យោងតាមការចុះផ្សាយរបស់ ក្រុមហ៊ុន Royal Railway Cambodia បានឱ្យដឹងថា រថភ្លើង Kiha 183 ធ្វើតេស្តបើកបរលើផ្លូវដែកភាគខាងជើង (ភ្នំពេញ-មានក-ខេត្តកំពង់ឆ្នាំង) កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ម្សិលមិញនេះប្រកបដោយជោគជ័យ។
នៅលើផេកផ្លូវការ ក្រុមហ៊ុន បានធ្វើការបញ្ជាក់ថា ការធ្វើតេស្តបើកបរ រថភ្លើង Kiha 183 លើផ្លូវដែកភាគខាងជើង កាលពីព្រឹកថ្ងៃទី១២ ខែមិថុនា ម្សិលមិញនេះ ប្រកបដោយជោគជ័យ មុននឹងដាក់ឱ្យដំណើរការជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុនក៏កំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង លើការធ្វើតេស្តបើកបរសាកល្បងនេះ ដោយផ្តោតជាសំខាន់ទៅលើ ប្រព័ន្ធសុវត្ថិភាព ដំណើរការកង់ ប្រព័ន្ធហ្វ្រាំង ម៉ាស៊ីនត្រជាក់ ច្រកទ្វារសម្រាប់អ្នកដំណើរ ច្រកទ្វារសុវត្ថិភាព សម្ភារបរិក្ខាផ្សេងៗទៀត ដើម្បីធានាជូនបានថាមានសុវត្ថិភាពខ្ពស់ ព្រមទាំងផាសុកភាពសម្រាប់ដឹកជញ្ជូនអ្នកដំណើរ មុននឹងសម្រេចដាក់ឱ្យដំណើរការជាផ្លូវការនាពេលឆាប់ៗនេះ៕






អត្ថបទ៖ លីនី


