Khmernote
  • សេដ្ឋកិច្ច

    សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយដល់ប្រទេសថៃចំនួន ៣០ លានដុល្លារដើម្បីដោះស្រាយបញ្ហា Covid-19 នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន THE NATION។ សារព័ត៌មានដដែលបានចុះផ្សាយថា សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកបាននិយាយកាលពីថ្ងៃពុធថា អនុរដ្ឋលេខាធិការសហរដ្ឋអាមេរិកលោកស្រី Wendy R Sherman បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះប្រជាជនថៃក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ដែលរួមមានទឹកប្រាក់ចំនួន ៣០ លានដុល្លារ ជាជំនួយដែលទាក់ទងនឹងការដោះស្រាយ Covid-19 ដល់ព្រះរាជាណាចក្រថៃ។ សេចក្តីថ្លែងការណ៍ក៏បាននិយាយថាលោកស្រី Sherman បានបញ្ជាក់សារជាថ្មីពីសារៈសំខាន់ដ៏សំខាន់របស់សហរដ្ឋអាមេរិកចំពោះទំនាក់ទំនងសេដ្ឋកិច្ចសន្តិសុខនិងវប្បធម៌ទ្វេភាគីរវាងប្រទេសទាំងពីរ ដែលមានរយៈពេលជាងពីរសតវត្សរ៍ ហើយបានគូសបញ្ជាក់អំពីកិច្ចសហប្រតិបត្តិការសុខភាពរាប់ទសវត្ស។ ទន្ទឹមនឹងនោះ ភាគីទាំងពីរបានឯកភាពគ្នាអំពីសារៈសំខាន់នៃចំណងមិត្តភាពអាមេរិក-ថៃ ក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចនិងសន្តសុខក្នុងតំបន់រួមមាន វិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាតំបន់មេគង្គ និងការរីករាលដាលនៃវីរុសរាតត្បាត។ គួររម្លឹកផងដែរថា

    June 3, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រសួងទេសចរណ៍ បានសម្រេច កំណត់លក្ខខណ្ឌបិទអាជីវកម្ម ឬ ព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះអាជីវកម្មសេវាកម្មទេសចរណ៍ ដែលល្មើសនឹងវិធានការបង្ការមេរោគកូវីដ-១៩ សំដៅពង្រឹងការអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខណៈកម្ពុជាត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ នៅត្រីមាសទី៤ខាងមុខនេះ ដើម្បស្តារសេដ្ឋកិច្ចឱ្យប្រសើរឡើងវិញ។ សារាចរណែនាំរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ក្រសួងមានសិទ្ធិដាក់ទណ្ឌកម្មរដ្ឋបាលដោយការបិទអាជីវកម្ម ចំពោះសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលលបលួចតាមគ្រប់មធ្យោបាយ ឬគ្រប់រូបភាពផ្សេងៗ ក្នុងការធ្វើអាជីវកម្មនៅក្នុងអំឡុងពេលដែលរាជរដ្ឋាភិបាល ឬ ក្រសួងទេសចរណ៍សម្រេចឱ្យផ្អាកសកម្មភាព។ ជាមួយគ្នានេះ ក៏មានសិទ្ធិដាក់ទណ្ឌកម្មរដ្ឋបាលដោយព្យួរអាជ្ញាបណ្ណទេសចរណ៍ ចំពោះសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលមិនបានអនុវត្តតាមវិធានការសុវត្ថិភាពទេសចរណ៍ដូចជា កត់ត្រាអត្តសញ្ញាណទេសចរ មានអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនងជាដើម និង

