Khmernote
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០២​ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែបបានមានប្រសាសន៍ថា ក្នុងពេលអនាគតខាងមុខនេះ ឆ្នេរកោះទន្សាយនឹងត្រូវអភិវឌ្ឍជាតំបន់ទេសចរណ៍យ៉ាងប្រណិត ខណៈក្រុមហ៊ុន ទ្រី ភាព គ្រុប ខូ.អិលធីឌីបានចាប់ដៃគូដើម្បីអភិវឌ្ឍន៍ តំបន់ឆ្នេរកោះទន្សាយនេះឱ្យក្លាយជាកន្លែងមួយមានភាពស្រស់ស្អាត តាមបែបធម្មជាតិ។ ថ្លែងក្នុងដំណើរត្រួតពិនិត្យ ស្វែងយល់ពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការចែកអំណោយមនុស្សធម៌ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋ នៅលើកោះទន្សាយ ក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប នាព្រឹកថ្ងៃទី០១

    November 2, 2021
  • អាជីវកម្ម

    ប្រធានគណៈកម្មាធិការរៀបចំរចនាសម្ព័ន្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Thai Airways បាននិយាយកាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Thai Airways International Plc នឹងលក់យន្តហោះចំនួន ៤២ គ្រឿង និងកាត់បន្ថយជិតមួយភាគបីនៃកម្លាំងពលកម្មរបស់ខ្លួន ដែលជាផ្នែកនៃផែនការកាត់បន្ថយចំនួនយន្តហោះ និងកាត់បន្ថយការចំណាយ។ លោក Piyasvasti Amranand ដែល​កំពុង​ដឹកនាំ​កិច្ច​ប្រឹងប្រែងរៀបចំរចនាសម្ព័ន្ធឡើងវិញការពារពីការក្ស័យធន​បាន​និយាយ​ថា យន្តហោះ​ដែល​ត្រូវ​បាន​លក់​ គឺ​ចាស់​ហើយ​មិន​ប្រើ​ថាមពល​ទេ។ ជាមួយគ្នានេះ បន្ទាប់​ពី​ការ​លក់​នេះ ក្រុមហ៊ុន​អាកាស​ចរណ៍​នឹង​មាន​យន្តហោះ​ចំនួន ៥៨ គ្រឿង​ក្នុង​ ៤ ប្រភេទ។ លោក Piyasvasti បានបន្ថែមថា Thai Airways នឹងកាត់បន្ថយចំនួនកម្មករពី

    November 2, 2021
  • ទេសចរណ៍

    ថ្ងៃដំបូងនៃការបើកដំណើរការឡើងវិញរបស់ប្រទេសថៃសម្រាប់ភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញ បានបង្ហាញថាមានជើងហោះហើរពាណិជ្ជកម្មចំនួន ៦១ ចុះចតនៅអាកាសយានដ្ឋានសុវណ្ណភូមិ ជាមួយនឹងអ្នកដំណើរជាង ៣,០០០នាក់បានមកដល់នៅថ្ងៃច័ន្ទ ម្សិលមិញនេះ បូកនឹង ៣,៦១៣នាក់ នៅអាកាសយានដ្ឋានអន្តរជាតិផ្សេងទៀត។ លោក Kittipong Kittikachorn អ្នកគ្រប់គ្រងទូទៅនៃអាកាសយានដ្ឋានសុវណ្ណភូមិបាននិយាយថា ជើងហោះហើរភាគច្រើនមកពីអឺរ៉ុប។ ក្នុង​ចំណោម​អ្នក​ធ្វើ​ដំណើរ​ចំនួន ៣,០០០ នាក់​ដែល​បាន​មក​ដល់​កាល​ពី​ថ្ងៃ​ចន្ទ មាន​ប្រហែល ២,៣០០ នាក់​ជា​ភ្ញៀវ​ទេសចរ​បរទេស ខណៈ​អ្នក​ផ្សេង​ទៀត​ជាប្រជាជនថៃ​ត្រឡប់​មក​ប្រទេស​ថៃវិញ។ យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងដឹកជញ្ជូន ជើងហោះហើរអន្តរជាតិប្រហែល ៣,២៦០ នឹងមកដល់អាកាសយានដ្ឋានសុវណ្ណភូមិក្នុងខែនេះ ដោយផ្ទុកអ្នកដំណើរចំនួន ១៣៥,៤០៧នាក់ ខណៈដែលជើងហោះហើរអន្តរជាតិចំនួន ៣,២៤១ នឹងចេញដំណើរទៅបរទេសជាមួយអ្នកដំណើរចំនួន ១៣៥,១២២ នាក់។ គួរបញ្ជាក់ផងដែរថា

