Khmernote
  • សេដ្ឋកិច្ច

    នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ួង កុសល រដ្ឋលេខាធិការក្រសួងកសិកម្ម ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីចូលរួមប្រគល់ពានរង្វាន់ជ័យលាភីសរុបចំនួន៨ ដល់ក្រុមហ៊ុន សហគ្រាស និងអ្នកកែច្នៃស្វាយចន្ទីឆ្នើម ឆ្នាំ២០២៤ ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ លទ្ធផលអ្នកឈ្នះពានរង្វាន់សម្រាប់ជ័យលាភីត្រូវបានកំណត់តាមលំដាប់ដូចខាងក្រោមដូចជា ពានកិត្តិយសសម្រាប់ ក្រុមហ៊ុនកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើម ឆ្នំា២០២៤ ចំនួន ៣រួមមាន៖ ទី១.ក្រុមហ៊ុន សានតាណា អាហ្រ្គោ ប្រដាក់ ឯ.ក មកពីខេត្តព្រះវិហារ

    June 7, 2024
  • ទេសចរណ៍

    ឯកឧត្តម អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រុស្សី នឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី បានលើកឡើងបែបនេះ ឱកាសជួបសម្ដែងការគួរសម និងពិភាក្សាការងារ ជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃព្រឹក ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះ។ នាឱកាសនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូតវិសាមញ្ញ បានលើកឡើងថា ចំនួនភ្ញៀវទេសចរណ៍រុស្ស៊ីមកកម្ពុជា មានការកើនឡើងជាបន្តបន្ទាប់ ហើយរុស្ស៊ីនឹងពិចារណាឱ្យមានជើងហោះហើរផ្ទាល់ពីរុស្ស៊ីមកកាន់កម្ពុជា ដើម្បីបង្កើនការផ្លាស់ប្តូរអ្នកទេសចររវាងប្រទេសទាំងពីរ។ ឯកឧត្តមក៏បានថ្លែងអំណរគុណកម្ពុជា

    June 7, 2024
  • សេដ្ឋកិច្ច

    ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានជិត ១ពាន់លានដុល្លារ ពីការនាំចេញស្រូវចំនួន ២,៤៧៣,២១២តោននិងអង្ករចំនួន ៣០២ ៥៩២ តោន។ នេះបើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ សហព័ន្ធស្រូវអង្ករកម្ពុជា នាថ្ងៃ០៦ ខែមិថុនា ឆ្នាំ២០២៤។ សហព័ន្ធស្រូវអង្ករ បានឱ្យដឹងថា អង្ករចំនួន ៣០២ ៥៩២តោន ត្រូវបាននាំចេញទៅកាន់ ៦៣ គោលដៅ ដោយក្រុមហ៊ុននាំចេញចំនួន ៤៩។ ក្នុងនោះ អង្ករចំនួន ១៣៦ ៥២៨តោន ត្រូវបាននាំចេញទៅ ២៦ប្រទេសនៅក្នុងទ្វីបអឺរ៉ុប ទទួលបានប្រាក់ ១០៤.៤០ ដុល្លារសហរដ្ឋអាមេរិក។ នាំចេញទៅប្រទេសចិន

    June 6, 2024
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំបានអនុញ្ញាតឱ្យថ្នាក់ដឹកនាំ និងប្រតិភូរបស់ក្រុមហ៊ុន MIRARTH Agri Tech ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន MIRARTH Holding របស់ជប៉ុនចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំអំពីការកែច្នៃគ្រាប់ស្វាយចន្ទី និង ផលិតជីវឥន្ធនៈពីសំបកគ្រាប់ស្វាយចន្ទី ដែលមានរោងចក្រកំពុងដំណើរការនៅក្នុងខេត្តកំពង់ធំ។ ជាកិច្ចចាប់ផ្តើមលោក SASAKI KOJI ប្រធានក្រុមហ៊ុន MIRARTH Agri Tech បានជម្រាបឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការថា ក្រុមហ៊ុន MIRARTH Holding នៅប្រទេសជប៉ុនមានការវិនិយោគចម្បងនៅក្នុងវិស័យអចលនទ្រព្យ

