ក្រុមហ៊ុនធំៗចំនួន ១១ បន្តសហការជាមួយ NEA ផ្ដល់ឱកាសការងារថ្មីជាង ៥០០កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ
សេដ្ឋកិច្ច June 12, 2024 Khmernote

ក្រុមហ៊ុនធំៗចំនួន ១១ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារថ្មីបន្ថែមទៀតជាង៥០០ កន្លែង សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារ នៅក្នុងវេទិកាការងារ នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

បើតាមការចុះផ្សាយរបស់ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែមិថុនា បានឱ្យដឹងថា ក្រុមហ៊ុនធំៗទាំង១១ ដែលនឹងចូលរួមក្នុងវេទិកាការងារនោះរួមមាន ក្រុមហ៊ុន ហ្គោលហ៊ៀល, ក្រុមហ៊ុន ហ្វវើដ, ក្រុមហ៊ុន ដាយអ៊ិឈិ ឡាយ, ក្រុមហ៊ុន B.P.C, ធនាគារ LOLC, ផ្សារទំនើប LUCKY, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន INVEST ក្រុមហ៊ុន URBAN HUB, ធនាគារស្ថាបនា និងក្រុមហ៊ុន VATTANAC ដែលនឹងធ្វើការជ្រើសរើសបុគ្គលិកភ្លាមៗ នៅថ្ងៃស្អែកនេះតែម្តង។

ដូច្នេះ យុវជន សិស្ស/និស្សិត ដែលកំពុងស្វែងរកការងារធ្វើ អាចចូលរួមកម្មវិធីវេទិកាការងារដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលស្ថិតក្នុងក្រសួងការងារ ចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ NEA តាមរយៈលេខ ០១២ ៩០៦ ៦៦៤ / ០១៦ ៧៨៦ ៦៥៥ (Telegram) ឬ គេហទំព័រ www.nea.gov.kh និងទំព័រ Facebook (neakhmer) ៕

ប្រភព៖ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