- Khmernote
- សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អភិបាលខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបងនៃព្រះរាជាណាចក្រកម្ពុជា បានជួបប្រជុំពិភាក្សាជាមួយ អភិបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃ កាលពីរសៀលថ្ងៃ៦រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹថ្ងៃ ព្រហស្បតិ៍ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នៅទីស្នាក់ការអន្តរជាតិ ក្លងលឹក ស្រុកអារ័ញ្ញ ខេត្តស្រះ កែវ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព និងដើម្បីឈានដល់ការបើកច្រក ព្រំដែនអន្តរជាតិ និងច្រកតំបន់តាមបណ្តោយព្រំដែនរវាងខេត្ត នៃប្រទេសទាំង២ឡើងវិញ ។ ប្រតិភូកម្ពុជាដឹកនាំដោយឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងឯកឧត្តម
November 26, 2021 - សេដ្ឋកិច្ច
យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Arkhom Termpittayapaisith បានឱ្យដឹងថា មូលនិធិរបស់រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងឧបត្ថម្ភធនដល់តម្លៃរថយន្តអគ្គិសនី (EVs) ដើម្បីរក្សាតម្លៃរថយន្តនេះឱ្យទាបដូចទៅនឹងតម្លៃរថយន្តដែលដំណើរការដោយម៉ាស៊ីនចំហេះខាងក្នុង។ លោកបានមានប្រសាសន៍ថា នេះគឺជាវិធីសាស្រ្តក្នុងការមួយដើម្បីធ្វើការផ្សព្វផ្សាយរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ បន្ថែមពីលើការលើកទឹកចិត្តពន្ធ លើពន្ធដែលបានគ្រោងទុក មូលនិធិនេះនឹងក្លាយជាឧបករណ៍មួយផ្សេងទៀតដើម្បីរក្សាតម្លៃទីផ្សាររថយន្តអគ្គិសនី (EV) ឱ្យមានតម្លៃសមរម្យសម្រាប់ទីផ្សារដ៏ធំ។ យ៉ាងណាមិញ ផែនការផ្សព្វផ្សាយ រថយន្តអគ្គិសនីដ៏ទូលំទូលាយនេះ កំពុងរង់ចាំការអនុម័តពីគណៈកម្មាធិការគោលនយោបាយយានយន្តអគ្គិសនីជាតិ។ គួរឱ្យដឹងថា ដោយសារប្រទេសថៃជាមជ្ឈមណ្ឌលផលិតរថយន្តដ៏សំខាន់ ជាពិសេសសម្រាប់រថយន្តប្រភេទ ភីកអាប់ ទម្ងន់មួយតោន រដ្ឋាភិបាលក៏ចង់ជំរុញការផលិតរថយន្តភីកអាប់អគ្គិសនីផងដែរ។ ហើយនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានផលិតរថយន្តភីកអាប់អគ្គិសនីនៅក្នុងប្រទេសថៃដោយផ្អែកលើមូលដ្ឋានសាកល្បង៕ អត្ថបទ៖ លីនី ប្រភព៖ bangkokpost
November 26, 2021 - ហិរញ្ញវត្ថុ
ដូចដែលមហាជនទាំងអស់គ្នាបានដឹងរួចមកហើយថា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារ ABA បានមានបញ្ហាបច្ចេកទេសលើ App Mobile របស់ខ្លួនដែលបានធ្វើអោយអ្នកប្រើប្រាស់សេវាធនាគារមួយនេះ មិនអាចធ្វើការទូទាត់ប្រាក់ រឺផ្ទេរប្រាក់នានាតាម App បានឡើយ។ នៅមុននេះបន្តិចដែរ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយជុំវិញបញ្ហារបស់ធនាគារ ABA ក៏ដូចជាធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខ ធ.៧.០១៩.៥៧៥ សជណ ស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវអោយគ្រឹះស្ថាននីមួយៗត្រូវដោះស្រាយរាល់ភាពរអាក់រអួលបច្ចេកទេសក្នុងរយៈពេល២ម៉ោងយ៉ាងយូរ។ ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានឹងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិធានការតាមនិតិវិធី៕
November 25, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាឱ្យក្រុមការងារបច្ចេកទេស ជួសជុលកំណាត់ផ្លូវជាតិលេខ២១បេ ពន្លឿនការស្ថាបនាឱ្យបានលឿនបំផុតនិងមានគុណភាពរឹងមាំ ដើម្បីជួយសម្រួលការដឹកជញ្ចូន ឆ្លងកាត់ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋឱ្យកាន់តែងាយស្រួល។ កំណាត់ផ្លូវជាតិលេខ២១បេ មានប្រវែងប្រមាណ៣គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកផ្លូវជាតិលេខ២ដល់រង្វង់មូលស្ពានព្រែកសំរោង ឋិតក្នុងភូមិសាស្ត្រខេត្តកណ្តាល ត្រូវបានឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំក្រុម ការងារបច្ចេកទេសក្រសួងចុះពិនិត្យមើល ស្ថានភាព ដើម្បីរៀបចំជួសជុលស្តារឱ្យប្រសើរឡើង។ ការចុះពិនិត្យនេះធ្វើឡើងក្នុងគោលបំណងដើម្បីពិនិត្យមើលលទ្ធភាពនៃការជួសជុលស្តារឱ្យប្រសើរឡើងកំណាត់ផ្លូវនេះ ដោយប្រើ គ្រឿងចក្រStabilizer ដែលជាបច្ចេកវិទ្យាទំនើប អាចកាត់បន្ថយផលប៉ះពាល់ចរាចរណ៍ ផលប៉ះពាល់បរិស្ថាននិងអាចជួយឱ្យផ្លូវកាន់តែ មានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង និងជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញផ្សេងៗរបស់បងប្អូន ប្រជាពលរដ្ឋ
November 25, 2021 - អាជីវកម្ម
ផ្សារទំនើប អ៉ីអន ម៉ល នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ខាងផ្សារទាំងពីរសាខាកំពុងរៀបចំសម្រាប់ថ្ងៃ Black Friday ដើម្បីធ្វើការបញ្ចុះតម្លៃរហូតដល់ ៥០% លើមុខទំនិញ និងហាងរាប់រយកន្លែងនៅក្នុងផ្សារលំដាប់អន្តរជាតិមួយនេះ។ កម្មវិធីប្រូម៉ូសិនពិសេស មានរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះគឺ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។ គួរបញ្ជាក់ផងដែរថា Black Friday គឺជាឈ្មោះក្រៅផ្លូវការដែលប្រើដើម្បីពណ៌នាថ្ងៃឈប់សម្រាកបន្ទាប់ពីពិធីបុណ្យ Thanksgiving ។ ជាទូទៅ វាជាថ្ងៃដើរទិញឥវ៉ាន់ដ៏មមាញឹកបំផុតប្រចាំឆ្នាំ ព្រោះជាពេលចាប់ផ្តើមរដូវវិស្សមកាល។ រដូវកាលនេះ សំខាន់ណាស់សម្រាប់សេដ្ឋកិច្ច
November 25, 2021 - សេដ្ឋកិច្ច
