- Khmernote
- ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននារសៀលនេះបានឱ្យដឹងថា មន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបកំពុងអនុវត្តគម្រោងកាត់ផ្តាច់ខ្សែកាបពីលើអាកាស ឱ្យចូលទៅក្នុងបំពង់កប់ក្រោមដីវិញ ដើម្បីធ្វើឱ្យនៅលើផ្លូវមានសោភ័ណភាព សុវត្ថិភាព សណ្ដាប់ធ្នាប់ល្អសាធារណៈ។ លោក សុខ សីហា ប្រធាន មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាបបានឱ្យដឹងថា គម្រោងកាត់ខ្សែកាបពីលើអាកាសចូលក្នុងបំពង់កប់ក្រោមដី នៅតាមដងផ្លូវសំខាន់ៗ បានធ្វើឡើងចាប់ពីចុងឆ្នាំ២០១៨ រហូតដល់បច្ចុប្បន្នេះ បានកប់ខ្សែកាបក្រោមដីតាមបណ្ដោយផ្លូវមួយចំនួន នៅក្នុងក្រុងសៀមរាប បានចំនួន១៥ ផ្លូវ ដែលមានប្រវែងជាង៧០ គីឡូម៉ែត្រ។ លោកបន្តថា គម្រោងកាត់ខ្សែពីលើអាកាស ទៅដាក់ក្នុងបំពង់កប់ក្រោមដីនេះ ដើម្បីធ្វើយ៉ាងណាឈប់ឱ្យមានខ្សែ កាបទាំងអស់នៅលើអាកាសបន្ដទៀតនៅតាមខ្សែផ្លូវធំៗ ប៉ុន្តែខ្សែផ្លូវតូចៗនៅតែមានដដែល។ លោកបន្តទៀតថា បច្ចុប្បន្នការងារនេះ កំពុងរួមសហការអនុត្តន៍ជាមួយអង្គភាពពាក់
May 27, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មានជប៉ុន kyodonews បានឱ្យដឹងថា ត្រសក់ស្រូវជប៉ុនមួយគូនៅកោះ Hokkaido ភាគខាងជើងនៃប្រទេសជប៉ុនបានលក់ក្នុងតម្លៃ ២.៧ លានយ៉េន (២៤,៨០០ ដុល្លារ) ក្នុងការដេញថ្លៃលើកដំបូងនៅឆ្នាំនេះ កាលពីថ្ងៃច័ន្ទ ដោយតម្លៃគឺខ្ពស់ជាងការដេញថ្លៃដែលឈ្នះកាលពីឆ្នាំមុន ២៣ ដង។ ប្រភពដដែលបានបន្តឱ្យដឹងថា ការដេញថ្លៃខ្ពស់បំផុតមិនធ្លាប់មានសម្រាប់ផ្លែត្រសក់ស្រូវជប៉ុន របស់ Yubari ដែលជាផលិតផលដែលបានចុះបញ្ជីរបស់ទីក្រុង Yubari និងបានដេញថ្លៃក្នុងតម្លៃ ៥ លានយ៉េនកាលពីឆ្នាំ ២០១៩ ។ ប៉ុន្តែតម្លៃនៅក្នុងការដេញថ្លៃផ្លែឈើដំបូងគេកាលពីឆ្នាំមុន គឺទាបជាងយ៉ាងខ្លាំង ពោលគឺក្នុងតម្លៃតែ ១២០,០០០យ៉េន ដោយសារតែសកម្មភាពសេដ្ឋកិច្ចធ្លាក់ចុះនៃជំងឺរាតត្បាត។ យ៉ាងណាមិញ អ្នកដេញថ្លៃ ដែលទទួលបានជោគជ័យនៅក្នុងឆ្នាំនេះ
May 27, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជាបានបង្ហាញពីកត្តាធំៗមួយចំនួនដែលបណ្ដាល ឱ្យចំនួនគីឡូភ្លើង មានការកើនឡើងក្នុងអំឡុងពេលចុងរដូវប្រាំង ដែលធ្វើឱ្យប្រជាពលរដ្ឋមាន ការតវ៉ា និងត្អូញត្អែរ អំពីបញ្ហានេះច្រើន។ ឯកឧត្តម យឹម វិសិដ្ឋ ប្រធានអាជ្ញាធរអគ្គិសនីកម្ពុជា បានមានប្រសាសន៍ថា កត្តាដែលបណ្ដាលឱ្យចំនួនអគ្គិសនីកើនឡើង អាចថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បច្ចេកវិទ្យាកាន់តែទំនើប បានកែប្រែរបស់ប្រើប្រាស់ប្រចាំថ្ងៃក្នុងគេហដ្ឋានទៅជាការប្រើប្រាស់អគ្គិសនីវិញ ដែលធ្វើឱ្យតម្រូវការអគ្គិសនីកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ម្យ៉ាងវិញទៀត ក្នុងបរិបទកូវីដ១៩នេះ ប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់ គឺអាជ្ញាធរតម្រូវឱ្យនៅក្នុងផ្ទះ ដែលធ្វើឱ្យការ ប្រើប្រាស់អគ្គិសនីមានការកើនឡើង ហើយធ្វើឱ្យតម្លៃអគ្គិសនីក៏កើនឡើងដូចគ្នា ។ ឯកឧត្តមបានបន្តថា ភាគច្រើនតម្លៃអគ្គិសនីខែកុម្ភៈរៀងរាល់ឆ្នាំ គឺចាប់ផ្ដើមមាន ការត្អូញត្អែរពីប្រជាពលរដ្ឋ ក្នុងនោះ ដោយសាររដូវ រំហើយគឺតែងចប់នៅក្នុងខែមករាឬដើមខែកុម្ភៈ ហើយខែកុម្ភៈមានរយៈពេលតែ
May 27, 2021 - បុគ្គលជោគជ័យ
ដូចដែលយើងបានដឹងរួចមកហើយថា កម្មវិធី TikTok គឺជាវេទិកាផ្សព្វផ្សាយសង្គមមួយដែលកំពុងពេញនិយមយ៉ាងខ្លាំងពីសំណាក់មនុស្សគ្រប់វ័យ។ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ បានក្លាយជាប្រភពនៃការកម្សាន្តដ៏ពេញនិយមសម្រាប់ធ្វើវីដេអូខ្លីៗ របស់មនុស្សគ្រប់វ័យគ្រប់មជ្ឈដ្ឋាន ដោយចែករំលែកវីដេអូជាច្រើនប្រភេទដូចជា ការចំអិនម្ហូប វិធីថែរក្សាសម្រស់ ការរាំ វីដេអូបែបកំប្លែង និងវីដេអូកម្សាន្តជាច្រើនប្រភេទទៀត ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមមួយនេះមានភាពល្បីល្បាញ ហើយអាចរកប្រាក់បានតាមរយៈកម្មវិធីមួយនេះទៀតផង។ ជាក់ស្ដែង យុវជនវ័យ ២១ ឆ្នាំមួយរូប ដែលមានឈ្មោះថា Khaby Lame (ឈ្មោះពិត Khabane Lame) កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅលើ TikTok ដោយមានអ្នកគាំទ្រ (followers) ជាង ៥០លាននាក់ និងអ្នកទស្សនាវីដេអូរបស់បុរសរូបនេះ ដល់ទៅរាប់លាននាក់ឯណោះ ដែលធ្វើឱ្យគាត់ក្លាយជាបុគ្គលដ៏សំខាន់សម្រាប់ការឧបត្ថម្ភលើការបង្ហោះលើបណ្តាញសង្គម។
May 27, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សហព័ន្ធស្រូវអង្ករកម្ពុជា បានស្នើប្រជាកសិករចូលរួមដាំដំណាំស្រូវប្រភេទអង្ករដំណើបស្បៃមង្គល ឱ្យបានកាន់តែច្រើន ខណៈដែលអង្ករប្រភេទនេះកំពុងមានសក្តានុពលខ្ពស់ទៅទីផ្សារប្រទេសចិន។ លោកឧកញ៉ា សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា សហព័ន្ធកំពុងជំរុញការនាំ ចេញអង្ករដែលជាសក្តានុពលរបស់កម្ពុជាដែលរួមមានទី១ គឺអង្ករដំណើបស្បៃមង្គលនិងទី២ គឺអង្ករសែនក្រអូប ខណៈប្រភេទអង្ករម្លិះអង្គរ ក៏កំពុងត្រូវបានកសាងកេរ្តិ៍ឈ្មោះជាប្រភេទអង្ករល្អនៅលើពិភព លោករយៈពេលជាង៤ឆ្នាំមកហើយ។ លោកឧកញ៉ាបន្តថា បច្នុប្បន្ននេះ ប្រភេទអង្ករដែលកំពុងមានសក្តានុពល គឺប្រភេទអង្ករដំណើបស្បៃមង្គល ដែលប្រភេទអង្ករនេះកំពុងពេញ និយមប្រើប្រាស់ច្រើននៅក្នុងប្រទេសចិន។ លោកឧកញ៉ាបញ្ជាក់ថា កម្ពុជាបាននាំចេញអង្ករដំណើបទៅទីផ្សារក្រៅ ប្រទេសប្រមាណជាង១ម៉ឺនតោនហើយកាលពីឆ្នាំកន្លង មក ដូច្នេះសក្តានុពលនៃប្រភេទអង្ករដំណើបនេះ គឺអាចមានរហូតទៅដល់ជាង ១០ដង នេះបើមើលពីសន្ទុះនៃតម្រូវការអង្ករដំណើបនេះនៅទីផ្សារចិន។ ដូចនេះ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ស្នើប្រជាកសិករកម្ពុជាចូលរួមដាំដំណាំស្រូវប្រភេទអង្ករដំណើបស្បៃមង្គលនេះឱ្យបានច្រើន
May 27, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា កសិករខេត្តសៀម រាបគ្រោងនឹងបង្កើតកសិដ្ឋានចិញ្ចឹមសត្វខ្យាដំរី ខណៈដែល បច្ចុប្បនុ្នកំពុងមានតម្រូវការសម្រាប់អ្នកបរិភោគនិងលក់បន្ត។ លោក ដឹង សាវី អាជីវករលក់សត្វខ្យាដំរីធម្មជាតិនៅ ក្នុងភូមិតាឯក ឃុំរុន ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់យករបរលក់ខ្យាដំរីនេះអស់រយៈពេលជាង ៣ឆ្នាំមកហើយគឺលក់នៅក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី ខេត្តផ្សេងៗទៀត ។ លោកបានបន្ថែមថា សត្វខ្យាដំរីដែលផ្គត់ផ្គង់នៅលើទីផ្សារបច្ចុប្បន្ន គឺប្រមូលទិញពីប្រជាកសិករ ដែលពួកគាត់ទៅរកនៅក្នុងព្រៃ ដែលជាសត្វខ្យាដំរីធម្មជាតិ ដោយយកទៅផ្គត់ផ្គង់នៅក្នុងភោជនីយដ្ឋាន ក៏ដូចជាលក់ទៅកាន់អាជីវករផ្សេងទៀត នៅក្នុងខេត្តសៀមរាបផងដែរ។ លោកបញ្ជាក់ថា ប្រសិនបើមានការកម្ម៉ង់ទិញច្រើន សម្រាប់យកទៅក្រៅប្រទេសនោះ លោកនឹងបើកកសិដ្ឋានចិញ្ចឹមផ្ទាល់តែម្ដង ដោយសារ តែសត្វខ្យាដំរីនេះ មានអាយុកាលរស់បានយូរ
May 26, 2021 - សេដ្ឋកិច្ច
ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមជាតិ (NESDC) បានព្រមានថា ភាពអត់ការងារធ្វើនៅក្នុងប្រទេសថៃទំនងជានឹងកើនឡើងនៅឆ្នាំនេះ ដោយសារតែផលប៉ះពាល់ធ្ងន់ធ្ងរដោយរលកទី ៣ នៃវីរុស Covid-19។ លោក Danucha Pichayanan អគ្គលេខាធិការ NESDC មានប្រសាសន៍ថា រលកទី៣ នៃជំងឺរាតត្បាតនេះ ទំនងជាការអូសបន្លាយពេលយូរ និងរារាំងសេដ្ឋកិច្ចមិនឱ្យឈានដល់គោលដៅដោយសារ តែសកម្មភាពធ្លាក់ចុះ។ លោក Danucha បានមានប្រសាសន៍ថា៖ “កម្មករនៅក្នុងសហគ្រាសខ្នាតតូច និងមធ្យម (MSMEs) អាចជួបប្រទះនូវការបាត់បង់ច្រើនបំផុត ឬ ត្រូវកាត់បន្ថយម៉ោងធ្វើការដោយសារអាជីវកម្មទាំងនេះ បានរងផលប៉ះពាល់ខ្លាំងចាប់តាំងពីឆ្នាំមុន។ យ៉ាងណាមិញប្រសិនបើការផ្ទុះឡើងមិនត្រូវបានទប់ស្កាត់យ៉ាងឆាប់រហ័សនោះ អាជីវកម្មទាំងនេះអាចនឹងមិនអាចបន្តប្រតិបត្តិការបានទេ ដែលជាលទ្ធផលការបញ្ឈប់និយោជិកជាអចិន្ត្រៃយ៍ និងពន្យារពេលការងើបឡើងវិញ” ។
