- Khmernote
- សេដ្ឋកិច្ច
យោងតាមប្រភពក្រសួងហិរញ្ញវត្ថុដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ប្រសិនបើប្រទេសថៃបញ្ចុះពន្ធលើប្រេងម៉ាស៊ូតចំនួន ៥បាត (០.១៥ដុល្លារ) ក្នុងមួយលីត្រ ដើម្បីកំណត់តម្លៃប្រេងម៉ាស៊ូតលក់រាយនៅ ២៥បាត (០.៧៥ដុល្លារ) ក្នុងមួយលីត្រ វានឹងធ្វើឱ្យរដ្ឋខាតបង់រហូតដល់ ១៥០ពាន់លានបាត (ប្រមាណ៤.៤៩ ពាន់លានដុល្លារ)។ គួរឱ្យដឹងថា ថ្មីៗនេះ សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ (LTFT) បានស្នើទៅក្រសួងឱ្យកាត់បន្ថយពន្ធអាករលើប្រេងម៉ាស៊ូតចំនួន ៥បាតក្នុងមួយលីត្រ ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូត ២៥បាតក្នុងមួយលីត្រធៀបនឹងតម្លៃបច្ចុប្បន្ន ៣០បាត។ យ់ាងណាមិញប្រភពបាននិយាយថា ក្រសួងនឹងទទួលរងការខាតបង់ចំនួន ១៥០ពាន់លានបាតនៅក្នុងចំណូលពន្ធប្រេង ប្រសិនបើខ្លួនទទួលយកសំណើរបស់សហព័ន្ធ។ វាក៏ពិបាកក្នុងការស្វែងរកប្រាក់ចំណូលពីប្រភពផ្សេងទៀតដើម្បីទូទាត់ការខាតបង់។ ប្រភពដដែលបានបន្ថែមថា ប្រសិនបើក្រសួងកាត់បន្ថយពន្ធលើប្រេងម៉ាស៊ូតនៅពេលនេះ រដ្ឋាភិបាលនឹងមានសារពើពន្ធតិចជាងមុន ដើម្បីកាត់បន្ថយតម្លៃប្រេងម៉ាស៊ូតនៅពេលអនាគត ប្រសិនបើតម្លៃប្រេងពិភពលោកកើនឡើងបន្ថែមទៀត។ គួរបញ្ជាក់ផងដែរថា មូលនិធិប្រេងដែលបច្ចុប្បន្នមានតម្លៃប្រហែល
November 5, 2021 - សេដ្ឋកិច្ច
ក្រសួងដឹកជញ្ជូនវៀតណាម គ្រោងនឹងចាប់ផ្តើមសាងសង់ផ្លូវដែកល្បឿនលឿនខាងជើង-ខាងត្បូង ដែលជាគម្រោងដឹកជញ្ជូនសាធារណៈដ៏សំខាន់មួយតភ្ជាប់ទីក្រុងហាណូយ និងទីក្រុងហូជីមិញ នៅឆ្នាំ២០២៨។ គម្រោងផ្លូវរថភ្លើងល្បឿនលឿននេះ នឹងចាប់ផ្តើមការសាងសង់ផ្នែកពី Hanoi ទៅ Vinh និងពី HCMC ទៅ Nha Trang ក្នុងតម្លៃសរុប ១១២ ទ្រីលានដុង (៤.៩៣ ពាន់លានដុល្លារ)។ ជាមួយគ្នានេះដែរ ផ្លូវរថភ្លើងល្បឿនលឿននេះនឹងរត់បាន ១,៥៤៥ គីឡូម៉ែត្រ និងមានល្បឿនអតិបរមា ៣២០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវា នឹងក្លាយជាគម្រោងដឹកជញ្ជូនដ៏សំខាន់នាពេលអនាគត ហើយខេត្តត្រូវសហការជាមួយក្រសួងដើម្បីអភិវឌ្ឍតំបន់ទីក្រុងតាមបណ្តោយផ្លូវ។ គួរឱ្យដឹងថា បច្ចុប្បន្នវៀតណាមមានផ្លូវរថភ្លើងសំខាន់ចំនួនប្រាំពីរដែលរត់ចម្ងាយ ២,៤៤០ គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះរដ្ឋាភិបាលគ្រោងនឹងសាងសង់ផ្លូវថ្មីចំនួន
November 4, 2021 - អាជីវកម្ម
