Khmernote
  • សេដ្ឋកិច្ច

    ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ុយក្រែនត្រូវការប្រាក់ចំនួន ៧ពាន់លានដុល្លារក្នុងមួយខែ ដើម្បីស្ដារ និងរក្សាសេដ្ឋកិច្ចរបស់ខ្លួនឱ្យនៅស្ថិតស្ថេរ ចំពេលមាន “ការខាតបង់សេដ្ឋកិច្ច” ដែលបង្កឡើងដោយប្រទេសរុស្ស៊ី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyivpost។ លោក Volodymyr Zelensky បានប្រាប់មេដឹកនាំធនាគារពិភពលោក និង IMF តាមរយៈខ្សែវីដេអូនៅក្នុងកិច្ចប្រជុំមួយថា៖ “យោធារុស្ស៊ីមានគោលបំណងបំផ្លាញអ្វីៗគ្រប់យ៉ាងនៅអ៊ុយក្រែន ដែលអាចបម្រើជាមូលដ្ឋានសេដ្ឋកិច្ចសម្រាប់ជីវិតរស់នៅ នោះរាប់បញ្ចូលទាំងស្ថានីយផ្លូវដែក ឃ្លាំងអាហារ ប្រេង និងរោងចក្រចម្រាញ់ប្រេង”។ ជាមួយគ្នានេះដែរ លោក Zelensky បានអំពាវនាវសុំជំនួយសព្វាវុធបន្ថែមទៀតដោយនិយាយថា អ៊ុយក្រែននៅតែមិនមានគ្រប់គ្រាន់ទោះបីជាមានជំនួយយោធារាប់ពាន់លានពីលោកខាងលិច ដែលបានបង្ខំឱ្យរុស្ស៊ីផ្តោតលើការវាយលុករបស់ខ្លួនឡើងវិញនៅឆ្ងាយពីទីក្រុង Kyiv និងឆ្ពោះទៅភាគខាងកើតក៏ដោយ៕

    April 23, 2022
  • បុគ្គលជោគជ័យ

    ប្រទេសរុស្ស៊ី បានដាក់ទណ្ឌកម្មលើនាយកប្រតិបត្តិ Meta លោក Mark Zuckerberg និងជនជាតិអាមេរិក ២៨នាក់ផ្សេងទៀតកាលពីថ្ងៃព្រហស្បតិ៍ ដោយរារាំងពួកគេមិនឱ្យចូលក្នុងប្រទេស នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន businessinsider។ ទណ្ឌកម្ម​ត្រូវ​បាន​ដាក់​ក្នុង​ការ​សងសឹក​ ចំពោះ​ទណ្ឌកម្ម​លោកខាងលិច​ប្រឆាំង​នឹង​រុស្ស៊ី​ចំពោះ​ការ​ឈ្លានពាន​អ៊ុយក្រែន។ តាមប្រភពដដែល ក្រៅពីមេធំហ្វេសប៊ុក អ្នកដែលត្រូវបានដាក់ទណ្ឌកម្មហាមមិនឱ្យចូលប្រទេសរុស្ស៊ីផ្សេងទៀតរួមមាន៖ មន្ត្រីជាន់ខ្ពស់របស់មន្ទីរបញ្ចកោណ មេដឹកនាំពាណិជ្ជកម្មអាមេរិក និងអ្នកកាសែត អនុប្រធានាធិបតី Kamala Harris នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky និងអ្នករាយការណ៍ ABC លោក George Stephanopoulos។ ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា អ្នកដែលបានរៀបរាប់ខាងលើនឹងត្រូវបានបដិសេធមិនអោយចូលទៅក្នុងប្រទេសរុស្ស៊ីដោយ

