- Khmernote
- សេដ្ឋកិច្ច
បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ នេះបើតាមការឱ្យដឹងពីឯកឧត្តមវ៉េង សាខុន រដ្ឋមន្ត្រីមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ឯកឧត្តមបន្តថា សព្វថ្ងៃនេះ ការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់ មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាការកម្សាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម
May 31, 2021 - សេដ្ឋកិច្ច
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ពីភ្នំពេញទៅក្រុងកំពត សម្រេចបាន ៩៨,០៤%ហើយ គិតរហូតមកទល់ពេលនេះ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ នេះបើយោងតាមការបង្ហោះនៅលើផេករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិច។ ក្រសួងបានបញ្ជាក់ឱ្យដឹងថា បច្ចុប្បន្ននេះក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅក្នុងស្ថានីយ៍ ដោយឡែក ស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ ៣ ឋិតនៅម្ដុំត្រាំខ្នា គ្រោងនឹងបញ្ចប់ការងារទាំងស្រុងក្នុងចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពីពេលនេះតទៅ។ ជាមួយគ្នានេះផងដែរ ផ្លូវនេះក៏មានការរៀបចំឱ្យមានការបើករបាំងសម្រាប់បត់ត្រឡប់ក្រោយ (U-Turn Design)មួយចំនួន ដើម្បីឆ្លើយតបជាមួយនឹងបងប្អូនប្រជាពលរដ្ឋដែលត្រូវការបត់ចុះបត់ឡើង និង មានការរៀបចំកន្លែងចំណតយានយន្តមួយចំនួននៅតាមទីប្រជុំជន ដើម្បីសម្រួល និងបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋឱ្យគាត់ស្រួលចត និងកាត់បន្ថយការកកស្ទះចរាចរណ៍សង់ខាងផ្លូវ និងមានស្ពានអាកាសឆ្លងកាត់ផ្លូវសម្រាប់អ្នកថ្មើរជើងនៅតាមទីតាំងចាំបាច់ និងស្របតាមបច្ចេកទេស
May 29, 2021 - សេដ្ឋកិច្ច
យោងតាមការផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវចំនួន ៣៤ ខ្សែតម្លៃប្រមាណ ៣០០ លានដុល្លារ ក្នុងក្រុងព្រះសីហនុ បច្ចុប្បន្ននេះបានស្ថាបនារួចរាល់ជិត ១០០% ហើយ ដោយនៅសេសសល់តែការងារមួយចំនួនទៀតតែប៉ុណ្ណោះ ដែលគ្រោងនឹងស្ថាបនាឱ្យបានរួចរាល់នៅពេលខាងមុខនេះ។ ជាលទ្ធផល គិតមកដល់បច្ចុប្បន្ន ការងារចាក់បេតុងផ្លូវសម្រេចបាន ១០០% ការងារអ៊ុតកៅស៊ូបេទីម កម្រាស់ ៧០ មីលីម៉ែត្រ សម្រេចបាន ១០០% ការងារគំនូសចរាចរណ៍សម្រេចបាន ១០០% ការងារដំឡេីងផ្លាកសញ្ញាចរាចរណ៍ សម្រេចបាន ១០០% ការងារដំឡេីង បង្គោលភ្លេីង បំភ្លឺផ្លូវសម្រេចបាន ១០០% ការងារដាំដេីមឈេីសម្រេចបាន ១០០%
May 29, 2021 - សេដ្ឋកិច្ច
រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ប្រទេសវៀតណាម នឹងផ្អាកការនាំចូលជ្រូករស់ពីប្រទេសថៃជាបណ្ដោះអាសន្ន បន្ទាប់ពីរកឃើញសត្វជ្រូកដែលមានជំងឺផ្តាសាយជ្រូកអាហ្វ្រិកក្នុងចំណោមជ្រូកនាំចូលនៅក្នុងខែនេះ។ សេចក្តីថ្លែងការណ៍ដដែលបាននិយាយថា វិធានការណ៍នេះមានគោលបំណង ដើម្បីបង្ការជំងឺរាលដាលដល់ហ្វូងជ្រូកក្នុងស្រុក ហើយការផ្អាកនេះនឹងចូលជាធរមានចាប់ពីថ្ងៃទី ៣០ ខែមិថុនា។ ជាមួយគ្នានេះដែរ របាយការណ៍បាននិយាយថា ជំងឺគ្រុនជ្រូកនៅអាហ្វ្រិកត្រូវបានរកឃើញនៅក្នុងហ្វូងជ្រូករស់ចំនួន ៩៨០ ក្បាលដែលនាំចូលពីប្រទេសថៃនៅថ្ងៃទី ១៩ ខែឧសភា។ គួរបញ្ជាក់ផងដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីដើមឆ្នាំនេះថា ប្រទេសវៀតណាមបាននាំចូលជ្រូករស់ជាង ៥ សែនក្បាលពីប្រទេសថៃនៅឆមាសទី ២ នៃឆ្នាំ ២០២០ កន្លងមក៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost
May 29, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន NHK បានឱ្យដឹងថា រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានបង្ហាញផែនការថវិការបស់ខ្លួនសម្រាប់ឆ្នាំសារពើពន្ធដែលចាប់ផ្តើមពីខែតុលា នេះតទៅ។ ផែនការដែលបានចេញផ្សាយកាលពីថ្ងៃសុក្រអំពាវនាវឱ្យចំណាយជាង ៦ទ្រីលានដុល្លារ ក្នុងឆ្នាំសារពើពន្ធឆ្នាំ២០២២ ដែលជាកម្រិតចំណាយសហព័ន្ធខ្ពស់បំផុតចាប់តាំងពីបញ្ចប់សង្គ្រាមលោកលើកទី ២ មក។ ជាមួយគ្នានេះដែរ រដ្ឋបាលកំពុងស្នើសុំថវិកាចំនួន ៨៤ ពាន់លានដុល្លារសម្រាប់កិច្ចខិតខំប្រឹងប្រែងបង្កើតការងារ ដើម្បីជួយដល់វណ្ណៈកណ្តាល និង ១៦ ពាន់លានដុល្លារក្នុងការកាត់បន្ថយពន្ធសម្រាប់គ្រួសារដែលមានកូនតូចៗ។ លើសពីនេះ រដ្ឋបាលក៏រួមបញ្ចូលផងដែរនូវការបែងចែកដើម្បីចំណាយសម្រាប់វិធានការគាំទ្រការអប់រំដូចជា ផ្ដល់ការសិក្សាតាមកម្រិតថ្នាក់ដោយឥតគិតថ្លៃ។ ទោះបីជាយ៉ាងណាក្ដី ការចំណាយទាំងនោះ នឹងនាំឱ្យមានបំណុលខ្ពស់ ដែលរដ្ឋបាលគ្រោងនឹងគ្រប់គ្រងបំណុល ដោយការបង្កើនពន្ធលើសាជីវកម្ម និងអ្នកមាន។ ផែនការនេះ នឹងត្រូវពិនិត្យឡើងវិញដោយសភា ប៉ុន្តែវាបានទទួលការរិះគន់ពីសំណាក់គណបក្សប្រឆាំងដែលនិយាយថា
May 29, 2021 - អាជីវកម្ម
ក្រោយបញ្ឈប់ការផលិតស្មាតហ្វូន ក្រុមហ៊ុន LG របស់កូរ៉េខាងត្បូង បានសហការគ្នាជាមួយក្រុមហ៊ុនសាជីវកម្មថាមពលថ្មឥណ្ឌូនេស៊ី (IBC) ក្នុងការបង្កើតរោងចក្រផលិតអាគុយអគ្គិសនី (EV battery) ថ្មីមួយ ដែលមានតម្លៃប្រមាណ ១.២ ពាន់លានដុល្លារអាមេរិក។ រដ្ឋមន្រ្តីក្រសួងវិនិយោគឥណ្ឌូនេស៊ី លោក Bahlil Lahadalia បាននិយាយនៅថ្ងៃទី ២៤ ខែឧសភាថា រោងចក្រនេះ ជាផ្នែកមួយនៃកិច្ចព្រមព្រៀងលក់រថយន្តអគ្គិសនីដ៏ធំជាង ៩.៨ ពាន់លានដុល្លា ររវាងក្រុមហ៊ុន LG និងឥណ្ឌូនេស៊ី ដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន។ លោកបានបន្ថែមថា រោងចក្រនេះ នឹងត្រូវបានសាងសង់នៅក្នុងទីក្រុង Bekasi នៅភាគខាងកើតនៃរដ្ឋធានី Jakarta។
May 28, 2021 - បុគ្គលជោគជ័យ
លោក Bill Gates ត្រូវបានគេស្គាល់ថាជា ស្ថាបនិកក្រុមហ៊ុន Microsoft និងជាមហាសេដ្ឋីមួយរូបក្នុងចំណោមអ្នកមានបំផុតលើពិភពលោក មិនតែប៉ុណ្ណោះក៏ជាម្ចាស់មូលនិធិ Bill & Malinda Gate។ ក្រៅពីកិត្តិនាមទាំងនេះ មហាសេដ្ឋីចិត្តធម៌ Bill Gates កាលពីពេលថ្មីនេះ បានបែកធ្លាយកិត្តិនាមថ្មីមួយទៀតថា ជាម្ចាស់ដីកសិកម្មធំជាងគេបំផុតនៅអាមេរិក។ ចំពោះការបែកធ្លាយនេះ បានធ្វើឱ្យមនុស្សជាច្រើនមានការងឿងឆ្ងល់ថា តើរឿងនេះពិត ឬ អត់? ខណៈដែលរបាយការណ៍ The Land Report បានបង្ហាញថា សហស្ថាបនិកក្រុមហ៊ុន Microsoft គឺជាម្ចាស់ដីកសិកម្មធំជាងគេនៅអាមេរិក។ ហើយយោងតាមការស្រាវជ្រាវដែលបានរកឃើញ មហាសេដ្ឋីរូបនេះ
