- Khmernote
- សេដ្ឋកិច្ច
កាលពីថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោក Gyuhwa JANG អនុប្រធានសមាគមអ្នកនាំចូលកូរ៉េ ព្រមទាំងលោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH នៅទីស្តីការក្រសួងពាណិជ្ជកម្ម ដើម្បីពិភាក្សាលើការនាំចូលស្វាយពីកម្ពុជា ព្រមទាំងស្វែងយល់បន្ថែមនូវសក្តានុពលពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ នៅក្នុងឱកាសនោះ លោកស្រី Yu LIN ប្រធានក្រុមហ៊ុន GADOSH បានជម្រាបឯកឧត្តមរដ្ឋមន្រ្តី ប៉ាន សូរស័ក្តិ ពីគោលបំណងក្នុងការនាំចូលស្វាយពីកម្ពុជាយ៉ាងហោចណាស់ ១ម៉ឺនតោនក្នុងមួយឆ្នាំដើម្បីបំពេញតម្រូវការទីផ្សារកូរ៉េ។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បានជំរុញឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពនាំចូលផលិតផលកសិកម្មសក្តានុពលផ្សេងៗទៀតពីកម្ពុជា ដូចជាមៀន
May 5, 2022 - អាជីវកម្ម
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation បានឱ្យដឹងថាក្រុមហ៊ុនផលិតរថយន្តកំពូលចំនួនបួនគឺ Toyota, Nissan, Honda និង AutoAlliance ដែលដំឡើងរថយន្ត Ford និង Mazda បានប្រកាសថា ពួកគេនឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនី (EVs) នៅក្នុងប្រទេសថៃ។ គណៈប្រតិភូ AThai ដឹកនាំដោយរដ្ឋមន្រ្តីថាមពល Supattanapong Punmeechaow បានធ្វើដំណើរទៅប្រទេសជប៉ុនកាលពីខែមេសាដើម្បីទាក់ទាញអ្នកវិនិយោគពីឧស្សាហកម្មគោលដៅដូចជា រថយន្ត អេឡិចត្រូនិក និងវេជ្ជសាស្ត្របាននិយាយថា វិនិយោគិនភាគច្រើនមានទំនុកចិត្តនៅក្នុងប្រទេសថៃ ហើយចាត់ទុកថា ប្រទេសថៃជាទីតាំងដ៏ល្អសម្រាប់សាងសង់មូលដ្ឋានរបស់ពួកគេក្នុងតំបន់។ លោកបានបន្ថែមថា ក្រុមហ៊ុនជាច្រើនបានបង្ហាញការចាប់អារម្មណ៍ខ្លាំងក្នុងការវិនិយោគនៅប្រទេសថៃ ជាពិសេសក្នុងវិស័យរថយន្ត និងអេឡិចត្រូនិក។ លើសពីនេះក្រុមហ៊ុនទាំងនេះ
May 5, 2022 - បុគ្គលជោគជ័យ
ជាទូទៅមនុស្សភាគច្រើនធ្វើការយ៉ាងហោចណាស់ចាប់ពីពីរកន្លែងឡើងទៅនៅក្នុងអាជីពរបស់ពួកគេ ប៉ុន្តែសម្រាប់លោក Walter Orthmann វិញខុសពីគេ គឺលោកចំណាយពេលដ៏យូរធ្វើការនៅក្រុមហ៊ុនតែមួយ រហូតអាចអាចបំបែកឯតទគ្គកម្មពិភពលោក Guinness ក្នុងនាមជាអ្នកដែលធ្វើការនៅក្រុមហ៊ុនតែមួយក្នុងរយៈពេលយូរបំផុត។ យោងតាមការចេញផ្សាយរបស់ Guinness World Records កាលពីសប្ដាហ៍មុន លោក Walter Orthmann ដែលមានអាយុ ១០០ឆ្នាំ បានធ្វើការនៅក្រុមហ៊ុនមួយអស់រយៈពេល ៨៤ឆ្នាំ និង ៩ថ្ងៃ គិតត្រឹមថ្ងៃទី០៦ ខែមករា។ បុរសវ័យចំណាស់ជនជាតិប្រេស៊ីលរូបនេះបានចាប់ផ្តើមធ្វើការជាជំនួយការផ្នែកដឹកជញ្ជូននៅក្រុមហ៊ុនវាយនភណ្ឌ Industrias Renaux S.A. ដែលឥឡូវត្រូវបានគេស្គាល់ថា ReneauxView ក្នុងខែមករា ឆ្នាំ១៩៣៨។ កាលនោះគាត់មានអាយុ
