- Khmernote
- ទេសចរណ៍
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានឱ្យដឹងនៅរសៀលថ្ងៃទី១១ខែមីនាឆ្នាំ២០២១នេះថា ការរីករាលដាលជាសកលនៃជំងឺកូវីដ ១៩ ធ្វើឱ្យភ្ញៀវទេសចរនៅតំបន់អង្គរ មានភាពស្ងប់ស្ងាត់ខ្លាំង ហើយភ្ញៀវស្ងាត់ តែការងារនៅអង្គរមិនស្ងាត់នោះទេ។ លោកបន្តថា ការរៀបចំសណ្តាប់ធ្នាប់តូបលក់ដូរ ការស្តារហេដ្ឋារចនាសម្ពន្ធ ដាំសួន ដាំកូនឈើ ថែទាំ ទល់ទ្រ និងជួសជុលប្រាសាទជាដើម គឺជាសកម្មភាពដែលមានជាប្រចាំនៅអង្គរ។ ដោយឡែកភ្នាក់ងារទេសចរណ៍ ដែលនៅជាប្រចាំតាមប្រាសាទក្នុងការណែនាំភ្ញៀវ សម្របសម្រួលបញ្ហាផ្សេងៗ និងទប់ស្កាត់ភាពឆ្គាំឆ្គងភ្ញៀវទេសចរដែលផ្ទុយនឹងក្រមប្រតិបត្តិអង្គរ នៅបន្តបំពេញការងាររបស់ខ្លួនតាមប្រក្រតី។ លោកបានលើកឡើងថា ពិតហើយ ភ្ញៀវទេសចរនៅសល់តិចតួច តែមិនមែនអត់នោះទេ ហើយបញ្ហាអាចនឹងកើតមានឡើង សូម្បីតែភ្ញៀវទេសចរម្នាក់ឬពីរនាក់ បើយើងមើលមិនដិតដល់ទេនោះ។ លោកបានបន្តទៀតថា ក្រៅពីភារកិច្ចរបស់ខ្លួនជាមួយភ្ញៀវទេសចរ ភ្នាក់ងារក៏បានចូលរួមយ៉ាងសកម្មក្នុងការងារផ្សេងៗ
March 12, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឲ្យដឹងថា ប្រទេសឥណ្ឌា ចង់នាំចូលម្រេច និងរមៀតពីប្រទេសកម្ពុជា។ ប្រភពដដែលបានឲ្យដឹងថា ស្ថានទូតឥណ្ឌាប្រចាំនៅភ្នំពេញ បានព្យាយាមបង្កើនការនាំចូលផលិតកម្មកសិកម្ម ក្នុងនោះរួមមាន ម្រេច និងរមៀតពីប្រទេសកម្ពុជាផងដែរ។ គោលបំណងនៃការនាំចូលទំនិញកសិកម្មពីកម្ពុជានេះ ត្រូវបានលើកឡើងនៅក្នុងជំនួបពិភាក្សារវាងឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា លោកជំទាវ Davyani Uttamkhobragade និងតំណាងសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា។ បើតាមសេចក្ដីថ្លែងការណ៍របស់ស្ថានទូតឥណ្ឌាបានឲ្យដឹងថា ការប្រជុំរបស់ស្ថានទូត ជាមួយសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ប្រកបទៅដោយផ្លែផ្កា ដែលក្នុងនោះភាគីទាំងអស់បានពិភាក្សាគ្នា ពីមធ្យោបាយ និងវិធីសម្រាប់បង្កើនការនាំចេញផលិតផលកសិកម្ម រួមមានម្រេច និងរមៀតដែលផលិតនៅកម្ពុជា។ សេចក្ដីថ្លែងការណ៍ដដែលបានបន្តឲ្យដឹងថា ជាជំហានដំបូងនៃទិសដៅនេះ ស្ថានទូតនឹងរៀបចំការប្រជុំជាក់ស្តែងរវាងក្រុមប្រឹក្សាគ្រឿងទេសឥណ្ឌា និងសហព័ន្ធ ដែលអាចពិភាក្សាពីឱកាសដែលអាចរកបានសម្រាប់គ្រឿងទេសរបស់ប្រទេសកម្ពុជានៅក្នុងប្រទេសឥណ្ឌានិងតម្រូវការផ្នែកជីវសាស្ត្រ។ បន្ទាប់មកក្រុមហ៊ុនឥណ្ឌានិងកម្ពុជាក៏នឹងមានការប្រជុំ
March 11, 2021 - សេដ្ឋកិច្ច
