Khmernote
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន nationthailand បានឱ្យដឹងថា គណៈរដ្ឋមន្រ្តីថៃ កាលពីថ្ងៃអង្គារបានអនុម័តវិធានការចំនួនពីរ ដើម្បីកាត់បន្ថយតម្លៃនៃការរស់នៅ ចំពេលមានការកើនឡើងតម្លៃនៃប្រេងសាំង។ វិធានការដំបូងគឺ ការកាត់បន្ថយពន្ធលើប្រេងឥន្ធនៈ (Ft) ដែលត្រូវបានកាត់បន្ថយ ០.២២បាត (០.០០៦៥ដុល្លារ) ក្នុងមួយឯកតាសម្រាប់គ្រួសារ និងសហគ្រាសខ្នាតតូចដែលប្រើប្រាស់តិចជាង ៣០០ឯកតាក្នុងមួយខែ ហើយការកាត់បន្ថយតម្លៃប្រេងឥន្ធនៈនេះ នឹងដំណើរការពីខែឧសភា ដល់ខែសីហា ឆ្នាំ២០២២។ ដោយឡែកសម្រាប់វិធានការទី២ អ្នករត់ម៉ូតូឌុបដែលបានចុះបញ្ជីជាមួយនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ២៥០បាត (ប្រមាណ ៧.៤១ដុល្លារ) លើប្រេងសាំងប្រភេទ (Gasohol)។ វិធានការទី២ នេះ នឹងដំណើរការចាប់ពីខែឧសភាដល់ខែកក្កដាឆ្នាំ២០២២។ ជាមួយគ្នានេះ អ្នករត់ម៉ូតូឌុប ដែលមានសិទ្ធិទទួលបានការឧបត្ថម្ភ​ធនទាំងនេះ

    April 20, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់សារព័ត៌មាន reuters បានឱ្យដឹងថា ប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារបានបង្ហាញ ទណ្ឌកម្មថ្មីមួយទៀតទៅលើប្រទេសរុស្ស៊ី ដោយសំដៅទៅលើធនាគារ និងស្ថាប័នហិរញ្ញវត្ថុធំៗ ដើម្បីការឆ្លើយតបចំពោះការលុកលុយរបស់អ៊ុយក្រែន។ ទណ្ឌកម្មថ្មីនេះ ត្រូវបានប្រកាសដោយរដ្ឋមន្រ្តីការបរទេសលោកស្រី Nanaia Mahuta នៅក្នុងសេចក្ដីថ្លែងការណ៍មួយ ដោយលោកស្រីបានលើកឡើងថា “នូវែលសេឡង់ បន្តថ្កោលទោសសង្រ្គាមរបស់លោកពូទីន និងគាំទ្រការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋ..កម្មអន្តរជាតិចំពោះអំពើឃោរ..ឃៅដែលបានប្រព្រឹត្តលើពលរដ្ឋអ៊ុយក្រែន”។ គួរបញ្ជាក់ផងដែរថា ធនាគារកណ្តាល និងមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យ ស្ថិតក្នុងចំណោមស្ថាប័នហិរញ្ញវត្ថុស្នូលចំនួនបីរបស់រដ្ឋាភិបាលដែលរងផលប៉ះពាល់ ពីការដាក់ទណ្ឌកម្មថ្មី ក៏ដូចជាធនាគារធំៗចំនួនប្រាំបីរបស់រុស្ស៊ី និងប្រាំពីរផ្សេងទៀតដែលមានទំនាក់ទំនងនឹងអ្នកអភិជន វិស័យការពារជាតិ និងការបញ្ចូលឧបទ្វីបគ្រីមៀផងដែរ នេះបើយោងតាមការលើកឡើងរបស់លោកស្រី Nanaia Mahuta៕ អត្ថបទ៖ លីនី ប្រភព៖ reuters

