- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ផលិតផលកសិកម្មសរុបចំនួន ១,២០៤ តោនត្រូវបាននាំចេញទៅកាន់សាធារណរដ្ឋកូរ៉េ ក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ កើនឡើង ១០៦% បើធៀបនឹងឆ្នាំមុន។ ទិន្នន័យនេះចែករំលែកដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងឆ្នាំ ២០១៩ កម្ពុជាបាននាំចេញកសិផលប្រមាណ ៦០០០ តោនទៅកាន់ប្រទេសអាស៊ីបូព៌ាមួយនេះ ប៉ុន្តែនៅឆ្នាំ ២០២០ មានតែ ៥៨៤ តោនប៉ុណ្ណោះ។ ជាមួយគ្នានេះ ក្នុងអំឡុងពេលបីត្រីមាសដំបូងនៃឆ្នាំនេះ ផលិតផលកសិកម្មសំខាន់ៗដែលនាំចេញរួមមាន៖ កៅស៊ូ ស្វាយស្រស់ ប្រហែល ៩៥០តោន និងស្ករត្នោត
October 27, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបើកទទួលភ្ញៀវទេសចរអន្តរជាតិ ចាប់ពីថ្ងៃទី៣០ ខែ វិច្ឆិកា ឆ្នាំ២០២១នេះតទៅ ដោយការចាប់ផ្តើម ដំបូងនៅក្រុងព្រះសឹហនុ ក្រុងកោះរ៉ុងនៃខេត្តព្រះសីហនុ និងតំបន់តារាសាគរនៃខេត្តកោះកុង ខណៈខេត្តសៀមរាប ត្រៀមទទួលការទៅដល់ភ្ញៀវទេសចរអន្តរជាតិនៅក្នុងខែមករា ឆ្នាំ២០២២។ បើតាមការបញ្ជាក់ឱ្យដឹងរបស់ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍ ការបើកទទួលភ្ញៀវទេសចរអន្តរជាតិនេះ គឺនៅក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវ ទេសចរអន្តរជាតិស្នាក់នៅ និងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាព រយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័ក ក្នុងសណ្ឋាគារនោះឡើយ។ ឯកឧត្តម រដ្ឋមន្ត្រី មានប្រសាសន៍ថា ភ្ញៀវទេសចរដែលមកក្នុងកម្មវិធីទេសចរណ៍វ៉ាក់សាំង តម្រូវឱ្យធ្វើតែតេស្តរហ័សរកអង់ទីហ្សែន កូវីដ-១៩ប៉ុណ្ណោះ
October 27, 2021 - ទេសចរណ៍
ក្រសួងសុខភាពសាធារណៈបាននិយាយកាលពីថ្ងៃអង្គារថា ការរកឃើញករណីដំបូងនៃជំងឺកូវីដ-១៩ វ៉ារ្យ៉ង់ថ្មី Delta Plus នៅក្នុងប្រទេសថៃ នឹងមិនប៉ះពាល់ដល់ផែនការរបស់ប្រទេសក្នុងការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរអន្តរជាតិនៅថ្ងៃទី០១ ខែវិច្ឆិកានោះទេ។ អនុផ្នែកសុខភាពសាធារណៈលោក Sathit Pitutecha បាននិយាយថា៖ « ដោយសារតែមេរោគត្រូវបំលែងខ្លួនគ្រប់ពេលវេលា ទាំងការបំលែងទៅជាជំងឺធ្ងន់ធ្ងរ និងរីករាលដាលកាន់តែលឿន ហើយស៉ាំនឹងថ្នាំដែលព្យាបាល ដូច្នេះការព្យបាល និងទប់ស្កាត់វ៉ារ្យ៉ង់ Alpha និង Delta នៃកូវីដ-១៩ ត្រូវបានចាត់ទុកជារឿងសំខាន់ »។ លោក Sathit បានបន្ថែមថា ការរកឃើញវ៉ារ្យ៉ង់ថ្មី Delta Plus ដែលចាត់ទុកថាជា វ៉ារ្យ៉ង់តិចតួចនៃមេរោគនឹងមិនរំខានដល់ការបើកប្រទេសឡើងវិញដែលបានគ្រោងទុកនោះទេ។ លោកបានបន្តថា
October 27, 2021 - សេដ្ឋកិច្ច
ប្រធានាធិបតីអាមេរិក Joe Biden បានឱ្យដឹងថា ទីក្រុងវ៉ាស៊ីនតោននឹងផ្តល់ថវិកា ១០២លានដុល្លារ ដល់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្លុកក្នុងតំបន់។ លោក Biden បានប្រកាសបែបនេះកាលពីថ្ងៃអង្គារនៅក្នុងកិច្ចប្រជុំកំពូលតាមអ៉ីនធឺណិតជាមួយមេដឹកនាំអាស៊ាន ដែលជាកិច្ចប្រជុំជាលើកដំបូងក្នុងរយៈពេល 4 ឆ្នាំរវាងភាគីទាំងពីរ។ ប្រធានាធិបតីអាមេរិក បានលើកឡើងថា៖ «ភាពជាដៃគូរបស់យើងមានសារៈសំខាន់ក្នុងការរក្សាឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខ និងវិបុលភាពរួមគ្នារបស់យើងអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ»។ គួរបញ្ជាក់ផងដែរថា ជំនួយផ្នែកហិរញ្ញវត្ថុមានគោលបំណងជួយតំបន់នេះឱ្យងើបឡើងវិញពីជំងឺរាតត្បាតរាតត្បាត និងដោះស្រាយការប្រែប្រួលអាកាសធាតុក្នុងចំណោមបញ្ហាផ្សេងៗទៀត៕ អត្ថបទ៖ លីនី ប្រភព៖ nhk