    April 22, 2022
  • បុគ្គលជោគជ័យ

    យើងគ្រប់គ្នាតែងគិតថា សញ្ញាបត្រមហាវិទ្យាល័យជាតម្រូវការដ៏សំខាន់មួយដើម្បីទទួលបានការងារធ្វើ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ វាមិនដូចអ្វីដែលយើងគិតនោះទេ។ ការទទួលបានការងារធ្វើគឺ ដោយសារសមត្ថភាពពិតដែលយើងមាន និងការតាំងចិត្តបំពេញការងារឱ្យបានល្អ គ្រាន់តែថាយើងអាចទទួលបានប្រាក់ខែដំបូងក្នុងចំនួនតិចជាងអ្នកដែលមានសញ្ញាបត្រតែប៉ុណ្ណោះ។ ហើយបើនិយាយពីសញ្ញាបត្រនេះដែរ នាយកប្រតិបត្តិក្រុមហ៊ុនល្បីៗជាច្រើនរួមមាន Tesla, Apple, Google, និង Netflix ក៏បានលើកឡើងដែរថា មិនចាំបាច់ទាល់តែមានសញ្ញាបត្រទើបអាចចូលធ្វើការជាមួយពួកគេបានឡើយ ហើយវាក៏មិនសំខាន់នោះដែរ។ ជាក់ស្ដែងមហាសេដ្ឋីលំដាប់ទី១ លើលោក Elon Musk បានលើកឡើងថា “ការមានសញ្ញាប័ត្រមហាវិទ្យាល័យមិនមានន័យថា អ្នកមាន សមត្ថភាពពិសេស នោះទេ។ ហើយក្រុមហ៊ុន​ល្បីៗ​ជាច្រើន​ ​ក៏មិន​ទាមទារ​សញ្ញាបត្រ​មហាវិទ្យាល័យ​ទៀតឡើយ”។ ជាមួយគ្នានេះនៅឯសន្និសីទផ្កាយរណបឆ្នាំ២០២២ លោក Musk ក៏បាននិយាយថា៖ ”

    April 22, 2022
  • ទេសចរណ៍

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា សមាគមក្លឹបទេសចរណ៍ខេត្តសៀមរាបតំណាង ដោយលោក ហ្វីលិប កៅ និងក្រុមហ៊ុន នីផុនកូអ៊ី (Nippon Koei)ជប៉ុន តំណាងដោយ លោក នីស៊ីណុ គេន(Nishino Ken) នៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២នេះ បានចុះហត្ថលេខាលើអនុស្សរណៈនៃយោគយល់ ស្តីពីការលើកកម្ពស់វិស័យទេសចរណ៍ប្រកបដោយនិរន្តរភាព និងភាពឆ្លាតវៃ ក្នុងខេត្តសៀមរាប ដោយផ្តោតសំខាន់ទៅលើ ឌី ជីថល ភ្លេតហ្វម និងធនធានមនុស្ស ក្នុងវិស័យទេសចរណ៍។ លោក កាវ៉ាហ្គុជិ ម៉ាសាគិ (KAWAGUCHI Masaki) ប្រធានការិយាល័យ

    April 22, 2022
  • អាជីវកម្ម

    ការិយាល័យផ្សព្វផ្សាយពាណិជ្ជកម្មបរទេសនៅស្ថានទូតថៃប្រចាំទីក្រុងភ្នំពេញបានរាយការណ៍ថា Siam Makro នឹងបើកផ្សារទំនើប Makro ពីរបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ដោយបន្ថែមលើផ្សារ Makro ទាំងពីរដែលបានដំណើរការរួចហើយក្នុងនោះមួយនៅទីក្រុងភ្នំពេញ និងមួយទៀតនៅក្នុងខេត្តសៀមរាប។ ការិយាល័យនេះបាននិយាយថា សេដ្ឋកិច្ចរបស់កម្ពុជាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយសារតែរបៀបរស់នៅរបស់ប្រជាជនកម្ពុជាកំពុងមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ដោយសារអំណាចទិញកាន់តែខ្ពស់។ ការិយាល័យបានបន្តថា ជាផ្នែកនៃការផ្លាស់ប្តូររបៀបរស់នៅ ប្រជាជនកម្ពុជាកាន់តែច្រើនបានទិញទំនិញនៅក្នុងផ្សារទំនើប និងផ្សារទំនើបធំៗ។ លោកស្រី Suchada Ithijarukul នាយកប្រតិបត្តិនៃក្រុមហ៊ុន Makro Group បានបញ្ជាក់ពីគម្រោងសាងសង់ហាងចំនួនពីរបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។ លោកស្រីបានបន្ថែមថា ហាងទាំងពីរនេះនឹងស្ថិតក្នុងចំណោមហាងបរទេសចំនួនប្រាំ ដែលនឹងបើកដោយ Makro នៅឆ្នាំនេះ ដោយហាង Makro បរទេស​បី​ផ្សេង​ទៀត​នឹង​ត្រូវ​បើក​ក្នុង​ប្រទេស​ឥណ្ឌា។ លោកស្រីក៏បានបន្ថែមផងដែរថា

