រលកទី៣ នៃវីរុស Covid-19 ជាមួយការចាក់វ៉ាក់សាំងយឺតយ៉ាវ អាចពន្យារពេលការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសថៃដល់ឆ្នាំ ២០២៣
សេដ្ឋកិច្ច June 2, 2021 Khmernote

ទេសាភិបាលធនាគារកណ្តាលថៃ បាននិយាយកាលពីថ្ងៃច័ន្ទថា សេដ្ឋកិច្ចរបស់ប្រទេសថៃអាចចំណាយពេលរហូតដល់ត្រីមាសទីមួយនៃឆ្នាំ ២០២៣ ដើម្បីវិលត្រឡប់មករកភាពប្រក្រតីវិញ ដោយសារការផ្ទុះឡើងនៃវីរុស Covid-19 រលកទី៣ និងភាពមិនប្រាកដប្រជាជុំវិញការចាក់វ៉ាក់សាំង។

លោក Sethaput Suthiwartnarueput ទេសាភិបាលធនាគារកណ្តាលថៃ បានប្រាប់សិក្ខាសាលាមួយថា ខណៈពេលដែលការស្ទុះងើបនៃសេដ្ឋកិច្ចត្រូវការពេលវេលា យើងចាំបាច់ត្រូវមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីដោះស្រាយភាពបញ្ហាសាច់ប្រាក់ ដែលអាជីវកម្មខ្នាតតូចងាយប្រឈម។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១ ខែ មិថុនា ម្សិលមិញនេះ អាជ្ញាធរសុខាភិបាលនៃប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺ Covid-19 ថ្មីចំនួន ២,២៣០នាក់ រីឯអ្នកស្លាប់ដោយសារជំងឺ Covid-19 វិញគឺមានចំនួន ៣៨នាក់។ ហើយគិតមកទល់នឹងពេលនេះថៃបានរកឃើញអ្នកឆ្លងជំងឺ Covid-19 សរុបចំនួន ១៦២,០២២នាក់ និងស្លាប់សរុបចំនួន ១,០៦៩នាក់៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost