- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ធនាគារពិភពលោកកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ បានអនុម័តការវិនិយោគថ្មីមួយទៀតសម្រាប់គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹកនៅកម្ពុជា។គម្រោងនេះក្រោមជំនួយឥណទានចំនួន ១៤៥ លានដុល្លារអាមេរិក ពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) របសើធនាគារ ពិភពលោក “គម្រោងកែលម្អសន្តិសុខទឹកនៅកម្ពុជា” (Cambodia Water Security Improvement Project) នឹងធ្វើឱ្យសន្តិសុខទឹកកាន់តែមានភាពប្រសើរឡើង, ជួយបង្កើនផលិតភាពកសិកម្ម និងកសាងភាពធន់ទៅនឹង ហានិភ័យអាកាសធាតុ។ តាមសេចក្តីប្រកាសរបស់ធនាគារពិភពលោកបានឳ្យដឹងថា គេរំពឹងថា គម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ ដល់ប្រជាជនជាង ១១៣ ០០០នាក់។ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា៖
June 22, 2024 - អាជីវកម្ម
យោងតាមចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា អាជ្ញាធរស្រុកសំឡូតបញ្ជាក់ថា ២សប្តាហ៍មកហើយ ដែលមានរថយន្តភ្ញៀវក្នុងខេត្តនិងក្រៅខេត្តជិះបន្តកន្ទុយគ្នាខ្ទង់រយគ្រឿងសំដៅឆ្ពោះទៅស្រុកសំឡូតដែលធ្វើអោយមានការស្ទះផ្លូវដោយកន្លែង តាមច្រកឆ្ពោះទៅចំការទុរេន។ លោកសើ សាម៉េត អភិបាលស្រុកសំឡូតបានអោយដឹងថា នេះជារដូវកាលដែលកសិករនៅស្រុកសំឡូតកំពុងពេញប្រមូលផល «ទុរេន» ទុំលើកទី១ ។ ម្ចាស់ចំការបានបញ្ជាក់ថាភ្ញៀវមកភ្លូកទឹកភ្លូកដីនេះដោយសារតែភាពល្បីល្បាញនៃរស់ជាតិទុរេននៅស្រុកសំឡូតនេះថា ផ្អែមឆ្ងុយឆ្ងាញ់ បើប្រៀបទៅនឹងប្រទេសជិតខាងដែលនាំចូល ហើយតម្លៃក៏សមរម្យ។ លោក សើ សាម៉េត អភិបាលស្រុកសំឡូតខេត្តបាត់ដំបងបានមានប្រសាសន៍ឱ្យដឹងថាទុរេន វគ្គទីមួយនេះ ទុំប្រមាណ ៩០ភាគរយហើយ ដែលម្ចាស់ចំការបានលក់ឱ្យភ្ញៀវមួយថ្ងៃៗរាប់តោន ទាំងភ្ញៀវមកទិញដល់ចំការលក្ខណៈគ្រួសារ និង ឈ្មួញកណ្តាលយកទៅលក់បន្តផងដែរ ។ យោងតាមរបាយការណ៍មួយរបស់ការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុកសំឡូតខេត្តបាត់ដំបង បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ស្រុកសំឡូតមានដាំដំណាំទុរេន
June 22, 2024 - សេដ្ឋកិច្ច
ក្រុមប្រឹក្សានាយកនៃធនាគារពិភពលោក កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុម័តលើកញ្ចប់ឥណទានតម្លៃ ២៧៥ លានដុល្លារអាមេរិក សម្រាប់ជួយទ្រទ្រង់ដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការជំរុញកំណើន និងភាពធន់របស់សេដ្ឋកិច្ច ក្នុងរយៈពេលវែងឆ្ងាយទៅមុខ។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ធនាគារពិភពលោក បានឱ្យដឹងថា ហិរញ្ញប្បទាននេះ ដែលមានប្រភពមកពីមូលនិធិមានអត្រាការប្រាក់ទាបរបស់សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវបានយកទៅប្រើប្រាស់សម្រាប់ជំរុញកំណែទម្រង់ សំដៅលើកកម្ពស់ភាពប្រកួតប្រជែងនៃផ្នែក ឯកជន, ពង្រឹងជំហរសារពើពន្ធរបស់ប្រទេស និងផ្តល់ជំនួយដល់ក្រុមប្រជាជនងាយរងគ្រោះបំផុត។ ឥណទាននេះ គឺសម្រាប់គម្រោងដំណាក់កាលទី២ ស្តីពី ហិរញ្ញប្បទានសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា និងការរៀបចំគោលនយោបាយអភិវឌ្ឍន៍មានភាពធន់ (Second Cambodia Growth and Resilience Development