ស្ថានីយ៍រថភ្លើង Songkhlas Hat Yai បានប្រែក្លាយជាដីទំនេរទៅជាសួនដាំបន្លែគ្មានជាតិគីមី ចែកជូនដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩ ដើម្បីធ្វើអាហារ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា បន្លែដែលបានដាំដុះនៅទីនោះរួមមាន៖ ស្ពៃក្តោប ត្រប់ និងហ្វាតាឡៃចូន ត្រូវបានដាំដុះក្រោមការយកចិត្តទុកដាក់របស់មន្ត្រីស្ថានីយ៍។ លោក Kritsanapon Phankhiri មន្ត្រីស្ថានីយបាននិយាយថា គម្រោងនេះបានចាប់ផ្តើមនៅដើមខែសីហា ក្នុងឆ្នាំ២០២១។ លោកបន្តថា បន្លែនឹងត្រូវចែកជូនពលរដ្ឋ កន្លែងផ្តល់ទាន មន្ទីរពេទ្យ ឬភ្នាក់ងារសម្រាប់ធ្វើម្ហូប បើទោះបីជាបន្លែទាំងនេះមិនអាចបង្កើតប្រាក់ចំណូលបានក៏ដោយ យ៉ាងហោចណាស់វាអាចធ្វើឲ្យមនុស្សញញឹមបានដែរ។ យ៉ាងណាមិញ បើតាមមន្ត្រីស្ថានីយរូបនេះ បានឱ្យដឹងថា ស្ថានីយ៍រថភ្លើងនឹងពង្រីកសួនដាបន្លែក្នុងពេលឆាប់ៗនេះបន្ថែមទៀត
November 4, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ទូរទស្សន៍ជាតិកម្ពុជាកាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថា រយៈពេលជិត២ឆ្នាំនេះ គម្រោងសាងសង់ផ្សារទំនើបសិនជូរីផ្លាហ្សា ដែលមានទីតាំង ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ បានសម្រេចបញ្ចប់ការសាងសង់គ្រឿងបង្គុំសំណង់ហើយៗ គ្រោងនឹងបើកដំណើរការនៅមុនពិធីចូលឆ្នាំខ្មែរ ឆ្នាំ២០២២ ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពី លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាង ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញចូលរួម ក្នុងពិធីប្រកាសបញ្ចប់ជាស្ថាពរនៃការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្រោងសាងសង់ អគារផ្សារទំនើប សិនជូរីផ្លាហ្សា នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ លោក នួន ផារ័ត្ន
November 4, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus បានឱ្យដឹងថា ទោះបីជាមានការកើនឡើងនៃចំនួនអ្នកឆ្លងកូវីដ-១៩ ថ្មីក៏ដោយ ក៏រដ្ឋាភិបាលឡាវគ្រោងនឹងបើកប្រទេសឡើងវិញ និងអំពាវនាវឱ្យប្រជាជនសម្របខ្លួនទៅនឹងស្ថានភាពថ្មី។ ថ្លែងមតិក្នុងសម័យប្រជុំលើកទី២ របស់រដ្ឋសភាឡាវ នាថ្ងៃទី២ ខែវិច្ឆិកា នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh បានប្រាប់សមាជិកថា ឡាវចាំបាច់ត្រូវរៀបចំផែនការយុទ្ធសាស្ត្រស្តីពីការត្រៀមលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីបើកប្រទេស រួមទាំងការចាប់ផ្តើមសេវាកម្មលើផ្លូវដែកចិន-ឡាវ។ ក្នុងនោះផងដែរ លោកបានគូសបញ្ជាក់អំពីផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមសម្រាប់ឆ្នាំ២០២២ ដែលស្វែងរកការដោះស្រាយការលំបាកផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេស។ ឧបនាយករដ្ឋមន្ត្រីឡាវ លោក Sonexay Siphandone នៅថ្ងៃទី១ ខែវិច្ឆិកា បានឲ្យដឹងថា រដ្ឋាភិបាលនឹងបន្តកម្មវិធីទេសចរណ៍នៅឆ្នាំ២០២២ ដើម្បីស្វាគមន៍ភ្ញៀវទេសចរឡាវ និងបរទេស ដែលបានទទួលវ៉ាក់សាំងការពារជំងឺកូវី-១៩