    November 2, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលនឹងបើកទទួលភ្ញៀវទេសចរអន្តរជាតិចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅដោយផ្តើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង។ កម្មវិធីទេសចរណ៍វ៉ាក់សាំង អនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល ៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារ។ ថ្លែងក្នុងពិធីផ្សព្វផ្សាយស្តីពីការរៀបចំក្រុងព្រះសីហនុ ក្រុងកោះរ៉ុង និងតំបន់តារាសាគរខេត្តកោះកុង ជាគោលដៅទទួលទេសចរណ៍វ៉ាក់សាំង បានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសណ្ឋាគារសុខាក្រុងព្រះសីហនុ ក្រោមអធិបតីភាពឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ និងមានការចូលរួមតាមប្រព័ន្ធ Zoom

    November 2, 2021
  • សេដ្ឋកិច្ច

    រដ្ឋាភិបាលឡាវ បានបន្តវិធានការរឹតត្បិតជំងឺកូវីដ-១៩ រយៈពេល ២សប្ដាហ៍ទៀតគឺរហូតដល់ថ្ងៃទី១៤ ខែវិច្ឆិកា ប៉ុន្តែបានរួមបញ្ចូលបទប្បញ្ញត្តិសម្រាប់ការបើកសាលារៀនឡើងវិញនាពេលខាងមុខនេះ។ ទីស្តីការនាយករដ្ឋមន្រ្តី នៅថ្ងៃទី៣១ ខែតុលា បានចេញសេចក្តីជូនដំណឹងមួយ ដោយបញ្ជាក់ថា ការបន្តវិធានការគឺចាំបាច់ ដោយសារជំងឺកូវីដ-១៩ បានរីករាលដាលពាសពេញប្រទេស ស្ទើរតែគ្រប់ខេត្ត ដោយបានឆ្លងដល់មនុស្សជាង ៥០០នាក់ក្នុងមួយថ្ងៃ ក្នុងខែតុលា កើនឡើង ២៧.៦% បើធៀបនឹងខែមុន។ យោងតាមសេចក្តីជូនដំណឹង ការដាក់កំហិត គឺចាំបាច់ដើម្បីធានាថាប្រជាពលរដ្ឋឡាវ និងជនបរទេសដែលរស់នៅក្នុងប្រទេសឡាវត្រូវបានការពារពីជំងឺកូវីដ-១៩ និងការពារការស្លាប់ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ទោះយ៉ាងណាក៏ដោយ ក្នុងពេលជាមួយគ្នានេះ វិធានការសុខភាពសាធារណៈ រដ្ឋបាល និងសេដ្ឋកិច្ច ចាំបាច់ត្រូវមានតុល្យភាពដោយសារប្រជាជនត្រូវតែចាប់ផ្តើមរស់នៅស្របតាមជីវិត “ធម្មតាបែបថ្មី”។ ជាក់ស្ដែង

    November 1, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាននាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២១ ការនាំចេញកសិផលរបស់កម្ពុជាសម្រេចបានជាង ៤ពាន់លានដុល្លារអាមេរិក ដែលនាំចេញទៅកាន់គោលដៅទីផ្សារចំនួន ៦៨ ប្រទេស។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា កម្ពុជាបាននាំចេញ កសិផល ទៅកាន់គោលដៅទីផ្សារ ៦៨ ប្រទេស ក្នុងរយៈពេល១០ខែ ឆ្នាំ២០២១ មានចំនួន ៤ ០៧១,៥៧១,០៩៨ ដុល្លារអាមេរិក ដែលក្នុងនោះ ៖ ការនាំចេញអង្ករមានចំនួន ៣៩២,៩៨៤,៣២៦ ដុល្លារអាមេរិក

    November 1, 2021
  • សេដ្ឋកិច្ច

    យោងតាមការបង្ហោះនៅលើផេកឯកឧត្តម ប្រាក់ សុខុន រដ្ឋមន្រ្តីនៃ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិមុននេះបន្តិចបានឱ្យដឹងថា ជប៉ុនបានផ្ដល់រថយន្តចំនួន ៣៩ គ្រឿងដល់កម្ពុជា។ បើតាមការបង្ហោះរបស់ឯកឧត្តមមានខ្លឹមសារថា៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលរថយន្តចំនួន ៣៩ គ្រឿង ជាជំនួយក្រោមគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម របស់ប្រទេសជប៉ុន សម្រាប់ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ានឆ្នាំ២០២២។ ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់នៅលើសំណេរទៀតថា៖ « ខ្ញុំបានចុះហត្ថលេខាជាមួយឯកឧត្តមឯកអគ្គរាជទូត មិកាមិ លើគម្រោងនេះតាំងតែពីខែមីនា ឆ្នាំ២០២០។ គម្រោងជំនួយនេះ គឺពិតជាមានតម្លៃយ៉ាងធំធេងដល់ការបំពេញតួនាទី និងភារកិច្ចរបស់កម្ពុជាប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រធានអាស៊ាន ជាពិសេស ក្នុងការរៀបចំឡូជីស្ទីក។ កម្ពុជាសូមអរគុណ រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន »៕

