- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ នេះ បានឲ្យដឹងថា រហូតមកដល់បច្ចុប្បន្ននេះ ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំសម្រេចបាន៩៦% ហើយ ដោយគ្រោងនឹងដាក់ឱ្យប្រើប្រាស់មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។ ប្រភពដដែលបានឲ្យដឹងថា ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា ហើយនេះ គឺជាស្ពានទី៨ ដែលជាគម្រោងជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជាផងដែរ។ សូមជម្រាបថា ស្ពានស្ទឹងត្រង់-ក្រូចឆ្មារមានប្រវែង សរុប១.១៣១ម៉ែត្រ និងទទឹង ១៣,៥០ម៉ែត្រ ជាប្រភេទស្ពានបេតុងសរសៃដែក ហើយត្រូវបានបើកការដ្ឋាន សាងសង់កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ គ្រោងចំណាយថវិកាចំនួន៥៦,៩៩៨ លានដុល្លារ នឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៤២ខែ។ ក្រោយពេលសាងសង់រួចស្ពាននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីតភ្ជាប់ទំនាក់ទំនង
March 2, 2021 - អាជីវកម្ម
ក្រសួងសុខាភិបាលជប៉ុន បាននិយាយកាលពីថ្ងៃច័ន្ទទី០១ ខែមីនាថា វ៉ាក់សាំងការពារជំងឺ Covid-19 ជាង ១,០០០ដូស បានខូចនៅប្រទេសជប៉ុន បន្ទាប់ពីសីតុណ្ហភាពផ្ទុកខុសពីកម្រិតដែលវ៉ាក់សាំងត្រូវការ ដោយសារការបង្កកដោយប្រព័ន្ធបង្កកដំណើរការខុសប្រក្រតី។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ប្រទេសជប៉ុនបានក្លាយជាសមាជិកចុងក្រោយនៃប្រទេសឧស្សាហកម្មឈានមុខគេនៃក្រុមចំនួន ៧ ក្នុងការចាប់ផ្តើមចាក់វ៉ាក់សាំងការពារខ្លួនប្រឆាំងនឹងវីរុស Covid-19 នៅថ្ងៃទី ១៧ ខែកុម្ភៈ។ ហើយរហូតមកដល់ពេលនេះ ជប៉ុនទទួលបានការបញ្ជូនវ៉ាក់សាំងចំនួន ៣ដង ដែលបង្កើតឡើងដោយ Pfizer និង BioNTech មានចំនួនប្រហែល ១.៤ លានដូស។ គួរឲ្យដឹងថា វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Pfizer /
March 2, 2021 - សេដ្ឋកិច្ច
យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានឲ្យដឹងថា តម្លៃនាំចេញ-នាំចូលផលិតផលកសិ-រុក្ខកម្ម និងជលផល បានកើនឡើងក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២១ នេះ ដែលធ្វើឲ្យមានអតិរេកពាណិជ្ជកម្ម ១.៣៧ ពាន់លានដុល្លារ កើនឡើង ២៨.៤% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រសួងបានបន្តឲ្យដឹងថា ការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំត្រូវបានកត់សំគាល់ក្នុងតម្លៃនាំចេញផលិតផលជាច្រើនដូចជា កៅស៊ូ តែ ស្វាយចន្ទី បន្លែ ផ្លែឈើ និងផលិតផលព្រៃឈើ។ ជាក់ស្ដែង សមាគមនាំចេញផលិតផលជលផលវៀតណាម (VASEP) បានឱ្យដឹងថា ការនាំចេញផលិតផលជលផលបានកើនឡើងដល់ ៤០៥ លានដុល្លារក្នុងខែកុម្ ភៈដែលជំរុញឱ្យតួលេខក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២១ កើនឡើងដល់ជាង ១ពាន់លានដុល្លារ ពោលគឺកើនឡើង ២.២% ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
