Khmernote
  • អាជីវកម្ម

    ក្រុមហ៊ុនផលិតរថយន្តធំជាងគេនៅកូរ៉េខាងត្បូង Hyundai Motor Co បានប្រកាសកាលពីថ្ងៃអង្គារថា ខ្លួននឹងផ្អាករោងចក្រនៅក្នុងប្រទេសឥណ្ឌាជាបណ្តោះអាសន្ន​ ដោយសារតែមានការរីករាលដាលយ៉ាងឆាប់រហ័សនៃវីរុស Covid-19។ អ្នកនាំពាក្យក្រុមហ៊ុនបានឱ្យដឹងតាមទូរស័ព្ទថា ក្រុមហ៊ុន Hyundai Motor Co នឹងផ្អាករោងចក្រក្នុងប្រទេសឥណ្ឌានៅភាគខាងត្បូងរដ្ឋ Tamil Nadu រយៈពេល ៥ ថ្ងៃដោយចាប់ផ្តើមពីថ្ងៃអង្គារ។ ប្រភពដដែលបានឱ្យដឹងទៀតថា ការសម្រេចចិត្តនេះបានកើតឡើងបន្ទាប់ពីកម្មករពីរនាក់បានឆ្លងវីរុស Covid-19 ហើយកម្មករជាច្រើនបានអង្គុយនៅឯរោងចក្រកាលពីថ្ងៃច័ន្ទ ចំពេលមានការភ័យខ្លាចនៃវីរុសកើនឡើងក្នុងចំណោមកម្មករ។ អ្នកនាំពាក្យក្រុមហ៊ុនបានបន្ថែមថា រោងចក្រនៅឯនាយសមុទ្រផ្សេងទៀតរបស់ក្រុមហ៊ុន Hyundai កំពុងដំណើរការទោះបីជាមានការខ្វះខាតបន្ទះឈីបនៅទូទាំងពិភពលោកក៏ដោយ។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Hyundai មានរោងចក្រក្នុងស្រុកចំនួន ៧ និង

    May 26, 2021
  • សេដ្ឋកិច្ច

    យោងតាមការបញ្ជាក់ពី មន្ទីរពាណិជ្ជកម្ម រាជធានីភ្នំពេញ បានឲ្យដឹងថា នារសៀលថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០២១ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញដឹកនាំដោយ លោក លី គង់ អនុប្រធានមន្ទីរ បានសហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យនិងអាជ្ញាធរសង្កាត់កាកាបទី១ ចុះត្រួតពិនិត្យលើទីតាំងក្រុមហ៊ុនដែលមានស្លាកយីហោ “TESLA” ស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី (១១០) សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីណែនាំឲ្យក្រុមហ៊ុនដែលមានទីតាំងខាងលើ ធ្វើការចុះបញ្ជីពាណិជ្ជកម្ម និងម៉ាករថយន្តរបស់ក្រុមហ៊ុន TESLA នៅក្រសួងពាណិជ្ជកម្ម និង ស្នើសុំការអនុញ្ញាតលើកស្លាកយីហោនៅរដ្ឋបាលរាជធានីភ្នំពេញ ៕

    May 25, 2021
  • សេដ្ឋកិច្ច

    ភ្នំពេញ៖ មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា ក្រសួងអប់រំ បានត្រៀមខ្លួនរួចជាស្រេច សម្រាប់បើកដំណើរការ សាលារៀនឡើងវិញ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភៈ ដើម្បីជំរុញការលើកកម្ពស់សមត្ថភាពចំណេះដឹងដល់សិស្សានុសិស្ស។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ក្រសួងអប់រំ បានប្រជុំកំណត់រួចជាស្រេច នូវយុទ្ធសាស្ត្រ ត្រៀមបើកសាលារៀន ឡើងវិញ ក្រោយការប្រកាសបិទព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយត្រូវផ្តោតលើគោលការណ៍សុវត្ថិភាពសុខភាព និងគន្លងជីវិតថ្មីក្នុងវិស័យអប់រំ។ « ក្រសួងអប់រំ យុវជន និងកីឡាបានប្រជុំកំណត់រួចជាស្រេចនូវយុទ្ធសាស្ត្រ ត្រៀមបើកសាលារៀនឡើងវិញក្រោយការប្រកាសបិទព្រឹត្តិការណ៍២០កុម្ភ:។ ជារួម