ឯកឧត្តម វេង សាខុន តាមរយៈគណនីហ្វេសប៊ុកផ្លូវការផ្ទាល់ខ្លួនបានឲ្យដឹងថា មានមូលហេតុចម្បងចំនួនពីរ ដែលអូសបន្លាយពេលវេលា នៃការធ្វើសេចក្តីសម្រេចចិត្តក្នុងការអនុញ្ញាតឲ្យកម្ពុជានាំផ្លែស្វាយស្រស់ចេញពីកម្ពុជា។ មូលហេតុចម្បងទាំងនោះ មានដូចជា៖ ទី១. ការយល់ដឹងរបស់កម្ពុជាទាក់ទងទៅនឹងការគ្រប់គ្រង អនាម័យនិងភូតគាមអនាម័យ (ទាំងការនាំចូលនិងនាំចេញផលិតផលកសិកម្ម និងទាំងការដាំដុះដំណាំ) នៅមានកម្រិត ដោយព្រះរាជាណាចក្រកម្ពុជាយើងពុំទាន់មានច្បាប់ស្តីពី អនាម័យនិងភូតគាមអនាម័យ នៅឡើយដែរ ។ និង ទី២. ផ្លែស្វាយជាប្រភេទផ្លែឈើមួយដែលមានសក្តានុពល ផ្ទុកពងរុយ ដែលនឹងអាចចាប់ផ្តើមញស់ជាដង្កូវ ហើយក្លាយជាសត្វរុយ អាចទៅបំផ្លាញដំណាំនានានៅក្នុងប្រទេសនាំចូល ដែលមានភូមិសាស្រ្តស្ថិតនៅក្នុងតំបន់ មានស្ថានភាពនៃអាកាសធាតុ និងបរិស្ថាន ប្រហាក់ប្រហែលគ្នា ។ គួររម្លឹកផងដែរថា កាលពីថ្ងៃទី១០ ខែមីនា
March 11, 2021 - សេដ្ឋកិច្ច
អ្នកនាំពាក្យនៃមជ្ឈមណ្ឌលរដ្ឋបាលសម្រាប់ស្ថានភាព Covid-19 (CCSA) បាននិយាយកាលពីថ្ងៃពុធ ថា ប្រសិនបើការចាក់វ៉ាក់សាំងនៅតាមបណ្ដាប្រទេសដទៃទៀត បានបន្តបន្ធូរបន្ថយស្ថានការណ៍រាតត្បាត ប្រទេសថៃអាចនឹងត្រូវបើកប្រទេសឡើងវិញនៅក្នុងឆ្នាំនេះ។ លោកស្រី Apisamai Srirangsan បានបន្តថា លោកស្រីបានពិភាក្សាគ្នាជាមួយអភិបាលរង សាមុត សាខុន លោក Thiraphat Khashmat អំពីការឆ្លងនៅក្នុងខេត្ត និងបានដឹងថាចំនួនករណីថ្មីបានធ្លាក់ចុះជាបន្តបន្ទាប់។ ហេតុដូច្នេះ (CCSA) នឹងពិចារណាកែតម្រង់ស្លាកពណ៌ថ្នាក់សម្រាប់ខេត្តនៅថ្ងៃទី១៩ ខែមីនា ព្រោះក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកមានតែខេត្តចំនួន ១០ ប៉ុណ្ណោះដែលបានរាយការណ៍អំពីការឆ្លង។ ជាមួយគ្នានេះ ការបន្ធូរបន្ថយវិធានការណ៍បន្ថែម អាចត្រូវបានពិចារណា មុនថ្ងៃទី០១ ខែមេសា ដូចនេះប្រជាជនអាចរីករាយនឹងពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះ។ ទន្ទឹមនឹងនេះ
March 11, 2021 - សេដ្ឋកិច្ច
ក្រសួងការបរទេសបាននិយាយកាលពីថ្ងៃអង្គារកន្លងទៅនេះថា ប្រតេសជប៉ុននឹងផ្ដល់ជំនួយចំនួន ៤.៥ ពាន់លានយ៉េន (ប្រមាណ ៤១ លានដុល្លារ) តាមរយៈអង្គការអន្តរជាតិមួយទៅកាន់ប្រទេសចំនួន ២៥នៅក្នុងតំបន់អាស៊ី និងកោះនៅប៉ាស៊ីហ្វិក ដើម្បីជួយពួកគេបង្កើតបណ្តាញចែកចាយខ្សែសង្វាក់ត្រជាក់ សម្រាប់វ៉ាក់សាំង Covid-19។ យោងតាមក្រសួងបានឱ្យដឹងថា ជំនួយឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់កន្លែងស្តុកទុកត្រជាក់ រថយន្តដឹកជញ្ជូន និងឧបករណ៍ផ្សេងទៀតដែលចាំបាច់ សម្រាប់ការផ្តល់វ៉ាក់សាំងឲ្យមានស្ថេរភាពនៅក្នុងប្រទេសទាំងនោះរួមមាន៖ ឥណ្ឌូណេស៊ី ហ្វីលីពីន ថៃ ប៊ូតាន ប្រ៊ុយណេ កម្ពុជា កោះ Cook ទីម័រខាងកើត ហ្វីជី ឡាវ ម៉ាឡេស៊ី ម៉ាល់ឌីវ Micronesia មីយ៉ាន់ម៉ា
March 11, 2021 - សេដ្ឋកិច្ច
អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កញ្ចប់ថវិកា ១១៦៤លានដុល្លារ ដែលរាជរដ្ឋាភិបាលកម្ពុជា បានបម្រុងសម្រាប់ដោះស្រាយបញ្ហាជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ចជាតិ ក្នុងឆ្នាំ២០២០ ដែលបានប្រើប្រាស់អស់មួយចំនួនធំហើយ ខណៈថវិកានៅសល់នឹងត្រូវបន្តចំណាយ សម្រាប់ឆ្នាំ២០២១នេះទៀត នេះបើយោងបណ្តាញព័ត៌មាន Fresh News។ លោក មាស សុខសេនសាន បានបន្តថា ចំពោះមុខសម្រាប់ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានត្រៀមបម្រុងកញ្ចប់ថវិកាជាង ៨០០លានដុល្លារថែមទៀត សម្រាប់ជួយដោះស្រាយបញ្ហាវិបត្តិជំងឺកូវីដ១៩ និងស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយកូវីដ។ លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានពោលយ៉ាងដូច្នេះថា «ថវិកាយើងបានព្រៀងទុកសម្រាប់ឆ្នាំ២០២០ ចំនួន១១៦៤លានដុល្លារ ដោយយើងបានចាយបណ្តើរៗ ហើយសម្រាប់ឆ្នាំ២០២១នេះ
March 10, 2021 - សេដ្ឋកិច្ច
រយៈពេល២ខែដើមឆ្នាំ២០២១ ចំណូលពីវិស័យជលផលទទួលបានចំនួន៣១,៥៣៣,៦២៥រៀល ស្មើនឹង៨,៧៩ភាគរយនៃផែនការចំនួន ៣៥៨,៦០០,០០០រៀល បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០ មានការថយចុះចំនួន ២៨,៣៦២,៤៥៥ រៀល ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ការនេសាទទឹកសាប ក្នុងនោះសម្រាប់ ដាយត្រី អនុវត្តបានចំនួន១០តោន សរុបរយៈពេល២ខែចំនួន ១,៣១០តោន ស្មើនឹង១០,៩២ភាគរយ នៃផែនការចំនួន ១២,០០០តោន ប្រៀបធៀបខែកុម្ភៈ ឆ្នាំ២០២០ ថយចុះចំនួន១៩០តោន ។នេសាទគ្រួសារក្នុងដែននេសាទអនុវត្តបានចំនួន ២៥,២០០តោន សរុបរយៈពេល២ខែចំនួន ៤៤,០០០តោន ស្មើនឹង១២,៧៥ភាគរយ នៃផែនការចំនួន ៣៤៥,០០០តោន
March 10, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកបានឲ្យដឹងថា ប្រទេសវៀតណាមនៅតែជាអ្នកផ្គត់ផ្គង់ទំនិញធំជាងគេរបស់ប្រទេសបារាំង ក្នុងចំណោមបណ្ដាប្រទេសអាស៊ាន ហើយការនាំចេញរបស់វៀតណាមនៅតែមានឱកាសជ្រៀតចូលទីផ្សារអឺរ៉ុបបន្ថែមទៀត។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានគយវៀតណាមបានរាយការណ៍ថា ប្រទេសវៀតណាមបាននាំចេញទំនិញមានតម្លៃជាង ៣០៨.