- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានកាលពីពេលថ្មីៗនេះ បានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជាប្ដេជ្ញាជំរុញអង្ករ ៣ ប្រភេទមានអង្ករសែនក្រអូប អង្ករប្រណិត និងអង្ករជីអាយ ឱ្យកាន់តែមានកេរ្តិ៍ឈ្មោះល្បីនៅលើឆាកអន្តរជាតិ ខណៈដែលអង្ករទាំងអស់នោះកំពុងមានវត្តមាននៅលើទីផ្សារអន្តរជាតិស្រាប់។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា សហព័ន្ធស្រូវអង្ករកម្ពុជា នឹងបន្តផែនការរបស់ខ្លួនក្នុងការផ្សព្វផ្សាយពីអង្ករកម្ពុជាឆ្ពោះ ទៅកាន់ទីផ្សារពិភពលោកឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត។ លោកមានគម្រោងជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ ត្រូវបានរៀបចំឡើងក្នុងគោលដៅដើម្បីជួយដល់កសិករ ធុរជន និងក្រុមហ៊ុននាំចេញអង្ករព្រម ទាំងរួមចំណែកគាំទ្រដល់ យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលលើការជំរុញការនាំចេញអង្ករឱ្យបានយ៉ាងតិច ១លានតោន ក្នុងមួយឆ្នាំ។ លោកឧកញ៉ាបន្តថា ដើម្បីឱ្យកាន់តែមានប្រសិទ្ធភាពក្នុងការនាំចេញអង្ករទៅកាន់ទី ផ្សារអន្តរជាតិ សហព័ន្ធស្រូវអង្ករកម្ពុជាបានសហការជា មួយក្រុមហ៊ុនខ្មែរអ៊ី ធឺប្រាយ ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ ធ្វើការផ្សព្វផ្សាយអំពីនិមិត្តសញ្ញាអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិឱ្យកាន់តែខ្លាំងក្លាថែមមួយកម្រិតទៀត។
June 5, 2021 - សេដ្ឋកិច្ច
ប្រទេសថៃបានចាប់ផ្តើមចែកចាយវ៉ាក់សាំង AstraZeneca ដែលផលិតនៅក្នុងស្រុក មុនពេលចាក់វ៉ាក់សាំងទ្រង់ទ្រាយធំដែលគ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ ក្រសួងសុខាភិបាលថៃបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានទទួលវ៉ាក់សាំង AstraZeneca ដំបូងចំនួន ១.៨ លានដូសដែលផលិតដោយក្រុមហ៊ុនផលិតឱសថថៃ Siam Bioscience ដែលក្រុមហ៊ុនបានយល់ព្រមជាមួយក្រុមហ៊ុនអង់គ្លេសកាលពីខែតុលា ដើម្បីផលិតវ៉ាក់សាំងរបស់ខ្លួននៅក្នុងស្រុក។ ជាមួយគ្នានេះដែរ រដ្ឋាភិបាលថៃគ្រោងនឹងចាប់ផ្តើមដំណើរការការចាក់វ៉ាក់សាំងដែលផលិតនៅក្នុងប្រទេសខ្លួននៅខែនេះ ហើយការនាំចេញវ៉ាក់សាំងទៅប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀតនឹងចាប់ផ្តើមនៅខែកក្កដា។ គួរបញ្ជាក់ផងដែរថា ប្រទេសថៃបានតស៊ូតាំងពីខែមីនា ដើម្បីទប់ទល់នឹងការឆ្លងនៃរលកទីបី។ ហើយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះប្រទេសនេះបានកត់ត្រាករណីឆ្លងចំនួន ២ ទៅ ៣ ពាន់ករណីក្នុងមួយថ្ងៃៗ។ យ៉ាងណាមិញ ដើម្បីទប់ស្កាត់ការរីករាលដាលនេះ រដ្ឋាភិបាលមានគោលបំណងចាក់វ៉ាក់សាំងដល់ប្រជាជនប្រមាណ ៧០% នៃចំនួនប្រជាជននៅចុងឆ្នាំនេះ ប៉ុន្តែរដ្ឋាភិបាលបាននិងកំពុងខិតខំយ៉ាងខ្លាំងដើម្បីធានាការផ្គត់ផ្គង់វ៉ាក់សាំងពីក្រុមហ៊ុនផ្សេងៗ៕ អត្ថបទ៖ លីនី ប្រភព៖