May 28, 2021 - អាជីវកម្ម
ប្រទាលកន្ទុយក្រពើ ឬហៅតាមភាសាបច្ចេកទេស” អាឡូវេរ៉ា” គឺជារុក្ខជាតិម្យ៉ាងដែលមានគុណប្រយោជន៍ល្បីល្បាញ និងពេញនិយមខ្លាំងណាស់ផ្នែកឱសថបុរាណ គឺគេយកវាទៅសម្រួលការឈឺចាប់ កន្ទួល ពង ជួយស្បែក និងសិរីរាង្គមិនឱ្យស្ងួត បំបាត់ការឡើងខ្លាញ់នៅសក់ជាដើម។ ប៉ុន្តែរុក្ខជាតិនេះមិនសូវមានអ្នកដាំធ្វើអាជីវកម្មនោះឡើយ ខណ:ដែលបច្ចុប្បន្ននេះមានទីផ្សារខ្ពស់គួរសម។ យ៉ាងណាមិញបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករប្រកបរបរដាំប្រទាលកន្ទុយក្រពើមួយកន្លែងក្នុងក្រុងសៀមរាប រកប្រាក់ចំណូលបានជាង ៣ពាន់ដុល្លារក្នុងមួយខែ។ ម្ចាស់កសិដ្ឋានប្រទាលកន្ទុយក្រពើអ្នកស្រី ទូច ស្រីរ័ត្ន នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប បានឱ្យដឹងថា ប្រទាលកន្ទុយក្រពើ ជាប្រភេទរុក្ខជាតិងាយស្រួលដាំ មិនថាមនុស្សវ័យចំណាស់ ឬមនុស្សពេញវ័យនោះទេ ពោលកសិករ ឬ ប្រជាពលរដ្ឋអាចប្រកបរបរនេះបានទាំងអស់ អោយតែមានមានដីជីវជាតិល្អ។ ក្នុងរយ:ពេល៥ឆ្នាំមកនេះ
May 28, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានវៀតណាមបានឱ្យដឹងថា វៀតណាមបានដឹកជញ្ជូនផ្លែគូលែន ជិត ១០តោន ទៅកាន់ប្រទេសជប៉ុនតាមជើងហោះហើរដែលដែលរៀបចំដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ Vietnam Airlines កាលពីព្រឹកថ្ងៃទី ២៧ ខែឧសភា កន្លងទៅនេះ។ ការនាំចេញនេះ គឺជាជើងទី១ នៅក្នុងរដូវកាលផ្លែគូលែន ក្នុងឆ្នាំ២០២១ នេះ របស់ខេត្ត Bac Giang ភាគខាងជើងនៃប្រទេសវៀតណាម។ ប្រភពដដែលបានឱ្យដឹងថា ជើងហោះហើរដែលដឹកផ្លែគូលែនជិត ១០ តោន ត្រូវបានបញ្ជូនទៅកាន់ទីក្រុងធំៗ ចំនួន ២ របស់ជប៉ុន គឺទីក្រុងតូក្យូ និងអូសាកា។ ការដឹកជញ្ជូននេះ ភ្ជាប់ដោយវិធានការការពារសុវត្ថិភាពក្នុងពេលហោះហើរ និងការការពារវីរុស Covid-19
May 28, 2021 - បុគ្គលជោគជ័យ
ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos បានមានប្រសាសន៍ថា លោកនឹងលាឈប់ពីតំណែងជានាយកប្រតិបត្តិនៅថ្ងៃទី ៥ ខែកក្កដា ខាងមុខនេះ ខណៈក្រុមហ៊ុនក៏បានប្រកាសថា លោកនឹងលាឈប់ពីតំណែងផងដែរ។ លោក Bezos ដែលស្ថិតក្នុងចំណោមអ្នកមានបំផុតលំដាប់ពិភពលោក បានធ្វើសេចក្តីប្រកាសលាឈប់ពីតំណែងនៅឯកិច្ចប្រជុំម្ចាស់ភាគហ៊ុនប្រចាំឆ្នាំរបស់ក្រុមហ៊ុន Amazon កាលពីថ្ងៃពុធ។ នៅពេលនោះ Bezos បាននិាយយថា ថ្ងៃដែលលោកបានកំណត់លាចេញពីតំណែង គឹមានន័យសម្រាប់គាត់ណាស់ ព្រោះវាជាថ្ងៃដែលលោកបានចាប់ផ្ដើមក្រុមហ៊ុន Amazon ឡើង ដែលគិតមកដល់ពេលនេះអស់រយៈពេល ២៧ឆ្នាំមកហើយ។ យ៉ាងណាមិញក្រោយលាលែងពីតំណែង លោក Bezos នឹងក្លាយជាប្រធានប្រតិបត្តិ ខណៈលោក Andy
May 28, 2021