March 2, 2021 - ទេសចរណ៍
ក្នុងរយៈពេល ២ខែដំបូងនៃឆ្នាំ២០២១ នេះ រម្មណីយដ្ឋានអង្គរទទួលស្វាគមន៍ភ្ញៀវទេសចរបរទេសចំនួន ៤,១៩៤ នាក់ ដោយរកចំណូលបានពីការលក់ប័ណ្ណចូលទស្សនាចំនួន ១៧២,៨២៣ ដុល្លារ នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ បើតាមប្រភពពីក្រសួងដដែល តួលេខនេះត្រូវបានចែករំលែកដោយគ្រឹះស្ថានអង្គរ ដែលជាស្ថាប័នគ្រប់គ្រងដោយរដ្ឋទទួលបន្ទុកគ្រប់គ្រងចំណូលអង្គរ ក្នុងសេចក្តីប្រកាសព័ត៌មានកាលពីម្សិលមិញ។ ជាមួយគ្នានេះសេចក្ដីប្រកាសព័ត៌មានក៏បានបង្ហាញថា ចំនួនភ្ញៀវទេសចរបរទេសធ្លាក់ចុះប្រហែល ៩៨% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះ គិតត្រឹមតែក្នុងខែកុម្ភៈ ឆ្នាំ២០២១ សំបុត្រចូលទស្សនាអង្គរត្រូវបានលក់ទៅឱ្យភ្ញៀវទេសចរបរទេសចំនួន ២,៩៨១ នាក់ ធ្លាក់ចុះ ៩៧,៤៩% និងរកចំណូលបាន ១២២,៣៥៧ដុល្លារ ធ្លាក់ចុះ ៩៧.៨៤%។ គួរបញ្ជាក់ផងដែរថា ដោយសារវីរុស COVID-19 បានធ្វើឲ្យវិស័យទេសចរណ៍ទូទាំងពិភពលោកជួបនូវវិបត្តិ
March 2, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា ក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនដ៏ធំរបស់អាមេរិក គឺ Apple បានបើកដំណើរការហាងរបស់ខ្លួនចំនួន ២៧០កន្លែងឡើងវិញនៅអាមេរិក។ ប្រភពដដែលបានបន្តឲ្យដឹងថា ក្រុមហ៊ុនបានប្រកាកាលពីថ្ងៃទី០១ ខែមីនា ថា ហាងចំនួន ២៧០ នៅសហរដ្ឋអាមេរិកត្រូវបានបើកដំណើរការឡើងវិញជាលើកដំបូង ក្រោយបិទទ្វារអស់ពេលជិតមួយឆ្នាំ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ យ៉ាងណាមិញ ទោះបីជាហាងបានបើកឡើងវិញក៏ដោយក្ដី ក៏ក្រុមហ៊ុននៅតែមានការប្រុងប្រយ័ត្នក្នុងការបើកហាងលក់រាយឡើងវិញ ដោយប្រើបុគ្គលិក និងរួមបញ្ចូលអ្នកជំនាញវេជ្ជសាស្រ្ត ដើម្បីណែនាំ នៅតាមហាងរបស់ខ្លួន។ គួររម្លឹកផងដែរថា កាលពីខែមីនា ឆ្នាំទៅ ក្រុមហ៊ុន Apple Inc បានប្រកាស ខ្លួនកំពុងបិទហាងលក់រាយទាំងអស់របស់ខ្លួននៅសហរដ្ឋអាមេរិករហូតដល់ស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាល្អប្រសើរឡើងវិញ។ ការបិទហាងលក់រាយគ្មានសល់កាលនោះ គឺធ្វើឡើងតាមសេចក្ដីប្រកាសរបស់ខ្លួន
March 2, 2021 - សេដ្ឋកិច្ច
លោក អ៊ុំ សុភា ប្រធានសហគមន៍កសិកម្មសាមគ្គីតំបែរខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ដោយ មានការជ្រោមជ្រែងពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្បូងឃ្មុំ បានចាត់ក្រុមមន្ត្រីជំនាញឱ្យមកធ្វើការបណ្តុះបណ្តាលពីបច្ចេកទេសមួយចំនួនពាក់ព័ន្ធនឹងការកែច្នៃផ្លែស្វាយទៅជាស្រា និងទឹកខ្មេះ ជូនដល់សហគមន៍ ដើម្បីចូលរួមដោះស្រាយទុក្ខលំបាករបស់ប្រជាកសិករ។ លោកបន្តថា ការជំរុញ លើការបណ្តុះបណ្តាលកែច្នៃដំណាំស្វាយនេះ ដោយសារតែឱ្យតែដល់រដូវប្រមូលផលស្វាយ សហគមន៍អាចលក់បានតែស្វាយខ្ចប់ប៉ុណ្ណោះ សម្រាប់ស្វាយខៀវមានតម្លៃទាបហើយយ៉ាងហោចផ្លែស្វាយប្រមាណ១០ភាគរយខូចចោល។ ដូច្នេះ ទើបសហគមន៍កំពុងគិតថា ផ្លែស្វាយដែលនៅសល់លក់មិនអស់ នឹងយកទៅកែច្នៃជាដំណាប់ស្វាយ ស្រាស្វាយ ទឹកខ្មេះ និងធ្វើអ្វីផ្សេងៗទៀត ជាជាងយកផ្លែស្វាយនោះបោះចោលឥតប្រយោជន៍។ លោកបានលើកឡើងដូច្នេះថា៖ « ការកែច្នៃស្វាយទៅជាស្រាស្វាយនិងទឹកខ្មេះនេះ គឺខាងយើងមិនទាន់បានដំណើរការទេ គ្រាន់តែយើងគ្រោង ហើយនឹងរៀនជំនាញទាំងអស់នេះ
March 2, 2021 - សេដ្ឋកិច្ច
ការនាំចេញសំបុកត្រចៀកកាំរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងមានតម្លៃដល់ទៅរាប់រយលានដុល្លារ នៅពេលដែលប្រទេសនេះទទួលបានឱកាសនាំចូល ពីទីផ្សារធំបំផុតរបស់ពិភពលោកគឺប្រទេសចិននៅឆ្នាំនេះ។ យោងតាមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងថា តម្រូវការរបស់ប្រទេសចិនសម្រាប់សំបុកត្រចៀកកាំ កំពុងកើនឡើងខ្លាំង ប៉ុន្តែទោះជាយ៉ាងនេះក្ដី ក្រុមហ៊ុនវៀតណាមចាំបាច់ត្រូវចាត់វិធានការថ្មីដើម្បីនាំចេញជាផ្លូវការទៅកាន់ប្រទេសនោះជាជាងពាក់ព័ន្ធនឹងពាណិជ្ជកម្មក្រៅផ្លូវការ។ ទន្ទឹមនឹងនេះដែរ បើតាមអនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Phung Duc Tien បាននិយាយថា ឧស្សាហកម្មផលិតសំបុកត្រចៀកកាំនេះកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅក្នុងប្រទេស ដោយភាគច្រើននៅភាគខាងត្បូង ប៉ុន្តែពាណិជ្ជកម្មក្រៅផ្លូវការបានធ្វើឱ្យតម្លៃ និងប្រាក់ចំណេញទាប។ បន្ថែមពីនេះ បច្ចុប្បន្នប្រទេសវៀតណាម មានកន្លែងចិញ្ចឹមត្រចៀកកាំចំនួន ២០,០០០ នៅក្នុងខេត្តចំនួន ៤២ និងក្រុងចំនួន ៦៣ ដែលផលិតបរិមាណបានប្រហែល ១២០តោន គិតជាប្រាក់ប្រមាណជា ៤៥០
March 1, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បាឲ្យដឹងថា ផ្សារបង្គាដ៏ធំនៅកណ្ដាលខេត្ត សាមុត សាខន បានបើកដំណើរការឡើងវិញហើយនៅថ្ងៃច័ន្ទនេះ បន្ទាប់ពីត្រូវបិទទ្វារចាប់តាំងពីថ្ងៃទី១៩ ខែធ្នូ ដោយសារការផ្ទុះលើងនៃវីរុស Covid-19 នៅទីនោះ។ ប្រភពដដែលបានឲ្យដឹងថា ក្នុងថ្ងៃបើកដំណើរដំបូង ផ្សារនេះមានសភាពអ៊ូរអរក្រោយស្ងប់ស្ងាត់អស់ជាង ២ខែ ដែលមានអ្នកទិញ ,ឈ្មួញ និងកម្មករចំណាកស្រុកជាច្រើនបានចាប់ផ្ដើមលក់ ដូរ និងធ្វើការឡើងវិញ។ ប៉ុន្តែទោះជាយ៉ាងណានេះក្ដី ពួកគេទាំងអស់ ត្រូវតែអនុវត្តយ៉ាងតឹងរឹងនូវវិធានការដែលបានដាក់ដើម្បីការពារការរីករាលដាលនៃមេរោគកូវីដ-១៩។ ជាក់ស្ដែង ឡានដឹកទំនិញ ដឹកជញ្ជូនគ្រឿងសមុទ្រទៅកាន់ទីផ្សារ ហើយយានយន្តរបស់អ្នកលក់ និងអ្នកទិញ ត្រូវឆ្លងកាត់ចំណុចត្រួតពិនិត្យ។ ខណៈសីតុណ្ហភាពរបស់អ្នកកាន់កាប់ទាំងអស់ត្រូវបានត្រួតពិនិត្យ ហើយពួកគេត្រូវតែបង្ហាញភស្តុតាងដែលពួកគេបានតេស្តរកវីរុស Covid-19
