Khmernote
  • សេដ្ឋកិច្ច

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា ក្រុងព្រះសីហនុនឹងមិនត្រូវបានបិទឡើយ បើទោះបីជាការរកឃើញករណីវិជ្ជមានវីរុសកូវីដ១៩ បានបន្តកើនឡើង ក៏ដោយ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី បានអះអាងបែបនេះ នៅក្នុងសារសម្លេងពិសេសមួយ នាយប់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ ដោយបញ្ជាក់ថា៖ “យើងមិនអាចបិទទីក្រុងទាំងស្រុងបានទេ ដោយសារតែវាពាក់ព័ន្ធជាមួយនឹងការនាំចូល និងនាំចេញទំនិញ” ។ សម្តេចប្រមុខរាជរដ្ឋាភិបាល បានណែនាំដល់អាជ្ញាធរមានសមត្ថកិច្ច ឱ្យបិទចរាចរណ៍មនុស្សកុំឱ្យចេញពីខេត្តព្រះសីហនុ ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ ទៅខេត្តផ្សេងទៀត ដូចជាខេត្តកែប កំពត និងតាមផ្លូវជាតិលេខ៤។ សម្តេចបានមានប្រសាសន៍ថា៖ “យើងត្រូវគ្រប់គ្រងឱ្យបានស្ថានការណ៍ទាំងឡាយដែលបាន និងកំពុងវិវត្តអាក្រក់នៅទីនោះ។

    March 4, 2021
  • សេដ្ឋកិច្ច

    ក្រសួងសាធារណការ និងដឹកជញ្ជូនបានអះអាងថា ដំណើរការសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុកំពុងប្រព្រឹត្តទៅដោយរលូន ដែលអាចនឹងចប់រួចរាល់ ជាស្ថាពរនៅត្រឹមពាក់កណ្តាលឆ្នាំ២០២២ តាមផែនការដែលបានកំណត់។ ឯកឧត្តម វ៉ា ស៊ីមសូរិយា អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកដល់ពេលនេះការដ្ឋានសាងសង់ផ្លូវល្បឿនលឿន សម្រេចបាន ៣៦.៣៨ភាគរយហើយ បើទោះបីបញ្ហានៃការរាតត្បាត ជាសកលនៃជំងឺកូវីដ-១៩ក៏ដោយ ប៉ុន្តែមិនបានធ្វើឱ្យប៉ះពាល់ដល់គម្រោងស្ថាបនាផ្លូវល្បឿនលឿនលើកដំបូងនៅកម្ពុជានេះទេ ដោយក្រុមជំនាញបាននិងកំពុងយកចិត្តទុកដាក់អំពីកិច្ចការសាងសង់ឱ្យចប់រួចរាល់តាមផែនការ ។ ឯកឧត្តមបាន បញ្ជាក់ថា ក្រសួងកំពុងតែបន្តសហការជាមួយក្រុមហ៊ុន ដោយបន្តធ្វើការដោះស្រាយផលប៉ះពាល់ ដោយសារតែមាន ការផ្លាស់ប្តូររចនាប្លង់ខ្លះ ទៅតាមការស្នើសុំរបស់ក្រុមហ៊ុន ខាងរដ្ឋបាលជាតិ ក៏ដូចជាក្រសួងជាដើម ដើម្បីធ្វើយ៉ាងឱ្យផ្លូវ មានសុវត្ថិភាព គុណភាពប្រើប្រាស់បានយូរអង្វែង ។ «តាមរយៈការតាមដានជារៀងរាល់ថ្ងៃផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុសម្រេចបាន ៣៦.៣៨ភាគរយ

    March 3, 2021
  • សេដ្ឋកិច្ច

    គណៈរដ្ឋមន្រ្តីថៃកាលពីថ្ងៃអង្គារ ទី០២ ខែមីនា បានអនុម័ត​ថវិកាចំនួន ៦.៣ ពាន់លានបាត (ប្រមាណ ២១០លានដុល្លារ) ដើម្បីទិញវ៉ាក់សាំងកូវីដ-១៩ AstraZeneca ចំនួន ៣៥ លានដូសបន្ថែមទៀត ដែលនាំឲ្យចំនួនវ៉ាក់សាំង​សរុបមាន ៦៣ លានដូស។ យោងតាមអ្នកនាំពាក្យរដ្ឋាភិបាលថៃ វ៉ាក់សាំងថ្មីនឹងមកដល់ប្រទេសថៃ ក្នុងពេលដំណាលគ្នាជាមួយវ៉ាក់សាំងចិន ដោយក្នុងនោះវ៉ាក់សាំង AstraZeneca មានចំនួន ២៦ លានដូស និងវ៉ាក់សាំងរបស់ចិន Sinovac មានចំនួន ២ លានដូសដែលបានបញ្ជាទិញកាលពីពេលមុន។ ជាមួយគ្នានេះដែរ ក្រៅពីការបញ្ជាទិញបន្ថែម ក្រសួងសុខាភិបាលប្រទេសថៃ នៅតែកំពុងចរចាទិញវ៉ាក់សាំងបន្ថែមពីក្រុមហ៊ុនផលិតផ្សេងទៀត ខណៈដែលរដ្ឋាភិបាលត្រៀមបើកការចុះឈ្មោះសម្រាប់ការចាក់វ៉ាក់សាំងដល់ប្រជាជន។

