- Khmernote
- សេដ្ឋកិច្ច
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ សម្រេចវឌ្ឍនភាពការងារបាន ៩០.៩៥% ហើយគិតត្រឹមថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នេះ។ ផ្លូវនេះ ត្រៀមនឹងបញ្ចប់ដាក់ឳ្យប្រើប្រាស់សាកល្បង នៅខែកក្កដា ឆ្នាំ២០២២ ខាងមុខ និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្នុងពេលវេលាសមស្របក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នេះបើយោងតាមយោងតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនមុននេះបន្តិច។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្ដែងនូវជំនឿយ៉ាងមុតមាំថា ផ្លូវនេះនឹងចូលរួមចំណែកក្នុងការជំរុញឱ្យប៉ូលសេដ្ឋកិច្ចភ្នំពេញ និងប៉ូលសេដ្ឋកិច្ចក្រុងព្រះសីហនុមានការរីកចម្រើនលឿនជាងធម្មតាដោយសារការធ្វើដំណើរឆាប់រហ័ស កាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ និងបានបន្ថែមថា រាជរដ្ឋាភិបាលកំពុងសិក្សាធ្វើផែនការមេដើម្បីឱ្យខេត្តព្រះសីហនុក្លាយទៅជាតំបន់សេដ្ឋកិច្ចពិសេសពហុបំណង ហើយផ្លូវល្បឿនលឿននេះនឹងចូលរួមបម្រើផែនការមេនេះក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិបន្ថែមទៀត។ សូមជម្រាបជូនថា
April 26, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោក លន សាវុធ ជាកសិករមួយរូបក្នុងខេត្តសៀមរាប ដែលកំពុងដាំដុះបន្លែស្លឹកជាច្រើនប្រភេទលក់ទៅកាន់ទីផ្សារ និងអាចធ្វើឱ្យជីវភាពគ្រួសារលោកល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយការដាំបន្លែសុវត្ថិភាពមិនប៉ះពាល់សុខភាពអ្នកទទួលទាន។ លោក លន សាវុធ អាយុ៦០ ឆ្នាំ ជាកសិកររស់នៅភូមិពពីស សង្កាត់ក្របីរៀល ក្រុងសៀមរាប បានឱ្យដឹងថា លោកបានចាប់យកមុខរបរកសិកម្ម រយៈពេលជាយូរឆ្នាំណាស់មកហើយ ទើបតែប្រមាណជាង ៤ឆ្នាំមកនេះ លោកសម្រេចចិត្តសាងសង់រោងសំណាញ់ ដើម្បីប្រកបការងារដាំដុះដំណាំកសិកម្ម ឱ្យមានភាពងាយស្រួល។ លោកបន្តថា បច្ចុប្បន្នលោកមានរោងសំណាញ់ចំនួន ៤ខ្នង ដែលបានសាងសង់ដោយខ្លួនឯងចំនួន២ខ្នង និង២ខ្នងទៀត ជាជំនួយរបស់គម្រោងដៃគូ និងគម្រោងអាស្ប៉ាយខេត្តសៀមរាប ដែលអាចជួយឱ្យលោកអាចដាំដុះបន្លែប្រភេទស្លឹកដូចជា សាលាដ៍ស្រួយ ស្ពៃតឿ
April 26, 2022 - អាជីវកម្ម
