Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម សុខ សុភ័ក្រ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ប្រាប់ ក្រុមការងារប្រតិបត្តិផ្សព្វផ្សាយព័ត៌មានតាមអ៉ីនធឺណិតក្រសួងព័ត៌មាន នារសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤នេះថា ៥ខែដើមឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មរបស់កម្ពុជា សម្រេចបានក្នុងទឹកប្រាក់ប្រមាណជា ១៧ពាន់លានដុល្លារ។ យ៉ាងណាក៏ដោយ បរិមាណខាងលើនោះ មានការថយចុះបន្តិច គឺក្នុងរង្វង់១០ ភាគរយ បើប្រៀបនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដោយសារកត្តាទីផ្សារអ្នកប្រើប្រាស់នៅក្រៅប្រទេសមានការថយចុះដោយភាពរអាក់រអួលនៃការដឹកជញ្ជូនតាមសមុទ្រ និង អត្រាអតិផរណានៅប្រទេសអ្នកទិញ។ ទោះជាយ៉ាងនេះក្តី, ការនាំចេញពេញមួយឆ្នាំ២០២៤របស់កម្ពុជា ត្រូវបានរំពឹងថានឹងកើនឡើងជិត១០ភាគរយវិញ ដោយសារការនាំចេញក្នុងតំបន់កំពុងមានសន្ទុះកើនឡើង។ ឯកឧត្តម សុខ សុភ័ក្រ បានគូសរំលេចថា

    June 5, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាព្រឹកថ្ងៃអង្គារ ទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Patrick Murphy អនុប្រធានប្រតិបត្តិផ្នែកស្រូវ និងធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister និងគណៈប្រតិភូនៃសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារនាឱកាសនេះ អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់អំពីស្ថានភាពបច្ចុប្បន្ន និងភាពប្រកួតប្រជែងលើការនាំចេញអង្ករកម្ពុជាទៅទីផ្សារសហរដ្ឋអាមេរិក។ ដោយមើលឃើញអំពីសក្ដានុពលរបស់វិស័យស្រូវអង្ករកម្ពុជា លោក Patrick Murphy នឹងបន្តចូលរួមនាំយកអង្ករកម្ពុជា និងផលិតផលផ្សេងៗទៀតតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការ

    June 5, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ ​បានឱ្យដឹងថា រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ មានសមត្ថភាពកែច្នៃស្វាយចន្ទី ១៥០០តោនក្នុងមួយឆ្នាំនៅខេត្តកំពង់ធំ ត្រូវបាន​សម្ពោធជាផ្លូវការហើយ។ នៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ត្រី និង ឯកឧត្តម Atsushi Ueno ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទី និងសំបកស្វាយចន្ទីទៅជាប្រេងជីវឥន្ធនៈ របស់ក្រុមហ៊ុន MIRATH GREEN TECH នៅខេត្តកំពង់ធំ។

    June 4, 2024
  • សេដ្ឋកិច្ច

    ជាដំណឹងដ៏ល្អមួយសំរាប់បងប្អូនកសិករដែលប្រកបរបរដាំស្វាយ ខណៈក្រុមហ៊ុន អង្គរហ្គ្រីន (Angkor Green) បានប្រកាសថា ត្រូវការទិញស្វាយខៀវ ចំនួន ៥០តោន។ នេះបើយោងតាមការបង្ហោះរបស់ក្រុមហ៊ុននៅលើផេកផ្លូវឈ្មោះថា Angkor Mango – ស្វាយអង្គរ។ តាមរយៈការបង្ហោះនៅលើផេកផ្លូវការ នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន​បានបញ្ជាក់ថា ក្រុមហ៊ុន ត្រូវការស្វាយខៀវចំនួន50 តោន។ ដូច្នេះរសិនជាបងប្អូនណាមាន អាចទាក់ទងមកលេខទូរស័ព្ទ 088 788 82 36៕ អត្ថបទ៖ លីនី

    June 4, 2024
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា និយ័តករអចលនវត្ថុ និងបញ្ចាំ បានចេញសេចក្តីជូនដំណឹងចំនួន២ដាច់ដោយឡែកពីគ្នា ដោយការកោះអញ្ជើញម្ចាស់សហគ្រាសប្រកបអាជីវកម្មបញ្ចាំចំនួន ៥ ឱ្យចូលខ្លួនមកបង់ប្រាក់ផាកពិន័យ ករណីប្រកបអាជីវកម្មគ្មានអាជ្ញាបណ្ណ៕ ខាងក្រោ​មនេះ ជាសេចក្តីជូនដំណឹងរបស់និយ័តករអចលនវត្ថុ និងបញ្ចាំ៖