    March 3, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះ បានឲ្យដឹងថា អាកាសយានដ្ឋានខេត្តមណ្ឌលគិរី គ្រោងចំណាយទុនវិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីសាងសង់ជាប្រភេទ 4C លើផ្ទៃដីទំហំប្រមាណជាង ៣០០ហិកតា ។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា បច្ចុប្បន្នក្រុមការងារបច្ចេកទេស និងក្រុមហ៊ុន Power China Group បានកំពុងសិក្សានិងចរចារួមគ្នា មុនឈានដល់ការ ចុះកិច្ចព្រមព្រៀងជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារសាងសង់។ ឯកឧត្តមបញ្ជាក់ថា ការចចារនេះត្រូវចំណាយពេលវេលា ប្រមាណជាង៨ខែទៀត ពោលគឺអាចឈានទៅដល់ចុងឆ្នាំ ២០២១ ឬដើមឆ្នាំ២០២២ ទើបអាចដំណើរការសាងសង់បាន ។ « អ៊ីចឹងការសាងសង់យើងរំពឹងទុកថានៅចុងឆ្នាំ២០២១នេះ ទី២

    March 3, 2021
  • អាជីវកម្ម

    ក្រុមហ៊ុនពាណិជ្ជកម្មជប៉ុន Toyota Tsusho Corp កំពុងទិញភាគហ៊ុនក្នុងក្រុម​ហ៊ុន ATP30 Public Co ដែលជាប្រតិបត្តិកររថយន្តក្រុងដឹកអ្នកដំណើរសម្រាប់តំបន់ឧស្សាហកម្មក្នុងប្រទេសថៃ ដើម្បីលើកកម្ពស់ភាពចល័តឆ្លាតវៃសម្រាប់សេវាកម្មរបស់ខ្លួន។ ក្រុមហ៊ុន Toyota Tsusho បាននិយាយកាលពីសប្ដាហ៍មុនថា ក្រុមហ៊ុនពាណិជ្ជកម្មរបស់ជប៉ុន Toyota Motor Corp កំពុងទិញភាគហ៊ុន ៩,៥% នៅក្នុងក្រុមហ៊ុន ATP30 ក្នុងតម្លៃ ៦៤,៣៥ លានបាត (២ លានដុល្លារ) តាមរយៈអង្គភាពក្នុងស្រុករបស់ខ្លួនគឺក្រុមហ៊ុន Toyota Tsusho Thai Holdings Co ។

    March 3, 2021
  • សេដ្ឋកិច្ច

    លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុធ ចានអូចា បានមានប្រសាសន៍ថា រដ្ឋាភិបាលនឹងពិនិត្យមើលការប្រើប្រាស់លិខិតឆ្លងដែន Covid-19 នាពេលអនាគត ដោយកាលពីថ្ងៃអង្គារលោកនាយករដ្ឋមន្រ្តី បានបញ្ជាឱ្យក្រសួងការបរទេសធ្វើការសិក្សាស្រាវជ្រាវលើការអនុម័តលិខិតឆ្លងដែនវ៉ាក់សាំង Covid-19 ដើម្បីឆ្លើយតបសម្រាប់ការធ្វើដំណើរនាពេលអនាគត ក្រោមទម្លាប់ថ្មី ដែលប្រទេសដទៃកំពុងព្យាយាមផ្លាស់ប្ដូរ និងសម្របតាមនាពេលបច្ចុប្បន្ន។ បើតាមការចុះផ្សាយរបសសារព័ត៌មាន Bangkok Post បានឲ្យដឹងថា លិខិតឆ្លងដែននេះ នឹងរួមបញ្ចូលទាំងវិញ្ញាបនប័ត្រដែលបញ្ជាក់ថា អ្នកកាន់បានចាក់វ៉ាក់សាំងការពារ​វីរុស Covid-19 ដែលត្រូវបានទទួលស្គាល់រួចរាល់។ លោក ប្រាយុធ ចានអូចា បានលើកឡើងថា ទោះជាយ៉ាងណាក៏ដោយ រហូតមកទល់ពេលនេះមិនទាន់មានការសន្និដ្ឋានណាមួយ ដែលអាចធានាថា ប្រព័ន្ធលិខិតឆ្លងដែនវ៉ាក់សាំង Covid-19 នឹងមានប្រសិទ្ធភាពនៅពេលអនុវត្តនៅកម្រិតអន្តរជាតិនោះទេ។ លោកបានមានប្រសាសន៍ថា៖