    June 3, 2021
  • សេដ្ឋកិច្ច

    យោងតាម​ការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា លោកនាយករដ្ឋមន្រ្តីជប៉ុន Suga Yoshihide បានសន្យាផ្តល់ថវិកាចំនួន ៨០០ លានដុល្លារបន្ថែមទៀត ដល់ក្របខ័ណ្ឌអន្តរជាតិមួយដែលមានគោលបំណងចែកចាយវ៉ាក់សាំងការពារវីរុស Covid-19​ ដោយស្មើភាពនៅទូទាំងពិភពលោក មានឈ្មោះថា COVAX Facility។ ការប្រកាសនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលអំពីវ៉ាក់សាំង តាមរយៈប្រព័ន្ធវិដេអូកាលពីល្ងាចថ្ងៃពុធ ដែលប្រទេសជប៉ុនបានធ្វើជាម្ចាស់ផ្ទះជាមួយសម្ព័ន្ធភាពវ៉ាក់សាំង Gavi ជាក្រុមអន្តរជាតិដែលជំរុញការចាក់វ៉ាក់សាំងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ អ្នកចូលរួមរួមមានអនុប្រធានាធិបតីអាមេរិក Kamala Harris អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងអ្នកផ្សេងៗទៀត។ ក្នុងកិច្ចប្រជុំនោះ លោក Suga បានប្រាប់ពួកគេថា ការបែងចែកវ៉ាក់សាំងដោយផ្អែកលើទ្រព្យសម្បត្តិ និងកាលៈទេសៈផ្សេងទៀតរបស់ប្រជាជាតិផ្សេងៗមិនអាចអត់អោនបានទេ។

    June 3, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មន្ទីរវប្បធម៌ខេត្តក្រចេះគ្រោងរៀបចំផ្ទះសសរ ១០០ធ្វើជាសារមន្ទីរខេត្តនៅពេលខាងមុខ ដើម្បីបន្សល់ទុកជាបេតិកភណ្ឌជាតិ សម្រាប់ឱ្យកូនខ្មែរជំនាន់ក្រោយបានសិក្សាស្វែងយល់។ លោកស្រី ហ៊ុក ផល្លីនី អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ មានប្រសាសន៍ថា កន្លងមកនេះមន្ទីរបានធ្វើការប្រមូលវត្ថុបុរាណពីវត្តចំណាស់ៗជាច្រើននិងវត្ថុបុរាណដែលបានបាក់បែកពីទីទួលប្រាសាទនានាដែលមានអាយុកាលរាប់រយឆ្នាំ យកមករក្សាទុកនៅសារមន្ទីរខេត្តដើម្បីដាក់តាំងបង្ហាញជូនភ្ញៀវទេសចរជាតិនិងអន្តរជាតិបានចូលទស្សនា។ លោកស្រីបន្តថា បច្ចុប្បន្នក្រោមការចង្អុលបង្ហាញពីថ្នាក់ដឹកនាំជាន់ខ្ពស់សារមន្ទីរជាតិបានគ្រោងដាក់ផ្ទះសសរ១០០ជាទីតាំងថ្មីជំនួសសារមន្ទីរខេត្តចាស់ បន្ទាប់ពីការតាំងពិព័រណ៍ផ្ទះសសរ១០០ចប់រួចរាល់នាពេលខាងមុខ។ សំឡេង៖ “ហើយតទៅមុខទៀត ក្រសួងមានគម្រោង ធ្វើជាសារមន្ទីរខេត្ត នៅពេលដែលចប់តាំងពិព័រណ៍ អ៊ីចឹងមន្ទីរវប្បធម៌ខេត្តនឹងបញ្ជូនវត្ថុបុរាណ ពីក្នុងសារមន្ទីរវប្បធម៌ ទៅដាក់នៅផ្ទះសសរ ១០០ ហ្នឹងតែម្តង គឺយើងធ្វើជាសារមន្ទីរវប្បធម៌នៅផ្ទះសសរ១០០។ លោកស្រី បន្ថែមថា ក្រុមការងារមន្ទីរ នឹងធ្វើការ ផ្សព្វផ្សាយឱ្យបានទូលំទូលាយពីរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត ក្រុងក្រចេះ ដ៏ចំណាស់មានទាំងផ្ទះសសរ១០០និងវត្ថុបុរាណចំណាស់ដទៃទៀត