November 3, 2021 - សេដ្ឋកិច្ច
ទីក្រុងបាងកក ត្រូវបានដកចេញពីចំណាត់ថ្នាក់ទីក្រុងកំពូលចំនួន ៥០ ដែលមានសុវត្ថិភាពជាងគេពីជំងឺកូវីដ-១៩ នៅត្រីមាសទី២ នៃឆ្នាំ២០២១ ដែលបានបោះពុម្ពផ្សាយដោយទីភ្នាក់ងារវិភាគដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ Deep Knowledge Analytics (DKA) នៅក្នុងខែកញ្ញា។ ភ្នាក់ងារវិភាគ (DKA) បានឱ្យដឹងថា ទីក្រុងបាងកកបានប្រឈមមុខនឹងវិបត្តិដ៏ធំបំផុតរបស់ខ្លួននៅក្នុងត្រីមាសទី២ ក្នុងឆ្នាំនេះ ដោយសារការរឹតបន្តឹងការធ្វើដំណើរតាមផ្លូវអាកាស និងការធ្វើចត្តាឡីស័ក។ ជាមួយគ្នានេះ ទីភ្នាក់ងារវិភាគក៏បានចង្អុលបង្ហាញថា សេដ្ឋកិច្ចរបស់ទីក្រុងមាន ភាពផុយស្រួយ ទោះបីជាប្រទេសនេះត្រូវបានបើកឡើងវិញសម្រាប់អ្នកដំណើរបរទេសក៏ដោយ។ គួរបញ្ជាក់ផងដែរថា យោងតាមរបាយការណ៍ ទីក្រុងចំនួន ៧២ រួមទាំងទីក្រុងបាងកក ត្រូវបានគេវិភាគក្នុងសូចនាករចំនួន ១១៤ នៅទូទាំង ៥ ប្រភេទនៃការឆ្លើយតបនៃជំងឺរាតត្បាតរួមមាន៖
November 3, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ក្រុមហ៊ុនផលិតរបស់វៀតណាមចំនួន ២០០ ដែលបានចុះកិច្ចសន្យាផលិតសម្រាប់ក្រុមហ៊ុន Nike បានបន្តការផលិតឡើងវិញហើយ បន្ទាប់ពីផ្អាកមួយរយៈដោយសារតែជំងឺ កូវីដ-១៩។ លោក Noel Kinder ប្រធានផ្នែករបស់ក្រុមហ៊ុន បានប្រាប់នាយករដ្ឋមន្ត្រីកាលពីថ្ងៃអង្គារ នៅក្នុងកិច្ចប្រជុំមួយនៅខាងក្រៅសន្និសីទស្តីពីការប្រែប្រួលអាកាសធាតុរបស់អង្គការសហប្រជាជាតិឆ្នាំ២០២១ នៅចក្រភពអង់គ្លេស។ គួរឱ្យដឹងថា រលកទី៤ នៃជំងឺកូវីដ-១៩ ដែលបានចាប់ផ្តើមនៅចុងខែមេសា បានបង្ខំឱ្យរោងចក្រ ជាពិសេសរោងចក្រនៅតំបន់ភាគខាងត្បូង ដាក់កម្រិតផលិតកម្ម និងដាក់ការទប់ស្កាត់យ៉ាងតឹងរ៉ឹង ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។ ការបើកដំណើរការផលិតឡើងវិញរបស់រោងចក្រទាំងនោះ បន្ទាប់ពីទីក្រុងហូជីមិញ បានអនុញ្ញាតឱ្យសកម្មភាពពាណិជ្ជកម្ម និងអាជីវកម្មភាគច្រើនចាប់ផ្តើមឡើងវិញ កាលពីពីថ្ងៃទី០១ ខែតុលា ដោយសារការកើនឡើងយ៉ាងឆាប់រហ័សនៃអត្រាការចាក់វ៉ាក់សាំង ដែលធ្វើឱ្យការរាតត្បាតស្ថិតនៅក្រោមការគ្រប់គ្រង៕