    April 20, 2022
  • គំនិតអប់រំ

    មហាសេដ្ឋីកាណាដាដែល​ជោគជ័យផ្នែកហិរញ្ញវត្ថុមួយរូបបាននិយាយថា៖ « កុំចំណាយលុយលើភេសជ្ជៈថ្លៃៗដូចជាកាហ្វេ ប្រសិនបើអ្នកជាប់បំណុលក្នុង​ខ្លួន » ហើយនេះគឺជាគន្លឹះនៃភាពជោគជ័យផ្នែកហិរញ្ញវត្ថុ។ លោក Kevin O’Leary ជាមហាសេដ្ឋីសញ្ជាតិកាណាដា ដែលគ្រប់គ្រងជំនួញផ្ទាល់ខ្លួនផង ជាអ្នកនិពន្ធ អ្នកផលិតកម្មវិធីលើទូរទស្សន៍ផង ហើយក៏ជាអ្នកនយោបាយមួយរូបដែរ។ ជុំវិញការលើកឡើងរបស់ខ្លួនលោក Kevin O’Leary បានពន្យល់ថា ប្រសិនបើអ្នកជាប់បំណុលកម្ចីសិក្សា អ្នកមានបំណុលជាប់ខ្លួន ឬ អ្នកមានគោលដៅក្នុងការទិញរបស់ ឬ ធ្វើរឿងសំខាន់ផ្សេងៗដូចជា ទិញផ្ទះ ជាដើមនោះ អ្នកត្រូវសងបំណុល ឬ ទូទាត់សម្រាប់អ្វីដែលអ្នកចង់បានជាមុនសិន។ អ្នកត្រូវសងបំណុលមុនពេលអ្នកចំណាយ ៤ដុល្លារ លើកាហ្វេមួយកែវ ហេតុអ្វីបានជាអ្នកមិនធ្វើដូច្នេះ? លោក

    April 19, 2022
  • បុគ្គលជោគជ័យ

    លោក Mark Zuckerberg គឺជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាយក្ស meta និងជាបុរសម្នាក់ក្នុងចំណោមអ្នកមានបំផុតលើពិភពលោក។ Mark ធ្លាប់ត្រូវបានគេចាត់ទុកជា មហាសេដ្ឋីវ័យក្មេងបំផុត ដែលអាចរកប្រាក់បានរាប់ពាន់លានដុល្លារ ក្រោយបានបង្កើតបណ្ដាញហ្វេសប៊ុក ដែលបច្ចុប្បន្នមានអ្នកប្រើប្រាស់ស្ទើរពាសពេញពិភពលោក។ ជោគជ័យដ៏ធំក្នុងជីវិតរបស់មហាសេដ្ឋីរូបនេះ កើតឡើងដោយសារតែ ការច្នៃប្រឌិតប្លែកៗ និងការយល់ច្បាស់ពីអ្វីដែលពិភពលោកត្រូវការណាពេលខាងមុខ។ ហើយថ្មីៗនេះ នៅលើវគ្គថ្មីនៃកម្មវិធី “Lex Fridman Podcast” ដែលរៀបចំឡើងដោយអ្នកវិទ្យាសាស្ត្រកុំព្យូទ័រ MIT លោក Lex Fridman មេធំ Meta បាននិយាយថា៖ “នៅពេលដែលបច្ចេកវិទ្យាទំនើបបន្តអភិវឌ្ឍ ការងារដែលផ្តោតលើបច្ចេកវិទ្យានឹងកាន់តែគ្របដណ្ដប់លើពិភពលោក – គ្រាន់តែមិនមែនជាប្រភេទនៃ “ការងារបច្ចេកវិទ្យា”

    April 19, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា ពិធីបុណ្យចូលឆ្នាំខ្មែរ បានបង្ហាញពីភាពជោគជ័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសជាតិ ក្រោយវិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្ហាញឱ្យអ្នកវិនិយោគមានទំនុកចិត្ត អាចមកបង្កើតអាជីវកម្មនានាបន្ថែមទៀត។ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ក្រោយពិធីបុណ្យចូលឆ្នាំថ្មីរយៈពេល៣ថ្ងៃ ដែលបានបញ្ចប់ទៅថ្មីៗនេះ មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនបានចេញដំណើរកម្សាន្តនៅទូទាំងប្រទេសកម្ពុជា នេះគឺជាសញ្ញាវិជ្ជមានសម្រាប់អាជីវកម្មនៅក្នុងវិស័យទេសចរណ៍ ក្រោយពីខកខានអស់រយៈពេលពីរឆ្នាំ បន្ទាប់ពីរងផលប៉ះពាល់ដោយកូវីដ-១៩។ លោកឧកញ៉ា បានបន្ដថា ភាពជោគជ័យនេះ បានកើតមានក្រោមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើយុទ្ធសាស្ត្រចាក់វ៉ាក់សាំង ហើយ ការដើរកម្សាន្តរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងអំឡុងចូលឆ្នាំថ្មីក៏បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ក៏ដូចជារំហូរចរន្តសាច់ប្រាក់នៅទូទាំងប្រទេស ដែលជាកត្តាជំរុញឱ្យអាជីវកម្មនានាមាន ដំណើរការឡើងវិញ។ «ដំណើរការចូលឆ្នាំដែលប្រារព្ធពិធីប៉ុន្មានថ្ងៃនេះគឺជាការឆ្លុះបញ្ចាំងមួយផងដែរនៃ ភាពជោគជ័យរបស់ថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលនិងភាពជោជ័យក្នុងវិស័យបើកដំណើរការសេដ្ឋកិច្ចឡើងវិញរបស់ប្រទេសកម្ពុជាយើងអាចឆ្លុះបញ្ចាំងឱ្យពិភពលោកក៏ដូចជាអ្នកវិនិយោគទុនអាចមើលឃើញថាកម្ពុជាអាចធានាបាននូវសុខុមាលភាពសម្រាប់អ្នក វិនិយោគ ជាពិសេសផ្នែកសុខភាពជំងឺឆ្លងគឺអាចឲ្យគាត់មានជំនឿចិត្តក្នុងការវិនិយោគក្នុងប្រទេសកម្ពុជាផងដែរ»។ សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់ឯកឧត្តមបណ្ឌិត ថោង ខុន

