Khmernote
  • សេដ្ឋកិច្ច

    រដ្ឋមន្រ្តីក្រសួងកសិកម្មបានមានប្រសាសន៍ថា ប្រទេសវៀតណាម និងប្រទេសថៃ គឺជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជា ដោយសារសត្យានុម័តរបស់ប្រទេសទាំង ២នេះ គឺជាទីផ្សារប្រពៃណីប្រកបដោយសក្តានុពលក្នុងការស្រូបយកទំនិញជាកសិផលពីប្រទេសកម្ពុជា នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា មកទល់បច្ចុប្បន្ននេះ ប្រទេសជិតខាងធំៗ ២ដែលជាទីផ្សារដ៏មានសក្តានុពលសម្រាប់កសិផលរបស់កម្ពុជាគឺប្រទេសវៀតណាម និង ប្រទេសថៃ ដែលមានប្រជាជនសរុបប្រមាណជាង ១៦៧ លាននាក់ ។ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១នេះ ការនាំចេញសម្រេចបានជាង ៥,៩៣ លានតោន ក្នុងនោះការនាំ ចេញទៅកាន់ប្រទេសវៀត ណាមមានចំនួន៦៤,១១ ភាគរយ ប្រទេសថៃចំនួន

    October 20, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារតំបន់ និងពិភពលោក រយៈពេល៩ខែនេះ សរុបបានចំនួន ៤១០ ៦៩៨តោន មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់ ដោយសារជួបបញ្ហាប្រឈមធំៗជាច្រើន។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានឱ្យដឹងថា គិតត្រឹមរយៈពេល៩ខែឆ្នាំ២០២១ បរិមាណនាំចេញសរុបមានចំនួន ៤១០ ៦៩៨ តោន ដែលមានការថយចុះចំនួន ៧៨ ០៧៧តោន ( -១៥,៩៧ភាគរយ ) បើធៀបនឹងបរិមាណនាំចេញក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ដែលមានចំនួន ៤៨៨ ៧៧៥តោន។ តាមការបញ្ជាក់ពីសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) មូលហេតុនៃការធ្លាក់ចុះការនាំចេញអង្ករគឺ បណ្តាលមកពីកត្តាចម្បងធំៗរហូតដល់៣ចំណុច

    October 20, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រាជរដ្ឋាភិបាលកម្ពុជា បង្ហាញសុទិដ្ឋិនិយមថា វិស័យទេសចរណ៍ខេត្តសៀមរាបនឹងវិលទៅរកភាពប្រសើរឡើងវិញ បន្ទាប់ពីគោលដៅតំបន់ទេសចរណ៍ទាំង ៦មានដូចជា៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តមភ្នំគូលែន តំបន់ទេសចរណ៍ជុំវិញតំបន់ការពារប្រាសាទបន្ទាយ ស្រី តំបន់ទេសចរណ៍អង្គរ តំបន់ទេសចរណ៍ក្រុងសៀមរាប តំបន់ទេសចរណ៍បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវបានអភិវឌ្ឍន៍ដើម្បីបង្កើនភាពពេញចិត្ត និងភាពទាក់ទាញដល់ភ្ញៀវទេសចរ។ ថ្លែងក្នុងពិធីដាក់អនុវត្តផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១- ២០៣៥ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីអូន ព័ន្ធមុនីរត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ បានជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ ក៏ដូចជាផ្នែកឯកជន រួមគ្នាពង្រឹងលក្ខណៈសម្បត្តិរបស់ខេត្តសៀមរាបក្នុងការទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុង និងភ្ញៀវទេសចរអន្តរជាតិដូចជាការបញ្ចប់គម្រោងកែលម្អផ្លូវទាំង៣៨ ខ្សែ ក្នុងក្រុងសៀមរាប

