- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា សហរដ្ឋអាមេរិក គឺជាទីផ្សារធំបំផុតនៃផលិតផលកសិកម្ម ឈើ និងជលផល របស់វៀតណាមក្នុងរយៈពេល ២ ខែដំបូងនៃឆ្នាំនេះ ដែលមានទឹកប្រាក់ចំនួន ២.០៤ ពាន់លានដុល្លារកើនឡើង ៥២.៣% ពីមួយឆ្នាំទៅមួយឆ្នាំ ហើយស្មើនឹង ៣៣.០៥% នៃចំណែកទីផ្សារសរុប។ សារព័ត៌មានដដែលបានបន្តឲ្យដឹងថា បន្ទាប់ពីអាមេរិក ប្រទេសចិនឈរនៅលំដាប់ទីពីរ ខណៈការនាំចេញទៅកាន់ប្រទេសជិតខាងនៅភាគខាងជើងបានឈានដល់ ១.៨៨ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នានេះ ដោយមានចំណែកទីផ្សារ ៣០.៥៣% កើនឡើង ៥៧.៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ហើយអមដោយបណ្តាប្រទេសអាស៊ាន សហភាពអឺរ៉ុប ជប៉ុន និងសាធារណរដ្ឋកូរ៉េ។ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ
March 5, 2021 - ទេសចរណ៍
សក្ដានុពលនៃវិស័យទេសចរណ៍ក្នុងខេត្តកោះកុង នៅតែបន្តរីកដុះដាល បើទោះបីជាស្ថិតក្នុងវិបត្តិកូវីដ-១៩ក្តី ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ភ្ញៀវទេសចរ ដូចជាកន្លែងស្នាក់នៅនិងកន្លែងកម្សាន្ត ដ៏សម្បូរបែបបានបង្ហាញខ្លួនជាបន្តបន្ទាប់ ។ លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានមានប្រសាសន៍ថា ខេត្តកោះកុងត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ថា ជាខេត្តអេកូទេសចរណ៍មួយនៃព្រះរាជាណាចក្រកម្ពុជា ដោយសារសម្បូរធនធានធម្មជាតិដ៏ស្រស់ត្រកាល អាចបង្កើតបានជារមណីយដ្ឋានយ៉ាងច្រើនដែល កំពុងក្លាយជាទីចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ ហើយមានបែងចែកតំបន់ទេសចរណ៍ជា២ប្រភេទធំៗ គឺតំបន់ភ្នំនិងតំបន់ឆ្នេរ មានសរុបប្រមាណជាង ២០កន្លែង ។ លោកបន្តថា ក្នុងវិបត្តិកូវីដ-១៩ដែលបានអូសបន្លាយជាង ១ឆ្នាំមកនេះ ខេត្តកោះកុងមានការធ្លាក់ចុះចំនួនភ្ញៀវទេសចរអន្តរជាតិ ប៉ុន្តែសម្រាប់ភ្ញៀវទេសចរជាតិវិញមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលជំរុញឱ្យវិនិយោគិនមកបណ្តាក់ទុនយ៉ាងច្រើន ដែលបច្ចុប្បន្ននេះមានទីតាំងសេវាកម្មអាជីវកម្មក្នុងខេត្តជាង៣០០ទីតាំង ក្នុងនោះសណ្ឋាគារមានចំនួន១២ទីតាំង និងផ្ទះសំណាក់មានជាង១០០ ទីតាំងឯណោះ ។ «
March 5, 2021 - សេដ្ឋកិច្ច