បន្ទាប់ពីចរចាគ្នាអស់ជាច្រើនសប្ដាហ៍ ទីបំផុតមហាសេដ្ឋីលំដាប់លេខ១ លោក Elon Musk បានសមបំណងហើយ ដោយអាចគ្រប់គ្រងបណ្ដាញសង្គមយក្ស Twitter បន្ទាប់ពីក្រុមប្រឹក្សាភិបាលរបស់បណ្ដាញសង្គមមួយនេះ ព្រមលក់ទៅឱ្យលោក Elon Musk ជាផ្លូវការក្នុងតម្លៃ ៤៤ពាន់លានដុល្លារ។ យ៉ាងណាមិញបន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Tesla បានទិញយក Twitter លោក Jack Dorsey សហស្ថាបនិក Twitter បានបង្ហោះថាសារមួយឃ្លា៖ ” Elon Musk គឺជាមនុស្សតែម្នាក់គត់ដែលអាចដោះស្រាយបញ្ហាបាន និងជាមនុស្សតែម្នាក់គត់ដែលដឹកនាំក្រុមហ៊ុនបាន”។ ទន្ទឹមនឹងនេះដែរ លោក Jack Dorsey ក៏បានបន្ថែមថា
April 26, 2022 - សេដ្ឋកិច្ច
ក្រុមហ៊ុន Twitter បានយល់ព្រមលើការស្នើទិញផ្ដាច់របស់លោក Elon Musk ដែលធ្វើឱ្យកំពូលមហាសេដ្ឋីរូបនេះ អាចគ្រប់គ្រងលើវេទិកាបណ្ដាញសង្គមដ៏មានប្រជាប្រិយភាព ជាមួយនឹងចំនួនអ្នកប្រើប្រាស់រាប់លាននាក់ រួមទាំងមេដឹកនាំពិភពលោកជាច្រើនទៀត។ នាយកប្រតិបត្តិក្រុមហ៊ុន Tesla រូបនេះ បានឈានដល់កិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃប្រហែល ៤៤ ពាន់លានដុល្លារ ហើយគ្រោងនឹងធ្វើឱ្យបណ្ដាញមួយនេះមានលក្ខណៈជាឯកជន បន្ទាប់ពីការលក់ផ្ដាច់ត្រូវបានបញ្ចប់។ ដំបូងឡើយ Twitter បានប្រើយុទ្ធសាស្ត្រ «ថ្នាំពុល» ដើម្បីបង្អាក់ការទិញផ្ដាច់ ដោយផ្តល់សិទ្ធិពិសេសដល់ម្ចាស់ភាគហ៊ុនផ្សេងទៀត ប៉ុន្តែក្រោយមកបានផ្លាស់ប្តូរទិសដៅ ហើយទទួលយកកិច្ចព្រមព្រៀងនេះទៅវិញ។ លោក Elon Musk បានពណ៌នាបណ្ដាញសង្គម Twitter ថាជា «ទីលានទីក្រុងឌីជីថល ដែលបញ្ហាសំខាន់សម្រាប់អនាគតរបស់មនុស្សជាតិ
April 26, 2022 - បុគ្គលជោគជ័យ
ប្រសិនបើយើងនិយាយដល់បុគ្គលដែលពូកែ និងយល់ច្បាស់ពីរបៀបក្នុងការណែនាំកូនៗរបស់ពួកគេដើម្បីគ្រប់គ្រងផ្នែកហិរញ្ញវត្ថុបានត្រឹមត្រូវ គឺមហាសេដ្ឋី Warren Buffett។ រូបគាត់ ត្រូវបានគេស្គាល់ថាជាបុរសដែលមានទ្រព្យសម្បតិ្តច្រើនជាងគេបំផុតលើពិភពលោកលំដាប់ទី ៣។ មុនពេលដែលលោកក្លាយជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway លោកបានចាប់ផ្ដើមពីការធ្វើអាជីវកម្ម ខ្នាតតូចមួយ ដោយនៅក្នុងវ័យ ៦ឆ្នាំលោកបានទិញកូកាកូឡា ៦យួរក្នុងតម្លៃ ២៥សេន ហើយបានលក់រាយជាមួយកំប៉ុងវិញ មិនតែប៉ុណ្ណោះគាត់ក៏បានលក់ទស្សនាវត្តី និងស្ករកៅស៊ូនៅតាមផ្ទះផងដែរ។ លោក Warren Buffett ចាត់ទុកថា ឪពុករបស់គាត់ គឺជាអ្នកជំរុញទឹកចិត្តដ៏អស្ចារ្យ ដោយអ្វីដែលគាត់បានរៀនតាំងពីក្មេងមក គឺត្រូវមានទម្លាប់ត្រឹមត្រូវ ហើយការសន្សំលុយ គឺជាមេរៀនសំខាន់បំផុតដែលឪពុករបស់គាត់បានបង្រៀន ដែលអាចធ្វើឲ្យគាត់មានដូចសព្វថ្ងៃ និងធ្វើជាគំរូក្នុងការណែនាំកូនៗរបស់គាត់។ ដូច្នេះហើយទើបមហាសេដ្ឋីរូបនេះបានយល់ឃើញថា កំហុសតែមួយគត់របស់ឪពុកម្ដាយគ្រប់រូបដែលធ្វើខុសនៅពេលបង្រៀនកូនៗរបស់ពួកគេអំពីលុយ
