ល្អណាស់! រោងចក្រកែច្នៃផ្លែស្វាយតម្លៃជាង ៦លានដុល្លារ នឹងសាងសង់លើទឹកដីនៃខេត្តមួយនេះ
សេដ្ឋកិច្ច June 2, 2021 Khmernote

ខេត្តកំពង់ស្ពឺ ត្រូវបានចាត់ទុកជាខេត្តដ៏មានសក្ដានុពមួយ​ក្នុងប្រទេសកម្ពុជា​ ហើយប៉ុន្មានឆ្នាំចុងក្រោយនេះ សង្កេតឃើញថា រោងចក្រ សហគ្រាសធំៗបានសម្រុកបោះពួយចូលវិនយោគនៅក្នុងទឹកដីខេត្តនេះមិនតិចនោះទេ ដែលធ្វើឱ្យខេត្តកាន់តែមានការអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់។ យ៉ាងណាមិញបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ខេត្តកំពង់ស្ពឺនឹងទទួលបានវិនិយោគដ៏ធំមួយទៀតតម្លៃដល់ទៅរាប់លានដុល្លារ និងបង្កើតការងាររាប់រយកន្លែងទៀតផង។

សេចក្ដីប្រកាសព័ត៌មានដដែលបានឱ្យដឹងថា គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន CAMBODIAN GOME FARM FOOD CO., LTD ចំពោះគម្រោងបង្កើតរោងចក្រកែច្នៃផ្លែស្វាយ។

បើតាមសេចក្ដីប្រកាសព័ត៌មាន គម្រោងបង្កើតរោងចក្រខាងលើ មានទីតាំងវិនិយោគស្ថិតនៅភូមិត្បែស ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥០០កន្លែង៕

អត្ថបទ៖ លីនី