    October 20, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន vnexpress បានឱ្យដឹងថា ឧស្សាហកម្មជាច្រើនជាពិសេសឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជា វាយនភ័ណ្ឌកាត់ដេរនិងស្បែក ទំនងជាប្រឈមនឹងកង្វះកម្លាំងពលកម្មនៅពេលដែលពួកគេបន្តដំណើរការឡើងវិញក្រោយការរាតត្បាតជំងឺកូវីដ-១៩។ ការស្ទង់មតិមួយដែលបានធ្វើឡើងនៅក្នុងក្រុមហ៊ុនចំនួន ៣០០ នៅដើមខែកញ្ញាបានរកឃើញថា មានតែកម្មករប្រហែល ៤០% ប៉ុណ្ណោះដែលចង់ចូលធ្វើការវិញនៅពេលទីក្រុងបើកដំណើរការឡើងវិញនៅថ្ងៃទី ១ ខែតុលា។ ជាមួយគ្នានេះ ការស្ទង់មតិដោយសមាគមសម្ព័ន្ធពាណិជ្ជកម្មទីក្រុងហូជីមិញបានរកឃើញថា មនុស្សជាច្រើនមានគម្រោងវិលត្រឡប់ចូលធ្វើការវិញ នៅដើមខែកុម្ភៈឆ្នាំក្រោយ។ បើយោងតាមនាយកដ្ឋានពលកម្ម ជនពិការនិងកិច្ចការសង្គមទីក្រុងហូជីមិញ កម្មករចំណាកស្រុកជាងកន្លះលាននាក់បានចាកចេញពីទីក្រុងនេះទៅស្រុកកំណើតរបស់ពួកគេ បន្ទាប់ពីទីក្រុងនេះបន្ធូរបន្ថយការបិទប្រទេស។ ការចាកចេញដ៏ធំនេះបានបន្សល់ទុក នូវឧស្សាហកម្មដែលពឹងផ្អែកលើកម្លាំងពលកម្មដូចជាសម្លៀកបំពាក់ស្បែកជើងនិងស្បែក និងសេវាកម្មពាណិជ្ជកម្ម ឱ្យជួបបញ្ហាកង្វះកម្លាំងពលកម្ម។ លោកស្រី Nguyen Thi Thuy អនុប្រធានសហព័ន្ធវាយនភ័ណ្ឌនិងកាត់ដេរវៀតណាមបាននិយាយថា ការចាកចេញរបស់កម្មករបានធ្វើឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង ដែលបណ្តាលមកពីកម្មករកាត់ដេរនិងវាយនភ័ណ្ឌបានផ្លាស់ប្តូរទៅឧស្សាហកម្មដទៃទៀត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ

    October 20, 2021
  • សេដ្ឋកិច្ច

    លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចានអូចា ចង់ឱ្យប្រទេសថៃមានភាពអស្ចារ្យ ទាក់ទាញ និងលេចធ្លោ តាមបែបទាន់សម័យក្នុងចំណោមប្រទេសនានា។ លោកនាយករដ្ឋមន្រ្តីរូបនេះ កាលពីថ្ងៃអង្គារ បានជំរុញឱ្យវិស័យសាធារណៈ និងឯកជន ជួយជម្រុញសេដ្ឋកិច្ចតាមរយៈការរៀបចំផែនការពិធីបុណ្យឆ្លងឆ្នាំជាមួយកំពូលតារាក្នុងស្រុក។ មុននឹងចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនាយករដ្ឋមន្រ្តីបាននិយាយ ជាមួយរដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាព្រមទាំងសមាជិកអាជ្ញាធរទេសចរណ៍ថៃក្រុមប្រឹក្សាទេសចរណ៍ និងជាប្រធានសមាគមភោជនីយដ្ឋានថៃ។ ការពិភាក្សានេះបានផ្តោតលើគោលនយោបាយសំខាន់ៗដើម្បីជំរុញវិស័យទេសចរណ៍នៅពេលដែលប្រទេសនេះបើកទ្វារទទួលអ្នកដំណើរបរទេស ពីប្រទេសដែលមានហានិភ័យទាបនៅថ្ងៃទី ១ ខែវិច្ឆិកា។ លោក ប្រាយុទ្ធ បានផ្តល់ឱ្យក្រសួងទេសចរណ៍និងកីឡា ខិតខំឆ្ពោះទៅមុខក្នុងការស្វែងរកថវិកាពីវិស័យឯកជនសម្រាប់ពិធីបុណ្យឆ្លងឆ្នាំដែលនឹងខិតចូលមកដល់ឆាប់ៗនេះ។ ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍និងកីឡាលោក Phiphat Ratchakitprakarn បាននិយាយមុននេះថា លោកមានគម្រោងអញ្ជើញតារា K-pop ល្បីឈ្មោះថៃ Lalisa “ Lisa”

