យោងតាមការព្យាករណ៍ ក្រុមហ៊ុន និងសហគ្រាស ជាង ៨៥% នៅទីក្រុងហូជីមិញ ត្រូវបានវាយប្រហារដោយជំងឺកូវីដ-១៩
អាជីវកម្ម October 25, 2021 Khmernote

យោងតាមមជ្ឈមណ្ឌលព្យាករណ៍តម្រូវការកម្លាំងពលកម្ម និងព័ត៌មានទីផ្សារការងារ (FALMI) របស់ទីក្រុងហូជីមិញ បានឱ្យដឹងថា ជាង ៨៥.៧% នៃសហគ្រាសដែលបានស្ទង់មតិនៅទីក្រុងហូជីមិញ បានរងផលប៉ះពាល់ដោយជំងឺ កូវីដ-១៩ នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២១។

ការស្ទង់មតិដោយ FALMI នៃក្រុមហ៊ុនក្នុងស្រុកចំនួន ១១,៥០២ បង្ហាញថា ការលក់ដុំ-រាយ និងការជួសជុលយានយន្ត គឺជាវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយជំងឺរាតត្បាតដែលស្មើនឹង ៣៦.៧៤% នៃអ្នករងផលប៉ះពាល់ ខណៈការផលិត និងកែច្នៃ ១៦.៤២% ក៏បានរងផលប៉ះពាល់ដូចគ្នា។

(FALMI) បានរាយការណ៍ថា ទន្ទឹមនឹងនេះដែរ ព័ត៌មាននិងទូរគមនាគមន៍ គឺជាវិស័យដែលរងផលប៉ះពាល់តិចតួចបំផុតពីការរាតត្បាតដែលមានត្រឹមតែ ៣.៦៩% ប៉ុណ្ណោះ។ ជាមួយគ្នានេះដែរ អ្នកឆ្លើយសំណួរចំនួន ៤២.៧% បាននិយាយថា ពួកគេកំពុងតស៊ូក្នុងការស្វែងរកអតិថិជន​ និងចែកចាយផលិតផលរបស់ពួកគេ។

លើសពីនេះ (FALMI) ក៏បានរាយការណ៍ផងដែរថា ក្នុងចំណោមកម្មករជាង ២៥១,០០០ នាក់ដែលត្រូវបានស្ទង់មតិ ៥១.៦២ % បានរងការឈឺចាប់ដោយសារជំងឺរាតត្បាត។ ក្នុងចំណោមអ្នករងផលប៉ះពាល់ ៤៨.១៨% បាននិយាយថា ពួកគេបានកាត់បន្ថយម៉ោងធ្វើការ ខណៈ ៣២.២១% បាត់បង់ការងារ ហើយ ៨.២% បានបញ្ឈប់កិច្ចសន្យារបស់ពួកគេ និង ៧.៤៥% បានឈប់សម្រាកដោយផ្នែកខ្លះ ហើយ ៣.៩៦% បានឈប់សម្រាកដោយទទួលបានប្រាក់ខែ។

គួរ​បញ្ជាក់ផងដែរថា យោងតាមនាយករង FALMI លោក Phan Ky Quan Triet ការកើតឡើងជាថ្មីនៃករណីឆ្លងជំងឺ កូវីដ-១៩ ដ៏អាក្រក់បំផុតមិនធ្លាប់មាន បានបង្ខំឱ្យទីក្រុងហូជីមិញ ដាក់ការរឹតបន្តឹង ការឃ្លាតឆ្ងាយពីសង្គមក្រោមការណែនាំនៅដើមខែកក្កដា ដែលបណ្តាលឱ្យក្រុមហ៊ុនក្នុងស្រុកផ្អាកប្រតិបត្តិការ ខ្លះកាត់បន្ថយផលិតកម្ម៕

អត្ថបទ៖ លីនី
ប្រភព៖ vietnamplus