    May 25, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានបង្ហាញថា ដំណាំ ៤ប្រភេទ កំពុងដើរតួនាទីសំខាន់ ក្នុងការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋខេត្តឧត្ដរមានជ័យ។ លោក សូត្រ ស៊ីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តឧត្តរមានជ័យ បានប្រាប់វិទ្យុជាតិកម្ពុជាថា ប្រជាកសិករខេត្តឧត្តរមានជ័យភាគច្រើន មានផ្ទៃដីធំទូលាយដែលជាឱកាសក្នុងការដាំដំណាំជាច្រើនប្រភេទ ពិសេសអាចផ្លាស់ប្តូរ មុខដាំផ្សេងៗស្របតាមតម្លៃទីផ្សារផងដែរ។ លោកប្រធានមន្ទីរបន្តថា បច្ចុប្បន្នដំណាំ ៤ប្រភេទដែលប្រជាពលរដ្ឋខេត្តឧត្តរមានជ័យនិយមដាំដុះ ហើយទទួលបានទិន្នផលល្អ ទាំងតម្លៃនិងគុណភាពនោះរួមមាន៖ ទី១.ដំណាំស្រូវមានផ្ទៃដាំដុះជាង ៩៥,០០០ហិកតា, ទី២.ដំណាំដំឡូងមីមានផ្ទៃដីដាំដុះ ជាង៦ម៉ឺនហិកតា, ទី៣.ដំណាំស្វាយចន្ទីមានផ្ទៃដីដាំដុះជាង ១ម៉ឺនហិកតា និងទី៤.ដំណាំស្វាយកែវរមៀតជាង ១ម៉ឺនហិកតា ។ ដំណាំទាំងអស់នេះ កំពុងជួយសម្រួលជីវភាពរបស់ប្រជាពលរដ្ឋឲ្យមានជីវភាពធូរធារពីមួយថ្ងៃទៅមួយថ្ងៃ។ សំឡេង: ស្រូវមានផ្ទៃដីប្រហែលជា៩៥,០០០ហិកតា

    May 22, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រយៈពេល៤ខែ ពោលគឺគិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២១នេះ ប្រទេសកម្ពុជា រកចំណូលបានជិត ២០០លានដុល្លារពីការនាំចេញកង់ ដែលចំណូលនេះកើនឡើងជាង ៣២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួនជាង ១៥០លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ របាយការណ៍បានបន្ថែមទៀតថា ចំពោះការនាំចេញគ្រឿងបន្លាស់កង់វិញ ក្នុងរយៈពេល ៤ខែ ដើមឆ្នាំ២០២១នេះ កម្ពុជា រកចំណូលបានជាង ៣៧ម៉ឺនដុល្លារ កើនឡើងរហូតដល់ជាង ១១៣% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០ មានចំនួនជាង ១៧ម៉ឺនដុល្លារ។ ថ្លែងអ្នកយកព័ត៌មាន នៅរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២១នេះ លោក ស៊ាង