May 5, 2022 - សេដ្ឋកិច្ច
ថៃ៖ Central World ដែលជាផ្សារទំនើបដ៏ពេញនិយមមួយនៅក្នុងប្រទេសថៃបានរៀបចំកម្មវិធី ប៊ូហ្វេទុរេន និងផ្លែឈើ ដ៏ធំប្រចាំឆ្នាំ២០២២ ដែលអនុញ្ញាតឱ្យភ្ញៀវទទួលទានទុរេន និងផ្លែឈើថៃដ៏ពេញនិយមរហូតដល់ទៅ ១០មុខមួយចម្អែត ក្នុងរយៈពេល ១ម៉ោង ដោយចំណាយចាប់ពី ៤២៩បាត (ប្រមាណ ១២.៦០ដុល្លារ) សម្រាប់មនុស្សម្នាក់ និងត្រឹមតែ ៣៩៩បាត (ប្រមាណ ១១.៧២ដុល្លារ) សម្រាប់ម្នាក់តែតម្លៃប្រសិនបើធ្វើការកក់សម្រាប់ ២នាក់ និងច្រើននាក់ឡើងទៅ។ កម្មវិធីនេះ នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ រហូតដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅ Central Food Hall ដោយមានរៀបចំផ្លែឈើដ៏ពេញនិយមរបស់ប្រទេសថៃរហូតដល់ទៅ
May 5, 2022 - អាជីវកម្ម
ក្រុមហ៊ុនប្រេងយក្សរបស់ចក្រភពអង់គ្លេស BP បានប្រកាសពីការខាតបង់ដ៏ធំក្នុងចំនួនជាង ២០ពាន់លានដុល្លារ សម្រាប់ត្រីមាសពីខែមករា ដល់ខែមីនា បន្ទាប់ពីការសម្រេចចិត្តរបស់ខ្លួនក្នុងការបញ្ចប់ប្រតិបត្តិការនៅក្នុងប្រទេសរុស្ស៊ី។ ក្រុមហ៊ុនបាននិយាយនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួនដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា ការខាតបង់នេះបណ្តាលមកពីម្ចាស់ភាគហ៊ុនរបស់ខ្លួន ហើយមានចំនួន ២០.៣៨ ពាន់លានដុល្លារក្នុងពេលនេះ។ ក្រុមហ៊ុនបានបន្តថា ការខាតបង់ទាក់ទងនឹងអាជីវកម្មរបស់ខ្លួនជាមួយប្រទេសរុស្ស៊ីមានចំនួនសរុប ២៥.៥ ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន បានពិនិត្យមើលតម្លៃភាគហ៊ុនរបស់ខ្លួននៅក្នុងក្រុមហ៊ុនប្រេងរដ្ឋ Rosneft របស់រុស្ស៊ី។ គួរបញ្ជាក់ផងដែរថា នៅក្នុងខែកុម្ភៈ BP បានប្រកាសថា ខ្លួននឹងចាកចេញពីការកាន់កាប់ភាគហ៊ុនជិត ២០ភាគរយរបស់ខ្លួននៅក្នុង Rosneft ហើយឈប់ធ្វើអាជីវកម្មទាំងអស់ជាមួយនឹងក្រុមហ៊ុននៅក្នុងប្រទេសរុស្ស៊ី៕ អត្ថបទ៖ លីនី ប្រភព៖ nhk
