- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានមុននេះបន្តិចបានឱ្យដឹងថា ក្រសួងសាធារណការ និងដឹកជញ្ជូន អះអាងថា កាមេរ៉ាចាប់ល្បឿនយានយន្តបើកបរលើសល្បឿនកំណត់ នឹងត្រូវដាក់ នៅតាមបណ្តោយផ្លូវជាតិលេខ៤១ ក្រោយពីផ្លូវនេះស្តារនិង ពង្រីក រួចរាល់។ បច្ចុប្បន្ន ផ្លូវនេះជួសជុលលើកកម្ពស់ឡើងវិញហើយ។ តាមការឱ្យដឹងរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា បច្ចុប្បន្នកំណាត់ផ្លូវនេះ គ្រោងពង្រីក និងលើកកម្រិតតភ្ជាប់ពីថ្នល់ទទឹងផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៣១+១៨៣ ទៅជុំគិរីផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៣៦+៧៥៥) ដោយមានទទឹងតួផ្លូវ១២ម៉ែត្រ ពង្រីកស្ពានទទឹង១២ម៉ែត្រ ចំនួន១កន្លែង លូចំនួន៣១៥ កន្លែង និងបំពាក់កាមេរ៉ាត្រួតពិនិត្យល្បឿនចំនួន៨ កន្លែង។ ផ្លូវជាតិលេខ៤១ ចាប់ពីផ្សារថ្នល់ ទទឹងចំណុចប្រសព្វនៃផ្លូវជាតិ
June 8, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងពត៌មានបានឱ្យដឹងថា ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ក្នុងដំណើរទស្សនកិច្ចទៅកាន់ទីស្នាក់ការកណ្តាល និងរោងចក្រផលិតរបស់ក្រុមហ៊ុន LS Electric ចុងសប្តាហ៍មុននេះ បានស្នើនិងជំរុញក្រុមហ៊ុន LS Electric ពិនិត្យលទ្ធភាពសហការជាមួយ ក្រុមហ៊ុន Onion ដែលជាក្រុមហ៊ុនផលិតម៉ូតូកង់បី ដែលប្រើដោយអគ្គិសនី ដំបូងបំផុតនៅកម្ពុជា។ មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ បានឱ្យដឹងថា កន្លងមក ឯកអគ្គរាជ/រដ្ឋទូតអាស៊ានទាំង១០ ប្រចាំនៅសាធារណរដ្ឋកូរ៉េ បានធ្វើទស្សនកិច្ចចំនួន២លើក នៅទីស្នាក់ការកណ្តាលក្រុមហ៊ុន LS Electric នាទីក្រុងសេអ៊ូល នៅរោងចក្រផលិតរបស់ ក្រុមហ៊ុន LS Electric នាទីក្រុង
June 8, 2021 - អាជីវកម្ម
កសិដ្ឋានចិញ្ចឹមសត្វអូទ្រីសមួយកន្លែងក្នុងខេត្តកំពង់ស្ពឺ បានចូលរួមចែករំលែកបទពិសោធន៍ក្នុងការចិញ្ចឹម ខណៈដែលបច្ចុប្បនុ្នសត្វប្រភេទនេះ កំពុងមានតម្រូវការសម្រាប់អ្នកបរិភោគ និងលក់បន្ត។ លោក តេង ប៊ុនធី កសិករចិញ្ចឹម និងលក់សត្វអូទ្រីស ដែលស្ថិតនៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានប្រាប់វិទ្យុជាតិកម្ពុជាថា លោកបានចាប់របរចិញ្ចឹមសត្វអូទ្រីសនេះ អស់រយះពេលជិត៨ឆ្នាំមកហើយ ដើម្បីបំពេញតម្រូវការផ្គត់ផ្គង់ក្នុងខេត្ត និងនាំចេញទៅលក់នៅតាមរាជធានី ខេត្តផ្សេងៗទៀត។ លោកបានបន្ថែមថា សម្រាប់សត្វអូទ្រីសនេះ គឺអាចលក់ជូនអតិថិជនបាន ទាំងមេ ទាំងកូន ទាំងពង និងសាច់ផងដែរ ។ លោកបានបញ្ជាក់ថា ការចិញ្ចឹមសត្វអូទ្រីស មិនមានការលំបាកអ្វីទេ ដោយសារតែសត្វនេះវាស៊ីស្មៅ ស៊ីបន្លែជាចំណីអាហារ គ្រាន់តែវាត្រូវការកន្លែងធំទូលាយ ។ សម្លេង៖