    May 22, 2021
  • សេដ្ឋកិច្ច

    រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​អំពាវនាវសារជាថ្មីម្តងទៀត ចំពោះម្ចាស់ចំការស្វាយដែលមានបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន សូមចុះបញ្ជី នៅអគ្គនាយដ្ឋានកសិកម្មជាមុនសិន នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃគ្រសួងកសិកម្ម រុក្ខប្រមាញ់និងនេសាទនាថ្ងៃទី ២២​ ខែឧសភា ឆ្នាំ២០២១ នេះ​។ ឯកឧត្តមរដ្ឋមន្រ្តី បានសរសេររៀបរាប់ដូច្នេះថា៖ « ដោយពិនិត្យឃើញថា មានសាធារណជន និងម្ចាស់ចំការស្វាយជាច្រើនបានត្អូញត្អែរមកខ្ញុំពីបញ្ហាកង្វះទីផ្សារ ក្រោយពីបានពិនិត្យឃើញការនាំចេញស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួលបានជោគជ័យ នាពេលថ្មីៗនេះ ខ្ញុំសូមអំពាវនាវសារជាថ្មីម្តងទៀត ជូនចំពោះសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ដែលបំណងនាំចេញស្វាយស្រស់ទៅកាន់ប្រទេសចិន និងដែលមិនទាន់បានមកចុះបញ្ជី សូមមេត្តាមកចុះបញ្ជីនៅអគ្គនាយដ្ឋានកសិកម្ម »។ ឯកឧត្តមបានបញ្ជាក់ជូនសាធារណជន និងម្ចាស់ចំការស្វាយទាំងអស់ បានជ្រាបបន្ថែមថា ការតម្រូវឲ្យមានការចុះបញ្ជីចំការស្វាយនេះ គឺជាលក្ខណ្ឌតម្រូវរបស់ប្រទេសនាំចូល

    May 22, 2021
  • សេដ្ឋកិច្ច

    ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃសុក្របានសន្យាផ្តល់ជំនួយចំនួន ៣ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំខាងមុខដើម្បីជួយប្រទេសកំពុងអភិវឌ្ឍន៍ឱ្យងើបឡើងវិញ ពីជំងឺរាតត្បាត​ Covid-19 និងស្នើឱ្យបង្កើតវេទិកាអន្តរជាតិស្តីពីកិច្ចសហប្រតិបត្តិការវ៉ាក់សាំង។ លោក Xi បានថ្លែងនៅក្នុងកិច្ចប្រជុំកំពូលស្តីពីសុខភាពសកល G20 តាមរយៈវីដេអូពីទីក្រុងប៉េកាំងថា វេទិកានេះនឹង “ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍និងផលិតវ៉ាក់សាំង រួមទាំងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីរិះរកវិធីនៃការជំរុញការចែកចាយវ៉ាក់សាំងដោយយុត្តិធម៌និងស្មើភាពគ្នានៅជុំវិញពិភពលោក” ។ មានវ៉ាក់សាំងច្រើនសំរាប់ប្រទេសកំពុងអភិវឌ្ឍន៍។ កិច្ចប្រជុំកំពូលនេះត្រូវបានរៀបចំឡើងដោយប្រទេសអ៊ីតាលីដែលជាអ្នកកាន់តំណែងប្រធានាធិបតីនៃក្រុមប្រទេស G20 ក្នុងភាពជាដៃគូជាមួយគណៈកម្មការអឺរ៉ុប។ ក្នុងនោះលោក Xi បាននិយាយថា ជំងឺរាតត្បាត Covid-19 គឺជាការធ្វើតេស្តដ៏ទូលំទូលាយនៃប្រព័ន្ធអភិបាលកិច្ចសុខភាពពិភពលោក ដោយអំពាវនាវឱ្យមានការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធការពារ និងគ្រប់គ្រងជំងឺពិភពលោក។ ជាមួយគ្នានេះដែរ