May 4, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន NHK នៅថ្ងៃទី០៤ ខែឧសភា នេះបានឱ្យដឹងថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីដាក់ទណ្ឌកម្មសេដ្ឋកិច្ច ឆ្លើយតបទៅនឹង “សកម្មភាពមិនរាក់ទាក់របស់ប្រទេស និងអង្គការអន្តរជាតិមួយចំនួន។ សារព័ត៌មានខាងលើបានឱ្យដឹងថា បទបញ្ជានេះបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ ដោយបញ្ជាឱ្យហាមឃាត់ការនាំចេញផលិតផល និងវត្ថុធាតុដើមទៅកាន់បុគ្គល និងក្រុមហ៊ុនដែលជាគោលដៅរបស់ខ្លួន ដើម្បីសង.សឹក។ ទោះជាយ៉ាងណាក្ដី បទបញ្ជានេះមិនបានបញ្ជាក់ថា តើនរណា ឬ ប្រទេសណាខ្លះ នឹងត្រូវទទួលទណ្ឌកម្មនេះទេ។ ប៉ុន្តែត្រូវបានគេជឿថា វិធានការសេដ្ឋកិច្ចនេះ នឹងសំដៅទៅលើប្រទេសដែលបានដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីបន្ទាប់ពីការលុកលុយរបស់ខ្លួនលើអ៊ុយក្រែនក្នុងនោះរួមមានសហរដ្ឋអាមេរិក បណ្តាប្រទេសនៅអឺរ៉ុប និងប្រទេសជប៉ុន៕ អត្ថបទ៖ លីនី ប្រភព៖
May 4, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់ក្រសួងព័ត៌មានបានឱ្យដឹងថា លោកបណ្ឌិត រ៉ូប៊ឺត យ៉ាប (Robert Yap) ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន YCH Group របស់ប្រទេសសិង្ហបុរី ព្យាករណ៍ថា ការសិក្សាលើគម្រោងប្លង់អភិវឌ្ឍន៍ និងប្រតិបត្តិមជ្ឈមណ្ឌលភ័ស្តុភារកម្មនៅរាជធានីភ្នំពេញ ហៅកាត់ PPLC គ្រោងចំណាយទុនក្នុងរង្វង់ជាង ២០០លានដុល្លារអាមេរិក។ ការបញ្ជាក់ឱ្យដឹងនេះ ធ្វើឡើងក្រោយលោកបានចុះហត្ថលេខាលើអនុស្សរណៈយោគ យល់ជាមួយក្រុមហ៊ុន World bridge Group ស្តីពីការសហការអភិវឌ្ឍន៍ និងដំណើរការមជ្ឈមណ្ឌលភ័ស្តុភារកម្មភ្នំពេញ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដែលមានការចូលរួមជាសក្ខីភាពពីឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ
May 3, 2022 - បុគ្គលជោគជ័យ
ជាធម្មតានៅពេលដែលយើងកាន់តំណែងកាន់តែធំ ការងារកាន់តែច្រើន ប្រាក់ខែក៏ច្រើនដែរ តែផ្ទុយពីយើងគ្រប់គ្នាមហាសេដ្ឋី ៤រូប មានតំណែងសុទ្ធតែជានាយកប្រតិបត្តិនៃក្រុមហ៊ុនដែលបង្កើតឡើងដោយខ្លួនឯង តែបែរជាធ្វើការយកប្រាក់ខែតែ ១ដុល្លារក្នុងមួយខែទៅវិញ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន kalkinemedia មហាសេដ្ឋី ៤រូបនោះមានដូចជា៖ Mark Zuckerberg, Michael Bloomberg, Larry Page និង Sergey Brin។ -លោក Mark Zuckerberg ជាស្ថាបនិក Meta Platforms (ពីមុនជា Facebook) និងជាសហគ្រិនបច្ចេកវិទ្យាដែលមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតនៅលើពិភពលោក។ ទោះបីជាបានបង្កើត Meta Platforms ដែលជាវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ធំបំផុតក៏ដោយ