    March 3, 2021
  • Boostrong

    អស្ចារ្យពេកហើយ មិនអស់អីផងគ្រាន់តែតេចូលក៏បានឈ្នះលុយសុទ្ធដែរ។ អបអរសាទរអ្នកតេឈ្នះលុយជាច្រើននាក់ដែលបានតេចូលហើយបានឈ្នះលុយជាច្រើនពីកម្មវិធីប៊ូសស្រ្តងតេឈ្នះលុយ។ កំពូលកម្មវិធីមហាសំណាងនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង11ព្រឹក រហូតដល់ម៉ោង12:30ថ្ងៃត្រង់ នៅលើស្ថានីយទូរទស្សន៍ CTN។ កាលពីសប្តាហ៍មុនមានអ្នកតេចូលហើយបានឈ្នះលុយរហូតទៅដល់៥នាក់និងបានទទួលលុយសុទ្ធក្នុងសប្តាហ៍នេះមានដូចជា ធុន ចន័្ទកញ្ញា មកពីខេត្តកំពង់ចាម បានឈ្នះ៨០ម៉ឺនរៀល, តឹក វ៉ាន់នី មកពីខេត្តកំពង់ចាម បានឈ្នះ ៨០ម៉ឺនរៀល, អ៊ុត សុក្រ មេសា ជាអ្នកភ្នំពេញ បានឈ្នះ៤០ម៉ឺនល, ឈុន សុផាន់ មកពីខេត្តតាកែវ បានឈ្នះ ៨០ម៉ឺនរៀល, វ៉ៃ លីន មកពីសៀមរាប បានឈ្នះ៨០ម៉ឺនរៀល។ កំពូលកម្មវិធីដ៏អស្ចារ្យនេះឲ្យតែតេចូល

    March 3, 2021
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា ពូជប៉េងប៉ោះ OPV (Open Pollinated Variety) បានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មដំណាំបន្លែ ជាពិសេសចំពោះកសិករក្រីក្រ ឬ កសិករខ្នាតតូចដែលដាំដុះ សម្រាប់ បរិភោគក្នុងគ្រួសារ ព្រោះវាផ្តល់ទិន្នផលខ្ពស់ ហើយធន់ទ្រាំនឹងលក្ខខណ្ឌអាកាសធាតុនៅកម្ពុជាទៀតផង។ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានឱ្យដឹងថា ពូជគឺជាកត្តាសំខាន់ដំបូង ដែលកសិករ ត្រូវគិតគូរពិចារណាឱ្យបានល្អិតល្អន់ មុនសម្រេចចិត្តដាំបន្លែប៉េងប៉ោះ ហើយជាបច្ចេកទេស ការប្រើប្រាស់គ្រាប់ពូជបន្លែ ដែលមានគុណភាពល្អ មានលក្ខណៈធន់ទ្រាំទៅនឹងការបំផ្លាញពីសត្វល្អិត ជំងឺ និងអាកាសធាតុ រួមជាមួយការមើលថែទាំឱ្យ បានដិតដល់ គឺជាកត្តាសំខាន់ដែលធ្វើឱ្យកសិករទទួលបានទិន្នផលខ្ពស់

    March 3, 2021
  • សេដ្ឋកិច្ច

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងចំណោមប្រទេសដំបូងគេដែលទទួលបានវ៉ាក់សាំងកូវីដ-១៩ AstraZeneca/SII ពីអង្កការ Covax៕ សូមអានខ្លឹមសារទាំស្រុងដូចខាងក្រោម៖

    March 3, 2021
  • សេដ្ឋកិច្ច

    យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥.២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន ២៥ប្រទេស។ ប្រភពដដែលបានឲ្យដឹងថា ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖ ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១,៥៦ តោន, ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០ តោន , ស្រូវចំនួន

    March 2, 2021