យោងតាមអង្គការ ពលកម្មអន្តរជាតិ (ILO) បានឱ្យដឹងថា ភាពអត់ការងារធ្វើក្នុងចំណោមយុវជន និងយុវនារីក្នុងប្រទេសថៃបានឈានដល់កម្រិតខ្ពស់មួយដែលមិនធ្លាប់កើតមានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយសារឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ។ ទីភ្នាក់ងារអង្គការសហប្រជាជាតិបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពទីផ្សារការងាររបស់ប្រទេសថៃដែលបានចេញផ្សាយនៅសប្តាហ៍នេះថា ការងាររបស់យុវជនបានធ្លាក់ចុះ ៧% នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២១ ពីត្រីមាសទី៤ នៃឆ្នាំ២០១៩ ហើយអត្រាអត់ការងារធ្វើរបស់យុវជនបានកើនឡើង ៣% ទាំងបុរស និងស្រ្តី។ ជាមួយគ្នានេះដែរ យោងតាមរបាយការណ៍ ការរឹតបន្តឹងទាក់ទងនឹងជំងឺរាតត្បាត ប៉ះពាល់ដល់ការងារនៅក្នុងគ្រឹះស្ថានតូចៗដែលមានបុគ្គលិកតិចជាង ៥០នាក់។ ហើយការងាររបស់យុវជននៅក្នុងគ្រឹះស្ថានទាំងនេះបានរងទុក្ខច្រើនបំផុត ដោយធ្លាក់ចុះ ១៨% សម្រាប់យុវជន និង ២៤% សម្រាប់យុវនារី។ លោក Graeme Buckley
November 25, 2021 - ទេសចរណ៍
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ឯកឧត្តម ប៊ុន រដ្ឋា នាយកអាកាសយានដ្ឋានអន្តរជាតិសៀមរាប បានថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាស្តីអំពីកិច្ចប្រតិបត្តិស្តង់ដារវិធានសុវត្ថិភាព SOP ដើម្បីទទួលភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ កាលពីរសៀលថ្ងៃ៥រោច ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១ថា អាកាសយាន ដ្ឋានអន្តរជាតិសៀមរាប បានត្រៀមខ្លួនរួចជាស្រេចហើយ ជាមួយនឹងការរង់ចាំស្វាគមន៍ទទួល ភ្ញៀវទេសចរបរទេសវ៉ាក់សាំងពេញលេញ ដែលត្រូវចូលមកទស្សនាខេត្តសៀមរាប។ នៅក្នុងកិច្ចប្រជុំនេះ ក៏បានវាយតម្លៃថា កិច្ចការធានា ការពារសុវត្ថិភាពភ្ញៀវ វាមិនត្រឹមតែជាការឱ្យតម្លៃលើសេវាបដិសណ្ឋារកិច្ចប៉ុណ្ណោះទេ តែនេះគឺជាកិច្ចរក្សាតម្លៃ និងកត្តិយសរបស់ជាតិ។ ឯកឧត្តម ប៊ុន រដ្ឋា
November 25, 2021 - ហិរញ្ញវត្ថុ
សម័យឌីជីថល កាន់តែជឿនលឿនជាពិសេសវិស័យធនាគារកំពុងតែបានពង្រីកខ្លួនកាន់តែខ្លាំង តាមរយៈការធ្វើទំនើបកម្មប្រព័ន្ធធនាគារតាមបែបឌីជីថល ហើយវាក៏កំពុងតែពេញនិយមខ្លាំងនៅក្នុងសម័យបច្ចុប្បន្ននេះដូចគ្នា ដោយសារតែវាចំណាយពេលវេលាតិចជាងមុនក្នុងការធ្វើប្រតិបត្តិការណ៍នានាដូចជាដកប្រាក់ ផ្ទេរប្រាក់ក្នុងរឺក្រៅប្រទេស និងការទូទាត់ជាដើម។ ប៉ុន្តែបងប្អូនមួយចំនួនមិនបានចាប់អារម្មណ៍ពីគុណវិបត្តិមួយចំនួនតូច ជុំវិញការប្រើប្រាស់ធនាគារតាមបែបឌីជីថលនេះទេ ដោយយើងមិនគួរប្រើប្រាស់គណនីធនាគារតែមួយនោះទេ ព្រោះប្រសិនបើធនាគារមួយនោះមានបញ្ហាបច្ចេកទេសណាមួយ វានឹងធ្វើអោយអ្នកមានការលំបាក រឺយឺតយ៉ាវក្នុងការបន្ទាន់ណាមួយដូចជាទូទាត់ប្រាក់ក្នុងទំហំធំ រឺតូចទៅតាមកាលៈទេសៈជាក់ស្តែង។ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ App របស់ធនាគារ ABA ដែលអាចនិយាយបានថាជាធនាគារទី១ នៅកម្ពុជា ដែលមានអ្នកប្រើប្រាស់ ABA Mobile ច្រើនជាងគេបានមានបញ្ហាបច្ចេកទេស ធ្វើអោយអ្នកប្រើប្រាស់មួយចំនួនមិនអាចធ្វើការទូទាត់បានទាំងអស់ លុះត្រាតែធ្វើដំណើរទៅកាន់សាខាធនាគារ ដើម្បីធ្វើការដកសាច់ប្រាក់សុទ្ធយកមកទូទាត់។ ដោយក្នុងនោះធនាគារ ABA ក៏បានបង្ហោះសារនៅលើទំព័រ Facebook ផ្លូវការថា៖
