Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post បានឱ្យដឹងថា ប្រទេសថៃនឹងមិនបោះជំហានថយក្រោយពីផែនការបើកដំណើរការឡើងវិញទេ បើទោះបីជាមានភាពមិនប្រាកដប្រជាអំពីកូវីដ-១៩ វ៉ារ្យ៉ង់ថ្មីឈ្មោះថា Omicron ក៏ដោយក្ដី។ មិនតែប៉ុណ្ណោះក្រសួងទេសចរណ៍ និងកីឡា ក៏នឹងស្នើឱ្យមានការបន្ធូរបន្ថយបន្ថែមទៀតលើការលក់គ្រឿងស្រវឹងចាប់ពីពេលរសៀល ដើម្បីលើកទឹកចិត្តដល់អាជីវកម្មក៏ដូចជាប្រជាជន។ លោក Phiphat Ratchakitprakarn រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាបាននិយាយថា “”គ្មាននរណាម្នាក់ចង់បានការបិទព្រំដែនម្ដងទៀតទេ ព្រោះវាពិតជាពិបាកសម្រាប់យើងក្នុងការបើកប្រទេសឡើងវិញ។ សេដ្ឋកិច្ចរបស់យើងនៅតែទទួលរងពីវិបត្តិ ដូច្នេះវានឹងមិនមានការបិទព្រំដែនទៀតទេ លុះត្រាតែយើងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ”។ ទោះជាយ៉ាងណាក៏ដោយ ផែនការនៃការធ្វើតេស្កជំងឺកូវីដ-១៩ លើអ្នកដំណើរ ដោយ RT-PCR ទៅជាឧបករណ៍ធ្វើតេស្ត antigen សម្រាប់គម្រោង Test and Go

    November 30, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា អភិបាលខេត្តព្រះសីហនុចង់បានក្រុមហ៊ុនវិនិយោគលើការងារដឹកជញ្ជូនភ្ញៀវទេសចរនៅតាមឆ្នេរសមុទ្រ មានបំពាក់ GPS និងមានការគ្រប់គ្រងបញ្ជីឈ្មោះភ្ញៀវទេសចរបានត្រឹមត្រូវ ដើម្បីងាយស្រួលដល់ការកំណត់ទីតាំងជួយសង្រ្គោះពេលមានហានិភ័យកើតឡើង។ នេះជាការថ្លែងរបស់ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី២៩ខែវិច្ឆិកាឆ្នាំ២០២១នៅសាលាខេត្តព្រះសីហនុ ដោយមានអ្នកសារព័ត៌មានចូលរួមប្រមាណ ៣០រូប ពី១៦ ស្ថាប័នមកពីរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជា មន្ត្រីនាំពាក្យក្រសួងបរិស្ថាន។ ឯកឧត្តម គួច ចំរើន បានថ្លែងថា ការប្រកាសរកក្រុមហ៊ុនដឹកជញ្ជូនមានសមត្ថភាពប្រើបច្ចេកវិទ្យាខ្ពស់នេះដើម្បីបង្កើនសុវត្ថិភាពឱ្យល្អប្រសើរដល់ភ្ញៀវទេសចរមកលេងនៅតំបន់ឆ្នេរ។ ឯកឧត្តម អភិបាលខេត្តបានថ្លែងថា«ខ្ញុំចង់បានក្រុមហ៊ុនវិនិយោគលើការងារដឹកជញ្ជូនភ្ញៀវទេសចរនៅតាមឆ្នេរ មានការគ្រប់គ្រងពិសេសលើការចុះបញ្ជីភ្ញៀវទេសចរ រួមទាំងការចាប់ប្រព័ន្ធ GPS នៅលើមធ្យោបាយដឹកជញ្ជូន»។ ការណ៍ដែល