    June 3, 2021
  • ទេសចរណ៍

    អាជ្ញាធរខេត្តកំពតបានបញ្ជាក់ថា ខេត្តកំពតបន្តស្វាគមន៍ភ្ញៀវទេសចរជាធម្មតា ទោះបីស្ថិតក្នុងការអនុវត្តវិធានការរដ្ឋបាលរយៈពេល ១សប្តាហ៍បន្តទៀតក៏ដោយ ខណៈដែលរដ្ឋបាលខេត្តបានពង្រឹងវិធាន សុវត្ថិភាពនៅតាមតំបន់ទេសចរណ៍នានាទូទំាងខេត្តដែលបង្កើនភាពកក់ក្តៅដល់ភ្ញៀវដែលទៅលេងកម្សាន្ត នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០២ ខែមិថុនា នេះ។ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពត បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាថា ខណៈដែលក្រសួងទេសចរណ៍ បន្តណែនាំមន្ទីរទេសចរណ៍រាជធានី-ខេត្ត អនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៍សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋានក្រសួងទេសចរណ៍ ដូចនេះរដ្ឋបាលខេត្តកំពតបានដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល១ សប្តាហ៍បន្តទៀត ដើម្បីចូលរួមទប់ស្កាត់នូវការរីករាលដាលនៃការរាតត្បាតនៃជំងឺកូវីដ១៩ ។ លោកបានបន្តថា ចំពោះការអនុវត្តវិធានការរដ្ឋបាលរយៈពេល១សប្តាហ៍បន្តទៀតគឺមិនប៉ះពាល់ដល់វិស័យទេសចរណ៍នៅក្នុងខេត្តនោះទេ គឺភ្ញៀវទេសចរអាចមកលេងកម្សាន្តបានជាធម្មតា នៅតាមគោលដៅទេសចរណ៍ដែលពួកគាត់ចង់ទៅ ដោយគោរពទៅតាមការណែនាំ របស់ក្រសួងសុខាភិបាល។ លោកបានបន្តទៀតថា ចំពោះការអនុវត្តបែបនេះ គឺដើម្បីឱ្យប្រជាពលរដ្ឋផ្អាកក្នុងការលក់គ្រឿងស្រវឹង

    June 2, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋាភិបាលបារាំងសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ពី ១០០ ទៅ១២០លាន អឺរ៉ូ (ប្រមាណ ១២២ ទៅ ១៤៦ លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ សម្រាប់ប្រើប្រាស់លើច្រើនវិស័យ ក្នុងរយ:ពេល ៥ឆ្នាំខាងមុខ ដើម្បីលើកកម្ពស់វិស័យសំខាន់ៗនៅកម្ពជាក្រោយវិបត្ដិកូវីដ១៩។ រដ្ឋាភិបាលបារាំងតាមរយៈទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (AFD)បានឱ្យដឹងថា កិច្ចសន្យាផ្តល់ហិរញ្ញប្បទានដល់កម្ពុជានេះចាប់អនុវត្ត ចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ២០២៦ ផ្តោតលើគម្រោងទឹកស្អាត ការសិក្សា និងការពង្រឹងសមត្ថភាព ការស្តារហេដ្ឋារចនាសម្ព័ន្ធ ជនបទ គម្រោង អភិវឌ្ឍវិស័យកសិកម្ម និងប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងស្តារវិស័យទេសចរណ៍ឡើងវិញ ក្រោយវិបត្តិកូវីដ១៩ ។ ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង

    June 2, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់​សារព័ត៌មាន vietnamplus បានឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន Honda Motor Co បានផ្អាកដំណើរការរោងចក្ររបស់ពួកគេនៅក្នុងប្រទេសម៉ាឡេស៊ីជាបណ្ដោះអាសន្ន បន្ទាប់ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះបានសម្រេចបិទខ្ទប់ប្រទេសដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុស​ Covid-19 កាលពីថ្ងៃទី ១ ខែមិថុនា។ ប្រភពដដែលបាន​ឱ្យដឹងថា ក្រុមហ៊ុន Toyota Motor Corp និងក្រុមហ៊ុន Honda Motor Co សម្រេចផ្អាកដំណើរការរោងចក្ររបស់ខ្លួន ដោយសារតែពួកគេ មិនអាចរក្សាផលិតកម្មជាមួយនឹងការកាត់បន្ថយកម្មករបានទេ ខណៈដែលអាជ្ញាធរមូលដ្ឋានបានតម្រូវឱ្យវិស័យរថយន្តនៅប្រទេសម៉ាឡេស៊ីរក្សាចំនួនកម្មករអប្បបរមានៅ ១០% ឬទាបជាងនេះ។ ជាមួយគ្នានេះដែរ​នៅក្នុងសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះ នាយករដ្ឋមន្រ្តីម៉ាឡេស៊ីលោក