June 7, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃនេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតរោងចក្រផលិតបេតុងកៅស៊ូដោយខ្លួនឯង ដើម្បីបម្រើដល់តម្រូវការបេតុងកៅស៊ូសម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលកំពុងមានការអភិវឌ្ឍនៅទូទាំងប្រទេស ខណៈតម្រូវការបេតុងកៅស៊ូ ត្រូវបានបញ្ជាទិញពីក្រៅប្រទេស។ រោងចក្រផលិតបេតុងកៅស៊ូ(ASPHALT CONCRETE PLANT) មួយកន្លែងដំបូងនេះ ត្រូវបានសាងសង់ឡើងស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត ខណៈនៅតំបន់នោះបាននិងកំពុងធ្វើការស្ថាបនាផ្លូវជាច្រើនខ្សែ ដើម្បីតភ្ជាប់គមនាគមន៍ដឹកជញ្ជូន។ ថ្លែងប្រាប់អ្នកសារព័តមាន ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋានសាងសង់រោងចក្រផលិតបេតុងកៅស៊ូនេះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា រោងចក្រនេះនឹងតម្លើងរួចរាល់ជាស្ថាពរក្នុងរយៈពេល ៣ខែខាងមុខនេះ ហើយនឹងមានសមត្ថភាពផលិតបេតុងកៅស៊ូបាន ១២០តោន ក្នុងមួយម៉ោង ដើម្បីជួយសម្រួលដល់ការងារជួសជុលថែទាំ និងសាងសង់ផ្លូវថ្នល់មានដូចជា៖ ផ្លូវជាតិលេខ៣១, ផ្លូវជាតិលេខ៣៣,
June 7, 2021 - Boostrong
រដូវកាលបាល់ទាត់ពានរង្វាន់ទ្វីបអឺរ៉ុបដ៏ល្បីកក្រើកពិភពលោក UEFA EURO 2020 បានមកដល់ហើយ គឺចាប់ពីថ្ងៃទី11មិថុនា ដល់ 11 កក្កដា ឆ្នាំ 2021។ ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងលំដាប់ពិភពលោកប៊ូសស្រ្តងបានរៀបចំឡើងនូវកម្មវិធីទស្សន៍ទាយគ្រាប់បាល់ក្នុងផេកប៊ូសស្រ្តង អតិថិជនប៊ូសស្រ្តងនឹងមានឳកាសឈ្នះប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងរង្វាន់ផ្សេងៗជាច្រើនទៀត។ ដូចដែលអតិថិជនបានដឹងហើយថា ក្រុមហ៊ុនភេសជ្ជៈប៉ូវកម្លាំងគុណភាពលំដាប់ថ្នាក់ពិភពលោកប៊ូសស្ត្រង បានឈ្នះមេដាយមាស៣ឆ្នាំផ្ទួនៗ 2019 2020 និងឆ្នាំ 2021 ក្រុមហ៊ុនបានសហការយ៉ាងពេញទំហឹងជាមួយនឹងស្ថានីយទូរទស្សន៍ CBS ដោយនាំមកនូវមហាព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោក UEFA EURO 2020។ ដើម្បីលើកទឹកចិត្តដល់អថិតិជនប៊ូសស្រ្តងទាំងអស់ ក្រុមហ៊ុនបានបង្កើតកម្មវិធីទស្សន៍ទាយគ្រាប់បាល់ដែលមានប្រាក់រង្វាន់សរុបដល់ទៅ 10,000$ និងមានរង្វាន់ផ្សេងៗជាច្រើនទៀតដូចជា៖ មួកសុវត្ថិភាពទំនើបប៊ូសស្រ្តង អាវយឺតប្រេនដ៏ស្រស់ស្អាត
