រដ្ឋាភិបាលថៃ គ្រោងប្រើមូលនិធិមួយដើម្បីធ្វើឱ្យរថយន្តអគ្គិសនីមានតម្លៃថោក ទាក់ចិត្តប្រជាជនឱ្យចាប់អារម្មណ៍
សេដ្ឋកិច្ច November 26, 2021 Khmernote

យោងតាមរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ Arkhom Termpittayapaisith បានឱ្យដឹងថា មូលនិធិរបស់រដ្ឋាភិបាលត្រូវបានគេរំពឹងថានឹងឧបត្ថម្ភធនដល់តម្លៃរថយន្តអគ្គិសនី (EVs) ដើម្បីរក្សាតម្លៃរថយន្តនេះឱ្យទាបដូចទៅនឹងតម្លៃរថយន្តដែលដំណើរការដោយម៉ាស៊ីនចំហេះខាងក្នុង។

លោកបានមានប្រសាសន៍ថា នេះគឺជាវិធីសាស្រ្តក្នុងការមួយដើម្បីធ្វើការផ្សព្វផ្សាយរថយន្តអគ្គិសនីនៅក្នុងប្រទេសថៃ។ ជាមួយគ្នានេះ បន្ថែមពីលើការលើកទឹកចិត្តពន្ធ លើពន្ធដែលបានគ្រោងទុក មូលនិធិនេះនឹងក្លាយជាឧបករណ៍មួយផ្សេងទៀតដើម្បីរក្សាតម្លៃទីផ្សាររថយន្តអគ្គិសនី (EV) ឱ្យមានតម្លៃសមរម្យសម្រាប់ទីផ្សារដ៏ធំ។

យ៉ាងណាមិញ ផែនការផ្សព្វផ្សាយ រថយន្តអគ្គិសនីដ៏ទូលំទូលាយនេះ កំពុងរង់ចាំការអនុម័តពីគណៈកម្មាធិការគោលនយោបាយយានយន្តអគ្គិសនីជាតិ។ គួរឱ្យដឹងថា ដោយសារ​ប្រទេស​ថៃ​ជា​មជ្ឈមណ្ឌល​ផលិត​រថយន្ត​ដ៏​សំខាន់ ជាពិសេស​សម្រាប់​រថយន្ត​ប្រភេទ ភីកអាប់​ ទម្ងន់​មួយ​តោន រដ្ឋាភិបាល​ក៏​ចង់​ជំរុញ​ការផលិត​រថយន្ត​ភីកអាប់​អគ្គិសនី​ផងដែរ។ ហើយនាពេលបច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនបានផលិតរថយន្តភីកអាប់អគ្គិសនីនៅក្នុងប្រទេសថៃដោយផ្អែកលើមូលដ្ឋានសាកល្បង៕

អត្ថបទ៖ លីនី
ប្រភព៖ bangkokpost