April 25, 2022 - អាជីវកម្ម
Burberry ដែលជាយីហោប្រណិតបំផុតមួយលំដាប់ពិភពលោក ត្រូវបានបង្កើតឡើងដោយលោក Thomas Burberry នៅពេលដែលគាត់មានអាយុត្រឹម ២១ឆ្នាំ។ លោក Thomas Burberry កើតនៅ Brockham Heel ដែលជាភូមិតូចមួយរបស់អង់គ្លេស ដែលមានឪពុកជាកសិករ និងម្ដាយជាអ្នកលក់គ្រឿងទេស។ ដោយសារចំណូលចិត្តចំពោះសិល្បៈនៃការកាត់ដេរ Thomas Burberry បានធ្វើជាកូនជាងនៅក្នុងហាងលក់សំលៀកបំពាក់ និង ក្រណាត់មួយកន្លែង។ ដោយសារការស្រលាញ់ និងជាកូនកសិករ រួមទាំងអ្នកលក់គ្រឿងទេសផងដែរនោះ Burberry ឆាប់ចាប់បាន និងងាយយល់ខ្លាំងសម្លៀកបំពាក់ដែលមើលទៅសមរម្យ និងល្អ ជាពិសេសសម្រាប់កសិករ និងអ្នកលក់គ្រឿងទេស។ ដូច្នេះនៅឆ្នាំ១៨៥៦ នៅអាយុ ២១ឆ្នាំ
April 25, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មាន ឯកឧត្ដម រដ្ឋមន្ត្រីក្រសួងកសិកម្ម បានលើកឡើងថា បច្ចុប្បន្នការចិញ្ចឹមសត្វ ជាលក្ខណ:គ្រួសារ បាននិងកំពុងធ្វើការផ្លាស់ប្តូរទៅជាការចិញ្ចឹមដើម្បីពាណិជ្ជកម្មវិញ ដូចជាការចិញ្ចឹមជ្រូក មាន់ ទា ជាលក្ខណ:គ្រួសារ បានប្តូរ ទៅជាការចិញ្ចឹមក្នុងកសិដ្ឋាន ជាបណ្តុំដោយបានអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ដើម្បីធានាបានបរិមាណផ្គត់ផ្គង់ និង គុណភាព។ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងបែបនេះ ក្នុងឱកាសប្រារព្វពិធីសម្ពោធ ដាក់ឲ្យដំណើរការជាផ្លូវការ រោងចក្រផលិតចំណីសត្វខ្នាតអន្តរជាតិ របស់ក្រុមហ៊ុន ឌី ហឹស្ស ធីអិមអេច កាលពីពេលថ្មីៗនេះ ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា
April 25, 2022 - អាជីវកម្ម
ក្រុមហ៊ុន Twitter ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាឡើងវិញនូវការដេញថ្លៃរបស់លោក Elon Musk ដើម្បីទិញវេទិកាសង្គមមួយនេះ បន្ទាប់ពីនាយកប្រតិបត្តិ Tesla បានបញ្ជាក់ពីការផ្តល់ឱ្យជាថ្មីក្នុងតម្លៃ ៤៦.