    October 20, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការតម្រូវឱ្យក្រុមហ៊ុននិងម្ចាស់ចម្ការមុខដំណាំនាំចេញចុះបញ្ជីជាចម្ការនាំចេញ គឺជាផ្នែកមួយនៃការលើកកម្ពស់និរន្តរភាពនិងប្រសិទ្ធភាពផលិតកម្ម ជាពិសេសការគ្រប់គ្រងហានិភ័យពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិ ភាពចំណីអាហារ ដែលត្រូវបានអនុវត្តជាទូទៅនៅក្នុងខ្សែច្រវាក់តម្លៃដំណាំសម្រាប់នាំចេញ ។ យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចុះបញ្ជីជាចម្ការនាំចេញ សម្រាប់ម្ចាស់ក្រុមហ៊ុននិងម្ចាស់ចម្ការមុខដំណាំនាំចេញ គឺមានអត្ថប្រយោជន៍មួយចំនួនដូចជា ៖ ដើម្បីទទួលបានលេខកូដសម្គាល់សម្រាប់កំណត់អត្តសញ្ញាណនៃទីតាំងនិងកសិដ្ឋាន។ ក្នុងករណីរកឃើញនូវករណីមិនមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវនៃការនាំចូលជាយថាហេតុណាមួយ ពាក់ព័ន្ធនឹងទំនិញកសិផលដោយសមត្ថកិច្ចអនាម័យនិងភូត គាមអនាម័យនៃប្រទេសនាំចូល អនុញ្ញាតឱ្យសមត្ថកិច្ចជំនាញនៃប្រទេសនាំចេញ អាចកំណត់បាននូវប្រភពដើមនៃផលិតផល ដើម្បីអនុវត្តវិធានការកែតម្រូវជាក់ស្តែង។ ឯកឧត្តមបានបន្តថា បង្កលក្ខណៈងាយស្រួលក្នុងកិច្ច ប្រតិបត្តិការផ្តល់ការណែនាំបច្ចេកទេស ពីសំណាក់សមត្ថ កិច្ចពាក់ព័ន្ធ ដែលធ្វើឡើងក្នុងគោលបំណង

    October 20, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា បណ្ដាផ្សារនិងអាជីវកម្មមូលដ្ឋានមួយចំនួនក្នុងរាជធានីភ្នំពេញ បានចាប់ផ្តើមអនុវត្តន៍ការស្កេនបណ្ណចាក់វ៉ាក់សាំងឌីជីថល មុនអនុញ្ញាតឱ្យអតិថិជនចូលទៅតាមទីតាំងនីមួយៗ ដើម្បីប្រាកដថាពួកគាត់មិនមានការឆ្លងជំងឺកូវីដ-១៩។ លោក​ ហេង ដារ៉ូ អ្នកចាត់ ការទូទៅនៅហាងភីហ្សាខមភេនីមួយកន្លែង ក្នុងរាជធានីភ្នំពេញ បានលើកឡើងថា ហាងរបស់លោកបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួន រាល់វិធានការនានា ដែលក្រសួងសុខាភិ បាលបានដាក់ចេញ ហើយសម្រាប់ការស្កេនបណ្ណចាក់វ៉ាក់សាំងឌីជីថលថ្មីនេះ កាន់តែមានភាពល្អប្រសើរសម្រាប់អាជីវកម្ម ដើម្បីសុវត្ថិភាពអតិថិជន និងបុគ្គលិកក្នុងហាងផងដែរ ។ លោកបានបន្តថា ចំពោះការចាប់ផ្តើមអនុវត្តន៍ការស្កេន បណ្ណចាក់វ៉ាក់សាំងឌីជីថល មុនអនុញ្ញាតឱ្យអតិថិជនចូលទៅតាមទីតាំងនីមួយៗនេះ ពិតជាមានសារសំខាន់ខ្លាំងណាស់ ព្រោះវាអាចបញ្ជាក់បានថា បុគ្គលរូបណា ដែលអាចផ្ទុកនិងមិនផ្ទុកនូវជំងឺកូវីដ-១៩នេះ ។ លោកបានបន្តទៀតថា សម្រាប់ហាងរបស់លោកគឺបានអនុវត្តន៍យ៉ាងម៉ត់ចត់ជាទីបំផុត ដោយឱ្យបុគ្គលិកនៅចាំបាញ់អាល់កុល

    October 19, 2021
  • អាជីវកម្ម

    ក្រុមហ៊ុនអាកាសចរណ៍ Thai Airways នឹងបន្តសេវាកម្មពេញលេញលើការហោះហើរនៅលើផ្លូវអន្តរជាតិចំនួន ៣៦ ទៅកាន់គោលដៅនៅទ្វីបអឺរ៉ុប អាស៊ី និងអូស្រ្តាលី នៅថ្ងៃទី៣១ ខែតុលា ខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបើកប្រទេសរឡើងវិញដល់ភ្ញៀវទេសចរបរទេសនៅថ្ងៃទី១ ខែវិច្ឆិកា។ អនុប្រធានប្រតិបត្តិផ្នែកពាណិជ្ជកម្ម នៃក្រុមហ៊ុន Thai Airways លោក Non Kalinta បានប្រកាសសេចក្តីសម្រេចនេះកាលពីថ្ងៃព្រហស្បតិ៍ ដោយលោកបាននិយាយថា ការបន្តសេវាកម្មហោះហើរអន្តរជាតិ គឺស្ថិតនៅក្នុងផែនការហោះហើររដូវរងាររបស់ក្រុមហ៊ុនអាកាសចរណ៍ដែលនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី ៣១ ខែតុលាដល់ថ្ងៃទី ២៦ ខែមីនា។ ជាមួយគ្នានេះដែរ ការចាប់ផ្ដើមហោះហើរឡើងវិញនេះ គឺធ្វើឡើងក្រោយក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានរងនូវការលំបាក និងជួបព្យុះភ្លៀងជាច្រើន ដែលមួយផ្នែកបណ្ដាលមកពីជំងឺរាតត្បាតកូវីដ-១៩

    October 19, 2021
  • សេដ្ឋកិច្ច

    មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មប្រាប់ឱ្យដឹងថា ការកើនឡើងលើតម្លៃប្រេងឥន្ធនៈនេះ អាស្រ័យទៅលើការកើន ឡើងចុះនៃតម្លៃប្រេងរបស់ទី ផ្សារអន្ដរជាតិ ហើយកម្ពុជាពឹងផ្អែកពីការនាំចូលប្រេង នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន។ ការបញ្ជាក់បែបនេះដោយសារការកើនឡើងតម្លៃលក់ រាយប្រេងឥន្ទនៈ បានធ្វើឱ្យប្រជាពលរដ្ឋមានការរអ៊ូរទាំ ដោយមតិមួយចំនួនខ្លះបានលើកឡើងថា ការឡើងថ្លៃនេះ ធ្វើឱ្យប៉ះពាល់ដល់ជីវភាពពួកគេ។ ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នក នាំពាក្យក្រសួងពាណិជ្ជកម្ម បានបង្ហាញមូលហេតុថា ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈនេះ គឺអាស្រ័យទៅលើការ កើនឡើងចុះនៃតម្លៃប្រេងរបស់ទីផ្សារអន្ដរជាតិ ហើយកម្ពុជាពឹងផ្អែកពីការនាំចូលប្រេង។ ឯកឧត្តម បានបញ្ជាក់ថា មួយរយៈពេលចុងក្រោយនេះ ប្រេងកំណត់ផលិត របស់ក្រុមអង្គការ OPEC ដែលជាក្រុមប្រទេសផលិតប្រេង បានព្យាករណ៍តម្រូវការនៅទាប ហើយឥឡូវនេះ តម្រូវការមាន

    October 19, 2021
  • សេដ្ឋកិច្ច

    សិង្ហបុរី នឹងលើកលែងលក្ខខណ្ឌតម្រូវឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរមកពីប្រទេសចំនួន ៨ ផ្សេងទៀត ដែលបានទទួលចាក់វ៉ាក់សាំងពេញលេញចាប់ពីថ្ងៃទី ១៩ ខែតុលាតទៅ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន vietnamplus។ ការលើកលែងលក្ខខណ្ឌនេះ គឺ ជាកិច្ចខិតខំប្រឹងប្រែងមួយរបស់ប្រទេសសិង្ហបុរី ក្នុងការលើកកម្ពស់វិធានការរឹតត្បិតបន្តិចម្តងៗ ដើម្បីរស់នៅដោយសុវត្ថិភាពជាមួយការរីករាលដាលនៃជំងឺកូវីដ-១៩។ យ៉ាងណាមិញចាប់ពីថ្ងៃទី១៩ ខែតុលា តទៅ ការលើកលែងការធ្វើចត្តាឡីស័កនឹងត្រូវបានពង្រីកដល់ ៨ ប្រទេសបន្ថែមទៀតរួមមាន៖ ចក្រភពអង់គ្លេសកាណាដា ដាណឺម៉ាក បារាំង អ៊ីតាលី ហូឡង់ អេស្ប៉ាញ និងអាមេរិក។ ជាមួយគ្នានេះ ច្រករបៀងធ្វើដំណើរជាមួយសាធារណរដ្ឋកូរ៉េ ក៏ត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅថ្ងៃទី ១៥ ខែវិច្ឆិកាខាងមុខនេះដែរ។ យោងតាមគោលការណ៍នេះ

    October 19, 2021