May 3, 2022 - សេដ្ឋកិច្ច
របាយការណ៍ជាច្រើនបានឱ្យដឹងថា ផ្សារទំនើបកាន់តែច្រើនឡើងបានកំណត់បរិមាណប្រេងចម្អិនអាហារ សម្រាប់អតិថិជន ដោយសារតែការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែនធ្វើឱ្យការផ្គត់ផ្គង់ខ្វះខាត។ ជាមួយគ្នានេះដែរ សង្រ្គាមបានធ្វើឱ្យតម្លៃប្រេងចម្អិនអាហារឡើងថ្លៃយ៉ាងខ្លាំង បើតាមប្រធានផ្សារទំនើបរបស់ចក្រភពអង់គ្លេសប្រេងផ្កាឈូករដ្ឋឡើងថ្លៃដល់ទៅ ១០០០ភាគរយ។ របាយការណ៍ទាំងនោះបានឱ្យដឹងទៀតថា ផ្សារទំនើបដែលបានកំណត់បរិមាណប្រេងចម្អិនអាហារសម្រាប់អ្នកទិញរួមមាន៖ ផ្សារទំនើប Tesco,ផ្សារ Morrisons ,ផ្សារ Waitrose,ផ្សារទំនើបក្រិក AB,ផ្សារទំនើប Colruyt និងផ្សារទំនើប Iceland ។ ក្នុងចំណោមផ្សារទាំងនោះ បានកំណត់ចំនួននៃការទិញប្រេងឆា ដោយខ្លះកំណត់ឱ្យអតិថិជនទិញក្នុងចំនួន ២ ដប ខ្លះ ៣ដប និងខ្លះទៀតតែចំនួន ២លីត្រប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា អ៊ុយក្រែន និងរុស្ស៊ីផ្គត់ផ្គង់ប្រេងផ្កាឈូករ័ត្នភាគច្រើនទៅចក្រភពអង់គ្លេស ប៉ុន្តែសង្គ្រាមកំពុងបង្កឱ្យមានការរំខានដល់ការប្រមូលផលផ្កាឈូករ័ត្ន ដែលនោះមានន័យថា
May 3, 2022 - សេដ្ឋកិច្ច
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation អ្នកបើកបរនៅក្នុងទីក្រុងបាងកក និងខេត្តផ្សេងៗទៀតបាននាំគ្នាសម្រុកទៅស្ថានីយ៍ប្រេង ដើម្បីចាក់សាំងឱ្យពេញៗកាលពីថ្ងៃសៅរិ៍ទី៣០ ខែមេសា ឆ្នាំ២០២២ មុនពេលតម្លៃប្រេងម៉ាស៊ូតឡើងថ្លៃមកវិញ។ គួររម្លឹកថា រដ្ឋាភិបាលថៃកាលពីពេលកន្លងទៅនេះ បានសម្រេចប្រើមូលនិធិប្រេង ដើម្បីបញ្ចុះតម្លៃលើប្រេងសាំងដែលកើនឡើង ជួយសម្រាលការចំណាយរបស់ប្រជាជន។ វិធានការនេះ នឹងត្រូវផុតកំណត់នៅក្នុងថ្ងៃទី០១ ខែឧសភា ដូច្នេះហើយទើបនាំឱ្យប្រជាជន ក៏ដូចជាអ្នកបើកបរនាំគ្នាសម្រុកទៅចាក់បំពេញប្រេងសាំងដើម្បីទុកប្រើប្រាស់ មុននឹងតម្លៃឡើងថ្លៃវិញ។ ជាក់ស្ដែង តម្លៃប្រេងម៉ាស៊ូតត្រូវបានដំឡើងថ្លៃ ២ បាតក្នុងមួយលីត្រកាលពីថ្ងៃអាទិត្យ នាំឱ្យតម្លៃប្រេងឡើងដល់ ៣២បាតក្នុងមួយលីត្រ ខណៈតម្លៃកាលពីខែមេសា ត្រឹម ៣០បាតក្នុងមួយលីត្រប៉ុណ្ណោះ។ ទន្ទឹមនឹងនេះដែរ តម្លៃប្រេងម៉ាស៊ូតថ្មីត្រូវបានកំណត់ត្រឹម ៣៥បាតក្នុងមួយលីត្រ ហើយគណៈកម្មាធិការនឹងដំឡើងថ្លៃបន្តិចម្តងៗ ពោលគឺម្ដង
May 3, 2022