May 26, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា របរចិញ្ជឹមមាន់ខ្មៅលក់របស់ប្រជាកសិករនៅខេត្តកំពត កំពុងមានទីផ្សារល្អ ហើយអាចរកចំណូលបាន ជាង ១៥០០ដុល្លារ ក្នុងមួយខែ ដែលអាចជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃបាន។ អ្នកស្រី ណាន់ បូរ៉ា ជាកសិកចិញ្ចឹមមាន់ រស់នៅស្រុកឈូក ខេត្តកំពត បានឲ្យដឹងថា អ្នកស្រី បានផ្លាស់ប្តូរពីការចិញ្ចឹមមាន់ខ្មែរ មកជាការចិញ្ចឹមមាន់ខ្មៅវិញ ដោយសារមានលក្ខណៈងាយស្រួលក្នុងការចិញ្ចឹម ដូចមាន់ស្រែធម្មតា ជាពិសេស គឺទទួលបាន តម្លៃថ្លៃជាងមាន់ធម្មតា។ អ្នកស្រីបន្តថា ដំបូងឡើយអ្នកស្រី មានការព្រួយបារម្ភចំពោះការទិញពូជមាន់ខ្មៅមកចិញ្ចឹម ពីព្រោះវាមានតម្លៃថ្លៃ ដោយមេ បា មាន់ខ្មៅ មួយមានតម្លៃ២០០ដុល្លារឡើងទៅ និងកូនមាន់អាយុមួយខែមានតម្លៃថ្លៃចាប់ពី១០ដុល្លាររហូតដល់៣០ដុល្លារក៏មាន ប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះ ទីផ្សារមាន់ខ្មៅ
May 26, 2021 - សេដ្ឋកិច្ច
យោងតាមការបង្ហោះនៅលើគណនីផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកិសកម្ម រុក្ខប្រមាញ់និងនេសាទបានឱ្យដឹងថា ជិត៥ខែដើមឆ្នាំនេះ កម្ពុជានាំចេញស្រូវ ១.៦០លានតោន និងផលិតផលកសិកម្មជាច្រើនមុខទៀតជាង ៤លានតោន។ តួលេខនេះត្រូវបានបង្ហាញនៅក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពនៃវិស័យកសិកម្ម ក្នុងរយៈពេលជិត៥ខែដើមឆ្នាំ ស្របពេលជាមួយនិងការរីករាលដាលនៃជម្ងឺកូវិដ ១៩ ក្នុងសហគមន៍ ២០ កម្ភះ ដែលដឹកនាំដោយឯកឧត្តមផ្ទាល់។ ក្នុងឱកាសនោះដែរ ឯកឧត្តមក៏បានសូមចូលរួមអបអរសាទរ ចំពោះវឌ្ឍនភាពល្អប្រសើរ ក្នុងវិស័យកសិកម្ម ដែលទទួលបានក្នុងរយៈពេលជិត ៥ខែ ដើមឆ្នាំ២០២១ ក្នុងនេះរួមមាន ៖ ការងារបង្កបង្កើនផលស្រូវរដូវប្រាំង នៅទូទាំងប្រទេស សម្រេចបាន ១៤១,៤៥% នៃផែនការ ៤៥៩ ២០០
May 26, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា USAID បង្កើតកិច្ចព្រមព្រៀងទិញគ្រាប់ស្វាយចន្ទី សហករណ៍កសិកម្ម និងសហគ្រាសឯកជន។ បន្ទាប់ពីកិច្ចប្រជុំចរចាចំនួនពីរលើកដែលសម្របសម្រួលដោយគម្រោង USAID ព្រៃឡង់បៃតង រវាងកសិករស្វាយចន្ទីមកពីសហករណ៍កសិកម្ម មានរិទ្ធិ និង ទំរិញ នៅក្នុងខេត្តកំពង់ធំ និងសហគ្រាសម៉ាដាមឡៃហួត រួចមកកិច្ចព្រមព្រៀងបានធ្វើឡើង ហើយការបញ្ជាទិញស្វាយចន្ទីជាលើកដំបូងក៏ត្រូវបានចាប់ផ្តើម។ បើយោងតាមកិច្ចព្រមព្រៀង បានឯកភាពគ្នាត្រូវបាន អង្គការ USAID Greening Prey Lang ព្រៃឡង់បៃតង ឱ្យដឹងនៅថ្ងៃ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃអង្គារ ទី២៥ ខែឧសភា ឆ្នាំ២០២១ថា
May 26, 2021