    April 19, 2022
  • អាជីវកម្ម

    លោក Xin Youzhi គឹជាកំពូលអ្នកលក់អនឡាញនៅក្នុងប្រទេសចិន កើតចេញពីគ្រួសារកសិករ នៅភូមិតូចមួយនៅភាគឦសានប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។ ទោះជាកូនកសិករ បច្ចុប្បន្នលោក Xin អាចរកចំណូលបានរាប់លានដុល្លារក្នុងមួយថ្ងៃ ដោយការឡាយលក់ផលិតផលជាច្រើននៅលើវេទិកាចិនធំៗដូចជា៖ Taobao, Douyin និង Kuaishou។ លោក Xin Youzhi​ បានហៅខ្លួនឯងថា Xinba ដោយដាក់តាម Simba (the Lion King) ដែលជាស្ដេចតោ ហើយក៏ត្រូវបានចាត់ទុកជា “ស្ដេចលក់” នៅលើវេទិកា

    April 19, 2022
  • សេដ្ឋកិច្ច

    យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបាន របាយការណ៍របស់អគ្គនាយកដ្ឋានចម្ការកៅស៊ូ ចេញផ្សាយនៅថ្ងៃ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃចន្ទ ទី១៨ ខែមេសា ឆ្នាំ២០២២ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៩៩ ១៤៦ ៩៧០ដុល្លារអាម៉េរិក ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៩៨ ៥៦០ ២៧០ដុល្លារអាម៉េរិក និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ៥៨៦ ៧០០ដុល្លារអាម៉េរិក។ ចំពោះបរិមាណនៃការនាំចេញគិតត្រឹមត្រីមាសទី១ ឆ្នាំ២០២២នេះ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន

    April 19, 2022
  • សេដ្ឋកិច្ច

    ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានមើលឃើញថា មេដឹកនាំលោកខាងលិចបានណែនាំការដាក់ទណ្ឌកម្មថ្មីទៀត បន្ទាប់ពីការដាក់ទណ្ឌកម្មនាពេលកន្លងមកជាការឆ្លើយតបទៅនឹងការឈ្លានពានអ៊ុយក្រែន។ យ៉ាងណាមិញលោក ពូទីន កាលពីថ្ងៃច័ន្ទ បាននិយាយថា ទណ្ឌកម្មសេដ្ឋកិច្ចមិនដំណើរការឡើយ។ ប្រធានាធិបតីរូបនេះបានលើកឡើងថា យុទ្ធសាស្រ្តនៃ “economic blitzkrieg” បានបរាជ័យ ដោយទណ្ឌកម្ម​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់អ្នកដែលណែនាំឱ្យមានការដាក់បន្ថែម ដោយ​បង្ក​ឲ្យ​មាន​អតិផរណា និង​គ្មាន​ការងារ​ធ្វើ។ លោកបានបន្តថា តម្លៃនៅក្នុងប្រទេសកំពុងមានស្ថិរភាព ប៉ុន្តែទោះយ៉ាងណាក៏ដោយ ប្រជាជនរុស្ស៊ីកំពុងមានអារម្មណ៍ពីឥទ្ធិពលនៃអតិផរណា ខណៈគាត់បានសន្យាថា រដ្ឋាភិបាលរបស់គាត់នឹងគាំទ្រពួកគេ។ គួរបញ្ជាក់ផងដែរថា បន្ទាប់ពីត្រូវបានដាក់ទណ្ឌកម្មនាពេលកន្លងមក ប្រធានាធិបតីរុស្ស៊ី បានទាមទារឱ្យអ្នកទិញបរទេសប្រើប្រាស់ “ប្រាក់រូប” ដើម្បីទូទាត់ថ្លៃថាមពលរបស់រុស្ស៊ី ឬប្រថុយនឹងការកាត់ការផ្គត់ផ្គង់របស់ពួកគេ៕ អត្ថបទ៖ លីនី