    November 1, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បន្ទាប់ពីប្រកាសបើកវិស័យអាទិភាពមួយចំនួននាពេលកន្លងមក ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាសថា ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ នឹងបើកដំណើរប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យ ខណៈកំពុងពិចារណាបើកហាងខារ៉ាអូខេផងដែរ។ ថ្លែងក្នុងពិធីប្រកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់ក្រុមអាយុចាប់ពី ៦ឆ្នាំឡើង ក្នុងក្របខ័ណ្ឌទូទាំងប្រទេស និងប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារអាយុ ៥ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃចន្ទ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា កម្ពុជាបានឆ្លងកាត់ពីដំណាក់ ចាប់ផ្តើមជំងឺកូវីដ១៩ ដែលមកដល់ពេលនេះ កម្ពុជាបាននិងកំពុងឆ្លងកាត់ដំណាក់កាលចំនួន៤គឺ ១. ការទប់ស្កាត់

    November 1, 2021
  • សេដ្ឋកិច្ច

    ប្រជាជនវៀតណាម សុខចិត្តទទួលយកដោយរីករាយនូវភាពយឺតយ៉ាវនៃការងើបឡើងវិញពីវិបត្តិជំងឺរាតត្បាតកូវីដ-១៩ តែជឿជាក់យ៉ាងពេញទំហឹងថា សេដ្ឋកិច្ច និងជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេនឹងវិលត្រលប់មករកសភាពដើមវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា អត្រាការចាក់វ៉ាក់សាំងខ្ពស់ នៅក្នុងទីក្រុងធំៗ​ចំនួន ២ របស់វៀតណាម កំពុងធ្វើឱ្យជីវិតរស់នៅរបស់ប្រជាជនវិលទៅរកចង្វាក់ប្រចាំថ្ងៃរបស់ពួកគេវិញ ខណៈប្រទេសជិតខាងខ្លួនបើកប្រទេសទទួលអ្នកដំណើរបរទេសវិញ។ បើតាមប្រភពពីសារព័ត៌មានដដែល អត្រាការចាក់វ៉ាក់សាំងខ្ពស់ មានន័យថាប្រជាជននៅទីក្រុងហាណូយ និងទីក្រុងហូជីមិញកំពុងវិលទៅរកជីវិតរស់នៅប្រចាំថ្ងៃរបស់ពួកគេដូចកាលពីមុនវិញ។ ជាក់ស្ដែង ប្រជាជន អាចត្រលប់ទៅធ្វើការ ហាត់ប្រាណ ជួបជុំគ្រួសារ បងប្អូន ដើរទិញទំនិញបានដោយមិនមានការរឹតបន្តឹង ស្របពេលដែលអាជីវកម្មជាច្រើនប្រភេទបានអនុញ្ញាតឱ្យបើកឡើងវិញ និងខ្លះទៀតដកវិធានការរឹតត្បិតសម្រាប់់អតិថិជនដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ តាមសម្ដីរបស់ប្រជាជនដែលបានធ្វើបទសម្ភាសន៍បានឱ្យដឹងថា ពួកគេពេញចិត្ត និងសប្បាយរីករាយ ខណៈពួកគេមានសេរីភាពក្នុងការដើរហើរ និងទីក្រុងត្រលប់មកសភាពអ៊ូរអរឡើងវិញ។ ជាពិសេសទៅទៀតនោះ ពួកគេជឿជាក់

    November 1, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងចាប់ផ្តើមទទួលភ្ញៀវដែលបានចាក់វ៉ាក់សាំងពេញលេញពីប្រទេសចំនួន ១៧ បន្ថែមទៀតដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ដែលនេះបង្កើនចំនួនប្រទេសនៅក្នុងបញ្ជីរហូតដល់ចំនួន ៦៣ប្រទេស។ កាលពីថ្ងៃទី ២១ ខែតុលា កន្លងទៅនេះ រដ្ឋាភិបាលបានចេញសេចក្តីប្រកាសមួយដើម្បីអនុញ្ញាតឱ្យអ្នកដំណើរដែលបានចាក់ថ្នាំបង្ការពេញលេញពី ៦៣ ប្រទេស និងដែនដីចូលមកកាន់ប្រទេសថៃ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កចាប់ពីថ្ងៃច័ន្ទ ទី០១ ខែវិច្ឆិកា នេះតទៅដោយសន្មត់ថា ពួកគេត្រូវឆ្លងកាត់ការធ្វើតេស្តវីរុស កូវីដ-១៩ នៅពេលចុះចតនៅប្រទេសថៃ។ ជាមួយគ្នានោះដែរ ប្រទេសដែលរួមបញ្ចូលក្នុងសេចក្តីប្រកាសនោះមាន៖ អូស្ត្រាលី អូទ្រីស បារ៉ែន បែលហ្ស៊ិក ប៊ូតង់ ប្រ៊ុយណេ ប៊ុលហ្គារី កម្ពុជា

    November 1, 2021