៣ លានដុល្លារ ទៅកាន់ប្រទេសបារាំងក្នុងខែមករាកើនឡើង ២៨% ពីមួយឆ្នាំទៅមួយឆ្នាំ។ ទន្ទឹមនឹងនោះដែរ ប្រទេសវៀតណាមក៏បាននាំចូលទំនិញពីប្រទេសបារាំងចំនួន ១៧៥ លានដុល្លារ ដែលជាការកើនឡើង ៩២% ពីមួយឆ្នាំទៅមួយឆ្នាំ ធ្វើឱ្យមានអតិរេកពាណិជ្ជកម្មមានចំនួន ១៣៣.៣ លានដុល្លារ។ បើតាមប្រភពដដែល ការកើនឡើងខ្ពស់បំផុតត្រូវបានគេមើលឃើញតាមរយៈ មធ្យោបាយដឹកជញ្ជូន និងគ្រឿងបន្លាស់ សម្លៀកបំពាក់ វាយនភ័ណ្ឌ សម្លៀកបំពាក់ស្បែក ស្បែកជើង និងអង្ករ។ មិនតែប៉ុណ្ណោះ ទូរស័ព្ទ និងគ្រឿងបន្លាស់
March 10, 2021 - សេដ្ឋកិច្ច
ក្រុមហ៊ុនផលិតកៅស៊ូដែលមានឈ្មោះថា Sri Trang Agro-Industry បានប៉ាន់ស្មានថា តម្រូវការកៅស៊ូធម្មជាតិនៅលើពិភពលោក នឹងស្ទុះឡើងវិញដល់ ១៣.៤លានតោននៅឆ្នាំនេះ ពោលគឺកើនឡើង ៧% បើធៀបនឹងឆ្នាំមុន។ លោក Veerasith Sinchareonkul នាយកប្រតិបត្តិក្រុមហ៊ុន Sri Trang បានមានប្រសាសន៍ថា តម្រូវការកៅស៊ូធម្មជាតិនៅឆ្នាំ ២០២១ ទំនងជានឹងងើបឡើងវិញយ៉ាងខ្លាំងនៅពេលដែលជំងឺរាតត្បាត Covid-19 បានស្រកចុះវិញ។ ជាក់ស្ដែងតម្លៃជ័រកៅស៊ូប្លុកក្នុងខែកុម្ភៈឆ្នាំ២០២១ បានកើនឡើងដល់ជាង ១៦០សេនដុល្លារអាមេរិក ក្នុងមួយគីឡូក្រាម គឺកើនឡើង ២២% បើគិតជាមធ្យមនៅឆ្នាំ២០២០ ក្នុងចំនួន ១៣១សេនក្នុងមួយគីឡូក្រាម។ ជាមួយគ្នានេះដែរ លោកបានបន្ថែមថា
March 10, 2021 - អាជីវកម្ម
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ និងម្ចាស់ទីតាំងអាជីវកម្មនានា នឹងប្រឈមមុខនឹងមានការទោសទណ្ឌ នៅពេលដែលពួកគេ មិនអនុវត្តទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល ដោយមិនសហការជាមួយអាជ្ញាធរនិងក្រសួងពាក់ព័ន្ធពាក់ព័ន្ធ ជុំវិញវិធានការការពារទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ក្រោយពីច្បាប់នេះត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់។ ការបញ្ជាក់របស់ ឯកឧត្ដម ឃួង ស្រេងបែបនេះ បានកើតមានក្នុងកិច្ចប្រជុំបន្ទាន់មួយ ជាមួយតំណាងក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៩ខែមីនាឆ្នាំ២០២១នេះ នៅរាជធានីភ្នំពេញ ដើម្បីមានវិធានការតឹងរុឹងជាថ្មីទៀត ជុំវិញការ បង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩។ ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍ថា កន្លងមកយើងមិនមានបទពិសោធន៍ទេទៅលើវិធាននៃ ការបង្ការទប់ស្កាត់ នូវជំងឺ-១៩ ដោយសារជំងឺនេះជាជំងឺថ្មី
March 10, 2021