៥ ពាន់លានដុល្លារ នេះបើយោងតាមការរាយការណ៍ពីកាសែត Wall Street Journal។ ប្រភពជិតស្និទ្ធបានប្រាប់កាសែត The Journal ថា មន្ត្រី Twitter កំពុងជួបប្រជុំគ្នានៅថ្ងៃអាទិត្យ ដើម្បីពិនិត្យមើលតម្លៃដែលផ្ដល់ឱ្យរបស់ Musk ឡើងវិញ ហើយអាចទទួលយកបានច្រើនក្នុងការចរចាជាមួយមហាសេដ្ឋីរូបនេះ បន្ទាប់ពីព្យាយាមរារាំងការទិញរបស់គាត់កាលពីលើកដំបូង ដោយកាលពីសប្តាហ៍មុនបានប្រឆាំងនឹង Musk ដោយប្រើផែនការសិទ្ធិម្ចាស់ភាគហ៊ុន ឬ “poison pill”
April 25, 2022 - សេដ្ឋកិច្ច
ការនាំចេញផ្លែស្វាយស្រស់របស់ប្រទេសថៃបានកើនឡើងចំនួន ១១លានដុល្លារ ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២២នេះ ពោលគឺកើនឡើង ១៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Tha Nation។ ជាមួយគ្នានេះដែរ ម៉ាឡេស៊ីបាននាំចូលផ្លែស្វាយរបស់ប្រទេសថៃរហូតដល់ទៅ ៤៦% តាមពីក្រោយដោយកូរ៉េខាងត្បូង ៣៤% ជប៉ុន ៨% មីយ៉ាន់ម៉ា ៤% និងវៀតណាម ២%។ បើតាមអគ្គនាយកដ្ឋានចរចាពាណិជ្ជកម្មលោកស្រី Auramon Supthaweethum ផ្លែស្វាយថៃកំពុងពេញនិយមលើទីផ្សារទាំងនោះ គឺដោយសារគុណភាពល្អ រសជាតិផ្អែម និងរូបរាងស្អាត។ លើសពីនេះស្វាយស្រស់របស់ថៃមានពេញមួយឆ្នាំ ហើយមានច្រើនប្រភេទ។ លោកស្រីបានបន្ថែមទៀតថា ទីផ្សារផ្លែឈើកែច្នៃក៏កំពុងបន្ថែមទៅលើការច្នៃផ្លែស្វាយទៅជាផលិតផលផងដែរថាដូចជា ស្វាយក្រៀម និងកក ក៏ដូចជា
April 25, 2022 - បុគ្គលជោគជ័យ
បើនិយាយពីមហាសេដ្ឋី យើងគ្រប់គ្នាប្រាកដជាដឹងហើយថា មហាសេដ្ឋីជាអ្នកដែលមានទ្រព្យស្តុកស្តម្ភ មិនខ្វះចាយ ការរស់នៅ និងសម្ភារៈប្រើប្រាស់សុទ្ធតែល្អប្រណិត ហើយជាពិសេសនោះគឺមានផ្ទះធំៗ សឹងតែដូចទៅនឹងវិមានទៅហើយ។ ប៉ុន្តែសម្រាប់មហាសេដ្ឋីដ៏ល្បីល្បាញ និងជាអ្នកមានជាងគេលើពិភពលោក Elon Musk បែរជានិយាយថា គាត់មិនមានផ្ទះសម្រាប់រស់នៅទៅវិញ។ នៅក្នុងបទសម្ភាសន៍លើវេទិកាដ៏ល្បី មហាសេដ្ឋីបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២៧០ពាន់លានដុល្លារ បានសារភាពថា៖ “គាត់មិនមានផ្ទះផ្ទាល់ខ្លួនឡើយ ហើយប្រសិនបើគាត់ធ្វើដំណើរទៅកាន់ Bay Area ដែលជាកន្លែងវិស្វកម្ម Tesla ភាគច្រើនគាត់ស្នាក់នៅផ្ទះរបស់មិត្តភក្តិ”។ ក្រៅពីនេះលោកបានបន្ថែមថា មិនត្រឹមតែមិនមានផ្ទះ លោកក៏មិនមានកាប៉ាល់ ឬនាវាកម្សាន្តផ្ទាល់ខ្លួនឡើយ តែលោកមានយន្តហោះផ្ទាល់ខ្លួនទុកសម្រាប់ធ្វើដំណើរផ្លូវឆ្ងាយ ព្រោះប្រសិនបើលោកមិនប្រើយន្តហោះទេ លោកនឹងមិនមានពេលធ្វើការងារច្រើនឡើយ។ គួររម្លឹកថា កាលពីខែឧសភា
April 23, 2022