March 1, 2021 - ទេសចរណ៍
(ប៉ៃលិន)៖ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ ឬទឹកធ្លាក់អូរតាវ៉ៅ» ដែលស្ថិតក្នុងទឹកដី នៃខេត្តប៉ៃលិន បាននឹងកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យទៅទស្សនាតំបន់ដ៏ស្រស់បំព្រងមួយនេះយ៉ាងខ្លាំង។ តំបន់ធម្មជាតិនៅភាគខាងលិច នៃដែនដីសុវណ្ណភូមិនេះ មានទឹកធ្លាក់រហូតដល់ទៅ ៧ជាន់ ស្ថិតនៅភូមិកូនខ្លុង សង្កាត់ឣូរតាវ៉ៅ ក្រុងប៉ៃលិន និងមានចម្ងាយប្រមាណ ៧គីឡូម៉ែត្រ ពីទីរួមខេត្តប៉ៃលិន។ រមណីយដ្ឋាន «ទឹកធ្លាក់ភ្នំខៀវ» មានស្ទឹងធម្មជាតិដែលមានទឹកថ្លាឆ្វង់ មានជ្រោះទឹកហូរធ្លាក់បែកផ្កាត្រែងលើល្បាក់ថ្មដាយ៉ាងខ្ពស់ មានខ្យល់អាកាសត្រជាក់ដល់ក្រអៅបេះដូង ដែលធ្វើឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងយ៉ាងសប្បាយរីករាយក្រៃលែង។ បន្ថែមលើនេះ បរិវេណកម្សាន្តត្រូវបានកែច្នៃឲ្យមានកន្លែងអង្គុយលេងជាច្រើន មានកញ្ចុះអង្គុយ ហើយអាហារលក់ដូរមិនថ្លៃនោះទេ។ ជាមួយគ្នានេះ មានកន្លែងសម្រាប់ទុកដាក់យានយន្ត ដោយមានសន្តិសុខយាមកាមយ៉ាងល្អ មិនព្រួយបារម្ភពីការបាត់បង់ឡើយ។
March 1, 2021 - សេដ្ឋកិច្ច
ប្រជាពលរដ្ឋក្នុងខេត្តសៀម រាបជាង៩ម៉ឺននាក់ទទួលផល ប្រយោជន៍ពីគម្រោងសាច់ប្រាក់ ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ និងការគាំទ្រកសិករឆ្នាំ២០២០-២០២២ ជនបទក្នុងកំឡុងពេលជំងឺកូវីដ-១៩ តាមរយៈផ្តល់ឱកាសការងារលើកកម្ពស់ជីវភាព និងអាចបង្កើតជាសមិទ្ធផលរចនាសម្ព័នផ្លូវថ្នល់បន្ថែមទៀត ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចនៅមូលដ្ឋាន។ លោកសុខ សុធន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀម រាបនិងជាមន្ត្រីបច្ចេកទេសនៃគម្រោងសាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងការគាំទ្រកសិករឆ្នាំ២០២០-២០២២បាន ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា គម្រោងនេះប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមក្នុងឆ្នាំ២០២០រហូតដល់ឆ្នាំ២០២២ ដោយអនុវត្តចំនួន ១៧ខេត្តក្នុងប្រទេសកម្ពុជា ក្នុងនោះក៏មានខេត្តសៀមរាបផងដែរ។ លោកបន្តថា រហូតមកដល់ពេលនេះគម្រោង សាច់ប្រាក់ពលកម្មសម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទនិងការគាំទ្រកសិករ បានអនុវត្តចំនួន៣ ជំហានហើយសម្រាប់ខេត្តសៀមរាប ក្នុងនោះអនុវត្តបានចំនួន៣០៦អនុគម្រោង លើផ្លូវថ្នល់ប្រវែងសរុបជាង៣៤០គីឡូម៉ែត្រ ដែលបានអនុវត្តគម្រោងចប់១០០ភាគរយ នៅតាមបណ្តាស្រុកគោលដៅចំនួន១១។ លោកបានបន្ថែមថា គម្រោង នេះមិនត្រឹមតែជាជំនួយអន្តរាគមន៍សង្គមដែលនឹងជួយបង្កើតការងាររយៈពេលខ្លីប៉ុណ្ណោះទេ ថែមទាំងសម្រាប់ប្រជាជនក្រីក្រប្រមាណជាង៩ម៉ឺននាក់ នៅតាមមូលដ្ឋានមានការងារធ្វើ និងសម្រេចបានសមិផលផ្លូវថ្នល់
March 1, 2021












