ធនាគារជាតិ ចេញសេចក្តីជូនដំណឹងនិងបញ្ជាក់ថា ធនាគារ ABA អនុវត្តមិនត្រូវគោលការណ៍លើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ដោយត្រូវដោះស្រាយភាពរអាក់រអួលបច្ចេកទេស រយៈពេល២ម៉ោង យ៉ាងយូរ
ហិរញ្ញវត្ថុ November 25, 2021 Khmernote

ដូចដែលមហាជនទាំងអស់គ្នាបានដឹងរួចមកហើយថា កាលពីព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ធនាគារ ABA បានមានបញ្ហាបច្ចេកទេសលើ App Mobile របស់ខ្លួនដែលបានធ្វើអោយអ្នកប្រើប្រាស់សេវាធនាគារមួយនេះ មិនអាចធ្វើការទូទាត់ប្រាក់ រឺផ្ទេរប្រាក់នានាតាម App បានឡើយ។

នៅមុននេះបន្តិចដែរ ធនាគារជាតិនៃកម្ពុជា បានចេញសេចក្តីជូនដំណឹងមួយជុំវិញបញ្ហារបស់ធនាគារ ABA ក៏ដូចជាធ្វើការក្រើនរំលឹកដល់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនានា ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីជូនដំណឹងលេខ ធ.៧.០១៩.៥៧៥ សជណ ស្តីពីការដាក់ឲ្យអនុវត្តគោលការណ៍ណែនាំលើការគ្រប់គ្រងហានិភ័យព័ត៌មានវិទ្យា ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៩ ដែលតម្រូវអោយគ្រឹះស្ថាននីមួយៗត្រូវដោះស្រាយរាល់ភាពរអាក់រអួលបច្ចេកទេសក្នុងរយៈពេល២ម៉ោងយ៉ាងយូរ។ ចំពោះករណីធនាគារ ABA ធនាគារជាតិនៃកម្ពុជានឹងស្វែងយល់បន្ថែមទៀតអំពីប្រភពនៃបញ្ហានេះ ហើយនឹងចាត់វិធានការតាមនិតិវិធី៕