    November 30, 2021
  • អាជីវកម្ម

    រដ្ឋបាលរាជធានីភ្នំពេញកាលពីល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ បាចេញសេចក្ដីសម្រេច ស្ដីពីការដាក់ចេញនូវវិធានការរដ្ឋបាល ដោយផ្អាកជាបណ្ដោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ រួមមាន ខារ៉ាអូខេ រង្គសាល និងឌីស្កូតែក និងការជួបជុំ ឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជន នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ០៧ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕ សូមអានសេចក្ដីសម្រេចលម្អិតនៅខាងក្រោម៖

    November 30, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK បានឱ្យដឹងថា ប្រទេស និងតំបន់ជុំវិញពិភពលោក កំពុងរឹតបន្តឹងព្រំដែនរបស់ពួកគេឡើងវិញ បន្ទាប់ពីការរកឃើញមេរោគកូវីដ១៩ បំប្លែងថ្មី Omicron នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួននឹងរឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង និងប្រទេសចំនួនប្រាំពីរផ្សេងទៀត ដូចជា បូតស្វាណា ហ្សីមបាវ៉េ ណាមីប៊ី ឡេសូតូ អេវ៉ាទីនី ម៉ូសំប៊ិក និងម៉ាឡាវី។ ទន្ទឹមនឹងនេះ សមាជិកនៃសហភាពអឺរ៉ុប ក៏បានយល់ព្រមកំណត់ការធ្វើដំណើរពីប្រទេសអាហ្វ្រិកខាងត្បូងចំនួនប្រាំពីរខាងលើដូចគ្នា ខណៈ អាជ្ញាធរ​អ៉ីស្រាអែល បាន​ដាក់​បម្រាម​មិន​ឱ្យអ្នកដំណើរមកពី​ប្រទេស​អាហ្វ្រិក​ទាំងអស់ចូលមកក្នុងប្រទេស លើក​លែង​តែ​អ្នក​នៅ​ភាគ​ខាង​ជើង បន្ទាប់បីប្រទេសនេះបានរកឃើញមេរោគកូវីដវ៉ារ្យ៉ង់ថ្មីនៅក្នុងប្រទេស។ មិនតែប៉ុណ្ណោះ មេរោគកូវីដវ៉ារ្យ៉ង់ថ្មីក៏ត្រូវបានរកឃើញនៅ ហុងកុងផងដែរ ធ្វើឱ្យរដ្ឋាភិបាល នឹងហាមឃាត់ការចូលសម្រាប់អ្នកមិនស្នាក់នៅក្នុងប្រទេស

    November 27, 2021
  • ទេសចរណ៍

    សមាគមភ្នាក់ងារទេសចរណ៍ថៃ (ATTA) កំពុងអំពាវនាវឱ្យរដ្ឋាភិបាលទម្លាក់ផែនការរបស់ខ្លួនក្នុងការកំណត់ថ្លៃថ្មី លើជនបរទេសដែលចូលមកក្នុងប្រទេសថៃ យ៉ាងហោចណាស់រហូតដល់ឧស្សាហកម្មទេសចរណ៍ងើបឡើងវិញទាំងស្រុង។ រំលឹកឡើងវិញ កាលពីថ្ងៃទី២ ខែតុលា កន្លងទៅ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍សេដ្ឋកិច្ចបានអនុម័តសំណើរបស់ក្រសួងទេសចរណ៍ និងកីឡា ដើម្បីគិតថ្លៃចូលទស្សនាលើទេសចរបរទេសម្នាក់ ៥០០បាត (ប្រមាណជាង ១៤ដុល្លារ) ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២ តទៅ។ ពាក់ព័ន្ធទៅនឹងផែនការនេះ ប្រធាន (ATTA) លោក Sisdivachr Cheewarattanaporn បាននិយាយកាលពីថ្ងៃសុក្រថា៖ “ការប្រមូលថ្លៃបន្ថែមនឹងបង្កើនថវិកាធ្វើដំណើររបស់ភ្ញៀវអន្តរជាតិ ដែលអាចបង្ខំឱ្យពួកគេរំលងការមកទស្សានា និងកម្សាន្តនៅប្រទេសថៃ ខណៈឧស្សាហកម្មទេសចរណ៍នៅតែងើបឡើងវិញពីផលប៉ះពាល់នៃការបិទដោយសារជំងឺកូវីដ-១៩ ហើយយើងត្រូវទាក់ទាញភ្ញៀវទេសចរបរទេសឱ្យបានច្រើនតាមដែលអាចធ្វើទៅបានបន្ទាប់ពីប្រទេសនេះបានបើកដំណើរការឡើងវិញទាំងស្រុង”។ លើសពីនេះលោក Sisdivachr បានបន្ថែមថា