June 5, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា អាជ្ញាធរទេសចរណ៍ថៃ (TAT) កំពុងរៀបចំផែនការថ្មីសម្រាប់បើកដំណើរការប្រទេសថៃឡើងវិញ ដោយបានស្នើសុំទៅមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពសេដ្ឋកិច្ច (CESA) កាលពីថ្ងៃសុក្រ។ ការស្នើសុំបើកដំណើរការប្រទេសសម្រាប់ភ្ញៀវទេសចរនេះ គឺស្របពេលដែលដែលចំនួនអ្នកឆ្លងវីរុស Covid-19 នៅក្នុងប្រទេសនៅតែមានកម្រិតខ្ពស់។ ទោះបីជាយ៉ាងនេះក្ដី លោក Siripakorn Cheawsamoot អភិបាលរងផ្នែកទីផ្សាររបស់នៅអាជ្ញាធរទេសចរណ៍ថៃ (TAT) សម្រាប់ទីផ្សារអឺរ៉ុបអាហ្វ្រិក មជ្ឈិមបូព៌ា និងអាមេរិកបានរៀបរាប់លម្អិតអំពីសំណើដូចខាងក្រោម៖ – Phang Nga ៖ ភ្ញៀវទេសចរបរទេសអាចធ្វើដំណើរកម្សាន្តនៅតំបន់ Khao Lak ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីខែសីហាតទៅ។ – Krabi៖ ជនបរទេសអាចធ្វើដំណើរទៅកាន់កោះ
June 5, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ក្រុមប្រជាកសិករដាំម្រេចនៅស្រុកមេមត់ខេត្តត្បូងឃ្មុំមានសង្ឃឹមក្រោយពីទីផ្សារម្រេចឡើងថ្លៃ ដែលនឹងជួយឱ្យការផលិតទទួលផលចំណេញច្រើនជាងមុន ដែលជួយលើកកម្ពស់ជីវភាពរបស់កសិករ ខណៈដែលតម្លៃម្រេចកន្លងមកមានការធ្លាក់ចុះខ្លំាង ។ លោកស្រី ខៀវ សុខេន ជាកសិករដាំម្រេច ក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្រាប់វិទ្យុជាតិកម្ពុជាថា ក្នុងរយៈប៉ុន្មានឆ្នាំកន្លងមក តម្លៃម្រេច គឺមានការធ្លាក់ចុះ ដែលធ្វើឱ្យលោកស្រីអស់សង្ឃឹមនៅក្នុងការដាំបន្តទៀត។ ប៉ុន្តែឆ្នាំនេះតម្លៃម្រេចមានការឡើងថ្លៃជាងមុន ដូច្នេះបានលើកទឹកចិត្តដល់កសិករក្នុងស្រុកមេមត់ ឱ្យនាំគ្នាចាប់ផ្ដើមដាំម្រេចឡើងវិញ។ លោកស្រីបន្តថា លោកស្រីក៏ដូចជាកសិករដាំម្រេចផ្សេងទៀត បានបង្ហាញការពេញចិត្ត ចំពោះតម្លៃម្រេចឆ្នាំនេះ ព្រោះមានតម្លៃថ្លៃជាងឆ្នាំមុនៗ ដែលពួកគាត់អាច យកទៅលក់នៅលើទីផ្សារបានតម្លៃ ១២០០០រៀលក្នុងមួយគីឡូក្រាម ខណៈដែលឆ្នាំមុនៗបានត្រឹមតែ៧០០០ រៀល ទៅ៨០០០រៀលតែ ប៉ុណ្ណោះក្នុងមួយគីឡូក្រាម ។
June 4, 2021 - សេដ្ឋកិច្ច
បើទោះបីជាប្រទេសកម្ពុជាកំពុងត្រូវបានវាយលុកដោយវីរុសកូវីដ-១៩ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសំខាន់ៗនៅក្នុងប្រទេសក៏ដោយក្ដី ក៏កម្ពុជានៅតែទទួលបានគម្រោងវិនិយោគពីក្រុមហ៊ុនបរទេសឥតស្រាកស្រាន។ ជាក់ស្ដែង យោងតាមផេកផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា (CDC) បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន IMPAK (CAMBODIA) CO., LTD និង WING CHENG PACKAGING CO., LTD ដែលមានទុនវិនិយោគសរុប ១០.៦ លានដុល្លារ និងបង្កើតការងារដល់ប្រជាពលរដ្ឋក្នុងប្រទេសចំនួន ៨៤០កន្លែង។ បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុន IMPAK (CAMBODIA) CO., LTD មានគម្រោងបង្កើតរោងចក្រផលិតវ៉ាលី
