ដំណឹងល្អ! ទីតាំងភោជនីយដ្ឋាន និងផ្សារធំៗជាច្រើន នៅក្នុងក្រុងសៀមរាបត្រូវបានបើកដំណើរការឡើងវិញហើយ
អាជីវកម្ម October 25, 2021 Khmernote

យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន និងបណ្តាផ្សារទាំងតូចទំាងធំ នៅក្នុងក្រុងសៀមរាប កំពុងបើកដំណើរ ការលក់ដូរជាផ្លូវការ និងដំណើរការសាកល្បង ដោយគោរពទៅតាមវិធានសុខាភិ បាល ដើម្បីធានាសុវត្ថិភាពទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩។

លោកនួន ពុទ្ធារ៉ា អភិបាល ក្រុងសៀមរាប បានប្រាប់អ្នក យកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះថា ជាយន្តការបើកចរន្តសេដ្ឋកិច្ចគ្រួសារពល រដ្ឋ និងសហគមន៍ជាបណ្តើរៗឡើងវិញ អាជ្ញាធរខេត្តសៀម រាប បានសម្រេចអនុញ្ញាតឱ្យបើកភោជនីយដ្ឋានមួយចំនួន ដែលទទួលបានការត្រួត ពិនិត្យត្រឹមត្រូវពីអាជ្ញាធរពាក់ ព័ន្ធ និងការសម្រេចឱ្យបើកដំណើរការជាផ្លូវការ និងបើកដំណើរការសាកល្បងនូវបណ្តាផ្សារទាំងតូចធំ នៅក្នុងក្រុងសៀមរាបដើម្បីសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ ។

លោកបន្តទៀតថា ការអនុញ្ញាតឱ្យបើកដំណើរ ការឡើងវិញ នូវភោជនីយដ្ឋាន និងបណ្តាផ្សារទាំងតូចទំាងធំ គឺដោយសារ តែបានពិនិត្យឃើញថា ក្នុងការបើកឱ្យដំណើរការសាកល្បង ទីតាំងផ្សារ និងភោជនីយដ្ឋានមួយ ចំនួន បានអនុវត្តល្អតាមការ ណែនាំរបស់ក្រុមការងារ ដូចជា ការរក្សាគម្លាតសុវត្ថិ ភាព ការពាក់ម៉ាស់ វាស់កម្តៅ និងស្គែន QR Code ហើយមួយវិញទៀត ដោយមានអត្រាខ្ពស់នៃប្រជាជន ដែលបានទទួលការចាក់វ៉ាក់សាំងបង្ការឆ្លងកូវីដ-១៩។

យើងបានរៀបចំឱ្យដំណើរការវិញស្ទើរតែគ្រប់ផ្សារហើយ ប៉ុន្តែផ្សារមួយចំនួន ជាការចាប់ផ្តើមសាកល្បង ហើយក្រុមការងារបន្តជួយរៀបចំ ឧទារហណ៍ ផ្សារលើ ផ្សារសាមគ្គី ដែលជាផ្សារធំៗយើងបានរៀបចំរួចរាល់អស់ ទាំងទីតាំងសុវត្ថិភាព នៃការលក់ ការរៀបចំវិធាននានា ពាក់ព័ន្ធនិងសុខាភិបាល មានទាំងបំពេញQR Code ផ្លូវដើរគម្លាតឡើងវិញ ផ្សារបែបនេះយើងរៀបចំរួចរាល់ បើកជាផ្លូវការ ហើយផ្សារដទៃទៀត យើងបានដំណើរការឡើងវិញ ប៉ុន្តែស្ថិតក្នុងការសាកល្បង យើងសង្ឈឹមថានឹងបញ្ចប់ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីបើកជាផ្លូវការទាំងអស់ តែឥឡូវទោះបីមិនផ្លូវការ តែបានដំណើរការហើយ យើងគ្រាន់ តែបន្តជួយរៀបចំគាត់ ដោយ ឡែកភោជនីយដ្ឋាន កន្លែងលក់ដូរនានា យើងបានអនុញ្ញាតជូនគាត់ជាបន្តបន្ទាប់ ដោយសារក្រុមការងារមានទាំងខេត្ត ទាំងក្រុង ៥០កៅអីឡើងខាងខេត្ត ៥០កៅអីចុះខាងក្រុង បានន័យថា គាត់ត្រូវបាញ់អាល់កុល មានស្ទង់កម្តៅ ហើយតុគាត់រៀបឃ្លាត ៗគ្នា យ៉ាងតិចមួយម៉ែត្រកន្លះ អ៊ីចឹងហាង ភោជនីយដ្ឋាននានាដែលបានរៀបចំរួច ហើយ យើងចេញប័ណ្ណជូនគាត់ឱ្យដំណើរការ។

សូមជម្រាបជូនថា រហូត មកដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១នេះ ទីតាំងភោជនីយដ្ឋាន និងកន្លែងលក់ដូរនានាចំនួនប្រមាណ ៨៦ទីតាំងហើយ ដែលត្រូវទទួលបាន ការអនុញ្ញាត ដើម្បីបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ បន្ទាប់ពីបានបិទមួយរយៈកន្លងមក ដោយសារការឆ្លងរីករាល ដាលជំងឺកូវីដ១៩ ប៉ុន្តែទីតាំងទាំងនោះ ត្រូវអនុវត្តតាមវិធាន ការដែលអាជ្ញាធរបានកំណត់៕

ប្រភព៖ ក្រសួងព័ត៌មាន