November 3, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រមណីយដ្ឋានអង្គរ នៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ១ ជាទីកន្លែងល្អផ្តាច់គេ ក្នុងចំណោមទីកន្លែងដែលគួរមកទស្សនាកម្សាន្ត ចំនួន ២៩ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមការស្ទង់មតិរបស់ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia ដែលចេញផ្សាយកាលពីពេលថ្មីៗនេះ។ ក្រុមហ៊ុនមគ្គុទេសទេសចរណ៍ Touropia បានបញ្ជាក់ថា ៖ «នៅពេលនិយាយទីតាំងបុរាណវិទ្យា អ្នកទេសចរនឹងមិនចង់រំលងរមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប ដែលស្ថិតនៅភាគខាងជើង នៃប្រទេសកម្ពុជាឡើយ។ រមណីយដ្ឋានអង្គរ បង្កប់ទៅដោយធាតុវប្បធម៌ដ៏សំខាន់ៗបំផុតរបស់ពិភពលោក រួមជាមួយនឹងប្រាសាទអង្គរវត្តដ៏ធំសម្បើម ប្រាសាទបាយ័ន ដែលមានរូបព្រហ្មមុខ៤ ធំៗ និងប្រាសាទតាព្រហ្ម ដែលជាជាប្រាសាទបែបព្រះពុទ្ធសាសនា ដែលគ្របដណ្តប់ដោយដើមឈើធំៗ និងខ្ពស់ៗ»។ ចំពោះខេត្តព្រះសីហនុ ដែលជាតារារះនៅទិសនិរតីវិញ បានជាប់ចំណាត់ថ្នាក់លេខ
November 3, 2021 - សេដ្ឋកិច្ច
បារាំងផ្ដល់ជំនួយឥតសំណងប្រមាណ ៥០ម៉ឺនដុល្លារ ជួយកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលនៅកម្ពុជា នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិល។ ឯកឧត្តមបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជំនួយបច្ចេកទេសសម្រាប់គម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល កាលពីទី០២ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។ តាមរយៈកិច្ចព្រមព្រៀងនេះ រដ្ឋាភិបាលបារាំងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០,០០០ អឺរ៉ូ (ប្រមាណ ៥០ម៉ឺនដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា សំដៅធ្វើឲ្យប្រសើឡើង និងលើកកម្ពស់ប្រព័ន្ធសុវត្ថិភាព និងបរិស្ថានអាកាសយានដ្ឋាន
November 3, 2021 - សេដ្ឋកិច្ច
យោងតាមការបង្ហោះរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រឹមតែមួយថ្ងៃ កម្ពុជានាំចេញកសិផលទៅក្រៅប្រទេសសរុបចំនួន ៤១ ៦៧១,២០ តោន។ តួលេខដែលឯកឧត្តម បានបង្ហាញនេះ គឺយោងទៅតាម ប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម នៅល្ងាចថ្ងៃទី០១ ខែវិឆ្ឆិកា ឆ្នាំ២០២១។ ជាក់ស្ដែង យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) ទទួលបានពីអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ ដើមខែវិឆ្ឆិកា ឆ្នាំ២០២១នេះ ការនាំចេញកសិផលទៅក្រៅប្រទេស
November 2, 2021