June 21, 2024 - សេដ្ឋកិច្ច
លោក ជូ ចាងជីន ប្រធានក្រុមហ៊ុន ចេជាង អេសស៊ីហ្សេត ឯ.ក (KOH KONG ZHEJIANG CO.,LTD.) បានគូសបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសកោះកុង ចេជាង បច្ចុប្បន្នមានការបណ្តាក់ទុនវិនិយោគ ចំនួន ២៨ក្រុមហ៊ុន ហើយនឹងបន្តទាក់ទាញក្រុមហ៊ុនវិនិយោគផ្សេងឱ្យមកបណ្តាក់ទុនក្នុងតំបន់នេះ ឱ្យបាន ១០០ក្រុមហ៊ុននៅក្នុងឆ្នាំ២០២៤នេះ។ យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា កាលពីព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជារួមជាមួយសហការីបានទទួលជួបពិភាក្សាការងារជាមួយគណៈ ប្រតិភូក្រុមហ៊ុនចិនចំនួន ១១ មកពីទីក្រុងសៀងហៃ
June 21, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅកាត់ថា NEA បានឱ្យដឹងថា រោងចក្រកាត់ដេរសម្លៀកបំពាក់ ហ្គ្រេដ ញូ បីយូ ហ្គាម៉ិន (ខេមបូឌា) ឯ.ក ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងផ្ដល់ឱកាសការងារចំនួន ៥០កន្លែង។ (រូបតំណាង) បើតាមការចុះផ្សាយនៅលើផេកផ្លូវការ NEA បានបញ្ជាក់ថា រោងចក្រកាត់ដេរសម្លៀកបំពាក់ខាងលើ ជ្រើសរើសកម្មករ និយោជិត ចូលបម្រើការងារជាច្រើនផ្នែកដូចជា៖ ផ្នែកអ្នកតាមប័ណ្ណកម្ម៉ង់ ,ផ្នែកអ្នកបកប្រែ ,ផ្នែកប្រធានដេរ ,ផ្នែកប្រធាន QC ,ផ្នែក Shipping ,
June 21, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងថា ក្រុមហ៊ុនចិនចំនួន ២ មកកម្ពុជាដើម្បីស្វែងរកឱកាសវិនិយោគលើការបង្កើតក្រុមហ៊ុនផលិតក្រណាត់ និងជ្រលក់ពណ៌ក្រណាត់ ដោយលើកឡើងថា ការវិនិយោគខាងលើនេះ នឹងទាក់ទាញអ្នកវិនិយោគក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ដែលមានសក្តានុពលសំខាន់។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានគូសបញ្ជាក់ថា នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ឡោ ទិត្យច័ន្ទសុភក្តិ ទីប្រឹក្សាអមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហការី បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូក្រុមហ៊ុន CID logistics Co.,
June 20, 2024 - Boostrong
ងាយៗ សប្បាយៗ បីស្រ្តីជាទីស្រលាញ់ឈ្នះម៉ូតូថ្មី ទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង នៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៥រសៀលតទៅ។ សប្ដាហ៍មុនៗ ប៊ូសស្រ្តងបានរកឃើញម្ចាស់ជ័យលាភីបីស្រ្តីយូរជាងគេ ៥ស្រុកហើយ ឈ្នះម៉ូតូថ្មីសរុប ៥គ្រឿង ទូរស័ព្ទដៃទំនើប ២៥គ្រឿង ដោយនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បីស្រ្តីបាន ៤ម៉ោង ៤២នាទី, នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង បីស្រ្តីបាន ៤ម៉ោង ២៨នាទី, នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បីស្រ្តីបាន ៣ម៉ោង
