ត្រៀមខ្លួនហើយនៅ? ប្រូម៉ូសិន Black Friday មកដល់ទៀតហើយ នៅផ្សារទំនើប អ៉ីអន ទាំង ២សាខា លឺថាហាងរាប់រយកន្លែងបញ្ចុះតម្លៃដល់ ៥០%
អាជីវកម្ម November 25, 2021 Khmernote

ផ្សារទំនើប អ៉ីអន ម៉ល នាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបានឱ្យដឹងថា ខាងផ្សារទាំងពីរសាខាកំពុងរៀបចំសម្រាប់ថ្ងៃ Black Friday ដើម្បីធ្វើការបញ្ចុះតម្លៃរហូតដល់ ៥០% លើមុខទំនិញ និងហាងរាប់រយកន្លែងនៅក្នុងផ្សារលំដាប់អន្តរជាតិមួយនេះ។ កម្មវិធីប្រូម៉ូសិនពិសេស មានរយៈពេលតែ ៣ថ្ងៃប៉ុណ្ណោះគឺ ចាប់ពីថ្ងៃទី២៦ ២៧ ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា Black Friday គឺជាឈ្មោះក្រៅផ្លូវការដែលប្រើដើម្បីពណ៌នាថ្ងៃឈប់សម្រាកបន្ទាប់ពីពិធីបុណ្យ Thanksgiving ។ ជាទូទៅ វាជាថ្ងៃដើរទិញឥវ៉ាន់ដ៏មមាញឹកបំផុតប្រចាំឆ្នាំ ព្រោះជាពេលចាប់ផ្តើមរដូវវិស្សមកាល។ រដូវកាលនេះ សំខាន់ណាស់សម្រាប់សេដ្ឋកិច្ច ជាពិសេសសម្រាប់អ្នកលក់រាយមួយចំនួន ដែលធ្វើការដាក់លក់ទំនិញជាមួយការបញ្ចុះតម្លៃយ៉ាងច្រើនមិនធ្លាប់មាន។

ជាមួយគ្នានេះដែរ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឃើញថាផ្សារទំនើប ហាងទំនិញល្បីៗ លំដាប់អន្តរជាតិជាច្រើនបោះពួយចូលមកក្នុងប្រទេសកម្ពុជាមិនដាច់។ បន្ទាប់ពីលេចវត្តមានផ្សារទំនើប និងហាងទំនិញល្បីៗមក ឱ្យតែដល់ថ្ងៃទី២៦ ខែវិច្ឆិកា គ្រប់ហាងទំនិញ និងអ្នកលក់នៅក្នុងប្រទេសកម្ពុជាជាច្រើនតែងតែប្រើប្រាស់យុទ្ធសាស្រ្តលក់បញ្ជុះតម្លៃបែបនេះ៕

(រូបតំណាង)

(រូបតំណាង)

អត្ថបទ៖ លីនី