November 25, 2021 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានតាមរយៈសារសម្លេងបានឱ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់លោក ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជាថា កម្ពុជា និងវៀតណាម គួរមានកិច្ចព្រមព្រៀងមួយស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិកម្មតាមព្រំដែនរវាងប្រទេសទាំងពីរ។ សម្តេចតេជោ ហ៊ុន សែន បានលើកពីចំណងចង់ឱ្យមានកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើការធ្វើកសិកម្មនៅតាមព្រំដែនជាមួយវៀតណាមនេះ ក្នុងពេលសម្តេចអនុញ្ញាតឱ្យ ង្វៀន ហ៊ុយតាំង ដែលជាឯកអគ្គរដ្ឋទូតថ្មីរបស់វៀតណាម ប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសមនៅព្រឹកថ្ងៃពុធ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ។ បើតាមឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានឱ្យដឹងថា នៅក្នុងជំនួបនេះសម្តេចតេជោ បានកត់សម្គាល់ពីភាពល្អប្រសើរនៃការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងវៀតណាម
November 25, 2021 - សេដ្ឋកិច្ច
ប្រធានាធិបតីចិន លោក Xi Jinping បានសន្យាបន្តគាំទ្រសមាជិកអាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ ក្នុងអំឡុងកិច្ចប្រជុំកំពូលពិសេស ដើម្បីរំលឹកខួបលើកទី៣០ នៃទំនាក់ទំនងកិច្ចសន្ទនាចិន-អាស៊ាន នៅថ្ងៃទី២២ ខែវិច្ឆិកា។ នៅក្នុងសុន្ទរកថា មេដឹកនាំចិនបាននិយាយថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជំនួយអភិវឌ្ឍន៍ដល់អាស៊ានចំនួន ១.៥ ពាន់លានដុល្លារបន្ថែមទៀតក្នុងរយៈពេលបីឆ្នាំខាងមុខ។ ហើយថ្មីៗនេះប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកលដើម្បីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិក្នុងការដោះស្រាយបញ្ហាប្រឈម ជំរុញការស្តារសេដ្ឋកិច្ចពិភពលោក និងពន្លឿនការអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ទន្ទឹមនឹងនេះ ប្រទេសចិនបានត្រៀមខ្លួនជាស្រេចដើម្បីធ្វើការជាមួយបណ្តាប្រទេសអាស៊ានដើម្បីរួមគ្នាបង្កើត “ខែលសុខភាព” សម្រាប់តំបន់។ ក្រោមគំនិតផ្តួចផ្តើមនេះ ប្រទេសចិនមានឆន្ទៈក្នុងការបរិច្ចាគវ៉ាក់សាំងការពារជំងឺកូវីដ១៩បន្ថែមចំនួន ១៥០លានដូស ដល់បណ្តាប្រទេសអាស៊ាន ដើម្បីគាំទ្រដល់អត្រាការចាក់វ៉ាក់សាំងកាន់តែខ្ពស់នៅក្នុងប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ លោក Xi បាននិយាយថា
November 24, 2021