    May 22, 2021
  • បុគ្គលជោគជ័យ

    លោក Motegi Toshimitsu រដ្ឋមន្រ្តីក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា ក្រសួងរបស់លោកអាចពិចារណាបញ្ឈប់ជំនួយសេដ្ឋកិច្ចរបស់ប្រទេសក្នុងពេលបច្ចុប្បន្ននេះ ដល់ប្រទេសមីយ៉ាន់ម៉ា ខណៈដែលយោធាកំពុងគាបសង្កត់ក្រុមបាតុករ។ យោងតាមការចុះផ្សាយរបស់ NHk ក៏បានឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចរួចហើយថា មិនផ្តល់ជំនួយថ្មីនៃជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ខ្លួន ឬ (ODA) ដល់មីយ៉ាន់ម៉ាទេ ប៉ុន្តែប្រាក់កម្ចីរាប់សិបយ៉េន និងកម្មវិធីផ្តល់ជំនួយដែលត្រូវបានចុះហត្ថលេខានៅតែបន្ត។ លោក Motegi បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃសុក្រថា ប្រជាជនមីយ៉ាន់ម៉ា និងសហគមន៍អន្តរជាតិសង្ឃឹមថាស្ថានភាពនៅក្នុងប្រទេសនេះនឹងមានភាពល្អប្រសើរនាពេលឆាប់ៗនេះ។ លោកបានមានប្រសាសន៍ថា ប្រសិនបើស្ថានការណ៍នៅតែបន្តកើតមាននោះជប៉ុននឹងត្រូវពិចារណាឡើងវិញនូវជំនួយរបស់ខ្លួនដែលកំពុងដំណើរការ។ រដ្ឋមន្រ្តីក្រសួងការបរទេសរូបនេះក៏បានបន្ថែមទៀតថា រដ្ឋាភិបាលនឹងដោះស្រាយបញ្ហានេះ ខណៈពេលកំពុងឃ្លាំមើលកិច្ចខិតខំប្រឹងប្រែងរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍៕ អត្ថបទ៖ លីនី ប្រភព៖ nhk

    May 22, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននៅថ្ងៃនេះ បានឱ្យដឹងថា ប្រជាពលរដ្ឋជាច្រើនងាកមកចាប់របរចិញ្ចឹមត្រចៀកកាំ ខណៈមានទីផ្សាខ្ពស់ហើយងាយស្រួលចិញ្ចឹមនិងបានផ្តល់អត្ថប្រយោជន៍ជាច្រើនសម្រាប់មនុស្ស ដូចជាទឹកមាត់ត្រចៀកកាំយកទៅកែច្នៃទទួលទាន និងធ្វើជាបង្អែមបានជួយដល់សុខភាពអ្នកបរិភោគ។ លោក សុខ ចាន់តារា អាជីវករចិញ្ចឹមត្រចៀកកាំ នៅក្នុងភូមិត្រពាំងអំពៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បាន ឱ្យដឹងថា សត្វត្រចៀកកាំ គឺ ជាសត្វមួយប្រភេទ ដែលទឹក មាត់របស់វា បានផ្តល់អត្ថប្រយោជន៍ច្រើន ជំនួយដល់សម្រស់ សួត លំពែង ជាពិសេសចំពោះសុខភាពស្ត្រីមានផ្ទៃពោះ ជំនួយកំលាំងមនុស្សចាស់ និងក្មេងផងដែរ ។ លោកបានបន្តថា ការចិញ្ចឹមត្រចៀកកាំនេះ គឺត្រូវចំណាយដើមទុនច្រើន និងត្រូវសំអាតបរិវេណកន្លែងវានៅឱ្យបានស្អាតដើម្បីងាយស្រួលក្នុងការប្រមូលផល ជាពិសេស ដោយសារបច្ចុប្បន្ន

    May 21, 2021
  • សេដ្ឋកិច្ច

    យោងតា​មការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មបានជម្រាបជូនអំពីសក្តានុពល​នៃផលិត​ផលកសិកម្មកម្ពុជា មានជាអាទិ៍ ស្វាយ ចេក មៀនប៉ៃលិន ម្រេចកំពត ធុរេន ដូង ស្រកានាគ និងអង្ករ។ ឯកឧត្ដមក៏បានស្នើសុំឱ្យភាគីសិង្ហបុរី ជួយសម្របសម្រួល​ជាមួយ​ក្រុមហ៊ុន​របស់សិង្ហបុរីក្នុងការនាំចូលផលិតផលកសិកម្មពីកម្ពុជា ក៏ដូចជាធ្វើការផ្គូរផ្គង​ធុរកិច្ច​រវាង​កម្ពុជា និងសិង្ហបុរីដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនៅក្នុងអាស៊ាន។ ការស្នើ​សុំ​របស់​ឯកឧត្ដមរដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្មនេះ ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជាដែលទើបទទួលការ​តែង​តាំង​ថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ នៅ ទីស្តីការក្រសួងពាណិជ្ជកម្ម។ ឯកឧត្តម

    May 21, 2021