    April 22, 2022
  • សេដ្ឋកិច្ច

    លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយកាលពីថ្ងៃទី១៦ ខែមេសា ដែលតម្រូវឱ្យរុស្ស៊ីដកការចុះបញ្ជីរបស់ពួកគេចេញពីផ្សារហ៊ុនក្រៅប្រទេស។ ការចុះហត្ថលេខានេះ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មហាសេដ្ឋីរបស់ប្រទេស ហើយឥឡូវនេះមហាសេដ្ឋី នឹងមិនអាចប្រមូលភាគលាភរូបិយប័ណ្ណបរទេស ពីកម្មវិធីបង្កាន់ដៃដាក់ប្រាក់បញ្ញើបានទេ។ ជាមួយគ្នានេះសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Vladimir Potanin ដែលជាមហាសេដ្ឋីមានបំផុតរបស់រុស្ស៊ី ឥឡូវនេះនឹងត្រូវកែសម្រួលរចនាសម្ព័ន្ធកម្មសិទ្ធិនៃអាជីវកម្មរបស់ពួកគេ។ ដោយឡែកការជួញដូរបង្កាន់ដៃប្រាក់បញ្ញើលើការប្តូរប្រាក់បរទេស ក៏ត្រូវតែបញ្ឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃដែរ ទោះបីជាផ្សារហ៊ុនញូវយ៉ក ណាសដាក ផ្សារហ៊ុនទីក្រុងឡុងដ៍ និងផ្សារហ៊ុនអន្តរជាតិកំពូលផ្សេងទៀត បានបង្កកភាគហ៊ុនរុស្ស៊ីរួចហើយក៏ដោយក្ដី បន្ទាប់ពីលោកពូទីនបានចាប់ផ្តើមសង្រ្គាមរបស់គាត់លើអ៊ុយក្រែនក្នុងខែកុម្ភៈ។ គួរបញ្ជាក់ថា ការហាមប្រាមលើការចុះបញ្ជីនៅក្រៅប្រទេស គឺជាការវាយប្រហារចុងក្រោយបំផុតសម្រាប់មហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានគេរងទុក្ខរួចមកហើយដោយទណ្ឌកម្មរបស់លោកខាងលិច ក៏ដូចជាការគ្រប់គ្រងមូលធនផ្ទាល់របស់ទីក្រុងម៉ូស្គូ ដែលដាក់កម្រិតលើលទ្ធភាពផ្ទេរប្រាក់ទៅក្រៅប្រទេស៕ អត្ថបទ៖

    April 22, 2022
  • អាជីវកម្ម

    ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏ល្បី Tesla កំពុងធ្វើការលើ “robotaxi” រថយន្តដែលនឹងមិនមានចង្កូត ឬឈ្នាន់ ហើយកំពុងកំណត់គោលដៅក្នុងការផលិតរថយន្តនេះនៅឆ្នាំ២០២៤។ មហាសេដ្ឋី Elon Musk ដែលជានាយកប្រតិបត្តិក្រុមហ៊ុនបានចែករំលែកព័ត៌មានលម្អិតពី “robotaxi” ក្នុងអំឡុងពេលប្រកាសពីប្រាក់ចំណូលត្រីមាសទី១ របស់ក្រុមហ៊ុនកាលពីថ្ងៃពុធ។ Musk បាននិយាយថា៖ “robotaxi ត្រូវបានគិតគូរយ៉ាងល្អិតល្អន់ ដើម្បីសម្រេចបាននូវតម្លៃដ៏ទាបបំផុត ដែលត្រូវបានគិតគូរចាប់ពី ការចំណាយក្នុងមួយម៉ាយល៍ ឬ ក្នុងមួយគីឡូម៉ែត្រ និយាយទៅគិតគ្រប់យ៉ាង។ ខ្ញុំ​គិត​ថា​វា​នឹង​ក្លាយ​ជា​កត្តា​ជំរុញ​ដ៏​ធំ​មួយ​នៃ​ការ​រីក​ចម្រើន​របស់ Tesla”។ មហាសេដ្ឋីរូបនេះ បានបន្ថែមថា រថយន្តនេះនឹងមិនមានចង្កូត ឬឈ្នាន់ទេ ព្រោះវាត្រូវបាន “ធ្វើឱ្យកាន់តែប្រសើរឡើងសម្រាប់ស្វ័យភាព”។ ទោះជាយ៉ាងណាក្ដី នៅពេលត្រូវបានសួរសម្រាប់ព័ត៌មានលម្អិតបន្ថែមពី

