Elon Musk ថា សញ្ញាបត្រ​មិនបង្ហាញថាអ្នកមានសមត្ថភាពពិសេសឡើយ ហើយក្រុមហ៊ុន Tesla និងក្រុមហ៊ុនល្បីៗផ្សេងទៀតក៏មិនទាមទារសញ្ញាបត្រដែរ
បុគ្គលជោគជ័យ April 22, 2022 Khmernote

យើងគ្រប់គ្នាតែងគិតថា សញ្ញាបត្រមហាវិទ្យាល័យជាតម្រូវការដ៏សំខាន់មួយដើម្បីទទួលបានការងារធ្វើ ប៉ុន្តែនៅក្នុងពេលបច្ចុប្បន្ននេះ វាមិនដូចអ្វីដែលយើងគិតនោះទេ។ ការទទួលបានការងារធ្វើគឺ ដោយសារសមត្ថភាពពិតដែលយើងមាន និងការតាំងចិត្តបំពេញការងារឱ្យបានល្អ គ្រាន់តែថាយើងអាចទទួលបានប្រាក់ខែដំបូងក្នុងចំនួនតិចជាងអ្នកដែលមានសញ្ញាបត្រតែប៉ុណ្ណោះ។

ហើយបើនិយាយពីសញ្ញាបត្រនេះដែរ នាយកប្រតិបត្តិក្រុមហ៊ុនល្បីៗជាច្រើនរួមមាន Tesla, Apple, Google, និង Netflix ក៏បានលើកឡើងដែរថា មិនចាំបាច់ទាល់តែមានសញ្ញាបត្រទើបអាចចូលធ្វើការជាមួយពួកគេបានឡើយ ហើយវាក៏មិនសំខាន់នោះដែរ។ ជាក់ស្ដែងមហាសេដ្ឋីលំដាប់ទី១ លើលោក Elon Musk បានលើកឡើងថា “ការមានសញ្ញាប័ត្រមហាវិទ្យាល័យមិនមានន័យថា អ្នកមាន សមត្ថភាពពិសេស នោះទេ។ ហើយក្រុមហ៊ុន​ល្បីៗ​ជាច្រើន​ ​ក៏មិន​ទាមទារ​សញ្ញាបត្រ​មហាវិទ្យាល័យ​ទៀតឡើយ”។

ជាមួយគ្នានេះនៅឯសន្និសីទផ្កាយរណបឆ្នាំ២០២២ លោក Musk ក៏បាននិយាយថា៖ ” មហាវិទ្យាល័យ មិនមែនសម្រាប់ការរៀនទេ ប៉ុន្តែជាកន្លែងកម្សាន្តមួយ។ អ្នកអាចរៀនអ្វីក៏បាន តាមអ៉ីនធឺណេតដោយឥតគិតថ្លៃ ឱ្យតែយើងយកចិត្តទុកដាក់រៀនសូត្រ ដូចជាមហាសេដ្ឋី Bill Gates និង Larry Ellison គាត់បានបោះបង់ការសិក្សាពីមហាវិទ្យាល័យ ហើយបានបង្កើតក្រុមហ៊ុនតម្លៃរាប់ពានលានដុល្លារ”៕

អត្ថបទ៖ លីនី
ប្រភព៖ businessinsider