ទំនប់ស្ទាក់ទឹកមួយកន្លែងស្ថិតនៅតំបន់ជាយដែន ខេត្តបាត់ដំបង នឹងលេចរូបរាងឡើងនាខែវិច្ចិកា ឆ្នាំ២០២១ ខាងមុខឆាប់ៗនេះ ដែលមានលទ្ធភាពស្រោចស្រពផលដំណាំ ប្រមាណ ២០០០ហិកតា ។ ទំនប់ស្ទាក់ទឹកថ្មីនេះ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម រួមជាមួយអាជ្ញាធរខេត្តបាត់ដំបង បានធ្វើពិធីសែនព្រេន មុននឹងធ្វើការសាងសង់ នាថ្ងៃទី ០៤ខែមីនាឆ្នាំ២០២១ ដែលទំនប់នេះហៅឈ្មោះថា ទំនប់ស្ទាក់ទឹកតាក្រី ស្ថិតតាមដងស្ទឹងមង្គលបុរី ក្នុងភូមិសាស្ត្រឃុំតាក្រី ស្រុក កំរៀង ខេត្តបាត់ដំបង។ លោក សុខ ដារ៉ា អនុប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយម លើកឡើងថា ការសាងសង់ប្រព័ន្ធធារាសាស្ត្រនេះ ដើម្បីឆ្លើយតបនឹងសំណូមពររបស់ពលរដ្ឋនៅក្នុងតំបន់នោះ ក្នុងការនាំទឹកពីទំនប់នេះទៅប្រើតាមតម្រូវការ
March 5, 2021 - សេដ្ឋកិច្ច
ប្រទេសថៃអាចនឹងបាត់បង់កេរ្តិ៍ឈ្មោះរបស់ខ្លួន ជាមជ្ឈមណ្ឌលអាកាសចរណ៍ក្នុងតំបន់ ប្រសិនបើរដ្ឋាភិបាលមិនអាចបង្កើនល្បឿនក្នុងការបើកប្រទេស ពោលគឺសំដៅទៅលើវិស័យទេសចរណ៍ និងពង្រឹងភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនអាកាសចរណ៍ នេះបើ យោងតាមការលើកឡើងរបស់ក្រុមហ៊ុន Thai AirAsia (TAA) ។ លោក Santisuk Klongchaiya នាយកប្រតិបត្តិនៃក្រុមហ៊ុនអាកាសចរណ៍ (TAA) បានមានប្រសាសន៍ថា “ បន្ទាប់ពីប្រឈមមុខនឹងជំងឺរាតត្បាតអស់រយៈពេលមួយឆ្នាំ កត្តាសំខាន់ៗដែលអាចពង្រឹងវិស័យទេសចរណ៍ថៃ គឺការបើកព្រំដែន និងជំនួយហិរញ្ញវត្ថុដូចជាប្រាក់កម្ចីទន់ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍រក្សាអាជីវកម្មរបស់ពួកគេ និងអាចរក្សាការងារ ”។ ជាក់ស្ដែងក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកចំនួន ៧ រួមទាំង Thai AirAsia ផងដែរ បានស្នើសុំប្រាក់កម្ចីទនចំនួន ១៤ពាន់លានបាតចាប់តាំងពីខែមីនា ឆ្នាំ២០២០។ ជាមួយគ្នានេះ
March 5, 2021 - អាជីវកម្ម
ស្ពៃជើងទា ដែលប្រជាជនខ្មែរយើងនិយមយកទៅធ្វើជ្រក់ ឬ ស្លម្ជូរនោះ ចាប់ផ្តើមមានហាងឆេង គួរសមវិញហើយ ដែលធ្វើឲ្យម្ចាស់ចម្ការរីករាយ ដោយសារអាចផ្តល់ផលចំណេញខ្លះ និង អាចផ្តល់ការងារដល់ពលករដែលទើប ត្រឡប់មកពីថៃផង។ លោក ពុយ ជាម្ចាស់ចម្ការស្ពៃជើងទាប្រមាណជិត ៣០រ៉ៃក្នុងភូមិអំពិល ឃុំអូរដា ស្រុកកំរៀង ខេត្តបាត់ដំបង បាននិយាយថា បច្ចុប្បន្នគាត់កំពុងមមាញឹកប្រមូលផលស្ពៃជើងទាមួយកន្លែងសិនដែលមានទំហំ ១៤រ៉ៃ ដែលអាចប្រមូលផលបានជាង១០០តោន ។ លោកបញ្ជាក់ថា ១សប្តាហ៍មកនេះ ស្ពៃជើងទាបានហក់ឡើងមួយគីឡូ ៥០០រៀលវិញហើយ ខណៈកន្លងទៅបានតែ ២០០ទៅ ៣០០រៀលប៉ុណ្ណោះ។ លោកបន្តថា តម្លៃ៥០០រៀលមួយគីឡូ អាចផ្តល់ផលចំណេញបានខ្លះ ក្រៅពីចំណាយលើកម្មករដែលធ្វើការជាប្រចាំក្នុងចម្ការរបស់លោក
March 4, 2021 - សេដ្ឋកិច្ច
សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល២ ខែដើមឆ្នាំ២០២១នេះ កម្ពុជានាំអង្ករចេញបានប្រមាណ ៧៦ ២២២ តោន គឺថយចុះ ៤៤ភាគរយ ដោយសារកង្វះកុងតឺន័រ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។ យោងតាមសេចក្តីជូនដំណឹងរបស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលវិទ្យុជាតិកម្ពុជាទទួល បានឱ្យដឹងថា គិតត្រឹមរយៈពេល២ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា បានសម្រេចនូវការនាំចេញអង្កររបស់ខ្លួន ក្នុងរង្វង់ទឹកប្រាក់ជាង ៦៤លាន៥សែនដុល្លារអាមេរិក និងក្នុងបរិមាណ ៧៦ ២២២ តោន។ ការនាំចេញក្នុងរយៈ ពេល២ខែនេះ នៅតែប្រឈមនឹងការថយចុះ ពោលគឺថយចុះ ៤៤.១៦% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២០ ។
March 4, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Thaiger បានឲ្យដឹងថា រដ្ឋាភិបាលថៃកំពុងពិនិត្យមើលការផ្ដល់វ៉ាក់សាំង Covid-19 ដោយឥតគិតថ្លៃដល់ពលករចំណាកស្រុក ដែលស្ថិតនៅក្រោមកម្មវិធីសន្តិសុខសង្គមរបស់ប្រទេសនេះ។ ជាមួយគ្នានោះដែរ ក្រសួងការងារថៃ គ្រោងនឹងពិភាក្សាអំពីការផ្លាស់ប្ដូរនៃផែនការចាក់វ៉ាក់សាំងនេះជាមួយក្រុមប្រឹក្សាសន្តិសុខសង្គម ហើយប្រសិនបើផែនការផ្លាស់ប្ដូរនេះត្រូវបានអនុម័ត ពលករចំណាកស្រុកជាង ២.៣លាននាក់ នឹងទទួលបានការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ ដោយរដ្ឋត្រូវចំណាយថវិកាប្រមាណ ៣ ពាន់លានបាត។ រដ្ឋមន្រ្តីក្រសួងការងារ បាននិយាយថា ពលករធ្វើចំណាកស្រុក គឺមានសារៈសំខាន់ចំពោះឧស្សាហកម្មថៃ និងសេដ្ឋកិច្ច ដូច្នេះពួកគេមិនគួរណា មិនទទួលបានការចាក់វ៉ាក់សាំងការពារវីរុស Covid-19 នោះទេ។ ខណៈបុគ្គលិកពេទ្យជួរមុខ ជាមនុស្សដែលបានធ្វើការជិតស្និទជាមួយអ្នកឆ្លងជំងឺ មនុស្សចាស់ អ្នកដែលទទួលរងពីជំងឺពីកំណើត និងប្រជាជននៅតំបន់ដែលមានហានិភ័យខ្ពស់ គឺជាអ្នកទទួលវ៉ាក់សាំងដំបូងគេ។ ហើយបន្ទាប់ពីក្រុមមនុស្សទាំងនោះ
March 4, 2021 - សេដ្ឋកិច្ច
អង្គការមូលនិធិសកលសម្រាប់ធម្មជាតិ ហៅកាត់WWF បានឱ្យដឹងថា មួយភាគបីនៃប្រភេទត្រីទឹកសាបដែលពិភពលោកមិនសូវផ្តោតការយកចិត្តទុកដាក់កំពុងទទួលរងការឈានទៅរកការផុតពូជ។ ការវាយតម្លៃបឋមស្តីអំពីការជួញដូរត្រី និងនេសាទខុសច្បាប់ឆ្នាំ២០២០ របស់អង្គការ WWFប្រចាំនៅកម្ពុជា បានបង្ហាញថា ត្រីគល់រាំង ត្រីត្រសក់ក្រហម ត្រីក្របី ត្រីខ្លា ត្រីត្រចៀកដំរី និងត្រីបបែលទឹកសាប ក្នុងចំណោមត្រី ៣៥ប្រភេទផ្សេងទៀត ត្រូវបានគេជួញដូរ និងលក់តាមទីផ្សារក្នុងប្រទេសកម្ពុជា ក៏ដូចជានាំចេញទៅលក់នៅប្រទេសជិតខាង។ ត្រីគល់រាំង និងត្រីត្រសក់ក្រហម ត្រូវបានចាត់ថ្នាក់ជាប្រភេទទទួលរងគ្រោះជិតផុតពូជបំផុតទាំងនៅលើសកលលោក និងនៅក្នុងប្រទេសកម្ពុជា ចំណែកឯត្រីក្របី ត្រីខ្លា និងត្រីត្រចៀកដំរីត្រូវបានចាត់ថ្នាក់ជាប្រភេទរងគ្រោះជិតផុតពូជក្នុងប្រទេសកម្ពុជា។ លោក ស្ទួត អរ (Stuart Orr) នាយកកម្មវិធីធនធានទឹកសាបអន្តរជាតិនៃអង្គការ WWF
