កម្ពុជា គ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក
ទេសចរណ៍ October 23, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានតាមរយៈវិដេអូជាសម្លេងបានឱ្យដឹងថា កម្ពុជាគ្រោងដាក់ចេញគោលការណ៍បដិការជាមួយថៃ ដើម្បីឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក។ សម្ដេចេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្រ្តី​នៃក្រសួងទេសចរណ៍ ពិនិត្យលទ្ធភាពនៅក្នុងការអនុវត្តគោលការណ៍បដិកាជាមួយប្រទេសថៃ​ ដើម្បី ឱ្យពលរដ្ឋ និងភ្ញៀវទេសចរ អាចឆ្លងកាត់ទៅមកដោយមិនបាច់ធ្វើចត្តាឡីស័ក។

ការថ្លែងបែបនេះ របស់សម្ដេចតជោ ហ៊ុន សែន បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ កន្លងទៅនេះ បន្ទាប់ពីសម្ដេចបានទទួលការរាយការណ៍មួយបញ្ជាក់ថា ប្រទេសថៃអនុញ្ញាតឱ្យពលរដ្ឋ ៤៥ប្រទេសចូលទៅក្នុងប្រទេសដោយមិនចាំបាច់ធ្វើចត្តាឡីស័ក កដែលក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ទៀតថា អីចឹងបើប្រទេសថៃចាប់ផ្ដើមអនុវត្តគោលការណ៍នេះ យើងអាំចចាប់ផ្ដើមមានគោលការណ៍បដិកាជាមួយថៃ ដែលយើងទៅថៃក៏មិនធ្វើចត្តាឡីស័កឯថៃមកយើងក៏មិនធ្វើចត្តាឡីស័ក។ សម្ដេចបានបន្តថា អីចឹងនៅពេលភ្ញៀវទេសចរមកកាន់ប្រទេសថៃ​ គឺគាត់អាចមកលេងខ្មែរ ដែលកន្លងទៅយើងបានអនុវត្តរួចហើយនូវ សំបុត្រឆ្លងដែនមួយអាចចដើរបានពីរប្រទេស។

សម្ដេច បានស្នើឱ្យរដ្ឋមន្រ្តីក្រសួងទេសចរណ៍ពិចារណាមើល ដើម្បីចាប់យកឱកាសនេះ ខណៈកម្ពុជាមានគម្រោងបើកប្រទេសឡើងវិញ ណោចុងឆ្នាំ២០២១ នេះ បន្ទាប់ពីករណីឆ្លងនៅក្នុងប្រទេសបានថយចុះ ខណៈដែលការចាក់វ៉ាក់សាំងនៅទូទាំងប្រទេសសរុបចំនួន ១៣ ,៦៤៣,៤១៥ នាក់ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន