- Khmernote
- អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នេះ បានឱ្យដឹងថា ក្រោយផ្អាកដំណើរការលក់ដូរមួយរយៈដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ អាជ្ញាធរពាក់ព័ន្ធខេត្ត សៀមរាបបានពិនិត្យលទ្ធភាព បើកដំណើរការលក់ដូរឡើងវិញ នូវទីតាំងផ្សារអង្គរឃ្យុងយូ ផ្លូវ៦០ម៉ែត្រនាពេលឆាប់ៗនេះ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករលក់ដូរ។ លោកនួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប បានឱ្យដឹងថា បន្ទាប់ពីការចុះពិនិត្យស្ថានភាពជាក់ស្តែង ក្រុមការងាររបស់រដ្ឋបាលខេត្ត និងរដ្ឋ បាលក្រុង បានសម្រេចអនុ ញ្ញាតឱ្យមានការបើកដំណើរ ការលក់ដូរឡើងវិញ នូវទីតាំងផ្សារអង្គរឃ្យុងយូ ផ្លូវ៦០ម៉ែត្រ នាពេលឆាប់ៗនេះ ។ លោកបន្តទៀតថា បច្ចុប្បន្ននេះក្រុមការងារកំពុងធ្វើសកម្ម ភាពយ៉ាងមមាញឹក ក្នុងការ រៀបចំសម្រង់ប្លង់
October 25, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងកសិកម្មនៃប្រទេសកម្ពុជាបានអំពាវនាវឱ្យវិស័យឯកជនចិន ចូលរួមវិនិយោគឱ្យបានពេញ លេញលើគ្រប់ខ្សែច្រវាក់ផលិតកម្មកែច្នៃ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ដើម្បីឱ្យផលិតផលកម្ពុជាកាន់តែមានទីផ្សារនៅលើឆាកអន្តរជាតិ ជាពិសេស ទីផ្សារចិន។ឯកឧត្តម វេង សាខុន បានមានប្រសាសន៍អំពាវនាវបែប នេះ ក្នុងពេលទទួលជួបពិភាក្សាការងារជាមួយក្រុមហ៊ុនចិន កាលពីព្រឹកថ្ងៃទី២៥ខែ តុលាឆ្នាំ ២០២១។ ក្រសួងកសិកម្មបានចេញផ្សាយថា នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យនាយកក្រុមហ៊ុន ហ័រឡុងតូជឺជីទួន (ខេមបូឌា) ឯ.ក និងសហការីចូលជួបសំដែងការគួរសម និងពិភាក្សាការងារដើម្បីសិក្សាស្វែងយល់ពីឱកាសវិនិយោគលើវិស័យកសិកម្ម និងបង្កើតវិទ្យាស្ថានស្រាវជ្រាវដំណាំត្រូពិច។ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំដែងនូវកិច្ចស្វា
October 25, 2021 - ទេសចរណ៍
(ភ្នំពេញ)៖ ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១២១នេះ បានបញ្ជាក់ថា ក្នុងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ ដែលជាថ្ងៃចុងសប្តាហ៍នោះ ភ្ញៀវទេសចរណ៍ដែលបានចេញដើរទស្សនាកម្សាន្តមានចំនួនសរុប ១៣៩,៨៦៤នាក់ ក្នុងនោះមានភ្ញៀវជាតិ ១៣៦,៤៩៨នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៣,៣៦៦នាក់។ ឯកឧត្ដមរដ្ឋមន្ត្រីបានបន្តថា គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *ខេត្តព្រះសីហនុ ៣០,៩២៦នាក់ *រាជធានីភ្នំពេញ ២៥,៤៩៣នាក់ *ខេត្តកំពត ១៧,៩៧៤នាក់ *ខេត្តកែប ៩,៦១៦នាក់ *ខេត្តសៀមរាប ៨,៦១៨នាក់
October 25, 2021 - អាជីវកម្ម