June 4, 2021 - សេដ្ឋកិច្ច
ប្រទេសចិនបានយល់ព្រមពិចារណាបន្តការនាំចូលដំឡូងជ្វានិងម្ទេសរបស់វៀតណាមឡើងវិញ បន្ទាប់ពីត្រូវផ្អាកការនាំចូល នេះបើយោងតាមការកិច្ចប្រជុំតាមអ៊ីនធឺណេតកាលពីថ្ងៃទី ៣ ខែមិថុនា កន្លងទៅនេះ។ កិច្ចប្រជុំនេះធ្វើឡើងដោយក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) ក្នុងគោលបំណងដោះស្រាយការរាំងស្ទះបច្ចេកទេស ដើម្បីជំរុញការប្រើប្រាស់ផលិតផលកសិកម្ម ចំពេលមានវិបត្តិ Covid-19។ អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Tran Thanh Nam បានមានប្រសាសន៍ថា ភាគីចិនមិនអាចធ្វើដំណើរដើម្បីអនុវត្តវិធានការចាំបាច់សម្រាប់ការចុះហត្ថលេខាលើពិធីសារនាំចេញស្តីពីផលិតផលកសិកសិកម្មជាក់លាក់នោះទេ។ ប៉ុន្តែទោះយ៉ាងណាប្រទេសចិនបានយល់ព្រមអនុញ្ញាត ឱ្យដំឡូងជ្វារបស់វៀតណាមចូលទីផ្សាររបស់ខ្លួនដោយលក្ខខណ្ឌថា តំបន់ដាំដុះនិងក្រុមហ៊ុនវេចខ្ចប់ទាំងអស់ត្រូវបានត្រួតពិនិត្យ និងអនុវត្តវិធានការបច្ចេកទេស ដើម្បីការពារហានិភ័យនៃផលិតផលដែលត្រូវបានឆ្លងដោយសត្វ នេះបើយោងតាមអនុប្រធាននាយកដ្ឋានការពាររុក្ខជាតិនៃក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទលោកស្រី Nguyen Thi Thu Huong។ លោកស្រីបានបន្ថែមថា នាយកដ្ឋាននឹងទាក់ទងអ្នកដាំដំឡូងជ្វានៅ Vinh Long,
June 4, 2021 - អាជីវកម្ម
យោងតាមសារព័ត៌មាន Bangkok Post បានឱ្យដឹងថា ក្រុមហ៊ុន CP All Plc ដែលជាប្រតិបត្តិករនៃហាង 7-Eleven គ្រោងនឹងចំណាយប្រាក់ចំនួន ១១.៥ ទៅ ១២ ពាន់លានបាត (ប្រមាណ ៣៦៨ ទៅ ៣៨៤ លានដុល្លារ) នៅឆ្នាំនេះដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន។ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន លោក Kriengchai Boonboapichart បាននិយាយថា ការចំណាយសរុបចំនួន ៤ ទៅ ៤.១ ពាន់លានបាតសម្រាប់ការវិនិយោគលើគម្រោងថ្មីៗ ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងមជ្ឈមណ្ឌលចែកចាយ ដោយឡែកចំនួន ៣.៨
June 4, 2021 - ទេសចរណ៍
យោងតាមការស្រាវជ្រាវថ្មី បានឱ្យដឹងថា ព្រលានយន្តហោះ Suvarnabhumi របស់ប្រទេសថៃ មានហានិភ័យខ្ពស់នៃការជន់លិចពីការកើនឡើងនៃកម្ពស់ទឹកសមុទ្រជាងអាកាសយានដ្ឋានធំៗ ដទៃទៀតនៅក្នុងពិភពលោក នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។ ប្រភពដដែលបានឱ្យដឹងថា ការស្រាវជ្រាវនេះត្រូវបានធ្វើឡើងទៅលើអាកាសយានដ្ឋានចំនួន ១៤,០០០ ដោយ Aaron N Yesudian និង Richard Dawson នៃសាកលវិទ្យាល័យ Newcastle ចក្រភពអង់គ្លេសនិងបានចេញផ្សាយនៅក្នុងសៀវភៅគ្រប់គ្រងហានិភ័យអាកាសធាតុចំនួន ៣១ កាលពីខែមុន។ ការវិភាគហានិភ័យរួមបញ្ចូលព័ត៌មានអំពីទីតាំងអាកាសយានដ្ឋាន ការប៉ះពាល់របស់ព្យុះ និងកម្រិតទឹកសមុទ្រនាពេលបច្ចុប្បន្ន និងអនាគតការ តភ្ជាប់និងចរាចរណ៍យន្តហោះ (មុន Covid-19) និងស្តង់ដារការពារទឹកជំនន់បច្ចុប្បន្ន។ ការស្រាវជ្រាវបានបង្ហាញថា
