង ប៉ុន្តែថ្ងៃនេះមានសំណាងធំ គាស់ផាច់ឃើញរូបឡានភ្លាម រត់ស្រែកហ៊ោផ្អើលពេញរោងចក្រ ចៃដន្យមិនទាន់ចេះបើកឡាន ហើយនៅលីវទៀត គាត់ក៏ប្រកាសរកបុរសណាស្មោះស្នេហ៍ចេះបើកឡានមកធ្វើតៃកុងឡានផ្ទាល់ខ្លួនភ្លាមៗតែម្ដង។ ប៊ូសស្រ្តង

    June 14, 2024