    June 4, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា នាល្ងាចថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអនុញ្ញាតជូន លោក Patrick Murphy អនុប្រធានប្រតិបត្តិទទួលបន្ទុកផ្នែកបញ្ជាទិញអង្ករ និងគ្រាប់ធញ្ញជាតិ នៃក្រុមហ៊ុន Otis McAllister, Inc និងគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្ដីពីការពិនិត្យលទ្ធភាពក្នុងការបញ្ជាទិញអង្ករកម្ពុជាសម្រាប់ចែកចាយក្នុងទីផ្សារអាមេរិក។ ឆ្លៀតនាឱ្យកាសនោះ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង

    June 4, 2024
  • សេដ្ឋកិច្ច

    ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា៖ «ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូល ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់» តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី៤ ខែមិថុនានេះ ឯកឧត្តម ឃឹម ហ្វីណង់ បានគូសបញ្ជាក់ថា៖ «​ ចង់ដាំបន្លែក្នុងស្រុកជំនួសឱ្យបន្លែនាំចូលពីក្រៅ ទាមទារឱ្យមានការរៀបចំខ្លួនទុកជាមុនសិន បើមិនអញ្ចឹងទេ មិនខុសអ្វីពីធ្វើបាបអ្នកទិញរបស់យើងយ៉ាងដូច្នោះដែរ ជាពិសេសសម្រាប់អ្នកនៅមានជីវភាពខ្វះខាតនៅឡើយ។ ហេតុដូច្នេះហើយ បានជាអាទិភាពចម្បងនៅពេលនេះ គឺការប្រមូលផ្តុំកសិករអ្នកដាំបន្លែតូចៗ និងចងក្រងពួកគាត់ឱ្យទៅជាសហគមន៍កសិកម្មទំនើបដ៏ធំមួយ ដើម្បីធ្វើយ៉ាងណា«ដាំហើយលក់ចេញឱ្យបានធូរថ្លៃជាងមុន គុណភាពអាចទទួលយកបាន និងបរិមាណផ្គត់ផ្គង់មានស្ថេរភាពកុំឱ្យដាច់ ម្តងមានម្តងអត់»។

    June 4, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា គិតត្រឹមខែឧសភាឆ្នាំ២០២៤នេះ រមណីយដ្ឋានអង្គរ រកបានប្រាក់ចំណូលជាង ២២លានដុល្លារអាមេរិក កើនឡើងខ្ពស់ប្រមាណ ៣៨% នឹងពេលដូចគ្នាកាលពីឆ្នាំមុន។ បើយោងតាម សេចក្តីប្រកាសព័ត៌មាន របស់ គ្រឹះស្ថានអង្គរ បានបញ្ជាក់ឲ្យដឹងថា រយៈពេល ៥ខែដំបូង ឆ្នាំ ២០២៤ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវអន្តរជាតិជាង ៤៧ម៉ឺននាក់ ដែលរកប្រាក់ចំណូលបានជាង ២២លានដុល្លារអាមេរិក ហើយក្នុងនោះទឹកប្រាក់ជាង ៩សែនដុល្លារអាមេរិក ត្រូវបរិច្ចាគជូន មន្ទីរពេទ្យគន្ធបុប្ផា។ ក្នុងខែឧសភា ឆ្នាំ ២០២៤នេះ ការលក់សំបុត្រចូលទស្សនា រមណីយដ្ឋានអង្គរ សម្រេចបានជាង

    June 3, 2024
  • សេដ្ឋកិច្ច

    ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីប្រកាស ស្តីពី ការលើកទឹកចិត្តពន្ធលើប្រាក់ចំណូល ចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណសម្បត្តិគ្រប់គ្រាន់។ នេះបើយោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នេះ។ ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងគោលបំណងណែនាំអនុវត្តការលើកទឹកចិត្តពន្ធលើប្រាក់ចំណូលចំពោះគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ “គ.ព.គ.ល.គ” ដូចមានចែងក្នុងមាត្រា១៦ នៃអនុក្រឹត្យលេខ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ស្ដីពីការអនុវត្តច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។ សូមអានសេចក្ដីប្រកាសលម្អិតនៅខាងក្រោម៖

    June 3, 2024
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា​ កាលពីថ្ងៃអាទិត្យ ទី២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់គម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហាន១ អនុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងពោធិ៍សាត់ ក្រោមកម្ចីឥណទានធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។ ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម អភិបាលរង នៃគណ:អភិបាលខេត្តពោធិ៍សាត់ លោក Anthony Gill តំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) នាយកគម្រោង តំណាងក្រុមហ៊ុនទីប្រឹក្សា

    June 3, 2024