    April 21, 2022
  • សេដ្ឋកិច្ច

    ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា មេដឹកនាំមកពីសហរដ្ឋអាមេរិក ជប៉ុន និងសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ដើម្បីបន្តផ្តល់ការគាំទ្រយ៉ាងឆាប់រហ័សដល់អ៊ុយក្រែន ខណៈដែលប្រទេសរុស្ស៊ីចាប់ផ្តើមការវាយលុកជាថ្មីនៅតំបន់ភាគខាងកើតនៃប្រទេសជិតខាងរបស់ខ្លួន។ នាយករដ្ឋមន្ត្រី Fumio Kishida បានប្រាប់សមភាគីរបស់គាត់រួមមាន ប្រធានាធិបតីអាមេរិក លោក Joe Biden មេដឹកនាំនៃក្រុម G-7 និងសហភាពអឺរ៉ុប ក្នុងអំឡុងពេលការសន្ទនាតាមរយៈវីដេអូថា រដ្ឋាភិបាលជប៉ុននឹងបង្កើនចំនួនប្រាក់កម្ចីរបស់ខ្លួនដែលត្រូវបន្ថែមដល់ទីក្រុង Kyiv រហូតដល់ចំនួន ៣០០លានដុល្លារ ដោយនិយាយថា ការជំរុញសេដ្ឋកិច្ចអ៊ុយក្រែនគឺជា “កិច្ចការបន្ទាន់”។ លោក Kishida បានពន្យល់ដល់សមភាគីរបស់គាត់ក្នុងអំឡុងពេលសន្ទនា​តាមវីដេអូថា ប្រទេសជប៉ុននឹងផ្តល់ឧបករណ៍ការពារបន្ថែមដល់អ៊ុយក្រែនរួមមាន របាំងការពារ និងសម្លៀកបំពាក់ប្រឆាំងនឹងអាវុធគីមី ក៏ដូចជាយន្តហោះគ្មានមនុស្សបើកសម្រាប់គោលបំណងឃ្លាំមើល ដោយផ្អែកលើសំណើពីទីក្រុង Kyiv

    April 21, 2022
  • អាជីវកម្ម

    ភោជនីយដ្ឋានមួយកន្លែងនៅភាគខាងកើតនៃទីក្រុងតូក្យូ ដែលគ្រប់គ្រងដោយម្ដាយ និងកូនស្រីជនជាតិរុស្ស៊ី បាននិងកំពុងផ្ដល់ឱកាសការងារដល់ជនភៀសខ្លួនចេញពីប្រទេសអ៊ុយក្រែន ជាមធ្យោបាយមួយដើម្បីជួយដល់ប្រជាជនទទួលបានជីវិតល្អប្រសើរឡើងវិញ និងដើម្បីបង្ហាញពីការប្រឆាំងនឹងសង្រ្គាមរបស់រុស្ស៊ីនៅទីនោះ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kyodonews លោកស្រី Anastasia វ័យ ៤០ឆ្នាំ និងកូនស្រី Daiana Stetsyuk វ័យ ២០ឆ្នាំ បានបើកដំណើរការភោជនីយដ្ឋានរុស្ស៊ីដែលមានឈ្មោះ Matreshka កាលពី 4 ឆ្នាំមុននៅទីក្រុង Chiba ក្នុងនោះក៏មានសេវាកម្មបម្រើម្ហូបតាមផ្ទះផងដែរ។ យុវតី Daiana Stetsyuk ដែលជាកូនស្រីបាននិយាយថា៖ “ទោះបីជាអ្នកដែលបានជម្លៀសខ្លួនមក នៅតែមានអារម្មណ៍ព្រួយបារម្ភ បន្ទាប់ពីបានមកដល់ប្រទេសជប៉ុនក៏ដោយក្ដី ក៏យើងនៅតែចង់ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីជួយពួកគេ”។ Daiana Stetsyuk

    April 21, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា មានកត្ដាចំនួន៥ ដែលធ្វើឲ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ សម្រេចបានរហូតដល់ជាង ១២៦៣លានដុល្លារ ស្មើនឹងជាង ៤៤% នៃផែនការកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២។ កត្ដាសំខាន់ៗ ទាំង៥ ដែលធ្វើឲ្យការប្រមូលពន្ធ របស់អគ្គនាយកដ្ឋានពន្ធ សម្រេចបានរហូតដល់ជាង ១ ២៦៣លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២២នេះ រួមមាន៖ ទី១៖ ការបន្តពង្រឹងអភិបាលកិច្ចល្អ។ ទី២៖ ការគ្រប់គ្រងប្រមូលចំណូលពន្ធតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលបានដាក់ឲ្យអនុវត្តជាបន្តបន្ទាប់។ ទី៣៖ កម្មវិធីលើទូរស័ព្ទដៃ របស់អគ្គនាយកដ្ឋានពន្ធដារ ផ្តល់លទ្ធភាពជូនអ្នកជាប់ពន្ធទទួលបាន ភាពងាយស្រួល និងចំណេញពេលវេលា

    April 21, 2022