June 4, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា រដ្ឋបាលក្រុងកំពតបានផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទក្នុងផ្សាររាត្រីកំពតជាបណ្តោះអាសន្នរយៈពេល ១សប្តាហ៍ ចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ ដើម្បីទប់ស្កាត់កូវីដ-១៩។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលក្រុងកំពត បានឱ្យដឹងថា ថ្មីៗនេះមានករណីវិជ្ជមានកូវីដ-១៩ (COVID-19+) លើអាជីវករតូប លេខD-08,09 ស្វាមីអ្នកស្រី នាង សុខ ដែលបានតេស្តរួចមកហើយ។ រដ្ឋបាលក្រុងកំពតសម្រេចផ្អាកអាជីវកម្មលក់ដូរគ្រប់ប្រភេទក្នុងផ្សាររាត្រីកំពត ជាបណ្តោះអាសន្ន រយៈពេលមួយសប្តាហ៍ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងការណែនាំរួមអំពីវិធានការនានារបស់ក្រសួងសុខាភិ បាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជំងឺកូវីដ- ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈដែលមិនទាន់មានសភាពធូរស្បើយនៅឡើយនោះ។ សូមបញ្ជាក់ថា ចំពោះករណីបងប្អូនដែលមានការពាក់ព័ន្ធនឹងឈ្មោះខាងលើ សូមអញ្ជើញមកពិនិត្យសំណាកនៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកំពត ។ក្នុងករណីលោក លោកស្រីមិនអនុវត្តតាមការណែនាំនេះ រដ្ឋបាលក្រុងកំពតនឹងចុះអនុវត្តវិធានការតាមនីតិវិធីច្បាប់ជាធរមាន៕ ប្រភព៖
June 3, 2021 - អាជីវកម្ម
ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បាននិយាយថា ខ្លួននឹងដាក់លក់ដេញថ្លៃយន្តហោះ Airbus A321 CEO ចំនួន ១១គ្រឿង ដែលផលិតនៅឆ្នាំ ២០០៤ ២០០៧ និង ២០០៨ ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress ការលក់ដែលគ្រោងនឹងធ្វើឡើងនៅឆ្នាំនេះ គឺជាផ្នែកមួយនៃកម្មវិធីរបស់ខ្លួនដើម្បីផ្លាស់ប្ដូរយន្តហោះជំនាន់ចាស់ដែលត្រូវបានប្រើអស់រយៈពេលជាង ១២ ឆ្នាំមកហើយ។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនក៏មានបំណងបង្កើនលំហូរសាច់ប្រាក់របស់ខ្លួន នៅពេលមានបញ្ហាសម្រាប់វិស័យអាកាសចរណ៍ដែលបណ្ដាលមកពីការរីករាលដាលនៃជំងឺរាតត្បាត។ ប្រភពដដែលបានឱ្យដឹងបន្ថែមថា ក្រុមហ៊ុនអាកាសចរណ៍នេះបានប្រកាសពីការខាតបង់ប្រចាំត្រីមាសដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មាននៅក្នុងត្រីមាសទី ១ ចំនួន ៤.៩៧ ទ្រីលានដុង (២១៦ លានដុល្លារ) ដែលជំរុញឱ្យមានការខាតបង់សរុបដល់
June 3, 2021