June 7, 2021 - ទេសចរណ៍
(ភ្នំពេញ)៖ ប្រាសាទអង្គរវត្ត ក៏ដូចជារមណីយដ្ឋានអង្គរទាំងមូល គឺទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងទូទាំងសកលលោក ដោយមិនត្រឹមតែបានទាក់ទាញភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ គោលដៅទេសចរណ៍នៅប្រទេសកម្ពុជាមួយនេះ ក៏បានអន្ទងចិត្តបុគ្គលល្បីៗនៅជុំវិញពិភពលោកឱ្យមកទស្សនាជាបន្តបន្ទាប់ផងដែរ។ សូមបង្ហាញឈ្មោះបុគ្គលល្បីៗលើពិភពលោក ដែលបានមកទស្សនាប្រាសាទអង្គរវត្ត និងតំបន់អង្គរ៖ ១៖ តាសាក់ឡូ ឬ ឆាលី ឆាព្លីន (Charlie Chaplin) តារាកំប្លែងអង់គ្លេសដ៏ល្បីល្បាញនាសតវត្សទី២០ បានមកទស្សនានៅអំលុងឆ្នាំ១៩៣៦។ ២៖ លោកស្រី ចាកខ្វលីន ខេណ្ឌី (Jacqueline Kennedy) អតីតស្ត្រីទីមួយរបស់សហរដ្ឋអាមេរិក ដោយលោកស្រីគឺជាភរិយារបស់ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៥ លោក ចន អេហ្វ ខេណ្ឌី (John F. Kennedy)។
June 7, 2021 - អាជីវកម្ម
គ្រាប់ស្វាយចន្ទីត្រូវបានចាត់ទុកជាដំណាំសក្ដានុពលមួយរបស់ប្រទេសកម្ពុជាសម្រាប់ការនាំចេញទៅទីផ្សារបរទេស។ ហើយនៅពេលថ្មីៗនេះ រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយកន្លែង នៅខេត្តកំពងធំ បាននាំចេញគ្រាប់ស្វាយចន្ទីលើកដំបូងដែលបានកែឆ្នៃរួច ចំនួន ៧ ៦៩៦ គីឡូក្រាម ទៅដល់កំពង់ផែ OSAKA នែប្រទេសជប៉ុនបានយ៉ាងជោគជ័យ នេះបើយោងតាមការបង្ហោះនៅលើគណនីហ្វេសប៊ុក របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ កាលពីថ្ងៃអាទិត្យ ទី០៦ ខែមិថុនា ម្សិលមិញនេះ។ នៅក្នុងសំណេរដែលបានបង្ហោះ ឯកឧត្តម បានរៀបរាប់ដូច្នេះថា៖ « ដោយមានការជួយជ្រោមជ្រែងពីក្រុមហ៊ុន Top Planning Japan Co., Ltd សហការ
June 7, 2021 - សេដ្ឋកិច្ច
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិម៉ាឡេស៊ីលោក Mohamed Azmin Ali បាននិយាយថា ហិរញ្ញវត្ថុរបស់រដ្ឋាភិបាលកំពុងមានការរាំងស្ទះខ្លាំង ដោយសារការកើនឡើងនៃការឆ្លងវីរុស Covid-19 ដែលបានបង្ខំឱ្យប្រទេសនេះត្រូវបិទខ្ទប់។ លោករដ្ឋមន្រ្តីបានប្រាប់សារព័ត៌មាន CNBC ថា រដ្ឋាភិបាលម៉ាឡេស៊ីបានប្រកាសកញ្ចប់ថវិកាជំរុញថ្មីមួយដែលមានតម្លៃ ៤០ ពាន់លានរីងហ្គីត (ប្រហែល ៩.៦៨ ពាន់លានដុល្លារអាមេរិក) ដើម្បីជួយអាជីវកម្មនិងក្រុមគ្រួសារ ទប់ទល់នឹងការបិទទ្វារដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១ ខែមិថុនា។ លោកបានឱ្យដឹងថាបន្ថែមថា ការជំរុញចុងក្រោយនេះបានច្រើនជាងកញ្ចប់ថវិកាមុនៗចំនួន ៦ ដែលមានតម្លៃសរុប ៣៤០ ពាន់លានរីងហ្គីតម៉ាឡេស៊ី (ប្រហែល ៨២.៣១ ពាន់លានដុល្លារ) ដែលបានដាក់ចេញកាលពីឆ្នាំកន្លងមក។ រដ្ឋាភិបាលបាននិយាយថា ការចំណាយបន្ថែមអាចជំរុញឱនភាពសារពើពន្ធឆ្នាំ២០២១
