លោក វ្ល៉ាឌីមៀ ពូទីន ចុះហត្ថលេខាលើក្រឹត្យដកភាគហ៊ុនរុស្ស៊ីចេញពីផ្សារហ៊ុនក្រៅប្រទេស បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មហាសេដ្ឋីរុស្ស៊ី
សេដ្ឋកិច្ច April 22, 2022 Khmernote

លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យថ្មីមួយកាលពីថ្ងៃទី១៦ ខែមេសា ដែលតម្រូវឱ្យរុស្ស៊ីដកការចុះបញ្ជីរបស់ពួកគេចេញពីផ្សារហ៊ុនក្រៅប្រទេស។ ការចុះហត្ថលេខានេះ បង្កផលប៉ះពាល់យ៉ាងខ្លាំងដល់មហាសេដ្ឋីរបស់ប្រទេស ហើយឥឡូវនេះមហាសេដ្ឋី នឹងមិនអាចប្រមូលភាគលាភរូបិយប័ណ្ណបរទេស ពីកម្មវិធីបង្កាន់ដៃដាក់ប្រាក់បញ្ញើបានទេ។

ជាមួយគ្នានេះសារព័ត៌មាន Bloomberg បានរាយការណ៍ថា លោក Vladimir Potanin ដែលជាមហាសេដ្ឋីមានបំផុតរបស់រុស្ស៊ី ឥឡូវនេះនឹងត្រូវកែសម្រួលរចនាសម្ព័ន្ធកម្មសិទ្ធិនៃអាជីវកម្មរបស់ពួកគេ។ ដោយឡែកការជួញដូរបង្កាន់ដៃប្រាក់បញ្ញើលើការប្តូរប្រាក់បរទេស ក៏ត្រូវតែបញ្ឈប់ក្នុងរយៈពេលប៉ុន្មានថ្ងៃដែរ ទោះបីជាផ្សារហ៊ុនញូវយ៉ក ណាសដាក ផ្សារហ៊ុនទីក្រុងឡុងដ៍ និងផ្សារហ៊ុនអន្តរជាតិកំពូលផ្សេងទៀត បានបង្កកភាគហ៊ុនរុស្ស៊ីរួចហើយក៏ដោយក្ដី បន្ទាប់ពីលោកពូទីនបានចាប់ផ្តើមសង្រ្គាមរបស់គាត់លើអ៊ុយក្រែនក្នុងខែកុម្ភៈ។

គួរបញ្ជាក់ថា ការហាមប្រាមលើការចុះបញ្ជីនៅក្រៅប្រទេស គឺជាការវាយប្រហារចុងក្រោយបំផុតសម្រាប់មហាសេដ្ឋីរុស្ស៊ី ដែលត្រូវបានគេរងទុក្ខរួចមកហើយដោយទណ្ឌកម្មរបស់លោកខាងលិច ក៏ដូចជាការគ្រប់គ្រងមូលធនផ្ទាល់របស់ទីក្រុងម៉ូស្គូ ដែលដាក់កម្រិតលើលទ្ធភាពផ្ទេរប្រាក់ទៅក្រៅប្រទេស៕

អត្ថបទ៖ លីនី
ប្រភព៖ yahoo