    June 6, 2024
  • សេដ្ឋកិច្ច

    សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី​១ ឆ្នាំ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុកបានធ្លាក់ចុះក៏ដោយ។ នេះបើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោកដែលចេញផ្សាយថ្ងៃនេះ។ ​កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣​ ទៅ ៥,៨% នៅឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួមទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។​ លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា៖ “ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត

    June 6, 2024
  • អចលនទ្រព្យ

    សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់អ្នកកួកជេដី សូមកុំទៅទិញដីតាមបណ្ដោយគម្រោងព្រែកជីកហ្វូណនតេជោ កាក់ទុកដើម្បីទារសំណងពីរដ្ឋពេលរដ្ឋចុះដោះស្រាយផលប៉ះពាល់។ សម្ដេចធិបតី បានធ្វើការអំពាវនាវបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំពង់ផែពហុបំណងកំពត ស្ថិតនៅក្រុងបូកគោ ខេត្តកំពត នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « ខ្ញុំសូមបងប្អូនដែលមិនរស់នៅតំបន់សណ្ដ ជាពិសេសអ្នកវិនិយោគ អ្នកដែលចាប់ឱកាសលឿន ខ្ញុំសុំព្រោះឥលូវខ្ញុំលឺល្ហិចល្ហៀងថា មានប្រមូលគ្នាដើម្បីទិញដីកាក់ទុក សូមកុំប៉ះកន្លែងដែលយើងធ្វើតែប៉ុន្មានម៉ែត្រហ្នឹង ការអភិវឌ្ឍន៍កន្លែងផ្សេងៗនៅជាប់ហ្នឹងធ្វើចុះ បើពេលគេធ្វើហើយ ព្រោះបើសិនព្រែកជីកហ្នឹងធ្វើមិនចេញ ធ្វើយឺត យើងក៏ខាតដែរ។ ប្រជាពលរដ្ឋនៅទីនោះ គាត់មានដី គាត់វិនិយោគ គាត់ធ្វើអ្វីផ្សេងពេលបង្កើត

    June 6, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត»។ កំពង់ផែពហុបំណងកំពត ដែលមានទីតាំង ស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាល អនុញ្ញាតឱ្យបង្កើតឡើង នៅក្នុងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្តល់លិខិតអនុញ្ញាត ឱ្យធ្វើការអភិវឌ្ឍសាងសង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅក្នុងអំឡុងឆ្នាំ២០១២ នៅលើផ្ទៃដីទំហំ សរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។ គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១

    June 6, 2024
  • Boostrong

    អ្នកខេត្តតាកែវ សប្ដាហ៍នេះមានឱកាសធំណាស់ “ប៊ូសស្រ្តង មហាព្រឹត្តិការណ៍បីស្រ្តី” ឈ្នះរង្វាន់ម៉ូតូថ្មី ទូរស័ព្ទដៃទំនើបជាច្រើនគ្រឿង នឹងរៀបចំឡើងនៅភូមិកំពង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ខេត្តតាកែវ ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៥រសៀលតទៅ។ សប្ដាហ៍មុនៗ ប៊ូសស្រ្តងបានរកឃើញម្ចាស់ជ័យលាភីបីស្រ្តីយូរជាងគេ ៣ស្រុកហើយ ឈ្នះម៉ូតូថ្មីសរុប ៣គ្រឿង ទូរស័ព្ទដៃទំនើប ១៥គ្រឿង ដោយនៅស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បីស្រ្តីបាន ៤ម៉ោង ៤២នាទី, នៅស្រុកចន្រ្ទា ខេត្តស្វាយរៀង បីស្រ្តីបាន ៤ម៉ោង ២៨នាទី និងនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង បីស្រ្តីបាន

    June 5, 2024
  • សេដ្ឋកិច្ច

    ក្រុមហ៊ុនធំៗ ៥ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតចំនួនជាង៣០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងកិច្ចសម្ភាសការងារ នាថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច។ បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដងថា ក្រុមហ៊ុនធំៗទាំង៥ នោះរួមមាន ធនាគារឯកទេសអ៉ីអន, ធនាគារជីបម៉ុង, ក្រុមហ៊ុនធានារ៉ាប់រង Manulife, ណាហ្គាវើល៍ និងក្រុមហ៊ុន

    June 5, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយ ក្រសួងព័ត៌មាន បានឱ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។ ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។

    June 5, 2024