October 27, 2021 - ទេសចរណ៍
យោងតាមការបង្ហោះនៅលើផេកសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មុននេះបន្តិចបានឱ្យដឹងថា បន្ទាប់ពីរងនូវវិបត្តិជំងឺកូវីដ-១៩ជាងពីរឆ្នាំមកនេះ ទីបំផុត ប្រទេសកម្ពុជាបានប្រកាសបើកទទួលទេសចរអន្តរជាតិឡើងវិញ ក្រោមទម្រង់ជា «ទេសចរណ៍វ៉ាក់សាំង»។ ការបើកទទួលទេសចរណ៍វ៉ាក់សាំងនេះ គឺចាប់ផ្ដើមដំបូងនៅក្រុងព្រះសីហនុ ក្រុងកោះរ៉ុង នៃខេត្តព្រះសីហនុ និងនៅតំបន់វិស្សមកាលតារាសាគរ នៃស្រុកបទុមសាគរ ខេត្តកោះកុង ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១នេះតទៅ ។ បន្ទាប់មក នឹងបន្តបើកទទួលនៅខេត្តសៀមរាប នាខែមករា ឆ្នាំ២០២២ ខាងមុខ ក្នុងក្របខណ្ឌនៃកម្មវិធីទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឱ្យភ្ញៀវទេសចរអន្តរជាតិស្នាក់នៅនិងទស្សនាក្នុងតំបន់ ឬគោលដៅទេសចរណ៍សុវត្ថិភាពរយៈពេល៥ថ្ងៃ ដោយមិនតម្រូវឱ្យធ្វើចត្តាឡីស័កក្នុងសណ្ឋាគារឡើយ។ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖
October 26, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន បានឱ្យដឹងថា កសិករម្នាក់នៅខេត្តកោះកុងបានទទួលជោគជ័យលើការចិញ្ចឹមត្រីឆ្ពង់ ដែលអាចរកចំណូលបានជាង ១ម៉ឺនដុល្លារ មួយរដូវ ដែលបានជួយបង្កើនប្រាក់ចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារ ។ ពីមួយឆ្នាំទៅមួយឆ្នាំតម្រូវការត្រីឆ្ពង់កាន់តែមានការកើនឡើងជាលំដាប់ ហេតុនេះហើយទើបប្រជាសហគមន៍តំបន់ការពារធម្មជាតិបឹងកាឆាង នៅក្នុងរយ:ពេល ៥ឆ្នាំចុងក្រោយនេះ បាននាំគ្នាប្រកបរបរចិញ្ចឹមត្រីឆ្ពង់ជាបន្តបន្ទាប់ ព្រោះអាចរកប្រាក់ ចំណូលបានយ៉ាងល្អប្រសើរ មានតម្រូវការទីផ្សារ ចៀសជាងការចេញទៅនេសាទតាមសមុទ្រ ។ លោក ឡុង ស៊ីន ប្រជា កសិករចិញ្ចឹមត្រីឆ្ពង់ នៅក្នុងសហគមន៍តំបន់ការពារធម្ម ជាតិបឹងកាឆាង ក្នុងដែន ជម្រកសត្វព្រៃពាមក្រសោប ខេត្តកោះកុងបានឱ្យដឹងថា ការដែលលោកចាប់អាជីពចិញ្ចឹមត្រីឆ្ពង់នេះ ដោយសារ តែលោកបានទទួលចំណេះបច្ចេកទេស ក្នុងការចិញ្ចឹម ការឱ្យចំណី ការថែទាំ
October 26, 2021 - សេដ្ឋកិច្ច
យោងតាមការបង្ហោះនៅលើគណនីរបស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតគ្រាប់មីនកម្ពុជា (CMAC) បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំ គឺដាំដំបងយក្សនៅកម្ពុជា។ គោលបំណងនេះ ត្រូវបានលើកឡើងនៅក្នុងការប្រជុំ zoom រវាងលោកជាមួយដៃគូជប៉ុន ជាក្រុមជំនាញអភិវឌ្ឍន៍បច្ចេកវិទ្យាឧបករណ៍បោសសំអាតគ្រាប់មីននិងសំណល់យុទ្ធភណ្ឌសង្គ្រាមនៅកម្ពុជា។ នៅលើការបង្ហោះ លោក ហេង រតនា បានឱ្យដឹងថា ក្រុមហ៊ុនជប៉ុនមានបំណងចូលរួមអភិវឌ្ឍន៍ដំណាំកសិកម្មនៅតំបន់ដែលបោសសំអាតគ្រាប់មីនរួច។ ហើយក្នុងនោះក៏មានក្រុមហ៊ុន ចង់យកដំណាំដំបងយក្សចង់មកដាំដុះដែរ!