    June 2, 2021
  • សេដ្ឋកិច្ច

    ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពមួយ​ក្នុងប្រទេសកម្ពុជា​ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ យ៉ាងណាមិញបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ខេត្តកំពង់ស្ពឺនឹងទទួលបានវិនិយោគដ៏ធំមួយទៀតតម្លៃដល់ទៅរាប់លានដុល្លារ និងបង្កើតការងាររាប់រយកន្លែងទៀតផង។ សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD ចំពោះគម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ។ បើតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងបង្កើតរោងចក្រខាងលើ មានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង៕ អត្ថបទ៖ លីនី

    June 2, 2021
  • សេដ្ឋកិច្ច

    ទេសាភិបាលធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃច័ន្ទថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចចំណាយពេលរហូតដល់ត្រីមាសទីមួយនៃឆ្នាំ ២០២៣ ដើម្បីវិលត្រឡប់មករកភាពប្រក្រតីវិញ ដោយសារការផ្ទុះឡើងនៃវីរុស Covid-19 រលកទី៣ និងភាពមិនប្រាកដប្រជាជុំវិញការចាក់វ៉ាក់សាំង។ លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្តាលថៃ បានប្រាប់សិក្ខាសាលាមួយថា ខណៈពេលដែលការស្ទុះងើបនៃសេដ្ឋកិច្ចត្រូវការពេលវេលា យើងចាំបាច់ត្រូវមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីដោះស្រាយភាពបញ្ហាសាច់ប្រាក់ ដែលអាជីវកម្មខ្នាតតូចងាយប្រឈម។ គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីចំនួន ២,២៣០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺ Covid-19 វិញគឺមានចំនួន ៣៨នាក់។ ហើយគិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ១៦២,០២២នាក់

    June 2, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួង​ព័ត៌មាន បានឱ្យដឹងថា ក្នុងរយៈពេល៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញម្រេចទៅកាន់ប្រទេសវៀតណាមមានសន្ទុះកើនឡើងជាង ៤ពាន់តោន ដោយសារតែឆ្នាំនេះប្រទេសដែលធ្លាប់តែដាំដុះម្រេចបានផ្លាស់ប្តូរមកដំណាំផ្សេងៗវិញ។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ បានមានប្រសាសន៍ថា ម្រេច គឺជាផលិតផលកសិកម្ម ដែលត្រូវបានគេដឹងថា កំពុងមានដាំនៅតំបន់ជាច្រើនជាពិសេសនៅខេត្តកំពត ខេត្តកែប ដែលផលិតផលម្រេចនៅទីនោះ មានតម្លៃខ្ពស់ ដោយសារតែផលិតផលកសិកម្មសម្គាល់ភូមិសាស្ត្រ ។ ក្រៅពីនេះមានដាំនៅកំពង់ចាម ត្បូងឃ្មុំ ខេត្តភូមិភាគឦសាននៃប្រទេសផងដែរ។ ឯកឧត្តមបានបន្តថា សព្វថ្ងៃម្រេចកម្ពុជាពឹងផ្អែកស្ទើរតែទាំងស្រុងលើទីផ្សាររបស់វៀតណាម ហើយផលិតផលម្រេច១ផ្នែកទៀតបាន នាំចេញ ទៅកាន់ទីផ្សារប្រទេសប៊ែលហ្សិក,បារាំង,អាល្លឺម៉ង់,ឥណ្ឌា,ជប៉ុន,កូរ៉េ, ប៉ូឡូញ,រុស្សី, ស៊ុយអែត, កោះតៃវ៉ាន់, អង់គ្លេស,អារ៉ាប់រួម,អាមេរិចនិងសាធារណរដ្ឋឆេក។ រយៈពេល ៥

    June 1, 2021