June 20, 2024 - អចលនទ្រព្យ
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ដើម្បីជាគន្លាស់សកម្មភាពនៅខេត្តជាប៉ូលសេដ្ឋកិច្ចរបស់កម្ពុជា គម្រោងវិនិយោគអគារជាប់គាំងនានានៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ហើយ និងបានផ្អាក ពន្យារពេល ឬបញ្ឈប់ការសាងសង់ចាប់ពីឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធដារចំនួនប្រាំបីចំណុចដើម្បីទាក់ទាញនិងជំរុញការវិនិយោគនៅខេត្តព្រះសីហនុបន្ថែម ។ លោក ត្រាំង ឡៃ អនុប្រធាននាយកដ្ឋានសវនកម្មសហគ្រាសនៃអគ្គនាយកដ្ឋានពន្ធដារ រាជរដ្ឋាភិបាលបានលើកទឹកចិត្តផ្នែកពន្ធដារចំនួន៨ចំណុចសំខាន់ៗក្នុងនោះ៖ ១. លើកលែងពន្ធលើប្រាក់ចំណូល រួមទាំងប្រាក់រំដោះពន្ធលើប្រាក់ចំណូលប្រចាំខែ និងពន្ធអប្បបរមាប្រចាំឆ្នាំ រយៈពេល ៣ឆ្នាំ ២.លើកលែងអាករលើតម្លៃបន្ថែម ចំពោះសហគ្រាសដែលផ្ដល់ការផ្គត់ផ្គង់ទំនិញ ឬសេវាដល់ការវិនិយោគដើម្បីសាងសង់បន្ត និងបញ្ចប់អគារជាប់គាំង ៣.ការលើកលែងពន្ធកាត់ទុក លើការជួលអចលនទ្រព្យរយៈពេល ៥ឆ្នាំ ក្នុងករណីវិនិយោគិនមកវិនិយោគលើអគារជាប់គាំងដែលទីតាំងនោះជួលពីរូបវន្តបុគ្គល ៤. លើកលែងពន្ធលើអចលនទ្រព្យ និងលើកលែងទណ្ឌកម្មរដ្ឋបាលរួមទាំងពន្ធបន្ថែម និងការប្រាក់ទាំងអស់ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ
June 20, 2024 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាពេលដ៏ខ្លីខាងមុខក្រុមហ៊ុនយក្សនៃប្រទេសជប៉ុននេះ ដែលមានឈ្មោះថា មីនីបៀរ ម៊ីត្សូមី (Minebea Mitsumi) នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងបង្កើតការងារថ្មីជាច្រើនកន្លែងបន្ថែមទៀតដល់យុវជន យុវនារីកម្ពុជា ។រោងចក្រទី២ នេះវិនិយោគលើវិស័យឋាមពលអគ្គិសនី។ លើបណ្ដាញសង្គមតេឡេក្រាមផ្លូវការរបស់ក្រសួងរ៉ែនិងថាមពល នៅរាត្រីថ្ងៃទី១៩ ខែមិថុនា ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួង រ៉ែនិងថាមពល បានបញ្ជាក់ក្នុងឃ្លីបវិដេអូរយៈពេល ៧:២៧នាទី ថា ក្រុមហ៊ុន Minebea Cambodia Co. Ltd ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Minebea
June 20, 2024 - សេដ្ឋកិច្ច
ក្រសួងព័ត៌មាន នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នេះ បានចុះផ្សាយថា តាមប្រភពព័ត៌មាន ពីធនាគារជាតិ នៃកម្ពុជា នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា គិតត្រឹមឆ្នាំ២០២៣ វិនិយោគផ្ទាល់បរទេសនៅកម្ពុជាមាន ១៩៧,៨ ទ្រីលានរៀល ដែលសមមូលជាប្រាក់ដុល្លារចំនួន ៤៨,៤ ប៊ីលានដុល្លារអាមេរិក។ ចំនួននេះ កើនឡើង ៧,៩% ធៀបនឹងឆ្នាំ២០២២។ ចំពោះប្រភពទុនវិនិយោគផ្ទាល់បរទេសចម្បងមកពីប្រទេសចិន ដែលមាន ៤៥,៦% នៃវិនិយោគផ្ទាល់បរទេសសរុប បន្ទាប់មក កូរ៉េខាងត្បូង ១១,៨% សិង្ហបុរី ៦,៥% ជប៉ុន
June 19, 2024