March 4, 2021 - អាជីវកម្ម
ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways បាននិយាយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុនគ្រោងនឹងកាត់បន្ថយកម្លាំងពលកម្មរបស់ខ្លួនចំនួន ៥០% ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត ដោយសារក្រុមហ៊ុនដឹកជញ្ជូនដ៏ល្បីមួយនេះមានបញ្ហា ហើយបានដាក់ផែនការស្តារនីតិសម្បទារបស់ខ្លួន។ ប្រធានស្តីទីលោក Chansin Treenuchagron បានប្រាប់សន្និសីទកាសែតមួយថា ក្រុមហ៊ុនអាកាសចរណ៍គ្រោងនឹងរក្សាបុគ្គលិកឲ្យបន្តធ្វើការតែចន្លោះពី ១៣,០០០ ទៅ ១៥,០០០ នាក់នៅក្នុងបញ្ជីរបស់ខ្លួននៅឆ្នាំ ២០២៥ ប៉ុណ្ណោះ។ បើតាមប្រភពពីណែនាំពាក្យម្នាក់បានឲ្យដឹងថា ក្រុមហ៊ុនបានបញ្ជូនផែនការស្តារនីតិសម្បទារបស់ខ្លួនទៅនាយកដ្ឋានប្រតិបត្តិច្បាប់របស់ប្រទេស ហើយការប្រកាសនេះធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍កាលពីខែមុន បានកាត់បន្ថយតំណែងគ្រប់គ្រងចំនួន ២៤០ និងកាត់បន្ថយកម្រិតត្រួតពិនិត្យពី ៨ ទៅ ៥ ដើម្បីបង្កើនប្រសិទ្ធភាព។ គួរឲ្យដឹងផងដែរថា កាលពីឆ្នាំមុនក្រុមហ៊ុនអាកាសចរណ៍មួយនេះ និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនបានកត់ត្រាការធ្លាក់ចុះ ៧៣%
March 4, 2021 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងសុខាភិបាលលលោក Datuk Seri Dr Adham Baba បានបង្ហើបឲ្យដឹងថាកាលពីពេលថ្មីៗនេះថា ប្រទេសម៉ាឡេស៊ីនឹងចេញវិញ្ញាបនប័ត្រចាក់វ៉ាក់សាំងឆ្លាតវៃ ដល់ប្រជាជននៅក្នុងប្រទេសដែលបានចាក់វ៉ាក់សាំងប្រឆាំង Covid-19។ បើតាមប្រភពដដែលបានបន្តថា វិញ្ញាបនប័ត្រនេះ នឹងត្រូវបានចេញក្នុងរយៈពេលមួយខែ ខណៈវាកំពុងត្រូវបានពិភាក្សាជាមួយអង្គការសុខភាពពិភពលោក (WHO) ដើម្បីធានាថា វិញ្ញាបនប័ត្រនេះត្រូវបានទទួលស្គាល់ដោយប្រទេសដទៃទៀតផងដែរ។ គួររម្លឹកថា ប្រទេសម៉ាឡេស៊ីបានចាប់ផ្តើមដំណាក់កាលដំបូងនៃកម្មវិធីចាក់ថ្នាំបង្ការជាតិការពារវីរុស Covid-19 ចាប់តាំងពីថ្ងៃទី ២៤ ខែកុម្ភះ សម្រាប់ក្រុមអាទិភាព ដោយដំណាក់កាលទី ២ គ្រោងធ្វើឡើងនៅខែមេសា។ យ៉ងណាមិញមិនមែនមានតែម៉ាឡេស៊ីតែមួយទេដែលត្រៀមចេញវិញ្ញាបនប័ត្រចាក់វ៉ាក់សាំង ខណៈប្រទេសថៃក៏កំពុងពិចារណាលើវិធានការណ៍នានា ដើម្បីការពារការរីករាលដាលនៃវីរុស Covid-19 ក្នុងពិធីបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខ ចំពេលមានការធ្លាក់ចុះនៃការឆ្លង។ ទន្ទឹមនឹងនេះលោកនាយករដ្ឋមន្រ្តីថៃ
March 4, 2021