June 7, 2021 - សេដ្ឋកិច្ច
ការនាំចេញម្ទេសស្រស់របស់កម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេល ៥ ខែដំបូងនៃឆ្នាំនេះ នេះបើយោងតាមស្ថិតិដែលបានចែករំលែកថ្មីៗនេះ ដោយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។ តាមស្ថិតិចាប់ពីខែមករាដល់ខែឧសភាឆ្នាំ ២០២១ ម្ទេសស្រស់ចំនួន ៥៦ ៥០៧.១២ តោនត្រូវបាននាំចេញដែលជាការកើនឡើងប្រចាំឆ្នាំប្រហែល ៩៥% ។ ទន្ទឹមនឹងនេះដែរប្រទេសកម្ពុជានាំចេញម្ទេសក្រៀមចំនួន ៦០០តោនធ្លាក់ចុះ ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ គួរបញ្ជាក់ផងដែរថា ម្ទេសត្រូវបានដាំដុះពាសពេញប្រទេសកម្ពុជាជាពិសេសនៅតាមបណ្តាខេត្តតាមដងទន្លេមេគង្គ ទន្លេបាសាក់ និងទន្លេសាបរួមទាំងខេត្តកណ្ដាល កំពង់ចាមកំពង់ឆ្នាំង។ល។ ហើយទីផ្សារធំបំផុតសម្រាប់ម្ទេសកម្ពុជា គឺប្រទេសថៃបន្ទាប់មកគឺប្រទេសអារ៉ាប់រួម៕ អត្ថបទ៖ លីនី
June 5, 2021 - សេដ្ឋកិច្ច
រដ្ឋាភិបាលប្រទេសជប៉ុន បានផ្តល់រថយន្តគិលានសង្រ្គោះ ៣០គ្រឿងបន្ថែមទៀតដល់កម្ពុជា នេះបើយោងតាមហ្វេសប៊ុកផេករបស់ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា។ ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ ៣០គ្រឿង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុននេះ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកឧត្តមមិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា។ បើស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបានឱ្យដឹងថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍និងសម្ភារៈចាំបាច់ផ្សេងៗទៀត ។ ជប៉ុនសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព៏ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ១៩។ គួរបញ្ជាក់ផងដែរថា កាលពីខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ ជប៉ុនផ្ដល់រថយន្តគិលានសង្គ្រោះចំនួន ៣៥គ្រឿងម្ដងរួចមកហើយ ដោយចំនួននោះគឺស្ថិតក្នុងចំណោម១០០គ្រឿង ដែលជាជំនួយឥតសំណង ស្ថិតក្រោមគម្រោងកម្មវិធីអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម របស់ប្រទេសជប៉ុន ជូនក្រសួងសុខាភិបាល
June 5, 2021