យោងតាមមជ្ឈមណ្ឌលព្យាករណ៍តម្រូវការកម្លាំងពលកម្ម និងព័ត៌មានទីផ្សារការងារ (FALMI) របស់ទីក្រុងហូជីមិញ បានឱ្យដឹងថា ជាង ៨៥.៧% នៃសហគ្រាសដែលបានស្ទង់មតិនៅទីក្រុងហូជីមិញ បានរងផលប៉ះពាល់ដោយជំងឺ កូវីដ-១៩ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១។ ការស្ទង់មតិដោយ FALMI នៃក្រុមហ៊ុនក្នុងស្រុកចំនួន ១១,៥០២ បង្ហាញថា ការលក់ដុំ-រាយ និងការជួសជុលយានយន្ត គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយជំងឺរាតត្បាតដែលស្មើនឹង ៣៦.៧៤% នៃអ្នករងផលប៉ះពាល់ ខណៈការផលិត និងកែច្នៃ ១៦.៤២% ក៏បានរងផលប៉ះពាល់ដូចគ្នា។ (FALMI) បានរាយការណ៍ថា ទន្ទឹមនឹងនេះដែរ ព័ត៌មាននិងទូរគមនាគមន៍ គឺជាវិស័យដែលរងផលប៉ះពាល់តិចតួចបំផុតពីការរាតត្បាតដែលមានត្រឹមតែ ៣.៦៩% ប៉ុណ្ណោះ។
October 25, 2021 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន និងបណ្តាផ្សារទាំងតូចទំាងធំ នៅក្នុងក្រុងសៀមរាប កំពុងបើកដំណើរ ការលក់ដូរជាផ្លូវការ និងដំណើរការសាកល្បង ដោយគោរពទៅតាមវិធានសុខាភិ បាល ដើម្បីធានាសុវត្ថិភាពទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។ លោកនួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះថា ជាយន្តការបើកចរន្តសេដ្ឋកិច្ចគ្រួសារពល រដ្ឋ និងសហគមន៍ជាបណ្តើរៗឡើងវិញ អាជ្ញាធរខេត្តសៀម រាប បានសម្រេចអនុញ្ញាតឱ្យបើកភោជនីយដ្ឋានមួយចំនួន ដែលទទួលបានការត្រួត ពិនិត្យត្រឹមត្រូវពីអាជ្ញាធរពាក់ ព័ន្ធ និងការសម្រេចឱ្យបើកដំណើរការជាផ្លូវការ និងបើកដំណើរការសាកល្បងនូវបណ្តាផ្សារទាំងតូចធំ នៅក្នុងក្រុងសៀមរាបដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ។ លោកបន្តទៀតថា
October 25, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ជីនិងថ្នាំកសិកម្មនៅកម្ពុជាបន្តឡើងថ្លៃ ដោយ សារតែបណ្តាប្រទេសផលិត ថ្នាំកសិកម្ម និងជីកសិកម្មនាំ ចេញ មានបញ្ហារអាក់រអួលផ្នែកផលិតកម្ម ហើយវត្ថុធាតុ ដើមមានការខ្វះខាតក្នុងការផ្គត់ផ្គង់ពីប្រទេសផលិតធំៗ មានដូចជា ប្រទេសចិន ប្រទេសម៉ាឡេស៊ី និងប្រទេសអារ៉ាប់។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់និងនេសាទ បានឱ្យដឹងថា ចំពោះផលិតកម្មជីកសិកម្ម ត្រូវបានកាត់បន្ថយដោយកម្លាំងពលកម្មថយចុះ ដោយសារបញ្ហានៃការរីករាល ដាលជំងឺកូវីដ-១៩ ដូចជានៅ ក្នុងប្រទេសចិន ប្រទេសថៃ និងប្រទេសវៀតណាម ។ ការដឹកជញ្ជូនប្រើពេលវេលាយូរនិងមានតម្លៃខ្ពស់
October 23, 2021 - សេដ្ឋកិច្ច
ទោះបីស្ថិតក្នុងស្ថានភាពដ៏លំបាក ដែលបង្កឡើងដោយវីរុស Covid-19 ក៏ដោយក្ដី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានអនុម័តគម្រោងវិនិយោគថ្មីចំនួន ៧ ដែលមានដើមទុនវិនិយោគសរុប ៩៤.៩ លានដុល្លារអាមេរិក។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដែលបានចេញផ្សាយកាលពិម្សិលមិញនេះ គម្រោងដែលត្រូវបានអនុម័តថ្មីត្រូវបានគេរំពឹងថានឹងបង្កើតការងារចំនួន ៥,៣១១ កន្លែង សម្រាប់ប្រជាជនក្នុងតំបន់។ ជាមួយគ្នានេះតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-TREND APPAREL CO., LTD: គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ ៣២៣ និងលេខ៣២៤ ភូមិត្រពាំងមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ
October 23, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានតាមរយៈវិដេអូជាសម្លេងបានឱ្យដឹងថា កម្ពុជាគ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្រ្តីនៃក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពនៅក្នុងការអនុវត្តគោលការណ៍បដិកាជាមួយប្រទេសថៃ ដើម្បី ឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក។ ការថ្លែងបែបនេះ របស់សម្ដេចតជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីសម្ដេចបានទទួលការរាយការណ៍មួយបញ្ជាក់ថា ប្រទេសថៃអនុញ្ញាតឱ្យពលរដ្ឋ ៤៥ប្រទេសចូលទៅក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក កដែលក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា អីចឹងបើប្រទេសថៃចាប់ផ្ដើមអនុវត្តគោលការណ៍នេះ យើងអាំចចាប់ផ្ដើមមានគោលការណ៍បដិកាជាមួយថៃ ដែលយើងទៅថៃក៏មិនធ្វើចត្តាឡីស័កឯថៃមកយើងក៏មិនធ្វើចត្តាឡីស័ក។ សម្ដេចបានបន្តថា
October 23, 2021 - សេដ្ឋកិច្ច
ក្នុងសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ បានបង្ហាញថា រាជរដ្ឋាភិបាលមានគម្រោងចំណាយថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងចំនួន ៣២ ៥៧៦,៩ប៊ីលានរៀល (ប្រមាណ ៨ ០១៣ លានដុល្លារអាម៉េរិក) ត្រូវជា ២៦,២៤ភាគរយ នៃផ.ស.ស. ដែលកើនឡើង ៦,៨ភាគរយធៀបនឹងឆ្នាំ២០២១ និងគម្រោងចំណូលថវិកាថ្នាក់ជាតិ ត្រូវបានគ្រោងក្នុងចំនួន ២៣ ៤៦២,៦ប៊ីលានរៀល (ប្រមាណ ៥ ៧៧១ លានដុល្លារអាម៉េរិក) ត្រូវជា ១៨,៩ភាគរយ នៃផ.ស.ស.ដែលកើនឡើង១៧,៧ភាគរយ ធៀបនឹងឆ្នាំ២០២១។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ចេញផ្សាយថ្ងៃសុក្រ ១រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក
October 23, 2021 - សេដ្ឋកិច្ច
អ្នករស់នៅទីក្រុង ម៊ែលបន ដែលជាទីក្រុងធំទីពីររបស់ប្រទេសអូស្ត្រាលី បានប្រមូលផ្តុំគ្នានៅហាងស្រា និងភោជនីយដ្ឋាននៅព្រឹកថ្ងៃសុក្រ នេះ បន្ទាប់ពីទីក្រុងបានដកការចាក់សោរ (Lock Down) រយៈពេលសរុបរហូតដល់ ២៦២ថ្ងៃ ដែលជារយៈពេលនៃការចាក់សោរទីក្រុងដ៏យូរបំផុតមួយនៅលើពិភពលោក។ សំឡេងហ៊ោកញ្ជ្រៀវ ទះដៃ និងសម្លេងស៊ីផ្លេរថយន្តបានបន្លឺឡើងពេញទីក្រុង ខណៈដែលទីក្រុង ម៊ែលបន បានដកចេញពីការបិទទ្វារនៅម៉ោង ១១:៥៩ យប់។ កាលពីថ្ងៃព្រហស្បតិ៍ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការដកការចាក់សោរនេះ គឺបន្ទាប់ពីរដ្ឋ Victoria ដែលក្នុងនោះមានទីក្រុង ម៊ែលបន ជារដ្ឋធានី បានទទួលការចាក់ថ្នាំបង្ការពេញលេញសម្រាប់អ្នកស្រុក ៧០% ដែលមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ។ លោក Daniel
October 22, 2021