    April 19, 2022
  • សេដ្ឋកិច្ច

    បង្អែមបាយដំណើបស្វាយទុំរបស់ប្រទេសថៃ កំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអន្តរជាតិ បន្ទាប់ពីតារារ៉េបថៃវ័យក្មេងបានផ្សព្វផ្សាយបង្អែមដ៏ពេញនិយមមួយនេះ ក្នុងអំឡុងពេលការសម្តែងដ៏ឡូយរបស់នាងនៅឯពិធីបុណ្យតន្ត្រី Coachella។ មិនតែប៉ុណ្ណោះ ឥឡូវនេះ នាយកដ្ឋានផ្សព្វផ្សាយវប្បធម៌ គ្រោងនឹងស្នើដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូរបស់ប្រទេសថៃទៀតផង។ តារាស្រីរ៉េបជនជាតិថៃអាយុ ១៩ឆ្នាំ ឈ្មោះថា Danupa “Milli” Kanateerakul បានសម្ដែងនៅ Coachella Valley Music and Arts Festival 2022 កាលពីល្ងាចថ្ងៃសៅរ៍ក្នុងរដ្ឋកាលីហ្វ័រញ៉ា។ កាលពីម្សិលមិញ hashtag#MILLLILiveatCoachella បានជាប់នៅលើទំព័រ Twitter របស់ប្រទេសថៃ បន្ទាប់ពីការសម្តែងរបស់តារាស្រីរ៉េបរូបនេះ បង្ហាញពីបង្អែមដ៏ពេញនិយមមួយរបស់ប្រទេសថៃនោះ បាយដំណើបស្វាយទុំ។ តារារ៉េប Milli

    April 18, 2022
  • បុគ្គលជោគជ័យ

    មហាសេដ្ឋី Roman Abramovich ត្រូវ​បាន​គេ​រាយការណ៍​ថា​ កំពុង​ព្យាយាម​ស្តារ​ការ​ចរចា​សន្តិភាព​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​បន្ទាប់​ពី​ការ​ពិភាក្សា​ជាប់គាំង។ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍កាលពីថ្ងៃសោរិ៍ថា មហាសេដ្ឋីរុស្ស៊ី​ និងជាមិត្តជិតស្និទ្ធប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទៅទស្សនកិច្ចនៅទីក្រុងគៀវ ហើយបាននិយាយជាមួយអ្នកចរចាអ៊ុយក្រែនអំពីមធ្យោបាយដើម្បីបន្តការចរចាសន្តិភាពឡើងវិញ បន្ទាប់ពីទ្រព្យសម្បត្តិចំនួន ៧ពាន់លានដុល្លាររបស់មហាសេដ្ឋីរូបនេះត្រូវបានជាប់គាំងកាលពីពេលថ្មីៗនេះ។ នៅពេលនិយាយពីការរៀបចំការចរចា មហាសេដ្ឋី Roman Abramovich មានចំណែកធំដែរនៅក្នុងរឿងនេះ ដោយសារមហាសេដ្ឋីរូបនេះ រួមជាមួយនឹងមហាសេដ្ឋីរុស្ស៊ីផ្សេងទៀត ត្រូវបានដាក់ក្នុងបញ្ជីទណ្ឌកម្មជាច្រើន ព្រោះតែទំនាក់ទំនងរបស់គាត់ជាមួយលោក ពូទីន ដែលជំរុញឱ្យមានការរឹបអូសទ្រព្យសម្បត្តិយ៉ាងច្រើន។ ជាក់ស្ដែងប៉ុន្មានថ្ងៃមុននេះ តុលាការរាជវង្សនៃកោះ Jersey បានបង្កកទ្រព្យសម្បត្តិជាង ៧ ពាន់លានដុល្លារ

    April 18, 2022