    November 27, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថា រដ្ឋមន្ត្រីសុខាភិបាល Khairy Jamaluddin បាននិយាយថា ចាប់ពីថ្ងៃនេះតទៅ ប្រជាជនម៉ាឡេស៊ីត្រូវបានហាមប្រាមមិនអោយទៅលេងប្រទេសនៅអាហ្វ្រិកខាងត្បូងចំនួន ៧រួមមាន៖ បូតស្វាណា អេវ៉ាធីនី ឡេសូតូ ម៉ូសំប៊ិក ណាមីប៊ី និងហ្ស៊ីមបាវ៉េ។ ជាមួយគ្នានេះនោះដែរ ជនបរទេសដែលមានប្រវត្តិធ្វើដំណើរទៅកាន់ប្រទេសទាំងប្រាំពីរក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយនេះ ក៏មិនត្រូវបានអនុញ្ញាតឱ្យចូលប្រទេសម៉ាឡេស៊ីដែរ។ ដោយឡែក ប្រជាជនម៉ាឡេស៊ី និងអ្នករស់នៅអចិន្ត្រៃយ៍នៅក្នុងប្រទេសដែលបានរៀបរាប់ខាងលើដែលត្រឡប់ទៅប្រទេសម៉ាឡេស៊ីវិញបន្ទាប់ពីការទៅទស្សនាគោលដៅទាំងនេះ ត្រូវបានអនុញ្ញាតឱ្យចូល ប៉ុន្តែត្រូវឆ្លងកាត់ការចត្តាឡីស័កដាច់រយៈពេល ១៤ថ្ងៃជាចាំបាច់។ លើសពីនេះទៅទៀត បើតាមការបញ្ជាក់ពី រដ្ឋមន្ត្រីសុខាភិបាល Khairy Jamaluddin អ្នកធ្វើដំណើរដែលត្រូវធ្វើចត្តាឡីស័ក មិនអាចធ្វើចត្តាឡីស័កនៅផ្ទះបានទេ

    November 27, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ក្រោយរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឡើងវិញ ដើម្បីទទួលយកភ្ញៀវទេសចរបរទេស ដែលទទួលបានការចាក់វ៉ាក់សាំងពេញលេញ កាលពីពេលថ្មីៗនេះ សម្រាប់ខេត្តសៀមរាប នៅចុងឆ្នាំ២០២១នេះ ក៏បានត្រៀមរៀបចំព្រឹត្តិការណ៍ចំនួន ៣ ដើម្បីជំរុញទេសចរផ្ទៃក្នុង ហើយក៏ជាសញ្ញាបង្ហាញផងដែរថា ខេត្តទេសចរណ៍ដ៏ធំរបស់កម្ពុជាមួយនេះ បានត្រៀមខ្លួនរួចរាល់ ក្នុងការទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ភ្ញៀវជាតិ និងអន្តរជាតិផងដែរ។ នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បង្ហាញថាព្រឹត្តិការណ៍ចំនួន៣ ដែលខេត្តសៀមរាប នឹងរៀបចំនៅក្នុងខែធ្នូខាងមុខនេះ រួមមាន ព្រឹត្តិការណ៍អបអរទីក្រុងសៀមរាប ជាទីក្រុងវប្បធម៌អាស៊ាន, ព្រឹត្តិការណ៍ប្រកួតវាយកូនហ្គោលសៀមរាបថ្មី២០២១ និងព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុងលើកទី២៦។ លោកប្រធានមន្ទីរ បន្ថែមថា តាមការណែនាំរបស់ឯកឧត្តម ទៀ