។ ជាមួយគ្នានេះ លោកបានបន្តថា ក្រុមហ៊ុនជប៉ុនមានពូជដំណាំដំបងយក្សនេះ ជាពិសេសពូជសំរាប់ផលិតជាចំណីអាហារ និងទឹកផ្លែឈេីដែលមានទីផ្សារធំទូលាយរួចហេីយ! សំខាន់សាកល្បង និងសិក្សាលំអិតពីផលប្រយោជន៍ខាងសេដ្ឋកិច្ចនិងសង្គមឱ្យបានច្បាស់លាស់! ។ ជាមួយនេះក៏ក្រុមហ៊ុនដំណាំស្វាយចន្ទី និងក្រុមវិនិយោគជប៉ុនខ្លះមានចេតនាចូលរួមកសាងសេដ្ឋកិច្ចជាមួយប្រជាពលរដ្ឋខ្មែរដែលមានដីក្រោយបោសសំអាតមីនរួច។ គួរបញ្ជាក់ផងដែរថា បើតាមអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពបោសសម្អាតគ្រាប់មីនកម្ពុជា (CMAC)
October 26, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ដើម្បីបើកចំហរពាណិជ្ជកម្មកាន់តែទូលំទូលាយបន្ថែមទៀតរវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដើម្បីជំរុញកំណើននៃការនាំចេញ និងជួយស្ដារឡើងវិញនូវសេដ្ឋកិច្ចរបស់ប្រទេសទាំងពីរឱ្យបានឆាប់រហ័ស ដែលទទួលរងផលប៉ះពាល់ជំងឺកូវីដ១៩នោះ ។ នេះបើយោងតាមសេចក្តី ប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មស្តីពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១។ ក្នុងសេចក្ដីប្រកាសបានគូសបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវាង ព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ (CKFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការ តាមរយៈប្រព័ន្ធវីដេអូ ដោយឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម YEO Han-Koo រដ្ឋមន្ត្រីពាណិជ្ជកម្មនៃសាធារណរដ្ឋកូរ៉េ និងដោយមាន ការចូលរួមពីសំណាក់មន្ត្រីជានខ្ពស់ និងភ្ញៀវកិត្តិយសជាតិ
October 26, 2021 - សេដ្ឋកិច្ច
ការនាំចេញគោ និងក្របី របស់ឡាវនៅក្នុងឆ្នាំនេះ អាចលើសពី ២០០លានដុល្លារ បើទោះបីជាការជួញដូរជួបប្រទះនឹងការលំបាក ដោយសារជំងឺរាតត្បាតក៏ដោយ នេះបើយោងតាមការសែត Vientiane Times។ បើតាមទិន្នន័យពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវបង្ហាញថា ប្រទេសនេះរកចំណូលបានជិត ១៨០ លានដុល្លារក្នុងការនាំចេញគោ និងក្របី ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំ២០២១។ ការសែត Vientiane Times បានឱ្យដឹងទៀតថា រដ្ឋាភិបាលឡាវកំពុងអំពាវនាវឱ្យកសិករទូទាំងប្រទេសលើកកម្ពស់ផលិតកម្មបសុសត្វសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសចិន ក្នុងការប្រមើលមើលប្រតិបត្តិការនាពេលខាងមុខនៃផ្លូវដែកឡាវ-ចិន ដែលត្រូវបានគេរំពឹងថានឹងជួយសម្រួលដល់ការដឹកជញ្ជូន។ ហើយថ្មីៗនេះ ក្រសួងកសិកម្ម និងរុក្ខាប្រមាញ់ឡាវបាននិយាយថា រដ្ឋាភិបាលមានគម្រោងផលិតសត្វគោយ៉ាងហោចណាស់ ៥០,០០០ ក្បាលក្នុងមួយឆ្នាំ។ ក្រោមកិច្ចព្រមព្រៀងអន្តររដ្ឋាភិបាល ឡាវបានទទួលកូតាចំនួន ៥០០,០០០
October 26, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ការស្ថាបនាផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៣.៨៧% ក្នុងរយៈពេល ១១ខែ (គិតត្រឹមថ្ងៃ ១៥ តុលា ២០២១) ហើយគ្រោងបញ្ចប់ការស្ថាបនាក្នុងចុងខែធ្នូ ឆ្នាំ២០២១ នេះ។ កាលពីថ្ងៃច័ន្ទ ២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ ការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញ ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង
October 26, 2021