    November 27, 2021
  • អាជីវកម្ម

    យោងតាមការចុះផ្សាយរបស់ channelnewsasia បានឱ្យដឹងថា កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញនេះ ធនាគារឌីជីថល DBS បានជូនដំណឹងពី សេវាធនាគារឌីជីថលរបស់ខ្លួនបានវិលត្រឡប់មកធម្មតាវិញហើយ បន្ទាប់ពីជួបបញ្ហា មិនអាចដំណើរការបានអស់រយៈពេល ២ថ្ងៃ។ ជាមួយគ្នានោះដែរ ប្រមុខនៃធនាគារក៏បានធ្វើការសុំទោស ចំពោះបញ្ហាដែលបានកើតមានឡើងដល់អ្នកអតិថិជនរបស់ខ្លួន ហើយបានធានាអះអាងថា ប្រព័ន្ធរបស់ខ្លួន “នៅតែមានសុវត្ថិភាព” ទាំងការដាក់ប្រាក់ និងប្រាក់របស់ពួកគេ ហើយបញ្ហាដែលកើតមានមិនមែនជាការវាយប្រហារតាមអ៉ឺនធឺណិតនោះទេ គឺទាក់ទងទៅនឹង SERVER ( ACCESS CONTROL SERVERS)។ បើតាមការឱ្យដឹងពីធនាគារ ភាពរអាក់រអួលនៃសេវាកម្មធនាគារឌីជីថល DBS និង

    November 26, 2021
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation Thailand បានឱ្យដឹងថា អាជ្ញាធរអាកាសចរណ៍ស៊ីវិលសិង្ហបុរី (CAAS) បានប្រកាសនៅថ្ងៃសុក្រ (២៦ វិច្ឆិកា) នេះថា ប្រទេសសិង្ហបុរីនឹងពង្រីកផ្លូវធ្វើដំណើរនៃអ្នកចាក់វ៉ាក់សាំងរួច (VTLs) ទៅកាន់ប្រទេសចំនួន ៦ បន្ថែមទៀតនៅខែក្រោយ។ សារព័ត៌មានដដែលបានឱ្យដឹងទៀតថា ចាប់ពីថ្ងៃទី ១៤ ខែធ្នូ អ្នកដំណើរមកពីប្រទេសថៃអាចចូលប្រទេសសិង្ហបុរីក្រោមគម្រោង ផ្លូវធ្វើដំណើរនៃអ្នកចាក់វ៉ាក់សាំងរួច (VTL) ដែលមិចាំបាច់ធ្វើចត្តាឡីស័ក។ ជាមួយគ្នានោះ ចាប់ពីថ្ងៃទី១៦ ខែធ្នូ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា ហ្វីជី ម៉ាល់ឌីវ ស្រីលង្កា និងទួរគី អាចចូលកមកាន់ប្រទេសកូនកោះមួយនេះបានហើយក្រោមគម្រោងខាងលើ និងមិនតម្រូវឱ្យធ្វើចត្តាឡីស័កដូចទៅនឹងប្រទេសថៃដែរ។

    November 26, 2021
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា គិតត្រឹមសប្តាហ៍ទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ការស្ថាបនាផ្លូវល្បឿនលឿនពីភ្នំពេញទៅក្រុងព្រះសីហនុ សម្រេចបាន លទ្ធផល៦៩,៩៣ភាគរយ ដោយដំណើរការសាងសង់លឿនជាងផែនការ និងរំពឹងថា អាចនឹងចប់រួចរាល់ជាស្ថាពរនៅមុនខែកញ្ញា ឆ្នាំ២០២២។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោក ហ៊ាង សុទ្ធាយុត្តិ ប្រធាននាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈ និង ជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន។ លោកបន្តថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើ ការបើកបរសាកល្បងនៅលើផ្លូវនេះ សំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការដោយ ការបង់ប្រាក់។ លោកបញ្ជាក់ថា បើសិនជាការចរចាទទួលបានការឯកភាពពីភាគីវិនិយោគចិន គឺផ្លូវនេះ

    November 26, 2021